វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ

ស្ថានភាព​ពេល​នេះ សម្ងំ​នៅ​ផ្ទះ ជា​ដំណោះស្រាយ​មួយ​សម្រាប់​គេច​ពី​ការ​ប្រឈម​ឆ្លង​វីរុស​ COVID-19។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អំឡុង​ពេល​នៅ​ផ្ទះ យើង​ទាំង​អស់​គ្នា អាច​នឹង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​មិន​ខាន ហេតុនេះ​ទើប “Hello គ្រូពេទ្យ” លើក​យក​អត្ថបទ​នេះឡើង ជួយ​គ្នា​យើង​អាច​នៅ​ផ្ទះ​ដោយ​សប្បាយ​ចិត្ត បើ​ទោះ​ជា​បញ្ហា​​ផ្លូវ​អារម្មណ៍​មួយ​ចំនួន ពិសេស​រឿង​ស្ត្រេស កើត​ឡើង​ក៏​ដោយ ។ ១- វិធី​កត់​សម្គាល់​បញ្ហា​ផ្លូវ​អារម្មណ៍​ពេល​សម្ងំ​នៅ​តែ​ផ្ទះ គ្នា​យើង​ទាំង​អស់ សុទ្ធ​តែ​អាច​ត្រូវ​ឆ្លង​កាត់​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​ស្ថានភាព​តាន​តឹង និងពេល​​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ពិសេស​អាច​នឹង​ស្ត្រេស​ខ្លាំង។ ប៉ុន្តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទៅ​បាន យើង​ត្រូវ​ចេះ​យល់​ឲ្យ​ច្បាស់ បញ្ហា​ផ្លូវ​អារម្មណ៍​យើង​ជាអ្វី​ឲ្យ​ប្រាកដ ខណៈ​អំឡុង​ពេល​តាន​តឹង យើង​អាច​នឹង​ប្រឈម​បញ្ហា​ដូច​ខាង​ក្រោម។ បញ្ហា​ថប់បារម្ភ ព្រួយបារម្ភ សោក​ស្តាយ ស្ត្រេស និង ភ័យ​ខ្លាច។ ក្នុង​ស្ថាន​ភាព​ពេល​នេះ គ្នា​យើង​អាច​នឹង​កើត​មាន​មួយ ក្នុង​ចំណោម​បញ្ហា​ផ្លូវ​អារម្មណ៍​ខាង​លើ។ ប៉ុន្តែ​កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​គ្រប់​បញ្ហា សុខតែ​មាន​ដំណោះ​ស្រាយ។ អត្ថបទ​ពាក់​ព័ន្ធ៖ ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ ២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ ២- វិធី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​នៅ​ផ្ទះ – ទទួល​យក​ការពិត៖ បើ​អារម្មណ៍​យើង​ចាប់​ផ្តើម​ច្របូក​ច្របល់ ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន អ្វី​យើង​ត្រូវ​ចង​ចាំ កុំ​បន្ទោស​ខ្លួនឯង​ឲ្យ​សោះ។ ទទួល​យក​អ្វី​កើត​ឡើង និង​ជឿ​ជាក់​ ​យើង​ជា​មនុស្ស​បែប​ណា ហើយ​គិត​ថា អ្វី​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​យើង គឺ​មាន​ហេតុ​ផល​របស់​វា ដូច​ជា​ការ​រាតត្បាត​វីរុស Covid-19 ជាដើម។ ត្រូវ​ដឹង​ថា […]


វិធីបំបាត់ស្ត្រេស

បើ​កើត​ស្ត្រេស​ហើយ កុំ​ឆ្ងល់ថា​ម៉េច​បានជា​សក់​ស្កូវទាំងវ័យក្មេង​

សក់​ប្រែ​ជា​ពណ៌​ស ស្កូវ​តាម​​ធម្មតា​​​គឺ​នៅ​វ័យ​ជ្រេ​ ​អាយុ​ច្រើន និង​កត្តា​តំណ​ពូជ​​(ហ្សែន) តែ​យ៉ាង​ណា​មិញ​អ្នក​វិទ្យាសាស្ត្រ​​បញ្ជាក់​ថា បញ្ហា​ស្រ្តេស​ក៏​​ជា​កត្តា​មួយ​​រួម​ផ្សំ​​ជំរុញឱ្យ​សក់ ឆាប់​ឡើង​ស្កូវ​ផងដែរ​។ ការ​អះ​អាង​ខាង​លើ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ ​​​អ្នក​វិទ្យាសាស្រ្ត​បាន​ពិនិត្យ​ឃើញ​ថា បញ្ហា​​​​​បាន​កើត​ឡើង​​​ដោយ​សារ​ ជាលិកា​​​​ឈ្មោះ Melanocyte​ មាន​​មុខ​ងារ​​ក្នុង​ការ​ផលិត​ជាតិ​ មេឡានីន ដែល​ទទួល​ខុស​ត្រូវ​ផ្តល់​ពណ៌​ទៅ​លើ​សក់ ​និង​ស្បែក។ នៅ​ក្នុង​ការ​ពិសោធ​លើ​សត្វ​កណ្តុរ ជាលិកា​នោះ បាន​រង​ការ​ខូច​ខាត រាល់​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ដាក់​ឱ្យ​សត្វ​កណ្តុរ​ រង​សម្ពាធ​ ឬ​កើត​មាន​ស្ត្រេស​ ដោយ​ក្នុង​នោះ រោម​កណ្តុរ​​ពណ៌​ខ្មៅ ប្រែ​ជា​ពណ៌​ស​ដុំ​ៗ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍។ អត្ថបទពាក់ព័ន្ធ៖ នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់ អ្នក​វិទ្យាសាស្រ្ត​បាន​​បន្ថែម​ទៀត​ថា នៅ​ពេល​​ដាក់​ឱ្យ​កណ្តុរ​រង​សម្ពាធ គេ​ឃើញ​មាន អ័រម៉ូន​​ក្នុង​រាង​កាយ​កណ្តុរ​បញ្ចេញ​មាន អ័រម៉ូន Adrenaline និង Cortisol ដែល​ធ្វើ​ឱ្យ​​បេះ​ដូង​ពួក​​វា​លោត​លឿន និង​សម្ពាធ​ឈាម​កើន​ខ្ពស់ ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​​សត្វ​កណ្តុរ​រង បង្ក​ជា​ស្ត្រេស។ ហើយ​ដំណើរ​ការ​នេះ ​គេ​ឃើញ​ថា​វា​បាន​ជម្រុញ​ឱ្យ ជាលិកា​​ផលិត​មេឡានីន​ថយ​ចុះ​ខ្លាំង ហើយ​គួរ​កត់​សម្គាល់​ទៀត​នោះ គឺ​វា​បាត់​បង់​ដោយ​ពុំ​អាច​កើត​ឡើង​វិញ​បាន។ លោក​ស្រី​​សាស្រ្តាចារ្យ Ya-Cieh Hsu អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “យើង​ ឃើញ​ថា​ស្រ្តេស​ពិត​ជា​ផ្តល់​ផល​មិន​ល្អ​ដល់​រាង​​កាយ តែ​អ្វី​ដែល​​កាន់​តែ​ធ្ងន់​ធ្ងរ​ជា​ង​នោះ​ទៀត គឺ​អ្វី​ដែល​ពួក​យើង​បាន​រក​ឃើញ។ នៅ​ពេល​ដែល ជាលិកា​ផលិត​ពណ៌​នោះ​បាត់​បង់ គឺ​វា​បាត់​បង់​រហូត​ទៅ ដែល​យើង​ពុំ​ទាន់​រក​ឃើញ​វិធី​ណា​មួយ​បង្កើត​វា​ឡើង​វិញ​បាន”។ តែ​​យ៉ាង​ណា​ក្តី​ […]


វិធីបំបាត់ស្ត្រេស

២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ

សុខភាព​​ល្អទាំងផ្លូវ​កាយ​ ទាំងផ្លូវ​ចិត្ត​ សុទ្ធ​សឹង​ជា​រឿង​សំខាន់ ព្រោះ​ផ្នែក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​​ និងមាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​បើ​តាម​​ការ​បក​ស្រាយ​​បែប​វិទ្យាសាស្រ្ត​។ សុខភាព​ផ្លូវ​ចិត្ត​​ល្អ​ប្រសើរ​ ជា​ចំណែក​មួយ​ជួយ​ឱ្យ​​សុខភាព​នៃ​រាង​កាយ​បាន​ល្អ​ប្រសើរ​ដូច​គ្នា​ផង​ដែរ។ ជា​​​ការ​​ចែក​រំលែក​​​ក្នុង​ឆ្នាំ​២០២០ លោក Richard Davidson អ្នក​វិទ្យាសាស្រ្ត​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ និង​ជា​នាយក​នៃ​មជ្ឈម​ណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​ នៃ​សាកលវិទ្យាល័យ​ Wisconsin-Madison សហរដ្ឋអាម៉េរិក​ បាន​ណែ​​នាំ​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ ១​. អនុវត្ត​ការ​គិត​បែប​វិជ្ជមាន​ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គិត​បែប​វិជ្ជមាន​ផ្តល់​ផល​ល្អ​​ដល់​សុខភាព​ ដោយ​វា​បាន​​បន្ថយ​​អត្រា​​ជំងឺ​បេះ​ដូង​​មនុស្ស​ដល់​ទៅ​៣០​ភាគរយ។ ការ​គិត​​វិជ្ជមាន​ត្រង់​នេះ សម្តៅ​លើ​ការ​លើក​ទឹក​ចិត្ត​​​ខ្លួន​ឯង ទោះ​ជួប​ប្រទះ​បញ្ហា​​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​ចៀស​​មិន​ផុត​ក៏​ដោយ។ លោក Richard បាន​លើក​ឡើង​​ថា ការ​អនុវត្ត​ការ​គិត​វិជ្ជមាន​ត្រឹម​១៥​នាទី​/១សប្តាហ៍ ជួយ​ឱ្យ​​ផ្លូវ​ចិត្ត​ប្រសើរ​ មិន​បន្ទោស​ខ្លួន​ឯង និង​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​បាន​​ដោយ​មាន​ប្រសិទ្ធិភាព​ទៀត​ផង​។ ២. ធ្វើ​ការងារ​ដោយ​ក្តី​ស្រលាញ់​​​ពី​​ចិត្ត​ ការងារ​ស្ម័គ្រ​ចិត្ត​ ការ​ជួយ​ការងារ​សង្គម​ ធ្វើ​ការ​ងារ​ដោយ​​ចេញ​ពី​ចិត្ត អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា បាន​ជំរុញ​ឱ្យ​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន​​ល្អ​ៗ​ច្រើន ធ្វើ​​ឱ្យ​អារម្មណ៍​បាន​ប្រសើរ​​ទៅ​តាម​នោះ​ដែរ។ ដូច​នេះ​ការងារ​ដែល​ជួយ​ដល់​អ្នក​ដទៃ ដោយ​ក្តី​ស្រលាញ់​ បាន​ផ្តល់​ផល​វិជ្ជមាន​ទាំង​ខ្លួន​ឯង​ផង និង​ជា​ប្រយោជន៍​ដល់​សង្គម​រស់​នៅ​ផង​។ ៣. ពេញ​ចិត្តនូវអ្វីដែល​ខ្លួន​មាន​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​អរគុណ​ដល់​អ្វី​ដែល​ខ្លួន​មាន ជា​ស្មារតី​ដឹង​ខ្លួន ​ជួយ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ ប្រឆាំង​នឹង​ដំណើរ​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​ជំរុញការ​គិត​វិជ្ជមាន។ អ្នក​ជំនាញ​សហរដ្ឋអាមេរិក​ខាង​លើ​បាន​និយាយ​ថា របៀប​ដាស់​តឿន​ខ្លួន​ឯង ឱ្យ​កើត​មាន​ភាព​​ថ្លែង​អំណរ​គុណ​ក្នុង​ចិត្ត​​នោះ គឺ​ការ​សរសេរ​​វា​ឡើង​នូវ​បទ​ពិសោធ​ល្អ​ៗ​​ជា​សកម្មភាព​​ប្រចាំ​ថ្ងៃ​ដែល​បាន​ធ្វើ មិន​ថា​ក្នុង​កំណត់​ហេតុ ឬ​ការ​កត់​ត្រា​ផ្សេង​ៗ​ ទោះ​តិច​ក្តី​ ក៏​បាន​ជួយ​​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​​ដែរ។ ៤. […]


វិធីបំបាត់ស្ត្រេស

ដឹងអត់! រំលែកពេលខ្លះដើរលេងកម្សាន្ត ជួយបានទាំងសុខភាព និងបង្កើនផលិតភាពការងារ

ការ​ឆ្លៀត​​ពេល ពី​ការងារ​​​ សំរាប់ដើរ​លេង​​លំហែ​កម្សាន្ត បាន​ជួយ​​​ឱ្យ​មនុស្ស​ជា​ច្រើន​​ប្រសើរ​ឡើង​ទាំង​ផ្នែក​រាង​កាយ​ និង​ស្មារតី​ (ផ្លូវ​ចិត្ត​) នេះ​បើ​​ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​ជា​ច្រើន។ ​បន្ថែម​ផែន​ការ​ដើរ​លេង ត្រូវ​បាន​រក​ឃើញ​ថា ជា​ចំណែក​មួយ​ជួយ​ឱ្យ​ មនុស្ស​ជា​ច្រើន​​កាត់​បន្ថយ​បាន​នូវ​ស្រ្តេស​ ហានិភ័យ​ជំងឺ​បេះ​ដូង និង​​ការ​ជំរុញទឹក​ចិត្ត​​ដើម្បី​សម្រេច​ការងារ​បាន​ជោគ​ជ័យ​ ដូច​ហេតុផល​​ដូច​ខាង​ក្រោម​នេះ​៖​ ១. កាត់​បន្ថយ​ស្រ្តេស​ លទ្ធផល​សិក្សា​ចេញ​ផ្សាយ​ឆ្នាំ​មុន​ ដោយ​សមាគម​ចិត្តសាស្រ្ត​អាមេរិក​​បង្ហាញ​ថា ការ​ដើរ​លេង​បាន​នាំ​អារម្មណ៍​មនុស្ស​​ឃ្លាត​​ឆ្ងាយ​ពី​បរិយាកាស​តាន​តឹង និង​សកម្មភាព​​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​។ លទ្ធផល​ស្ទង់​មតិ​ពី​បុគ្គលិក​​ក្រុមហ៊ុន​ជា​ច្រើន​ បាន​​បង្ហាញ​សឹង​​ដូច​ៗ​គ្នា​ថា ពួក​គេ​បាន​ធូរ​ស្បើយ​ពី​ភាព​តប់​ប្រមល់ ស្ត្រេស​ ឈឺ​ក្បាល ឈឺ​ខ្នង​ និង​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ ក្រោយ​ពេល​បាន​ដើរ​លេង​​វិស្សមកាល។ ២. សុខភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ ក្រុម​អ្នក​សិក្សា​ពី​ប្រព័ន្ធ​សរសៃ​ប្រសាទ បាន​រក​ឃើញ​ ពី​បម្រែ​បម្រួល​សញ្ញា​ជា​វិជ្ជមាន​ក្នុង​ខួរ​ក្បាល ក្រោយ​ទទួល​បាន​ការ​​សម្រាក​លំហែ។ អ័រម៉ូន​ស្រ្តេស​ (Cortisol) បាន​ថយ​ចុះ ហើយ​អារម្មណ៍​​ស្ងប់​សុខ​ក៏​កើត​មាន​ ដែល​​​ជា​សញ្ញា​​បង្ហាញ​ថា ដំណើរ​កម្សាន្ត​ជា​កត្តា​មួយ​ដែល​ជួយ​​ឱ្យ​រាង​កាយ និង​អារម្មណ៍​បាន​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល​វែង​។ ៣. បង្កើន​ផលិតភាព​ការងារ​ ក្រុម​ហ៊ុន​​​សេវា​ប្រឹក្សា​ដ៏​ល្បី​នៅ​អង់គ្លេស Ernst & Young បាន​ចែក​រំលែក​ពី​​ការ​ស្រាវជ្រាវ​​មួយ​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន គឺ​ការ​ប្រើ​ពេល​វិស្សមកាល​នាំ​បុគ្គលិក​​ធ្វើ​ដំណើរ​កម្សាន្ត​ បាន​បង្កើន​​ផលិតភាព​ការងារ​ ដោយ​ផ្អែក​ទៅ​តាម​ពិន្ទុ​ដែល​បាន​​កត់​ត្រា​ក្នុង​ស្ថិតិ បាន​កើន​ឡើង​៨ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពុំ​មាន​ដំណើរ​កម្សាន្ត​។ បន្ថែម​ពី​នោះ អត្រា​បុគ្គលិក​ចេញ​ពី​ក្រុមហ៊ុន​​ក៏​ធ្លាក់​ចុះ​ទាប។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដើរ​កម្សាន្ត​បាន​ជួយ​​បង្កើន​ផលិតភាព​ការងារ ហើយពេលមាន​​​គុណភាព​ការងារ​ល្អ អារម្មណ៍​សប្បាយ​ចិត្ត​ក៏​​កើត​ឡើង ហើយ​​បុគ្គលិក​ក៏​បន្ត​ធ្វើ​បាន​ល្អ។ អត្ថបទពាក់ព័ន្ធ៖  ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ ៤. […]


វិធីបំបាត់ស្ត្រេស

ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង

យើងទាំងអស់គ្នា ពេលខ្លះ មានអារម្មណ៍​ថា ចាញ់​អាកាសធាតុ ប៉ុន្ដែ​ប្រសិនបើ​ស្ថានភាព​បែប​នេះ នៅតែ​បន្ដ​រយៈពេល​យូរ យើង​គួរទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។ នេះដោយសារ​វាអាច​ជារោគសញ្ញា នៃ​បញ្ហា​ស្ត្រេស ហើយ​គ្រូពេទ្យ​ថា រោគសញ្ញា​ទាំងនេះ អាច​បណ្ដាល​ទៅជា​ជំងឺ​ផ្សេងៗ។ ខាងក្រោមនេះ ជាសញ្ញា​ចំនួន១០ យ៉ាង ដែល​ភាគច្រើន លេចចេញ​លើ​រាងកាយ​របស់​យើង បណ្ដាលមកពី​បញ្ហា​ស្ត្រេស។ សញ្ញា​ទាំងនេះ មាន​ដូចជា៖ ១. ជំងឺស្បែក ជំងឺរបកស្បែក មុន និង​ជំងឺស្បែក​ផ្សេងៗទៀត អាច​បណ្ដាល​មកពី​បញ្ហា​ស្ត្រេស។ អ្នក​វិទ្យាសាស្ត្រេ បកស្រាយ​ថា នេះបណ្ដាល​មកពី​ទំនាក់ទំនង​ផ្ទាល់​រវាង​ស្ត្រេស​ (Psychological Stress) និង​បញ្ហាស្បែក។ ២. ទម្ងន់ប្រែប្រួល បើយើង​ស្ត្រេស ពេលខ្លះ យើង​អាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​យើង​មិន​អាច​រក្សា​ទម្ងន់​បាន​នោះទេ។ នេះដោយសារ​ស្ត្រេស បង្កើន​ការ​ផលិត​អ័រម៉ូន Cortisol ដែល​វា​ធ្វើ​មេតាប៉ូលិស​សារធាតុ​ខ្លាញ់ និង​កាបូអ៊ីដ្រាត និង​ជួយ​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។ បើសិន​យើង​មាន​អ័រម៉ូន​នេះ​ច្រើន យើង​នឹង​ញ៉ាំ​អាហារ​កាន់តែ​ច្រើន រាងកាយ​របស់​យើង នឹង​ផលិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​កាន់តែតិច ហើយ​រាងកាយ​យើង នឹង​ដុត​កាឡូរី​កាន់តែតិច​ផងដែរ។ នេះនឹងធ្វើ​ឲ្យយើង​កាន់តែ​ឡើង​ទម្ងន់។ តែ​ក្នុង​ករណី​ខ្លះ ស្ត្រេស​ក៏បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់ផងដែរ ដោយ​វា​បង្កើន​កម្រិត Adrenaline នៅ​ក្នុងឈាម។ Adrenaline ជួយ​បង្កើន​ល្បឿន​មេតាប៉ូលិស តែ​វា​កាត់បន្ថយ​ការផលិត​សារធាតុខ្លាញ់។ ៣. ផ្ដាសាយញឹកញាប់ ស្ត្រេស […]


វិធីបំបាត់ស្ត្រេស

ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​

ស្រ្តេស​នរណា​ក៏​មាន​ដែរ គ្រាន់​តែ​តិច​ ឬ​ច្រើន​អាស្រ័យ​លើ​ កិច្ច​ការ​ងារ ឬ​ស្ថានភាព​ផ្ទាល់ខ្លួន។ យ៉ាង​ណា​មិញ គេ​​ក៏​​មាន​វិធី​សាស្រ្ត​មួយ​ចំនួន​ ជួយ​បន្ធូរ​បន្ថយ​បញ្ហា​នេះ​​ផង​ដែរ តាម​រយៈ​វិប​សាយ Bright Side បាន​ណែ​នាំ​នូវ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម ដែល​មាន​ប្រសិទ្ធិភាព​។  ​១​. ធ្វើ​ចលនា​រាងកាយ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ អាច​បង្កើន​មុខងារ​ចងចាំ​ និង​រក្សា​សុខភាព​ខួរក្បាល​ពេល​ដែល​យើង​ចម្រើន​វ័យ​ ពីព្រោះ​លំហាត់ប្រាណ​អាច​ជួយ​បញ្ចេញ​សារធាតុ​Endorphins ដែល​ផ្តល់​ឱ្យ​រាងកាយ​នូវ​អារម្មណ៍​វិជ្ជមាន​ នេះ​បើ​តាម​ការ​សិក្សា​មួយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​។ ២​. គេង​ឱ្យឆ្អែត រាងកាយ​យើង​បាន​ធូរស្រាល​ និង​បំពេញ​ថាមពល​ឡើងវិញ​ នៅ​ពេល​យើង​គេងលក់​ ហើយ​នៅពេល​យើង​ខកខាន​គេង​ ឫ​មិន​បាន​គ្រប់គ្រាន់​ បញ្ហា​សុខភាព​របស់​យើង​ក៏​កើន​ឡើង​ ហើយ​នឹង​ជួយ​ឱ្យ​ស្រ្តេស​កើត​ឡើង​។​ ៣​. ​ប្រយ័ត្ន​រឿងញ៉ាំ ការ​ញ៉ាំ​ឱ្យ​បាន​ល្អ​ប្រសើរ​ មាន​ឥទ្ធិពល​ដល់​អារម្មណ៍​យើង​ ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស​ទៀតផង​។ ការ​ញ៉ាំ​អាហារ​សុខភាព​ឱ្យ​បាន​ទៀងទាត់​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ទទួលទាន​កាហ្វេអ៊ីន​ ក៍​ចូល​រួម​កាត់​បន្ថយ​ស្ត្រេស​ដែរ។ ៤.​ ព្យាយាម​នៅជិតៗមនុស្សជាទីស្រឡាញ់ ការ​រស់នៅ​ប្រកប​ដោយ​ការ​គាំទ្រ​ អាច​ជួយ​ប្រឆាំង​នឹង​ការ​កើត​ស្រ្តេស​។​ ការ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ អាច​ជួយ​បញ្ចេញ​អ័រម៉ូន ​Oxytocin ដែល​អាច​កាត់​បន្ថយ​ភាព​ធុញថប់​។ អត្ថបទ​ពាក់​ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… ៥. រកពេលសម្រាក ហាត់​យូហ្គា​ ឬ​ធ្វើ​សមាធិ​ ម៉ាស្សា​ ឬ​ដំណើរ​កំសាន្ត​ខ្លីៗ​ ដើម្បី​ជួយ​ឱ្យ​អ្នក​បាន​ធូរស្រាល​ និង​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​។​ ការ​គេច​ចេញ​ពី​ភាព​មមាញឹក​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​ អាច​ជួយ​ឱ្យ​ រាងកាយ និង​ខួរក្បាលបានសម្រាក​ខ្លះ។ ក្នុង​ករណី​មាន​សំណួរ […]


វិធីបំបាត់ស្ត្រេស

មើលរឿងរន្ធត់ មិនចេះតែមើលទេ តែមានប្រយោជន៍ច្រើន បើមើលត្រូវពេល

រឿង​រន្ធត់ ដូច​ជា​រឿង​ខ្មោច រឿង​​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​អារម្មណ៍​តាម​រយៈ​​ការ​ទស្សនា​ ដែល​​មាន​គ្នា​យើង​ខ្លះ​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត។ ដោយ​ឡែក​ សម្រាប់ ការ​ទស្សនា​រឿង​ប្រភេទ​នេះ នឹង​មាន​គុណ​ប្រយោជន៍​ផង​ដែរ សម្រាប់​ផ្លូវ​ចិត្ត​ បើ​មើល​ត្រូវ​តាម​ពេល​វេលា។ ​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ នៃ​សាកលវិទ្យាល័យ​ Washington Medical Center-Roosevelt លោក​បណ្ឌិត​ Kristen Lindgren បាន​លើក​ឡើង​ថា ប្រភេទ​រឿង​រន្ធត់​អាច​ជួយ​​ឱ្យ មនុស្ស​បំបាត់​ភាព​ភ័យ​ខ្លាច​ នូវ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ ឧទាហរណ៍​ដូច​ទៅ​នឹង អ្នក​ជំងឺ​ Phobia (រោគ​ខ្លាច​) ខ្លាច​សត្វ​ពីង​ពាង ខ្លាច​ទី​ខ្ពស់ ខ្លាច​រូប​ត្លុក អាច​ជម្នះ​ទៅ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ​បាន ដោយ​សារ​ទម្លាប់​​ប្រឈម​នឹង​រឿង​ទាំង​នោះ​ពី​​ផ្នែក​តូច​ៗ​ទៅ។ ត្រង់​នេះ​ អ្នក​ជំនាញ​ បាន​អះ​អាង​​ថា រឿង​​រន្ធត់​ ជួយ​ឱ្យ​ អ្នក​មើល​ អាច​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ ដែល​ខ្លួន​ធ្លាប់​មាន​ និង​ហ៊ាន​ប្រឈម​ ស្ថានការណ៍​រន្ធត់​ ដែល​អាច​កើត​មាន​នៅ​​អនាគត​បាន ដែល​ភាសា​បច្ចេក​ទេស​នៃ​វិធី​នេះ​ ហៅ​ថា “Exposure Theraphy”។ យ៉ាង​ណា​មិញ អ្នក​​ជំនាញ​បាន​ណែ​នាំ​ ឱ្យ​ប្រើ​វិធី​ខាង​លើ គឺ​នៅ​ពេល​ដែល​ទំនេរ អារម្មណ៍​ល្អ ឬ​ពេល​លំហែ​កាយ ដោយ​ជ្រើស​រើស​មើល​ប្រភេទ​រឿង​រន្ធត់​​​ដែល​ខ្លួន​ចូល​ចិត្ត​មើល​​ជា​មុន។ ដោយ​ឡែក អ្នក​ជំនាញ​ក៏​បាន​​ណែនាំ […]


វិធីបំបាត់ស្ត្រេស

ស្ត្រេសមិនអាក្រក់ទាំងអស់ទេ ប្រភេទខ្លះក៏ល្អដែរ

ជីវិតរស់នៅ​គ្មានស្ត្រេស ជាក្តីស្រមៃមួយ​របស់មនុស្ស​គ្រប់គ្នា ព្រោះស្ត្រេស​ធ្វើឲ្យ​យើងស្មុគស្មាញ អារម្មណ៍​មិនល្អ ចង់ធ្វើ​អ្វីក៏មិន​កើតដែរ។ តែតាមពិត​ទៅ ស្ត្រេសមិន​អាក្រក់​ទាំងអស់​នោះទេ ដោយ​ស្ត្រេស​ប្រភេទ​ខ្លះ ក៏វាល្អ​សម្រាប់​យើង​ផងដែរ។ តាម​គេហទំព័រ Brightside ស្ត្រេសមាន ៣ ប្រភេទ ដែល​រាងកាយ​របស់​យើង​ឆ្លើយតប​ក្នុង​មធ្យោបាយ​ផ្សេងៗគ្នា។ ស្ត្រេស​ទាំង ៣​ប្រភេទ​នោះ មានដូចជា៖ ១. បញ្ហា​ស្ត្រេសស្រួចស្រាវ (Acute Stress) ស្ត្រេសស្រួចស្រាវ ជាប្រភេទ​សាមញ្ញបំផុត ដែលជា​ប្រតិកម្ម​ណាមួយទប់ទល់ទៅនឹង​បញ្ហា ឬស្ថានភាព​ណាមួយ។ ពេលវាកើតឡើង យើងអាច​បង្កើត​កំហុស នៅ​កន្លែងការងារ ឬសាលារៀន ឬឈ្លោះគ្នា​ជាមួយ​ពួកម៉ាក។ ប៉ុន្ដែ​ស្ត្រេសស្រួចស្រាវ អាច​រំញោចខួរក្បាល និង​ជួយ​ដល់សុខភាពយើង។ ការសិក្សា​ជាច្រើនរកឃើញ​ថា បញ្ហា​ស្ត្រេស​​កើតឡើង​ដោយ​ស្ថានភាព​ណាមួយ អាច​បណ្ដាល​ឲ្យ​កោសិកា​ដើម ជួយ​ដល់​ដំណើរការ​របស់​ខួរក្បាល។ ២. បញ្ហាស្ត្រេសស្រួចស្រាវញឹកញាប់ (Episodic Acute Stress) វាជាស្ថានភាព​មួយ ដែល​បញ្ហាស្ត្រេស​ស្រួចស្រាវ កើតឡើង​ញឹកញាប់។ នៅពេល​យើង​ព្រួយបារម្ភ​គ្រប់ពេល សូម្បី​អំពីបញ្ហា​តិចតួច អារម្មណ៍​អវិជ្ជមាន អាច​គ្របដណ្ដប់​លើយើង​បាន ហើយ​វាបណ្ដាល​ឲ្យ​អស់កម្លាំង ឈឺក្បាល និង​ខ្សោយ​ប្រព័ន្ធការពារ។ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រេសប្រភេទ​នេះ យើងត្រូវ​កែប្រែ​របៀបរបប​រស់នៅ​របស់​យើង និង​ហ្វឹកហាត់​ខ្លួនឯង ធ្វើអ្វីដោយ​ងាយៗ។ ៣. ស្ដ្រេសរ៉ាំរ៉ៃ (Chronic Stress) នៅពេល​ស្ត្រេស​ស្រួចស្រាវ […]


វិធីបំបាត់ស្ត្រេស

ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ

និយាយរឿងខឹង មួម៉ៅ ឬអារម្មណ៍មិនល្អ នរណាក៏មាន​ដែរ គ្រាន់តែ​ខ្លះកើតញឹកញាប់ ខ្លះទៀត អាច​គ្រប់គ្រង​អារម្មណ៍ និង​បញ្ហា​បាន ទើបមិនសូវ​កើតញឹកញាប់។ ទោះយ៉ាងណា មាន​វិធីមួយ​ចំនួន ដែល​គ្នាយើងអាចយក​អនុវត្ត​បាន ដើម្បី​ជួយឲ្យ​អារម្មណ៍ល្អ។ ១. សម្អាតចិត្ត យើងអាច​ធ្វើសមាធិ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ចិត្តស្ងប់។ វាជារឿង​សាមញ្ញទេ ដោយ​យើង​អង្គុយ​ស្ងៀមស្ងាត់ បិទភ្នែក និង​ផ្ដោត​លើ​ការដក​ដង្ហើម​ចេញ-ចូល។ វីធីនេះ ជួយអារម្មណ៍​កាន់តែ​ល្អ មាន​ការ​អត់ធ្មត់​ខ្លាំង និង​ប្រឆាំង​បញ្ហា​ស្ត្រេស​បាន​ទៀត។ ២. ចេញទៅ​ខាងក្រៅ យើងអាច​ចេញទៅ​បរិយាកាស​ខាងក្រៅ ដើម្បី​ស្រូប​ក្លិនផ្កា ខ្យល់បរិសុទ្ធ ឬ​អង្គុយ​លេង​ពេល​ព្រះអាទិត្យ​រះឡើង។ តាម​ការសិក្សា ការ​ចេញទៅ​ខាងក្រៅ​ដូច្នេះ ជួយ​ឲ្យ​យើង​មាន​ថាមពល ការចងចាំ​ល្អ និង​ថប់បារម្ភ​តិច។ បើយើង​នៅទីក្រុង ការ​អង្គុយលេង​នៅតាម​សួនច្បារ ជាជម្រើស​ល្អមួយ។ ៣. សើច យើងមិនអាច​នៅសុខៗ ចង់សើច សើចចេញ​បាន​នោះទេ ប៉ុន្ដែ​យើងអាច​អាន​រឿង ឬមើល​វីដេអូ​កំប្លែង​បាន។ ការសើច ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល និង​រំញោច​ដល់​បេះដូង សួត និង​សាច់ដុំ​នានា។ វាក៏ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ Endophins ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ។ ៤. ស្ដាប់ចម្រៀងដែល​យើង​ចូលចិត្ត ការ​ស្ដាប់ចម្រៀង​ដែល​យើង​ចូលចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន។ អ្នកស្រាវជ្រាវ ពន្យល់​ថា ចម្រៀងជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ និង​ការឈឺចាប់ ហើយ​វារឹត​តែ​ប្រសើរ​ទៀត […]


វិធីបំបាត់ស្ត្រេស

ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

ស្រេ្តសខ្លាំង តានតឹងអារម្មណ៍​ ពិសេស​ក្រោយបំពេញ​ការងារ ឬ​ការ​សិក្សា គ្នា​យើង​នរណា​ម្នាក់​មិន​ធ្លាប់​ឆ្លង​កាត់? គ្រាន់​តែ​ថា យើង​មាន​វិធី​សាស្ត្រ​ដោះ​ស្រាយ​រៀងៗ​ខ្លួន ប៉ុន្តែ​​វិធី​សាស្ត្រ​ដោះ​​ស្រាយ​បញ្ហា​នេះ​ សាមញ្ញ​បំផុត និងមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​អ្នក​​ជំនាញ​អះអាង​ថា គឺ​ការ​រត់ហាត់​ប្រាណ អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។ ក្រុម​អ្នក​ជំនាញ​បាន​​លើក​ឡើងពី​លទ្ធ​ផល​រក​ឃើញ​ដូច​គ្នា នៅ​ពេល​​ជួប​បញ្ហា​តាន​តឹង​​ដែល​តែង​កើត​មាន ប៉ុន្តែ​បើ​រាង​កាយ​បាន​បញ្ចេញ​ចលនា ពិសេស​សកម្មភាព​ដូច​ជា​ការ​រត់ បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល បញ្ចេញ​នូវ​អ័រម៉ូន Endorphin (​ផលិត​ដោយ​ខួរ​ក្បាលសម្រាប់​បំបាត់​​ការ​ឈឺ​ចាប់) ​ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ថប់​ប្រសើរឡើង។ ផ្អែក​តាមលទ្ធផល​សិក្សា របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​​​សហរដ្ឋអាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ស្កេន PET ( Positron Emission Tomography) ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេនមើល​ជំងឺ​មហារីក​ក្នុង​ខ្លួន​មនុស្ស ដោយ​ម៉ាស៊ីន​​នេះ​ប្រើ​​​នូវ​កាំ​រស្មី បង្ហាញ​​រូប​ភាព​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាង​កាយ។ ការ​ប្រើ​បច្ចេកទេស​នេះ ទៅ​លើ​គ្នា​យើង​មាន​អារម្មណ៍​តាន​តឹង  គឺ​បង្ហាញថា មាន​ភាព​​ប្រសើរ​អារម្មណ៍​ឡើង​វិញ​ ដោយ​ការ​រត់ ពោល​គឺអាច​បំបាត់​ភាព​ធុញ​ថប់​យ៉ាង​មាន​ប្រសិទ្ធិភាព បើ​ធៀប​នឹង​សកម្មភាព​កីឡា​ផ្សេង​ៗ​។ បើ​តាម​​វេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​ Lowa សហរដ្ឋអាមេរិក​ “បើ​សិន​យើង ជា​មនុស្ស​មាន​ទម្លាប់​ឧស្សាហ៍​រត់​ នោះ​បេះ​ដូង​​កាន់​តែ​​មាន​សុខភាព​ល្អ ​ពិសេស​ទៅ​ទៀត​នោះ ទាំង​​​​អារម្មណ៍ និង​ការ​គិត​ នឹង​កាន់​តែ​ប្រសើរ​ ក្នុង​រយៈ​ពេល​យូរ​អង្វែង”។ អត្ថបទ​ពាក់ព័ន្ធ៖ អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង! រត់ត្រឹកៗ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស