៤. ឈឺក្រពះ-ពោះវៀន
អ្នកវិទ្យសាស្ត្រ បញ្ជាក់ថា បញ្ហាស្ត្រេសអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ផ្លូវក្រពះ-ពោះវៀន។ ពេលខ្លះ ថ្នាំសម្រាប់ព្យាបាលក្រពះ-ពោះវៀន មិនអាចជួយបាននោះទេ។
៥. ជ្រុះសក់
អ្នកវិទ្យសាស្ត្រ បញ្ជាក់ថា ស្ត្រេសអាចបណ្ដាលឲ្យយើងជ្រុះសក់ ហើយបើធ្ងន់ធ្ងរ ជ្រុះរហូតដល់ទំពែក។ ប្រសិនបើយើងកត់សម្គាល់ថា យើងជ្រុះសក់កាន់តែច្រើនជាងមុន ហើយវីតាមីនមិនអាចជួយបាននោះទេ ដូច្នេះ ស្ត្រេសអាចជាមូលហេតុបង្ក។
៦. ឈឺក្បាល
ឈឺក្បាល បណ្ដាលមកពីមូលហេតុជាច្រើន ដូចជា គេងដោយជំហរមិនត្រឹមត្រូវ សម្ពាធឈាមទាប ឬខ្ពស់ខ្លាំង ពពោះ និងបញ្ហាមួយចំនួនទៀត។ តែពេលខ្លះ ឈឺក្បាលអាចបណ្ដាលមកពីបញ្ហាស្ត្រេសអារម្មណ៍ (Emotional Stress) ដែលយើងមាននៅកន្លែងធ្វើការ ឬនៅផ្ទះ។
អត្ថបទពាក់ព័ន្ធ៖
៧. ចំណង់ផ្លូវភេទខ្សោយ
អ្នកមានចំណង់ផ្លូវភេទខ្សោយ ក៏អាចបណ្ដាលមកពីបញ្ហាស្ត្រេសផងដែរ។ អ្នកវិទ្យាសាស្រ្ត បញ្ជាក់ថា ក្នុងករណីនេះ បើមិនចង់ឲ្យស្ថានភាពកាន់តែអាក្រក់ រឿងល្អគួរធ្វើ ត្រូវសម្រាកពីការងារ ឬកិច្ចការនានា និងចំណាយពេលដើរលេងជាមួយដៃគូ។
អត្ថបទពាក់ព័ន្ធ៖
៨. គេងមិនលក់
ស្ត្រេស អាចជាមូលហេតុមួយ បណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់។ ស្ថានភាពនេះ បណ្ដាលឲ្យយើងបំពេញការងារមិនសូវបានល្អនោះទេ ហើយជីវិតក៏មិនសូវរីករាយដែរ ដោយសារគេងមិនលក់។
៩. ជំងឺសរសៃឈាមបេះដូង
ស្ត្រេស មានឥទ្ធិពលអាក្រក់លើបេះដូងរបស់យើង។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ស្ត្រេសរ៉ាំរ៉ៃ ជាមូលហេតុមួយ នៃជំងឺសរសៃឈាមបេះដូង។
១០. ពិបាកផ្ដោតអារម្មណ៍លើការងារ
អ្នកមានបញ្ហាស្ត្រេសរយៈពេលយូរ ភាគច្រើន ជួបបញ្ហាពិបាកផ្ដោតអារម្មណ៍លើការងារនានា។ ប្រសិនបើយើងកត់សម្កាល់ថា យើងពិបាកផ្ដោតអារម្មណ៍ជាងធម្មតា ជម្រើសល្អ យើងកាត់បន្ថយការងារ ឬសម្រាកខ្លះ។ បញ្ហាពិបាកផ្ដោតអារម្មណ៍នេះ បណ្ដាលមកពីអារម្មណ៍តានតឹង និងច្របូកច្របល់។