backup og meta

បើ​កើត​ស្ត្រេស​ហើយ កុំ​ឆ្ងល់ថា​ម៉េច​បានជា​សក់​ស្កូវទាំងវ័យក្មេង​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Feb 01, 2020

    បើ​កើត​ស្ត្រេស​ហើយ កុំ​ឆ្ងល់ថា​ម៉េច​បានជា​សក់​ស្កូវទាំងវ័យក្មេង​

    សក់​ប្រែ​ជា​ពណ៌​ស ស្កូវ​តាម​​ធម្មតា​​​គឺ​នៅ​វ័យ​ជ្រេ​ ​អាយុ​ច្រើន និង​កត្តា​តំណ​ពូជ​​(ហ្សែន) តែ​យ៉ាង​ណា​មិញ​អ្នក​វិទ្យាសាស្ត្រ​​បញ្ជាក់​ថា បញ្ហា​ស្រ្តេស​ក៏​​ជា​កត្តា​មួយ​​រួម​ផ្សំ​​ជំរុញឱ្យ​សក់ ឆាប់​ឡើង​ស្កូវ​ផងដែរ​។

    ការ​អះ​អាង​ខាង​លើ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ ​​​អ្នក​វិទ្យាសាស្រ្ត​បាន​ពិនិត្យ​ឃើញ​ថា បញ្ហា​​​​​បាន​កើត​ឡើង​​​ដោយ​សារ​ ជាលិកា​​​​ឈ្មោះ Melanocyte​ មាន​​មុខ​ងារ​​ក្នុង​ការ​ផលិត​ជាតិ​ មេឡានីន ដែល​ទទួល​ខុស​ត្រូវ​ផ្តល់​ពណ៌​ទៅ​លើ​សក់ ​និង​ស្បែក។ នៅ​ក្នុង​ការ​ពិសោធ​លើ​សត្វ​កណ្តុរ ជាលិកា​នោះ បាន​រង​ការ​ខូច​ខាត រាល់​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ដាក់​ឱ្យ​សត្វ​កណ្តុរ​ រង​សម្ពាធ​ ឬ​កើត​មាន​ស្ត្រេស​ ដោយ​ក្នុង​នោះ រោម​កណ្តុរ​​ពណ៌​ខ្មៅ ប្រែ​ជា​ពណ៌​ស​ដុំ​ៗ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍។

    អត្ថបទពាក់ព័ន្ធ៖

    អ្នក​វិទ្យាសាស្រ្ត​បាន​​បន្ថែម​ទៀត​ថា នៅ​ពេល​​ដាក់​ឱ្យ​កណ្តុរ​រង​សម្ពាធ គេ​ឃើញ​មាន អ័រម៉ូន​​ក្នុង​រាង​កាយ​កណ្តុរ​បញ្ចេញ​មាន អ័រម៉ូន Adrenaline និង Cortisol ដែល​ធ្វើ​ឱ្យ​​បេះ​ដូង​ពួក​​វា​លោត​លឿន និង​សម្ពាធ​ឈាម​កើន​ខ្ពស់ ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​​សត្វ​កណ្តុរ​រង បង្ក​ជា​ស្ត្រេស។ ហើយ​ដំណើរ​ការ​នេះ ​គេ​ឃើញ​ថា​វា​បាន​ជម្រុញ​ឱ្យ ជាលិកា​​ផលិត​មេឡានីន​ថយ​ចុះ​ខ្លាំង ហើយ​គួរ​កត់​សម្គាល់​ទៀត​នោះ គឺ​វា​បាត់​បង់​ដោយ​ពុំ​អាច​កើត​ឡើង​វិញ​បាន។

    លោក​ស្រី​​សាស្រ្តាចារ្យ Ya-Cieh Hsu អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “យើង​ ឃើញ​ថា​ស្រ្តេស​ពិត​ជា​ផ្តល់​ផល​មិន​ល្អ​ដល់​រាង​​កាយ តែ​អ្វី​ដែល​​កាន់​តែ​ធ្ងន់​ធ្ងរ​ជា​ង​នោះ​ទៀត គឺ​អ្វី​ដែល​ពួក​យើង​បាន​រក​ឃើញ។ នៅ​ពេល​ដែល ជាលិកា​ផលិត​ពណ៌​នោះ​បាត់​បង់ គឺ​វា​បាត់​បង់​រហូត​ទៅ ដែល​យើង​ពុំ​ទាន់​រក​ឃើញ​វិធី​ណា​មួយ​បង្កើត​វា​ឡើង​វិញ​បាន’។

    តែ​​យ៉ាង​ណា​ក្តី​ តាម​ការ​ពិសោធ​ខាង​លើ​នេះ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ ពី​វិធី​ដែល​អាច​បង្អាក់​​នូវ​បញ្ហា​ខាង​លើ ដោយ​បាន​រក​ឃើញ​ ប្រូតេអ៊ីន​​ម្យ៉ាង​ឈ្មោះ Cyclin-dependent Kinase (CDK) លេច​ឡើង​ នៅ​​​ពេល​សត្វ​កណ្តុរ​រង​សម្ពាធ ប៉ុន្តែ​រាល់​ពេល​​អ្នក​វិទ្យាសាស្រ្ត​បំបាត់​ប្រូតេអ៊ីន​​នោះ​ចេញ បញ្ហា​ខាង​លើ​ក៏​ត្រូវ​បាន​រា​រាំង ដែល​នឹង​ក្លាយ​ជា​ពន្លឺ​របក​គំហើញ​ថ្មី​សម្រាប់​ដំណោះ​ស្រាយ​លើ​បញ្ហា​នោះ​។

    ​​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង ដោយ​ការ​សហការ​រវាង​ សាកលវិទ្យាល័យ​ពីរ​គឺ សាកលវិទ្យាល័យ Sao Paulo ប្រទេស​ប្រស៊ីល និង​សាកលវិទ្យាល័យ Harvard នៃ​សហរដ្ឋអាមេរិក៕

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។​Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Feb 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម