វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

ទម្លាប់​ប្រចាំថ្ងៃ ​​៤​​ ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​រីករាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ បញ្ហា​​ថប់​បារម្ភ បាក់​ទឹក​ចិត្ត និង​ស្រ្តេស​តែងតែ​កើត​មាន​ជា​ញឹកញាប់​​នៅ​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​របស់​ស្រី​ៗ​យើង​ ។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​មួយ​ចំនួន​​​អាច​ទទួល​បាន​សុខភាព​ល្អ និង​មាន​ភាព​រីករាយ​ជា​រៀង​​រាល់​ថ្ងៃ​ផង​ដែរ​។​ តើ​យើង​គួរ​អនុវត្ត​ទម្លាប់​ប្រចាំថ្ងៃ​បែប​ណា​ ដើម្បី​​ឲ្យ​ខ្លួន​មាន​ភាព​រីករាយ​​ ព្រម​ទាំង​មាន​សុខភាព​ល្អ​ទៀត​នោះ​? ១. យក​ចិត្ត​ទុក​ដាក់​​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ ​​នៅ​ពេល​ដែល​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​​ និង​​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ យើង​នឹង​អាច​ទទួល​បាន​ក្ដី​សុខ​ពេញលេញ ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ភាព​រីករាយ​ដូច​គ្នា។​ ​ដូច្នេះ​ហើយ​ ចូរ​ធ្វើ​សមាធិ​រយៈពេល​​​ពីរ​បី​នាទី​ក្រោយ​​ភ្ញាក់​ពី​គេង​។ បន្ថែម​ពី​នេះ យើង​គួរញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀងទាត់​ ក៏​ដូចជា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​។ ២. ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​ ​ជាក់​ស្ដែង ស្រី​ៗ​យើង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ទាំង​នៅ​កន្លែង​​ធ្វើ​ការ​ និង​នៅ​ផ្ទះ​។ ថ្វី​ត្បិត​តែ​ការងារ​មមាញឹក​ច្រើន​ ប៉ុន្តែ​ស្ត្រី​ដែល​មាន​ភាព​រីករាយ​ និង​មាន​សុខភាពល្អ​ មិន​ដែល​ភ្លេច​ធ្វើ​កិច្ចការ​ទាំង​នោះ​ឡើយ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​ ​ដូចជា​ស្ដាប់​តន្ត្រី លេង​​ផ្គុំ​ពាក្យ​ រាំ រៀន​ជំនាញ​ថ្មី សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​ចងចាំ​បាន​ល្អ ក្រោយ​អាយុ​៤០​ឆ្នាំ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ធ្វើ​លំហាត់​ប្រាណ​ ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ដែល​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូបរាង​កាយ​​តែងតែ​ហាត់​ប្រាណ​ជា​ប្រចាំ​។​ លំហាត់​ប្រាណ​ផ្សេង​ៗ​ដូចជា​ការ​ហែល​ទឹក​ ជិះ​កង់​ ឬ​រត់​ត្រឹក​ៗ សុទ្ធ​តែ​មាន​សារប្រយោជន៍​​ដល់​អស្ចារ្យ​ចំពោះ​​សុខភាព​។ គួរ​អាន៖ ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង? លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត […]


វិធីបំបាត់ស្ត្រេស

ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន

ភាពតានតឹង (ស្ត្រេស) គឺជាការឆ្លើយតបរបស់រាងកាយទៅនឹងសម្ពាធផ្លូវចិត្ត ឬអារម្មណ៍។ ពេល​មាន​ភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបេះដូងយើងដើរលឿន ដកដង្ហើម​ញាប់​ និងធ្វើឱ្យសាច់ដុំឡើង​តឹង ។ យូរៗទៅវាអាចបង្កឱ្យមានជំងឺដូចជា បេះដូង ធាត់ ឈឺក្បាល គេង​មិនលក់ ថប់អារម្មណ៍ បាក់ទឹកចិត្តជាដើម។ យើងអាចកាត់បន្ថយភាពតានតឹងតាមវីធីជាច្រើន ក្នុង​នោះការព្យាបាលដោយក្លិនក៏ជាជម្រើសមួយដ៏មានប្រសិទ្ធភាពដែរ។ តាមការសិក្សាបានឱ្យដឹងថាក្លិនពីរុក្ខជាតិងាយរកទាំង ៤ ខាងក្រោមនេះអាចកាត់បន្ថយភាពតានតឹងបាន៖ ១. ផ្លែឈើអម្បូរក្រូច៖ ការស្រាវជ្រាវពីបណ្ណាល័យ​វេជ្ជសាស្ត្រជាតិអាមេរិកបានបង្ហាញ​ថាក្លិនពី​​សម្បក​ផ្លែឈើ​អម្បូរ​ក្រូចដូចជា ក្រូចឆ្មា ក្រូចឈ្វិច ក្រូច ឬក្រូចថ្លុង​ជាដើមអាចជួយកាត់​បន្ថយភាព​តានតឹង និង​រំងាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ពេលយើងច្របាច់សម្បកផ្លែឈើអម្បូរក្រូចណាមួយ វា​នឹង​បញ្ចេញក្លិនក្រអូប ហើយ​ធ្វើឱ្យយើងមានអារម្មណ៍ល្អភ្លាមៗ។ ២. ជីរអង្កាម៖ យោងតាមវិទ្យាស្ថាន Sense of Smell ក្លិន​ប្រហើរ​របស់ជីរអង្កាម​​អាចជួយ​បង្កើន​ការ​ចង​ចាំ ជំរុញទឹកចិត្ត សម្រួលដល់ការដកដង្ហើម កាត់បន្ថយអារម្មណ៍សោកសៅ និងភាពតាន​តឹង​ផ្លូវ​ចិត្ត។ ៣. ផ្កាម្លិះ៖ ក្លិនក្រអូបរបស់ផ្កាម្លិះធ្វើឱ្យអារម្មណ៍របស់យើងល្អ និងកាត់បន្ថយ​​ការថប់បារម្ភ ព្រមទាំង​ជួយ​ឱ្យយើងគេងលក់ស្រួល ។ ការហិតក្លិនផ្កាម្លិះបង្កើនឥទ្ធិពលរបស់សារធាតុ GABA ដែល​ជួយរា​រាំង​ ​ឬកាត់​​បន្ថយសកម្មភាព​របស់ណឺរ៉ូន ឬកោសិកាប្រសាទ នៅពេលមានអារម្មណ៍​រំជួល​ខ្លាំង។ គណនា BMR ៤. ផ្កាកូលាប៖ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាត និងមានភាពទាក់ទាញទេ […]


វិធីបំបាត់ស្ត្រេស

៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ

សុខភាព​ផ្លូវ​ចិត្ត ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ដែល​យើង​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​សុខភាព​រាងកាយ​ដែរ ព្រោះ​ការ​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​ក៏​ថា​បាន។ តាម​ពិត​ទៅ ការ​ថែ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​យើង​ឲ្យ​បាន​ល្អ​មិន​ពិបាក​ទេ ហើយ​សកម្មភាព​ ៦​យ៉ាង​ដែល​យើង​អាច​ធ្វើ​រាល់​ថ្ងៃ​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ យើង​គួរ​អនុវត្ត​តាម​ជា​ប្រចាំ។ ១. យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ តាម​ផេកមន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា របប​អាហារ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​មនុស្ស​យើង​ដែរ។ ការ​ញ៉ាំ​អាហារ​ទៀង​ពេល សមស្រប និង​សម្បូរ​បែប​ក៏​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​មាន​ភាព​ល្អ​ប្រសើរ​ដែរ។ យើង​ក៏​គួរ​ចៀសវាង​សារធាតុ​ញៀន ជាតិ​ស្រវឹង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​ដែល​អាច​ភ្ញោច​ឲ្យ​ខួរក្បាល​យើង​ដំណើរ​ការ​មិន​ល្អ ងាយ​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ២. ហាត់​ប្រាណ​ជានិច្ច ការ​ធ្វើ​សកម្មភាព​រាងកាយ​បាន​ច្រើន​ដូច​ជា​ការ​ដើរ ឬ​ហាត់​ប្រាណ​ជាដើម ជួយ​បន្ថយ​ភាព​តានតឹង​ចិត្ត បញ្ចេញ​ជាតិ​ពុល និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។ ៣. ដើរ​ហាត់​ប្រាណ​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ការ​ដើរ​ហាត់​ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ក្រៅ​ពី​ជួយ​ដល់ការ​កាត់​បន្ថយ​ភាព​តានតឹង​ចិត្ត និង​បញ្ចេញ​ជាតិ​ពុល វា​ក៏​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល និង​បង្កើន​ភាព​កក់​ក្ដៅ​ទៀត​ផង។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទាំង​កាយ ទាំង​ចិត្ត​យើង​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​ឆ្អែត យក​ល្អ យើង​គួរ​គេង​ឲ្យ​បាន ​៨​ម៉ោង/ថ្ងៃ ដើម្បី​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​ស្រស់​ស្រាយ និង​អាច​បន្ត​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​ថ្ងៃ​បន្ទាប់​បាន។ ៥. ចៀស​វាង​លាក់​ទុក​រឿង​ក្នុង​ចិត្ត ការ​ចែក​រំលែក​ពី​អារម្មណ៍​ខ្លួន​ឯង អាច​រាប់​ថា ជា​តម្រូវ​ការ​មូលដ្ឋាន សម្រាប់​សុខភាព​ផ្លូវចិត្ត។ យើង​គួរ​រក​មនុស្ស​ទុក​ចិត្ត ហើយ​រៀន​ពី​របៀប​ចែក​រំលែក​អារម្មណ៍​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​សាមញ្ញៗ ទាំង​អារម្មណ៍​ល្អ និង​អារម្មណ៍​មិន​ល្អ នោះ​ដល់​ពេល​មាន​រឿង​ធំ យើង​ក៏​អាច​ចែក​រំលែក​បាន​ដូច​គ្នា។ ៦. ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត ក្រៅ​ពី​មិត្ត​ជិត​ស្និទ្ធ យើង​ក៏​អាច​ពិគ្រោះ​ពី​បញ្ហា​ក្នុង​ចិត្ត […]


វិធីបំបាត់ស្ត្រេស

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក

ក្នុង​ស្ថានភាព​​យើង​ពិបាក​ចេញ​ទៅ​ខាង​ក្រៅ ជួប​ជុំ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​អារម្មណ៍​ឯកា​ចាប់​ផ្ដើម​កើត​ឡើង​ភ្លាម។ អារម្មណ៍​ឯកា​យូរ អាច​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​​គិត​អី​លែង​ចេញ និង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក៏​មាន ហើយ​បើ​វា​បន្ត​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ការ​ឈឺ​ចាប់ ពិបាក​គេង និង​ប្រព័ន្ធការពារ​រាងកាយ​ចុះ​ខ្សោយ​ផងដែរ។ ពេល​​​ជួយ​បញ្ហា​បែបនេះ គ្នា​យើង​អាច​សាកល្បង​ដោះ​ស្រាយបាន​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ។ ១. បង្កើត​សំឡេង​ក្នុង​ផ្ទះ ពេល​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកាប្រជ្រៀតចូល​ក្នុង​ការ​គិត ឬ​ខួរក្បាល យើង​អាច​បំបាត់​វា​ទៅ​វិញ​ដោយ​ការ​បន្ថែម​សំឡេងនៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​យើង​នៅ។ តន្ត្រី​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ​ឡើងវិញ ហើយ​យើង​ក៏​អាច​មើល​រឿង ឬ​ស្ដាប់​កម្មវិធី Podcast ឬ Audiobook ដើម្បី​បន្លប់​អារម្មណ៍​ឯកា។ ២. រក្សា​ទំនាក់​ទំនង ត្បិត​តែ​មិន​អាច​ចេញ​ក្រៅ​ជួប​គ្នា​បាន យើង​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិតស្និទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត​បាន​ដែរ។ បើ​យើង​មានអារម្មណ៍​ឯកា​នឹក​ពួក​គេ យើង​អាច​ឆាត​អន​ឡាញ ទូរស័ព្ទ ឬ​តេ​តាម​វីដេអូ​យើង​អាច​ជួប​មុខ​គ្នា ឬ facetime ជាមួយ​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ដទៃ។ ៣. ចេញ​ក្រៅ​ផ្ទះ ចំពោះគ្នា​យើង​មួយ​ចំនួន​ធំ ការ​ដែល​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក អារម្មណ៍​ស្មុគស្មាញ​នឹង​កើត​ឡើង​ដោយ​ឯកឯង យូរៗ​ទៅ​បណ្ដាល​ទៅ​ជា​ស្ត្រេស​វិញ។ ហេតុ​នេះ យើង​គួរ​ចេញ​ពី​បន្ទប់ ឬ​ចេញ​ទៅ​យ៉រ​មុខ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​លេង​មុខ​ផ្ទះ​ខ្លះ ឬ​អាច​ដើរ​ហាត់​ប្រាណ មើល​គេ​ឯង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​ក៏​បាន (បើ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន)។ ៤. ចិញ្ចឹម​សត្វ ការ​ចិញ្ចឹម​សត្វ​ទាមទារ​ភាព​អត់ធ្មត់ ពេល​វេលា និង​ថវិកា ដើម្បី​ថែទាំ​វា​ឲ្យ​បាន​ល្អ មិន​ថា​ជា​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មារ ឬ​ត្រី​ក្នុង​អាង​នោះ​ទេ។ […]


វិធីបំបាត់ស្ត្រេស

តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់

ក្នុង​កាលៈទេសៈ​រាជ​រដ្ឋាភិបាល​ចេញ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ដើម្បីទប់​ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ​១៩ ​​បាន​តម្រូវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ផ្ទះ មិន​ត្រូវ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់​។ ការ​នៅ​ក្នុង​ផ្ទះ​យូរ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​តប់ប្រមល់ និង​អាច​កើត​ស្រេ្ដស​ផង​ដែរ​។ ​ វិធីសាស្រ្ត​ដែល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​ធន់​នឹង​ស្ថានភាព​ពេល​នេះ​បាន​គឺ​ការ​ថែទាំ​សុខភាព​របស់​យើង​ឲ្យ​រឹងមាំ​ មិន​មាន​បញ្ហា​ស្ត្រេស​។ ១. ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​​ វា​ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បញ្ចេញ​ញើស​ក្នុង​អំឡុង​ពេល​នៅ​តែ​ក្នុង​ផ្ទះ​នេះ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ​ទេ តែ​ការ​ហាត់​ប្រាណ​ក៏​ជួយ​កាត់​បន្ថយ​ស្ត្រេស​ផង​ដែរ​។ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​ពី​ការ​ហាត់​ប្រាណ គ្នា​យើង​ក៏​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចន្លោះ​ពី​ប្រាំពីរ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់​។ ដូច​គ្នា​ដែរ ក្នុង​ពេល​នេះ យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន ហើយ​ងាក​មក​ញ៉ាំ​​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​រឹងមាំ អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បាន​។​​​​ ២. រក្សា​ទំនាក់​ទំនង ថ្វី​បើ​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន តែ​យើង​នៅ​មាន​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​ជាមួយ​គ្រួសារ​បាន​។ ការ​ចែក​រំលែក​ក្ដី​កង្វល់ ជាមួយ​នរណា​ម្នាក់ ឬ​គ្រួសារ​ នឹង​ជួយ​យើង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​បាន​។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា​ ថ្វី​បើ​យើង​អាច​ប្រើ​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា​មែន តែ​ក៏​មិន​គួរ​ប្រើ​ច្រើន​ពេក​ដែរ ព្រោះ​អាច​នាំឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ពេល​ឃើញ​ព័ត៌មាន​ច្រើន​ពី​កូវីដ១៩​។ ៣. បង្កើត​ភាព​រីក​រាយ​ក្នុង​គ្រួសារ ទោះ​មិន​អាច​ចេញ​ក្រៅ​បាន ក៏​យើង​មិន​ត្រូវ​ភ្លេច​ការ​បង្កើត​សកម្មភាព​សប្បាយ​ក្នុង​គ្រួសារ​ដែរ​។ ការ​សម្រាក​ ញ៉ាំ​កាហ្វេ​ជាមួយ​សមាជិក​គ្រួសារ ជជែក​ពីនេះពីនោះ ឬ​លេង​ជាមួយ​កូន សុទ្ធ​តែ​អាច​ជួយ​សម្រួល​​អារម្មណ៍​កុំ​ឲ្យ​យើង​គិត​តែ​រឿង​កូវីដ១៩ នាំ​ឲ្យ​ស្ត្រេស​កាន់តែ​ខ្លាំង​។ ៤. កុំ​អាន​ព័ត៌មាន​កូវីដ១៩ ច្រើនពេក ការ​តាម​ដាន​ព័ត៌មាន​កូវីដ១៩ ច្រើនពេក​អាច​នាំឲ្យ​យើង​កើត​ស្ត្រេស​ និង​អាច​ហត់​នឿយ​ផង​ដែរ​។ មួយ​វិញ​ទៀត នៅ​លើ​បណ្ដាញ​សង្គម​អាច​មាន​ការ​ផ្សាយ​ពាក្យចចាមអារ៉ាម​ច្រើន​ទាក់ទង​នឹង​កូវីដ១៩ ដែល​នាំឲ្យ​យើង​អាន​ច្រើន​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ។ ក្នុង​ចំណុច​នេះ យើង​គួរ​ចេះ​ជ្រើស​រើស​ព័ត៌​មាន​សម្រាប់​អាន នឹង​ប្រាកដ​ថា​ជា​ព័ត៌មាន​មាន​ប្រភព​ច្បាស់​លាស់ និង​ជឿ​ជាក់​បាន​។​ ផ្ទុយ​ពី​តាម​ដាន​បញ្ហា​កូវីដ១៩ ច្រើន​ […]


វិធីបំបាត់ស្ត្រេស

ស្រីៗ​ចេះតិចនិកទាំង៧ នេះ គ្មានឡើយ​ពាក្យ​ថា​ស្រ្តេស​

នៅ​ក្នុង​យុគ​សម័យ​ដ៏​ទំនើប​នេះ​ មនុស្ស​​រាល់​គ្នា​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ្តេស​​ មិន​ថា​បុរស​​ ឬ​នារី​​ឡើយ​។ ប៉ុន្តែ​សម្រាប់​ស្រីៗ​វិញ មាន​តិចនិក​ពិសេស​ចំនួន​៧ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្រេ្តស​នេះ​បាន។ តើ​ជា​អ្វី​ខ្លះ​ទៅ?​ ​​​​​​១. គិត​​មុន​​ឆ្លើយ​តប ការ​ដើរ​លំហែ​នៅ​ជិត​ៗ​ផ្ទះ​ ដោយ​ស្រូប​យក​​ខ្យល់​អាកាស​​បរិសុទ្ធ​ មាន​អត្ថប្រយោជន៍​​ជាច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​​។ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ល្អ​ យើង​នឹង​​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​រលូន។ ​​ផ្ទុយ​ទៅ​វិញ​ ​​បើសិនជា​យើង​​ព្យាយាម​ឆ្លើយតប​​ទៅ​នឹង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មួម៉ៅ​នោះ​ វា​​នឹង​​ធ្វើ​ឲ្យ​យើង​ខូច​ប្រយោជន៍​ជាក់ជា​មិនខាន​។ ដូច​នេះ​ មុន​នឹង​ឆ្លើយតប​ទៅ​កាន់​​អ្នក​ណា​ម្នាក់​ជាមួយ​នឹង​កំហឹង​​​ ចូរ​រាប់​ឲ្យ​ដល់​ ៥​ជា​មុន​សិន​។ ២. ហ៊ាន​និយាយ ​ថា​ទេ! ការ​​ទទួល​យក​នូវ​​រាល់​ឱកាស​ ​ក៏​ដូចជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ​ទាំងអស់​​របស់​ខ្លួន​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​ក៏​ពិតមែន​ ប៉ុន្តែ​វា​ប្រៀប​ដូចជា​ការ​​បន្ថែម​ស្ត្រេស​ដ៏​ច្រើន​លើសលប់​នៅ​លើ​ស្មា​ទាំងពីរ​របស់​យើង​ដូចគ្នា​ដែរ។ យ៉ាងណាមិញ​ នៅ​ពេល​ដែល​យើង​ចេះ​ផ្ដល់​អាទិភាព​ដល់​ភារកិច្ច​ដែល​សំខាន់ និង​ធ្វើ​នូវ​អ្វី​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត​​មុន​គេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣.​ យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ក្លាយ​ជា​នារី​ដែល​គ្មាន​បញ្ហា​ស្រ្តេស​ យើង​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​នឹង​ខ្លួន​ឯង​។​ ចូរ​ធ្វើ​រឿង​ណា​មួយ​​ ដែល​​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​ មិន​ថា​​ការ​ដើរ​ទិញ​ឥវ៉ាន់​ មើល​កុន​ ឬ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​​នោះ​ទេ។​​ ៤. ចេះ​លើក​លែង​ទោស​ដល់​ខ្លួនឯង​​ នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អឥតខ្ចោះ​ ​ឬ​​ បង្កើត​​កំហុស​ឆ្គង​​ណាមួយ​ ចូរ​ចាំ​ថា​​​​វា​គ្រាន់​តែ​ជា​មេរៀន​​សម្រាប់​ជីវិត​យើង​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ មិន​មាន​អ្នក​ណា​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​ ​ដូចនេះ​ យើង​ត្រូវ​ចេះ​​អត់​ឱន​ឲ្យ​ខ្លួនឯង​ និង​រៀន​ពី​កំហុស​ឆ្គង​ទាំង​នោះ​ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​​ប្រសើរ​ជាង​មុន​។ ៥. កម្ចាត់​អារម្មណ៍​មិន​ល្អ​ នៅ​ពេល​ដែល​យើង​​មាន​​អារម្មណ៍​​មួម៉ៅ​ ខឹង​ […]


វិធីបំបាត់ស្ត្រេស

រង​​សំឡេង​រំខានរយៈពេលយូរ ប៉ះពាល់​សុខភាពលើសពីអ្វី​យើង​គិត​

អ្នក​នៅ​តាម​ទី​ក្រុង ឬ​ទីប្រជុំ​ជន​នានា​ទំនងជា​សុទ្ធ​តែ​ជួប​ហើយ​ការ​រំខាន​ដោយ​សំឡេង ចេញពី​កន្លែង​សិប្បកម្ម សំឡេង​ពី​ឧបករណ៍​បំពង​សំឡេង ស៊ីផ្លេ​​ឬ​សំឡេង​យានយន្ត និង​សំឡេង​យន្ត​ហោះ ជាដើម។ យើង​ពិត​ជា​ដឹង​ហើយ​ថា​សំឡេង​ទាំង​នេះ​​រំខាន​ត្រចៀក​យើង​កម្រិត​ណា តែ​ថា​គ្នា​យើង​ដឹង​ទេ​ការ​បំពុល​ដោយ​សំឡេង​ប៉ះពាល់​ដល់​​សុខ​ភាព​បេះដូង​ដែរ? ​ការសិក្សា​មួយ​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Journal of the American College of Cardiology បាន​បង្ហាញ​ថា​ការ​បំពុល​ដោយ​សំឡេង​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹង​ជំងឺ​សរសៃ​អាក់ទែ ជំងឺ​លើស​សម្ពាធ​ឈាម និង​ខ្សោយ​បេះ​ដូង​។​ ការ​សិក្សា​ឲ្យ​ដឹង​ទៀត​ថា​​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​ គេ​គិត​ថា​សំឡេង​ឮ​ខ្លាំងៗ​គ្រាន់​តែ​រំខាន​ត្រចៀក តែ​ពេល​នេះ​មាន​ភ័ស្តុតាង​អាច​យក​មក​ពិចារណា​បាន​ថា​សំឡេង​ក៏​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខភាព ពិសេស​ជំងឺ​បេះដូង​។ ​ការ​ស្រាវ​ជ្រាវ​ដដែល​បន្ត​ថា ការ​ទទួល​រង​នូវ​សំឡេង​រំខាន​ក្នុង​រយៈពេល​យូរ​ មិន​ខុស​អី​ពី​យើង​កំពុង​តែប្រមូល​ផ្ដុំ​កូលេស្តេរ៉ូល​នៅ​ក្នុង​ខ្លួន និង​​​ជំងឺ​ធាត់​នោះ​ទេ ដែល​សុទ្ធ​តែ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​។ ​សំឡេង​ឮៗ​ ដែល​ធ្វើឲ្យ​យើង​​មិ​ន​អាច​ទ្រាំ​បាន​ ក៏​អាច​រំញោច​ឲ្យ​ការ​ឆ្លើយ​តប​ស្រ្តេស​នៅ​ក្នុង​ខួរ​ក្បាល ពេល​នោះ​នឹង​មាន​ការ​បញ្ចេញ​អ័រម៉ូន​ adrenaline និង​cortisol ដែល​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​រួម​តូច អាច​បង្កឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​ទំនងជា​អាច​ធ្វើ​ឲ្យ​មាន​​កំណក​ឈាមផង​ដែរ។ ​ដើម្បី​ចៀស​វាង​ពី​សំឡេង​រំខាន ក្រុម​អ្នក​ស្រាវ​ជ្រាវ​ណែនាំ​ឲ្យ​មនុស្ស​យើង​ប្រើ​ឧបករណ៍​ទប់​សំឡេង​បិទ​នៅ​តាម​បង្អួច និង​ប្រើ​កាស​ទប់​សំឡេង​នៅ​នឹង​ត្រចៀក​ ពេល​នៅ​កន្លែង​មាន​សំឡេង​រំខាន​ខ្លាំង​។


វិធីបំបាត់ស្ត្រេស

សម្ពាធពីការសិក្សា គ្រួសារ និងសង្គម យុវវ័យគួរចេះរកវិធីបន្ធូរភាពតានតឹងខ្លះ

មនុស្ស​យើង​ម្នាក់ៗ ពេល​វ័យ​ឈាន​កាន់​តែ​ធំ​ទៅៗ យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ច្រើន ទាំង​ក្នុង​ការ​សិក្សា បញ្ហា​ពី​សង្គម។ ជួន​កាល​នៅ​ក្នុង​គ្រួសារ​ក៏​មាន​បញ្ហា​ទៀត ដែល​រឿង​អស់​នេះ​សុទ្ធ​តែ​ដាក់​សម្ពាធ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​យើង។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា បាន​ពន្យល់​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​សម្ពាធ​ដែល​ទទួល​បាន​ពី​បញ្ហា​សង្គម ឬ​បញ្ហា​ផ្ទាល់​ខ្លួន មនុស្ស​គ្រប់​វ័យ​អាច​ជួប​ទាំង​ចាស់ ទាំង​ក្មេង គ្រាន់​តែ​យុវវ័យ​ងាយ​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ជាង​គេ ដោយ​សារ​ការ​ទទួល​សម្ពាធ​ច្រើន​ពេក​នេះ។ ប៉ុន្តែ យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​សម្ពាធ​ទាំង​អស់​នោះ មក​ញាំញី​ក្នុង​ជីវិត​រស់​នៅ​សព្វថ្ងៃ​របស់​យើង​ទេ ដូច​នេះ​ហើយ​យើង​ត្រូវ​ចេះរក​វិធី​រំសាយ​ភាព​ស្មុគស្មាញ​ទាំង​នោះ​ចោល​ខ្លះ កុំ​ទុក​នៅ​ក្នុង​ខ្លួន​ច្រើន​ពេក​នាំ​តែ​ពិបាក​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ សម្រាប់​យុវវ័យ ត្រូវ​ចំណាយ​ពេល​ទំនេរ​ខ្លះ ហើយ​យើង​គួរ​តែ​រក​វិធី​ដោះ​ស្រាយ​ភាព​តាន​តឹង​ពី​សម្ពាធ​ទាំង​នោះ​ដោយ៖ - ញ៉ាំ​អាហារ​គ្រប់​គ្រាន់ និងបន្ថែមពពួកវីតាមីន - ​ហាត់​ប្រាណ​ជា​ប្រចាំ​ (លំហាត់​ប្រាណ​ដែល​ជួយ​សម្រួល​អារម្មណ៍ មាន យូហ្គា តាំង​សមាធិ។ល។) - គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រូវ​មាន​ទម្លាប់​នៃ​ការ​គេង​ត្រឹម​ត្រូវ - ចៀស​វាង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន (ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​ការ​ថប់​បារម្ភ) - ​ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង ជក់​បារី និង​ប្រើ​គ្រឿង​ញៀន​ដាច់​ខាត - កាត់​បន្ថយ​ការ​គិត ការ​និយាយ​អវិជ្ជមាន​ពី​ខ្លួន​ឯង​ - រក​ពេល​រៀន​ជំនាញ​ផ្សេងៗ ខ្លីៗ​ដែល​ខ្លួន​ស្រលាញ់​ដូច រៀន​ធ្វើ​ម្ហូប រៀន​ហែល​ទឹក វាយ​សី ជាដើម - បង្រៀន​ខ្លួន​ឯង​ឲ្យ​មាន​អារម្មណ៍​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ទៅ​តាម​សមត្ថភាព ចៀស​វាង​ទាម​ទារ​ភាព​ល្អ​ឥត​ខ្ចោះ​ពី​ខ្លួន​ឯង - ដក​ខ្លួន​ពី​ស្ថាន​ការ​ស្មុគ​ស្មាញ ដែល​បង្ក​ឲ្យ​ស្ត្រេស​លើស​ដើម​ខ្លះ ហើយ​រក​ពេល​សម្រាក​ខួរ​ក្បាល​ដោយ​ការ​ដើរ​លំហែ​កាយ ស្ដាប់​ចម្រៀង ជា​ដើម - […]


វិធីបំបាត់ស្ត្រេស

រឿងគួរដឹង! វិធីខ្លះៗ​សម្រាប់​ថែទាំអ្នកជំងឺ​វង្វេង

បញ្ហា​វង្វេង​ (Dementia) គឺ​ជា​ការ​បាត់​បង់​មុខងារ​មួយ​ចំនួន​នៃ​ការ​យល់​ដឹង ដែល​កើត​ឡើង​ជាមួយ​នឹង​ជំងឺ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចង​ចាំ ការ​គិត និង​អាកប្បកិរិយាជំងឺ។ បញ្ហា​ជំងឺ​នេះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់ តែ​ទោះ​ជា​យ៉ាង​នេះក្ដី ​វា​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​វិវត្តធម្មតា​របស់​វ័យ​ឬ​អាយុ​នោះ​ទេ។ បើ​យោង​តាម​អង្គការ​សុខភាព ពិភពលោកមនុស្ស​ជាង ៥០​លាននាក់​​គឺ​កំពុង​មាន​ជំងឺ​នេះ ហើយករណីថ្មី​គឺ​កើត​មាន ១០​លាន​ករណី​រៀង​រាល់​ឆ្នាំ។ ១- សញ្ញា​នឹង​រោគ​សញ្ញា​របស់​ជំងឺ បញ្ហា​នេះ​ប៉ះពាល់​មនុស្ស​ម្នាក់ៗ ខុសៗ​គ្នា គឺ​​អាស្រ័យ​លើ​ជំងឺ​ដែល​បង្ក​ឲ្យ​បាន​បញ្ហា​នេះ និង​អត្តចរិត​របស់​បុគ្គល​ម្នាក់​នោះ មុន​ពេល​ឈឺ។ រោគ​សញ្ញា​ និង​សញ្ញា​របស់​បញ្ហា​នេះ គេ​អាច​ដឹង​បាន​តាម​រយៈ​ដំណាក់​កាល​ទាំង​បី​របស់ជំងឺ​៖ ដំណាក់​កាល​ដំបូង៖ គឺ​ជា​ដំណាក់​កាល​ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង ដោយ​សារ​តែ​វា​ចាប់​ផ្ដើម​ម្ដង​បន្តិច​ៗ។ រោគ​សញ្ញា​ទូទៅ​ដែល​គេ​ឃើញ​រួម​មាន៖ -ភ្លេចភ្លាំង​ច្រើន -មិន​ចាំ​ម៉ោង​ពេល -វង្វេង​ផ្លូវ​នៅ​កន្លែង​ដែល​ធ្លាប់​ទៅ​ញឹកញាប់ ដំណាក់​កាល​កណ្ដាល៖ ដំណាក់​កាល​នេះ គឺ​សញ្ញា​និង​រោគ​សញ្ញាជំងឺ​គឺ​កាន់​តែ​ច្បាស់​ហើយ​រោគ​សញ្ញា​រួម​មាន៖ -ឆាប់​ភ្លេច​នៅ​ហេតុ​ការណ៍​ថ្មី​ៗ​ដែល​កើត​ឡើង និង​ភ្លេច​ឈ្មោះ​របស់​អ្នក​ដែល​ស្គាល់​ជិត​ដិត​ពី​មុន -វង្វេង​នៅ​ក្នុង​ផ្ទះ -កាន់​តែ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង -ត្រូវ​ការ​ជំនួយ​ពី​អ្នក​ថែទាំ -ផ្លាស់​ប្ដូរ​ទំលាប់ និង​អាកប្បកិរិយា ដូច​ជា​ចាប់​ផ្ដើម​ដើរ​ពនេចរ និង​សួរ​សំនួរ​ដដែលៗ ដំណាក់​កាល​ចុង​ក្រោយ៖ ដំណាក់​កាល​នេះ គឺ​អ្នក​ជំងឺ​ស្ទើរ​តែ​ត្រូវ​ការ​ជំនួយ​និង​ការ​ថែទាំ​ ហើយ​ចាប់​ផ្ដើម​មិន​មាន​សកម្មភាព។ បញ្ហា​ការ​ពិបាក​ចង​ចាំ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​សញ្ញា​និង​រោគ​សញ្ញា​លើ​រាង​កាយ​កាន់​តែ​លេច​ចេញ​មក៖ -កាន់​តែ​លែង​ដឹង​ពី​ពេល​វេលា​និង​ទី​កន្លែង -ពិបាក​ក្នុង​ការ​ស្គាល់​សាច់ញាតិ​ និង​មិត្ត​ភក្ដិ​ -ត្រូវ​ការ​ជំនួយ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែទាំ​ខ្លួន -ពិបាក​ក្នុង​ការ​ដើរ -ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លាំង និង​ឆេវ​ឆាវ​ខ្លាំង ២- តើ​ត្រូវ​ថែ​ទាំ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? ជា​ការ​ពិត​ទៅ​បញ្ហា​នេះ គឺ​នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​មាន​តែ​ការ​ថែទាំ​ជួយ​ទំនុក​បំរុង​អ្នក​ជំងឺ​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ពី​វិធី​សាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​​ ព្រោះ​ថា​គោល​ដៅ​ក្នុង​ការ​ថែទាំ​អ្នក​ជំងឺ ចំពោះ​បញ្ហា​នេះ គឺ​មាន​ដូច​ជា៖ -ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​កាន់​តែ​លឿន កាន់​តែ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង ​និង​ថែទាំ​កាន់​តែ​ប្រសើរ -បង្កើន​ប្រសិទ្ធិភាព​សុខុមាលភាព​រាងកាយ​ និង​សុខភាព​ទូទៅ -ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដែល​កើត​មក​អម​ជាមួយ​នឹង​បញ្ហា​នេះ -ពិនិត្យ​និង​ព្យាបាល​បញ្ហា​រោគ​សញ្ញា​ផ្សេងៗ​លើអាកប្បកិរិយា​ និង​ផ្លូវ​ចិត្ត -ផ្ដល់​ព័ត៌មាន​ និង​ការ​ថែ​ទាំ រយៈ​ពេល​វែង​ដល់​អ្នក​ជំងឺ ក៏មាន​ដែរ​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដែល​យើង​​អាច​ជួយ​សម្រួល​បញ្ហា​វង្វេង​ចំពោះ​អ្នក​ជំងឺ​បាន​ដូច​ជា៖ -ទុក​ដាក់​វត្ថុ​ដែល​គាត់​ស្គាល់​នៅ​ជុំ​វិញ​គាត់ […]


វិធីបំបាត់ស្ត្រេស

គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !

ការកម្សាន្តតាមឆ្នេរសមុទ្រ គឺអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ រំសាយភាពតានតឹងក្នុងអារម្មណ៍ និង​ជួយសុខភាពផ្លូវចិត្តបានច្រើនណាស់។ លើសពីនេះ ការសិក្សាជាច្រើនសុទ្ធតែរកឃើញថា ការងូតទឹកសមុទ្រ កាន់តែល្អចំពោះសុខភាពថែមទៀត ហើយ​គុណប្រយោជន៍សំខាន់ៗ គឺមានលម្អិតក្នុងអត្ថបទនេះ។ ១- ជួយសុខភាពស្បែក ទឹកសមុទ្រ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដូចជា ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម ក្លរីត និងស៊ុលផាត ដែលសុទ្ធតែមានមុខ ងារជាគ្រឿងសម្អាងធម្មជាតិ ល្អខ្លាំងចំពោះសុខភាពស្បែកយើង។ កាន់តែពិសេសទៀត ងូតទឹក​សមុទ្រ​ក៏​អាចជួយព្យាបាលជំងឺ​សើស្បែក ដូចជា ជំងឺស្បែកក្រហម (psoriasis) និងត្រអក (eczema) បានទៀតផង។ ចំណុចគួរឲ្យចាប់អារម្មណ៍ ជាតិម៉ាញ៉េស្យូមក្នុងទឹកសមុទ្រ គឺអាចកាត់បន្ថយកម្រិតអ័រម៉ូនករទីស៊ុលក្នុងរាងកាយ អាច​ជួយ​រម្ងាប់​ប្រព័ន្ធប្រសាទ កាត់បន្ថយបញ្ហាស្បែកដែលបង្កឡើងដោយសារស្ត្រេស។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត ២- ជួយប្រព័ន្ធភាពស៊ាំ តាមរយៈការជ្រមុជខ្លួនចូលទៅក្នុងទឹកសមុទ្រ ជាមួយសីតុណ្ហភាពត្រជាក់ មានន័យថា យើងកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគជាច្រើន។ លើសពីនេះ ការមុជជ្រៅទៅក្នុងទឹកត្រជាក់ អាចជួយរាងកាយរៀបចំសកម្មភាពប្រឆាំងអុកស៊ីតកម្មបានយ៉ាង​ល្អ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកថែមទៀត។ សរីរាង្គតូចៗដែលគេរកឃើញក្នុងទឹកសមុទ្រ អាចមានសកម្មភាពប្រឆាំងពពួកបាក់តេរីយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចបញ្ចេញសកម្មភាពស្មើទៅនឹងថ្នាំផ្សះធម្មជាតិ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស