វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

៥ ចំណុចមានប្រសិទ្ធភាពជួយបំបាត់ស្ត្រេស (វីដេអូ)

មិន​ថា​រឿង​ការងារ គ្រួសារ ឬ​លុយ​កាក់ ទំនាក់​ទំនង​ស្នេហា ទំនួល​ខុស​ត្រូវ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ កើត​មាន​បញ្ហា​​ស្ត្រេស បាន។ បច្ចុប្បន្ន ស្ត្រេស ​កំពុង​​ក្លាយ​ទៅ​បញ្ហាកើត​ញឹក​ញាប់​បំផុត​ក្នុង​ជីវិត​រស់​នៅយើង​ម្នាក់។​ មានវិធី ៥ យ៉ាងនៅក្នុងវីដេអូនេះ ដែលអាចជួយបំបាត់ស្ត្រេសបាន៖   អត្ថបទគួរអាន៖ ការងារ​ក៏​ស្ដ្រេស ដេក​ក៏​អត់លក់ សម្ពាធ​ឈាម​ខ្ពស់​ទៀត ប្រយ័ត្ន​ឆាប់ស្លាប់​ តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម ស្ត្រេស​អាចធ្វើឱ្យស្កូវ​ទាំងវ័យក្មេង​ (វីដេអូ) តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ឆ្ងល់ទេ ឲ្យតែស្ត្រេស ឬពិបាកចិត្ត ដឹងតែឡើងគីឡូខ្លាំង? នេះវិធីដោះស្រាយ មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង ស្ត្រេសមិនអាក្រក់ទាំងអស់ទេ ប្រភេទខ្លះក៏ល្អដែរ ស្រីៗវ័យកណ្ដាល ឱបរឿង​ច្រើន​ហើយឧស្សាហ៍ស្ត្រេស ប្រឈមការភ្លេចច្រើន ពេលចាស់ទៅ ជំហរ ៥យ៉ាងនេះ អាចបំបាត់ស្ត្រេស ឬបញ្ហាច្របូកច្របល់ភ្លាមៗ ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង បើ​កើត​ស្ត្រេស​ហើយ កុំ​ឆ្ងល់ថា​ម៉េច​បានជា​សក់​ស្កូវទាំងវ័យក្មេង​


វិធីបំបាត់ស្ត្រេស

ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​

បើ​និយាយ​ដល់​ធម្មជាតិ​បៃ​តង “Hello គ្រូពេទ្យ” ចង់​លើក​ឡើង​បន្តិច​ពាក់​ព័ន្ធ​វីតាមីន N ប្រហែល​គ្នា​ស្តាប់​ទៅ​អាច​ចម្លែក ស្អីទៅ​វីតាមីន N? គ្នា​យើង​ខ្លះ​ច្បាស់​ជា​អត់​ធ្លាប់​ឮទេ មិនអ៊ីចឹង ! ពាក្យ​ថា វីតាមីន N ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​ចិត្ត​សាស្ត្រ​បង្កើត​ឡើង ដោយ​សំដៅ​លើ​ធម្មជាតិ​យើង​នេះឯង ព្រោះ​មាន​ឥទ្ធិពល​ដ៏អស្ចារ្យ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​បាន​យ៉ាង​ច្រើន។ ចង់​ដឹង​វីតាមីន N ឬធម្មជាតិ​បៃតង​ជួយ​អ្វី​បាន​ខ្លះ អត្ថបទ​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- ជួយ​ស្រាយ​បញ្ហា​ថប់​បារម្ភ ស្ត្រេស និង​បាក់​ទឹក​ចិត្ត ធម្មជាតិ​បៃ​តង ត្រូវ​ចាត់​ទុក​ជា​វីតាមីន​អស្ចារ្យ​បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត ដោយ​នៅ​ពេល​យើង​គ្រាន់​តែ​សម្រាក​នៅ​ខាង​ក្រៅ​ជាមួយ​ធម្មជាតិ នឹង​អាច​ជួយ​រំសាយ​បញ្ហា​ជាច្រើន រាប់​ទាំង​ជំងឺ​ថប់​បារម្ភ ស្ត្រេស និង​បាក់​ទឹក​ចិត្ត។ ក្នុង​ការ​សិក្សា​មួយ​ចំនួន បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​របស់​ធម្មជាតិ​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ដោយ​គ្នា​យើង​ក៏​អាច​សម្គាល់​បាន នៅ​ពេល​យើង​បាន​ឃើញ​ធម្មជាតិ​ស្រស់​បំព្រង ឮ​សំឡេង​សត្វយំ ខ្យល់​បក​ល្វើយៗ ពិសេស​បើ​ធ្លាប់​ចំណាយ​ពេល​នៅ​ជាមួយ​ធម្ម​ជាតិ​ទៀត​នេះ ច្បាស់​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ​ខ្លាំង​មួយ​រំពេច។ ការ​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ គឺ​មាន​ទំនាក់​ទំនង​ជ្រាល​ជ្រៅ អាច​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន រាប់​បញ្ចូល​ទាំង​រោគសញ្ញា​​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ជំងឺ​ពាក់​ព័ន្ធ​ផ្លូវចិត្ត​មួយ​ចំនួន​ទៀត ដូច​ជា ឆាប់​ខឹង ឈឺក្បាល តាន​តឹង​អារម្មណ៍ ពិបាករំលាយ​អាហារ​ជាដើម។​ គ្នា​យើង​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​មែន​អត់? ក្រុម​អ្នក​ស្រាវជ្រាវ បង្ហាញ​ថា រវាង​ធម្មជាតិ និង​ការ​កាត់​បន្ថយ​ស្ត្រេស គឺ​មានទំនាក់​ទំនង​គ្នា។ បញ្ហាស្ត្រេស […]


វិធីបំបាត់ស្ត្រេស

នៅផ្ទះយូរ សត្វចិញ្ចឹមក៏ចេះស្រ្តេសដែរ រហូតពេលខ្លះអាចខាំមនុស្សទៀត

សត្វ​ចិញ្ចឹម​ ដែល​ភាគ​ច្រើន​​ជា សត្វ​ឆ្កែ ឬ​ឆ្មា ​រស់​នៅ និង​ធ្លាប់​​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ជា​មួយយើង​ តែ​នៅ​ពេល​ជួប​នឹង​អំឡុង​ពេល​វិបត្តិ COVID-19 ពោល​គឺ​ប្តូរ​ទម្លាប់​មក​​នៅ​​ផ្ទះ​យូរ​ម៉ោង អាច​​នឹង​មាន​បញ្ហា​ស្រេ្តស​​កើត​ឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​ពេទ្យ​ជំនាញ​​លើ​ការ​ព្យាបាល​​សត្វ​ចិញ្ចឹម។ លោក​​វេជ្ជបណ្ឌិត John Howe ប្រធាន​​​​សមាគម​ពេទ្យ​ជំនាញ​​អាមេរិក​ព្យាបាល​សត្វ​ចិញ្ចឹម បាន​លើក​ឡើង​ថា អំឡុង​ពេល​តាន​តឹង​នេះ យើង​អាច​​កាត់​បន្ថយ​​សកម្មភាព​មួយ​ចំនួន​ ដោយ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ច្រើន ដើម្បី​គេច​ពី​បញ្ហា​ស្រ្តេស រី​ឯ​សត្វ​ចិញ្ចឹម​ អាច​​សម្គាល់​ដឹង​​ថា​បញ្ហា​ស្រ្តេស​កើត​ឡើង​លើ​ម្ចាស់ ដោយ​សារ​ញាណ​ពិសេស​របស់​ពួក​វា។ តែ​យ៉ាង​ណា​មិញ សត្វ​ចិញ្ចឹម​ ​ពុំ​ចេះ​គិត​នោះ​ទេ​ថា​យើង​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​សម្រាក ហើយ​ពួក​វា​នឹង​កើត​មាន​បញ្ហា​ស្រ្តេស​​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ ស្រលាញ់ក៏ស្រលាញ់ទៅ តែប្រយ័ត្នឆ្លងរោគកាចៗសាហាវពីសត្វចិញ្ចឹម ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត ជា​មួយ​ដើម​ហេតុ​នេះ សត្វចិញ្ចឹម​ទាំងនេះ​អាច​​កើត​មាន​អាការៈ​​ប្លែក​ៗ​មួយ​ចំនួន​ ទៅ​តាម​លក្ខណៈ​​ផ្ទាល់​របស់​ពួក​​វា​ដូច​ជា សត្វ​ឆ្កែ​មួយ​ចំនួន​អាច មិន​ស៊ី​ចំណី ភ្ញាក់​ៗ រាក​ និង​មាន​ពេល​ខ្លះ​រហូត​ដល់​​ខាំ​មនុស្ស​ទៀត​ផង ដែលនេះ​ជា​ការ​​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ។ ចំណែក​ឯ​សត្វ​ឆ្មា យើងអាច​សម្គាល់​មើល​សកម្មភាព​​មួយ​ចំនួន​នៅ​ពេល​វា​ស្ត្រេស​ ដូច​ជា ទៅ​ជុះ​​នៅ​លើ​សាឡុង ពូក មិន​ដេក​នៅ​កន្លែង​របស់​វា​ ឬ​ជុះ​នោម​មាន​ឈាម (ជា​បញ្ហា​ធម្មតា​នៅ​ពេល​សត្វ​ឆ្មា​ ស្រ្តេស)។ បញ្ហា​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត​អាមេរិកាំង John Howe ខាង​លើ​បាន​ណែ​នាំ​​វិធី​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​ គឺ​តាម​រយៈ​ការ​ចំណាយ​​​ពេល​ខ្លះ​​ លេង​ជា​មួយ​សត្វ​ចិញ្ចឹម​ទាំង​នោះ​វិញ ទាំង​ការ​ដាក់​ចំណី​ឱ្យ​ពួក​វា ដោយ​មាន​ទម្លាប់​ក្នុង​ពេល​មួយ​ជាក់​លាក់​ […]


វិធីបំបាត់ស្ត្រេស

គុណ​ប្រយោជន៍​ទាំង​នេះ គ្រប់​គ្រាន់ឲ្យ​គ្នា​យើង​ងាក​មក​រក​ការ​អាន​សៀវ​ភៅ​វិញ

គ្នាយើង​អ្នក​ណា​ខ្លះ​ចូល​ចិត្ត​អាន​សៀវភៅ? ចុះ​មាន​ដឹង​អត់ ហេតុ​អ្វី​បុគ្គល​ល្បីៗ អ្នក​ប្រាជ្ញ មិន​មេ​ដឹក​នាំ​ជោគជ័យ​ជាច្រើន​ចូលចិត្ត​អានសៀវភៅ? ហេតុ​ផល​តែ​មួយ​គត់ គឺ​ថា​អាន​សៀវភៅ ទោះ​ជា​ប្រភេទ​សៀវភៅ​បែប​ណា​ក៏​ដោយ សុទ្ធ​តែ​ជួយ​យើង​ច្រើន ទាំង​សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និង​គុណ​ប្រយោជន៍​ជាច្រើន​ទៀត ដូច​ដែរ “Hello គ្រូពេទ្យ” លើក​ឡើង​ក្នុង​អត្ថបទ​នេះ។ ១- រំញោច​ផ្លូវចិត្ត ខួរក្បាល​មាន​សុខភាព​ល្អ ការ​សិក្សា​ជាច្រើន​រកឃើញថា ការ​រំពោច​ផ្លូវចិត្ត អាច​ប្រសិទ្ធភាព​បង្អាក់​ការ​វិវត្ត​នៃ​ពពួក​ជំងឺ​វង្វេង​វង្វាន់​ដូច​ជា Alzheimer និង Dementia ហើយ​ថែម​ទាំង​អាច​ជួយ​ឲ្យ​បញ្ចេញ​សកម្មភាព និង​អាច​បង្ការ​បញ្ចេញ​ខួរ​ក្បាល​អស់​ថាមពល​ជាដើម។ ដូច​ទៅ​នឹង​បណ្តា​សាច់​ដុំ​ផ្សេងៗ​ទៀត​លើ​រាង​កាយ ខួរ​ក្បាល​យើងក៏​ត្រូវ​ការ​ធ្វើ​លំហាត់​ប្រាណ​ដូច​គ្នា ដើម្បី​រក្សា​សុខភាព​ឲ្យ​រឹងមាំ​ល្អ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ដើម្បី​អាច​រំញោច​ផ្លូវចិត្ត​យើង​បាន​ល្អ គឺ​មាន​តែ​ការ​អាន​សៀវ​ភៅ​ប៉ុណ្ណោះ ហេតុនេះ​នាំ​ឲ្យការ​អាន​សៀវភៅ ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ។ ២- កាត់​បន្ថយ​ស្ត្រេស មិន​ថា​យើង​មាន​បញ្ហា​ស្ត្រេស​ខ្លាំង​ប៉ុណ្ណា ទាំង​រឿង​ការងារ ទាំង​ទំនាក់​ទំនង​គ្រួសារ ឬ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏ដោយ ​បញ្ហានេះនឹង​រសាត់​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពីយើង នៅ​ពេល​នឹង​ស្លុង​អារម្មណ៍​ទៅ​ក្នុង​ការ​អាន​សៀវ​ភៅ ឬសៀវភៅ​រឿង​ដ៏​អស្ចារ្យ​ណាមួយ។ ពិតណាស់ អ្នក​និពន្ធ​ពូកែ​បំផុត គឺ​អាច​ទាញ​អារម្មណ៍​យើង​​ឲ្យ​ចូល​តួ​ជាមួយ​សាច់​រឿង ខណៈ​​អារម្មណ៍​យើង​កំពុង​ចូល​តួ ទុក្ខ​លំបាក​ទាំង​អម្បាល​ម៉ាន នឹង​រសាត់​ចេញ​ពី​គំនិត​របស់​យើង​ដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ ៣- ពង្រឹង​ចំណេះ​ដឹង គ្រប់​យ៉ាង​ដែល​យើង​បាន​អាន និង​យក​ទៅ​បំពេញ​នៅ​ចន្លោះ​ប្រហោង​ក្នុង​ខួរ​ក្បាល ជាមួយ​ព័ត៌មាន​ថ្មី យើង​មិន​ធ្លាប់​ដឹង​ពីមុន ហើយ​យើង​ខ្លួន​ឯង​នឹង​កាន់​តែ​ដឹង​ច្បាស់​ពី​គុណ​ប្រយោជន៍​យើង​ទទួល​បាន​ពី​ការ​អាន។ នៅ​ពេល​ចំណេះ​ដឹង​យើង​កាន់​តែ​ទូលំទូលាយ យើង​នឹង​កាន់​តែ​ក្លាយ​ជា​មនុស្ស​ពូកែ ក្នុង​ការ​ដោះ​ស្រាយ​គ្រប់​បញ្ហា​កើត​ឡើង​ចំពោះ​មុខ។ ៤- ពង្រឹង​​វាក្យសព្ទ ចំណុច​នេះ […]


វិធីបំបាត់ស្ត្រេស

ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

គ្នាយើងជាអ្នកធ្វើការ​គ្រប់គ្នា​ប្រាដកណាស់ពិតជា​ធ្លាប់មានអារម្មណ៍តានតឹង ឬស្ត្រេស​ជាមិន​ខាន គ្រាន់តែថាមនុស្ស​យើង​ម្នាក់ៗ​​មាន​ប្រតិកម្ម​ខុស​គ្នា​លើ​ភាព​តាន​តឹង ឬ​ស្រ្តេស (stress) ។ គ្នា​យើង​​ខ្លះ​មាន​អារម្មណ៍​ថា​គ្មាន​ផ្លូវ​ចេញ ដូច​ត្រូវ​ជាប់​គុក ខណៈ​អ្នក​ផ្សេង​ទៀត​អាច​រក​វិធី​ដើម្បី​បំបាត់​ភាព​តាន​តឹង​បាន​យ៉ាង​ងាយ​ស្រួល។ តើយើង​ដឹង​ទេ​ថា​ស្ត្រេស​នឹង​ការងារគឺ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បេះដូង​​បាន? ជា​ការ​ពិត​ណស់ ស្ត្រេស​ខ្លាំង​ពេក​អាច​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ជំងឺ​លើស​ឈាម ហឺត និង​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត។ ១- តើយើងមានស្ត្រេសការងារទេ? ខាង​ក្រោម​នេះ​ជា​សញ្ញា​នៃ​ស្ត្រេស​ដែល​បណ្តាល​មក​ពី​​ធ្វើ​ការ​ងារ (job stress) ។ ស្ត្រេសកើតចេញពីការងារ ច្រើន​បណ្តាល​ឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង ចង្វាក់​បេះដូង​លោត​ញាប់ និង​មាន​ការ​បែប​ញើស​នៅ​បាត​ដៃ​របស់យើង។ យើងក៏​មាន​អារម្មណ៍​ថា​អស់​កម្លាំង និង​ល្ហិត​ល្ហៃស្ទើរ​តែ​គ្រប់​ពេល។ ស្ត្រេស​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​អាកប្ប​កិរិយាដែរដែល​អាច​ធ្វើ​ឲ្យ​យើង​​មាន​កំហឹង​បាន​យ៉ាង​ងាយ។ យើង​អាច​ពិបាក​ក្នុង​ការ​ដេក​លក់ ឬ​ផ្ចង់​អារម្មណ៍ទៀតផង។ ប្រសិន​បើ​ការងារ​បាន​ជះ​ឥទ្ធិពល​ដល់យើង អមមក​ជាមួយ​នឹង​សញ្ញា​ទាំង​នេះ នោះយើងទំនង​ជា​អាចមាន​បញ្ហា​ក្នុង​ការ​គាំង​បេះដូង​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… ២- ស្ត្រេស និងបេះដូង ស្រ្តេសពិ​ត​ជា​អាច​ជះ​ឥទ្ធិពល​លើ​កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង មាន​ដូច​ជា​ការ​ជក់​បារី​ ការ​ទទួល​ទាន​ច្រើន​ពេក កម្រិត​កូលេស្តេរ៉ុល សម្ពាធ​ឈាម​ខ្ពស់។ ឧទាហរណ៍​មនុស្ស​ខ្លះ​ញ៉ាំ​ការ៉េម ឬ​ស្រា​ក្រហម​មួយ​កែវ​ដើម្បី​បន្ថយ​ភាព​តាន​តឹង រីឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ស្រា ឬ​បារី​ទៅវិញ។ ទោះ​ជា​យ៉ាង​ណា ទម្លាប់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​កើន​ឡើង​បាន ដែល​អាច​ធ្វើ​ឲ្យ​មុខ​ងារ​របស់​ជញ្ជាំង​សរសៃ​ឈាម​ថយ​ចុះ​បន្តិច​ម្តង​ៗ។ នៅ​ពេល​ដែលយើង​ស្រ្តេស រាង​កាយ​នឹង​ចាប់ផ្តើម​បញ្ចេញ​អ័រ​ម៉ូន adrenaline និង cortisol  អ័រ​ម៉ូន​ទាំង​នេះ​មាន​មុខងារ​ជួយ​យើង​ក្នុង​ការផ្ចង់​អារម្មណ៍​ពេល​ធ្វើ​ការ​ងារ ប៉ុន្តែ​អ៏រម៉ូននេះក៏​អាច​ធ្វើឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង […]


វិធីបំបាត់ស្ត្រេស

៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូរ៉ូណាកំពុង​រាតត្បាត

សម្ងំ​នៅ​ផ្ទះ​គេច​ពី​វីរុស​កូវីដ ១៩ អាច​ជា​ពេល​វេលា​ពិបាក​បំផុត​មួយ និងស្ត្រេស​ខ្លាំង​ថែម​ទៀត ហើយ​បើ​និយាយ​ដល់​ព័ត៌មាន​រាប់​ពាន់​លើ​បណ្តាញ​សង្គម កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​មិន​ខាន។ បើ​ស្ត្រេស​ខ្លាំង​ម្លឹងៗ ហេតុ​អី​មិនរក​វិធី​ធ្វើ​ឲ្យ​ខ្លួន​យើង​សប្បាយ​ចិត្ត​អំឡុង​ពេល​នេះ​ទៅ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះ​ជួយ​យើង​បំភ្លេច​រឿង​ជំងឺ​កូរ៉ូណា និង​អាច​នៅ​ផ្ទះ​ដោយ​សប្បាយ​ចិត្ត​បាន។ ១- ចូល​រួម​ថ្នាក់​រៀនតាម​អ៊ីនធើ​ណេត អំឡុង​ពេល​ប្រទេស​កំពុង​ប្រយុទ្ធ​ជា​មួយ​វីរុស​កូវីដ ១៩ បណ្តា​សាលា​រៀន​ទាំង​អស់ ទាំង​ក្លិប​ហាត់​ប្រាណ ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្អាក​ជាបណ្តោះ​អាសន្ន។ ប៉ុន្តែ​យើង​ក៏គួរ​តែ​អរគុណ​ដល់​អ៊ីន​ធើណេត ដែល​នៅ​តែ​អាច​ជួយ​យើង​រក​បាន​ថ្នាក់​ហាត់​ប្រាណ ឬ​រៀន​ជំនាញ​ផ្សេងៗ​បាន​ដដែល ហើយ​ការ​ទទួល​បាន​ចំណេញ​ដឹង​ថ្មីៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ បើ​ទោះ​ជា​កំពុង​ជាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក្តី។ បើ​រាង​​កាយ​យើង​ត្រូវ​ការ​ហាត់​ប្រាណ ក៏​មិន​ថ្វី​ដែរ ប្រហែល​ជា​មាន​ក្លិប​ហាត់​ប្រាណ​ខ្លះ អាច​មាន​សេវា​ហាត់​តាម Streaming Online ថែម​ទាំង​មាន​គ្រូ​ណែនាំ​ពី​វិធី​ហាត់​ថែម​ទៀត។ នៅ​ពេល​យើង​នៅ​តែ​មួយ​កន្លែង​ពេល​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រេស​កាន់​តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​បើ​យើង​ហាត់​ប្រាណ​អំឡុង​ពេល​នេះ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ​យ៉ាង​មាន​ប្រសិទ្ធភាព។ ២- ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​យើង​ចូល​ចិត្ត កាល​ពី​មុន​កូរ៉ូណា​ផ្ទុះ យើង​អាច​នឹង​មិន​បាន​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត ខណៈ​ចម្លើយ​គឺ​ថា ដោយ​សារ​យើង​មិន​មាន​ពេល​គ្រប់​គ្រាន់​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូល​ចិត្ត ឬ​អ្វី​មួយ​ល្អ​សម្រាប់​ខ្លួន​ឯង។ បើ​អ៊ីចឹង ពេល​នេះ ជា​ពេល​ល្អ​មួយ អាច​ចាប់​ផ្តើម​ការងារ​យើង​ចង់​ធ្វើ​បាន​ហើយ ហើយ​រឿង​យើង​គួរ​តែ​ធ្វើ អាច​ជា​ការ​បញ្ចេញ​ស្នាដៃ​បែប​សិល្បៈ​ដូចជា​គូររូប ឬ​សូន​រូប​ជា​ដើម។ ការងារ​សូន​រូប អាច​ជ្រើស​យក​កន្លែង​ណា​មួយ​ក្នុង​ផ្ទះ​យើង​ដើម្បី​ចាប់​ផ្តើម ហើយ​គួរ​ទិញ​ឧបករណ៍​គ្រប់​យ៉ាង​យើង​គិត​ថា ត្រូវ​ការ​ប្រើ​ប្រាស់​អំឡុង​ពេល​នេះ។ អត្ថបទពាក់ព័ន្ធ៖ ប្រការគួរ និងមិនគួរធ្វើ អំឡុងអាកាសធាតុក្តៅខ្លាំង របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ៣- លេង​ល្បែង​ផ្គុំ​រូប ឬ​ហ្គេម​ផ្សេងៗ វិធីសាស្ត្រ​ល្អ​បំផុត ជួយ​យើង​កុំ​ឲ្យ​ស្ត្រេស​ខ្លាំង […]


វិធីបំបាត់ស្ត្រេស

តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19

ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​អំឡុង​វីរុស COVID-19​ កំពុងរាតត្បាត​ពេញ​ពិភពលោក​គឺ​ជា​រឿង​ចៀស​មិន​ផុត ព្រោះគ្នាយើង​មិន​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​របស់​វីរុស​នេះ។ ប៉ុន្តែ​យើងអាច​អនុវត្ត​វិធី​ប៉ុន្មានយ៉ាង​​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្រួយបារម្ភ និង​ភាពខ្លាច​របស់​យើង​។ ១. ការ​រក្សា​ទំនាក់ទំនង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រទេស​នីមួយៗ​បាន​ចេញ​វិធានការណ៍​រក្សា​គម្លាតសុវត្ថិភាព គឺការនៅឃ្លាត​ពី​អ្នក​ដទៃប្រហែល២ម៉ែត្រ​។ មួយ​វិញទៀត​ការនៅតែក្នុង​ផ្ទះវិញ​ក៏​​អាច​ប៉ះពាល់​ដល់​អារម្មណ៍​​យ៉ាង​ខ្លាំង​ដោយ​សារការណ៍នេះអាចធ្វើឲ្យ​យើង​​មានអារម្មណ៍​ឯកា និង​ថប់បារម្ភ។ ដូចនេះ​ហើយ​ទើប​ការ​រក្សា​ទំនាក់ទំនង​គឺ​សំខាន់​ណាស់​ទោះបីជា​មាន​ការ​កាត់បន្ថយ​ការ​ជួប​មិត្តភកិត្ត​ដោយ​ផ្ទាល់ក៏ដោយ។ ម៉្យាងទៀត​ការ​រក្សា​ទំនាក់ទំនង​អាច​ជួយ​យើង​និយាយ​ពី​ការ​បារម្ទៅ​កាន់​អ្នក​ដែល​យើង​ទុកចិត្ត​ដូចជា​មិត្តភកិ្ត ឬ​សមាជិក​គ្រួសារ។ នៅ​ពេល​និយាយ​ជាមួយ​នឹង​មិត្តភកិ្ត​ ឬ​គ្រួសារ​គួរ​ចៀស​វាង​ការ​និយាយ​អំពី​វីរុស​នេះ​ច្រើន​ ហើយ​បែរមក​និយាយ​អំពី​រឿង​ផ្សេងៗ​ដូចជា​រឿង​កំប្លែង ឬ​សកម្មភាព​ប្រចាំថ្ងៃវិញ​ល្អ​ជាង​។ ២. ការ​ថែរក្សាសុខភាព និង​ស្មារតី ការ​ថប់បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​កែប្រែ​ទម្លាប់​នៃ​ការ​ញ៉ាំ​ និង​ការ​គេង​របស់​ខ្លួន។ ហេតុនេះ​ហើយយើង​​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែរក្សា​សុខភាព​របស់យើង​​ដោយ​ព្យាយាម​រក្សា​ទម្លាប់​ប្រចាំថ្ងៃ​​ដូចជា​ការ​ចូលគេង ការ​ក្រោក​ពីគេង ការ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល និងការ​គេង​ឲ្យ​គ្រប់គ្រាន់។ លើសពីនេះទៀត យើង​អាច​ជួយ​​ដោះស្រាយ​សុខភាព​ផ្លូវចិត្ត​របស់ខ្លួន​​ដោយ​បន្ត​ធ្វើ​សកម្មភាព​ដែល​យើង​​ចូលចិត្ត​ដូចជា​អាន​សៀវភៅ មើល​ភាពយន្ត លេង​ហ្គេម ឬ​រៀន​អ្វីៗ​ថ្មី​ដូចជា​រៀន​ធ្វើ​ម្ហូប ធ្វើសួន ឬ​សិប្បកម្ម​ដោយ​ដៃ​ផ្សេងៗ។ ក្រៅពីនេះ យើង​ក៏​អាច​រៀន​ភាសា​បរទេស​បន្ថែម ឬ​ជំនាញ​ថ្មីៗ ហើយ​ក៏​អាច​រក​មើល​ចំណង់ចំណូល​ចិត្ត​ថ្មី​ដូចជា​ការ​សរសេរ​ blog ការ​លេងកីឡា​ថ្មី ឬ​ការ​រៀន​គូររូប​ជាដើម​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​រៀន​ជំនាញ​ថ្មីៗ​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ជួយ​ក្នុង​បន្ថែម​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​ល្អជាមួយ​អ្នក​ដទៃ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ “គម្លាតសុវត្ថិភាព​” ឬ​”គម្លាតសង្គម​” វិធានការគួរស្វែងយល់ ពេលវិបត្តិ COVID-19 តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ៣. ហាត់ប្រាណ ភាព​សកម្ម​គឺ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ផ្លូវកាយ​ទេ​ តែនៅ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ដែរ […]


វិធីបំបាត់ស្ត្រេស

ពេលធ្វើអ្វីមួយគួរម្រេចចិត្តតាមបេះដូង ឬខួរក្បាល ហើយមួយណាប្រសើរជាង?

ខួរក្បាល និង​បេះ​ដូង​ជា​សេរីរាង្គ​ពីរ​ផ្សេង​គ្នា និង​សុទ្ធ​តែ​សំខាន់​ដូច​គ្នា​ សម្រាប់​​ទ្រទ្រង់​​រាង​កាយ​ក្នុង​ការ​រស់​នៅ​ ។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​គឺមាន​សារៈ​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​ថា​ សេរីរាង្គ​ពិសេស​ពី​ធម្មជាតិ​ទាំង​ពីរ​នេះ មាន​ឥទ្ធិពល​​សំខាន់​ដល់​ការ​សម្រេច​ចិត្ត​​ទូ​ទៅ​ មិន​ថា​កិច្ច​ការ​ងារ​តូច​តាច ឬ​​ការងារ​ធំ​ៗ​។ ១. ការ​ធ្វើ​តាម​បេះដូង សកម្មភាព​ផ្សេង​ៗ​ដែល​ធ្វើ​តាម​បេះ​ដូង គឺ​រាប់​​ពី​ការ​សម្រេច​ចិត្ត​​ធ្វើ​តាម​អ្វី​ដែលយើង​ស្រលាញ់ និង​ចូល​ចិត្ត ឧទាហរណ៍​​​​​​​​​​​ការ​រៀន​ភាសា​បរទេស ការ​ដើរ​លេង​កម្សាន្ត​ក្រៅ​ប្រទេស ឬ​ការ​តែង​និពន្ធ​​​​អត្ថបទ​សៀវភៅ ការ​ស្ម័គ្រ​ចិត្ត ការ​រៀន​ជំនាញ​ដែល​ខ្លួន​ឯង​ស្រលាញ់​ជា​ដើម​-ល- ហើយ​ទាំង​នេះ​សុទ្ធ​សឹង​ធ្វើ​ឱ្យ​យើង​ជួប​នូវ​ភាព​រីក​រាយ អនុស្សាវរីយ៍​ល្អ​ៗ​ ព្រម​ទាំង​បាន​ជួប​ឱកាស​ល្អ​​ៗ​ដែល​​​មិន​អាច​បំភ្លេច​បាន​ និង​កម្រ​នឹង​​បាន​ជួប។ តែ​យ៉ាង​ណា​មិញ ការ​ជ្រើស​រើស​ការ​សម្រេច​ចិត្ត​តាម​បេះ​ដូង ភាគ​ច្រើន​គឺ​ពុំ​សូវ​គិត​ពី​បញ្ហា​ប្រឈម​ខាង​មុខ​នោះ​ទេ ដោយ​ពេល​ខ្លះ​ពុំ​មាន​ហេតុ​ផល​​​​សម​​ទំនង​ តែ​ជា​ការ​ពេញ​ចិត្ត​ដោយ​គ្មាន​លក្ខខណ្ឌ​​ស្មុគ​ស្មាញ​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ធ្លាប់មានបញ្ហា​គាំង​បេះដូង ​បើ​ចង់ធ្វើរឿងក្ដៅសាច់ បានអត់? ផ្អែក​តាម​​ការ​សិក្សា មនុស្ស​​​​ដែល​សម្រេច​ចិត្ត​​​​លើ​រឿង​សំខាន់​ៗ​ទៅ​តាម​បេះ​ដូង គឺ​​​មាន​ភាព​ពេញ​ចិត្ត​ទៅ​នឹង​កិច្ច​ការ​ដែល​អ្នកទាំងនោះធ្វើ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ដែល​នាំ​ឱ្យ​កើត​មាន​ភាព​រីក​រាយ​​ច្រើន ទោះ​ពេល​ខ្លះ​នឹង​ជួប​បញ្ហា​ខ្លះ​ក៏​ដោយ។ តែ​ពេល​ខ្លះ ហានិភ័យ​ទាំង​នោះ នាំ​ឱ្យ​ពួក​គេ​ជួប​នូវ​​លទ្ធផល​គាប់​ប្រសើរ​ដែល​មិន​នឹក​ស្មាន​ដល់​។ ២. ការ​ធ្វើ​តាម​ខួរ​ក្បាល​ ខួរ​ក្បាល​ជា​កន្លែង​ពោរ​ពេញ​ដោយ​ការ​ត្រិះ​រិះ​ពិចារណា​​ហេតុ​ផល ថ្លឹង​ថ្លែង​​គុណ​សម្បត្តិ​ គុណវិបត្តិ​ដូច​នេះ​ហើយ រាល់​ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​ខួរ​ក្បាល​តែង​ជួប​ហានិភ័យ​​ទាប ឬ​តិច​តួច​បំផុត។ សម្រេច​ចិត្ត​ធ្វើ​តាម​ខួរ​ក្បាល គឺ​តែង​គិត​ជា​មុន​ នូវ​បញ្ហា​ ឬ​លទ្ធផល​​ដែល​នឹង​ជួប​នា​ពេល​ខាង​មុខ។ ភាគ​ច្រើន​អ្នក​ដែល​សម្រេច​ចិត្ត​​ធ្វើ​តាម​ខួរ​ក្បាល​ ច្រើន​ជា​អ្នក​ ប្រុង​ប្រៀប​ខ្លួន ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ និង​មិន​ចង់​​ប្រឡូក​នឹង​ហានិភ័យ ហើយ​លទ្ធផល​ជាក់​ស្តែងអ្នកទាំងនោះ​តែង​ជួប​លទ្ធផល​ល្អ​ប្រសើរ​ […]


វិធីបំបាត់ស្ត្រេស

ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ

មួយរយៈពេលនេះ ការរាលដាលវីរុស COVID-19 នៅប្រទេសកម្ពុជាកាន់តែមានច្រើនឡើងៗ ហើយ​ដល់ដំណាក់កាលដែលមនុស្សគ្រប់គ្នាគួរព្រួយបារម្ភពីសុខភាពរៀងៗខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាផ្លូវចិត្ត ក៏សំខាន់ដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ដូចសុខភាពដទៃទៀតដែរ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្តបានណែនាំពីវីធីមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្តក្នុងពេលរាលដាលវីរុស COVID-19នេះ​។ ប្រសិនបើមានភាពតានតឹងខ្លាំងអំឡុងពេលនេះ គួរធ្វើឲ្យអារម្មណ៍ល្អឡើងវិញដោយអនុវត្តវិធីដូចខាងក្រោម៖ ទី១. ត្រូវចាំថាការដែល “ដឹងការពិត គឺវានឹងកាត់បន្ថយការភ័យខ្លាច”។ នៅពេលភ័យខ្លាំង មនុស្សម្នាក់ៗមានប្រតិកម្មផ្លូវអារម្មណ៍ ច្រើនជាងការប្រើប្រាស់ការគិតដោយសុភវិនិច្ឆ័យ។ ដូច្នេះ អ្នកគួរឆាប់រលឹកដឹងពីអ្វីដែលកើតឡើង ពិចារណ៍សិនមុនឹងបញ្ចេញប្រតិកម្មផ្លូវអារម្មណ៍។ ទី២.​ ក្នុងករណី COVID-19 នេះ ចូរព្យាយាមអាន ឬតាមដានតែព៌ត៌មានណាដែលមាន ប្រភពច្បាស់លាស់ ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល អង្គការសុភាពពិភពលោក ឬនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលជាដើម។ ទី៣. កត្តាសំខាន់គឺយើងត្រូវកុំបោះបង់ចោលទម្លាប់ប្រចាំថ្ងៃដែលយើងមានឡើយ។ ត្រូវញ៉ាំ ឲ្យទៀងទាត់ គេង និងភ្ញាក់ពីគេងឲ្យទៀងទាត់ម៉ោងពេល។ ត្រូវហាត់ប្រាណទៀងទាត់ដែរ ព្រោះការហាត់ប្រាណវាបានបន្ថយស្រ្តេសដែលយើងកំពុងមាន។ ទី៤. ត្រូវបន្តទំនាក់ទំនងជាមួយបងប្អូន ឬមិត្តភក្តិឲ្យបានទៀតទាត់រាល់ថ្ងៃ តាមទូរស័ព្ទ ឬ តាមបណ្តាញសង្គមផ្សេងៗ។ បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រតិកម្មផ្លូវអារម្មណ៍ ផ្លូវចិត្តដែលយើងគ្រប់ៗគ្នាកំពុងមានគឺជាប្រតិកម្មជាធម្មជាតិ ឬប្រតិកម្មធម្មតា គឺមានន័យថានរណាក៏មានប្រតិកម្មបែបហ្នឹងដែរ។ វាមិននៅជាប់ជាមួយយើងរហូតទេ វានឹងបាត់វិញឆាប់ៗមិនខានឡើយ។ អត្ថបទពាក់ព័ន្ធ៖  ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​ រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស