១. ធ្វើចលនារាងកាយ
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនមុខងារចងចាំ និងរក្សាសុខភាពខួរក្បាលពេលដែលយើងចម្រើនវ័យ ពីព្រោះលំហាត់ប្រាណអាចជួយបញ្ចេញសារធាតុEndorphins ដែលផ្តល់ឱ្យរាងកាយនូវអារម្មណ៍វិជ្ជមាន នេះបើតាមការសិក្សាមួយនៅក្នុងប្រទេសអូស្រ្តាលី។
២. គេងឱ្យឆ្អែត
រាងកាយយើងបានធូរស្រាល និងបំពេញថាមពលឡើងវិញ នៅពេលយើងគេងលក់ ហើយនៅពេលយើងខកខានគេង ឫមិនបានគ្រប់គ្រាន់ បញ្ហាសុខភាពរបស់យើងក៏កើនឡើង ហើយនឹងជួយឱ្យស្រ្តេសកើតឡើង។
៣. ប្រយ័ត្នរឿងញ៉ាំ
ការញ៉ាំឱ្យបានល្អប្រសើរ មានឥទ្ធិពលដល់អារម្មណ៍យើង ហើយថែមទាំងជួយកាត់បន្ថយកម្រិតស្រ្តេសទៀតផង។ ការញ៉ាំអាហារសុខភាពឱ្យបានទៀងទាត់ ព្រមទាំងកាត់បន្ថយការទទួលទានកាហ្វេអ៊ីន ក៍ចូលរួមកាត់បន្ថយស្ត្រេសដែរ។