វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន?

ការ​គិត​វិជ្ជមាន ឬ​គិត​អី​ក្នុង​ផ្លូវ​ល្អ ជា​ការ​ទទួល​ស្គាល់ ទទួល​យក​ការ​គិត និង​បើក​ចិត្ត​ទទួល​លទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន​គ្រប់​រឿង។ បើ​យើង​មាន​គំនិត​វិជ្ជមាន បញ្ហា​អ្វី​ក៏អាច​ដោះស្រាយ​បាន​ដែរ។ ១- ឥទ្ធិពលគំនិតវិជ្ជមាន អ្នក​មាន​គំនិត​វិជ្ជមាន អាច​រស់​បាន​យូរ​ជាង​មុន ជា​មធ្យម ៧,៥ឆ្នាំ។ គេ​ជា​មនុស្ស​ពូកែ​មាន​ប្រាជ្ញា​វាងវៃ ហើយ​អាច​ដោះស្រាយ​បញ្ហា​ជុំវិញ​ខ្លួន ច្រើន​ជាង​អ្នក​ដែល​ចាំតែ​លើក​ពី​បញ្ហា ហើយ​ដេក​គិត​ថា​ដោះស្រាយ​មិន​ចេញ។ សកម្មភាព​ក្នុង​តំបន់​ខួរ​ក្បាល​ជាប់​ពាក់ព័ន្ធ​នឹង​អារម្មណ៍​អវិជ្ជមាន ដូចជា ភ័យ​ខ្លាច សោកសៅ នឹង​ធ្វើ​ឲ្យ​ចុះ​អន់​ថយ​ប្រព័ន្ធ​ភាព​សុំា។ ចំពោះ​អ្នក​គិត​វិជ្ជមាន នឹង​មានប្រព័ន្ធ​ភាព​សុំា​រឹងមាំ​ជាង។ ចំពោះ​អ្នក​មាន​ភាព​រីករាយ សូម្បី​តែ​ផ្តាសាយ និង​បញ្ហា​ខួរក្បាល​ក៏​មិន​មាន​ដែរ។ និយាយ​ឲ្យ​ចំ អ្នក​គិត​វិជ្ជមាន​ច្រើន​មាន​សុខភាព​ល្អ ចេះ​ថ្លឹង​ថ្លែង និង​បែង​ចែក​ពេល​វេលា និង​របស់​ញ៉ាំ​​ដែល​ល្អ​សម្រាប់​រាង​កាយ។ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ និង​កាត់​បន្ថយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន​ទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ធ្វើ​ម៉េច​ឲ្យ​ការ​គិត​កាន់​តែ​ប្រសើរ? ត្រូវ​មើល​ទម្លាប់​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ ឬ​មនុស្ស​ដែល​ជួប​ទាក់ទង​រាល់​ថ្ងៃ។ ព្យាយាម​មើល​ចំណី​ញ៉ាំ​​ប្រចាំ​ថ្ងៃ ថា​មាន​អី​ខ្លះ​ល្អ អ្វី​ខ្លះ​មិន​ល្អ? មាន​ហាត់​ប្រាណ​ខ្លះទេ? គេង​ម៉ោង​ប៉ុន្មាន​ទើប​ក្រោក? មាន​ស្វែង​យល់អី្វ​ថ្មី​អត់? មិន​ថា​តាម​ដាន​ព័ត៌មាន ឬ​អានសៀវភៅ​ទេ។ អភិវឌ្ឍ​ខ្លួនឯង ប្រមូល​ការ​គិត ថ្លឹងថ្លែង​ពី​បញ្ហា និង​ស្វែង​រកដំណោះ​ស្រាយ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស