បើម៉ាក់ៗមានទម្លាប់បែបនេះក្រោយសម្រាល ប្រយ័ត្នទំពែក
ការជ្រុះសក់ក្រោយសម្រាលជារឿងធម្មតាប៉ុណ្ណោះ ដោយសារតែកត្តាអ័រម៉ូនប្រែប្រួល តែចាស់ៗថា មកពីកូនចំណាំមុខ។ ក្រៅពីអ័រម៉ូនប្រែប្រួល ទម្លាប់មិនល្អមួយចំនួនទៀតរបស់ម៉ាក់ៗដែលធ្វើតាមក្បូនចាស់ៗពីដើម ក៏បង្កឲ្យសក់រឹតតែជ្រុះខ្លាំងឡើង។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។

១- មិនហ៊ានកក់សក់
ក្រោយសម្រាលរួច ស្រីៗមួយចំនួនមិនហ៊ានកក់សក់នោះទេ ផ្អាប់ទុករាប់អាទិត្យ ខ្លះទៀតដល់ខែឯណោះ ព្រោះបារម្ភខ្លាចកក់សក់ទៅធ្វើឲ្យប៉ះពាល់ដល់សរសៃខ្ចី។ ដោយហេតុថា ម៉ាក់ៗមិនកក់សក់សោះរាប់ថ្ងៃ រាប់អាទិត្យ ធ្វើឲ្យសក់ឡើងក្អែល ឡើងប្រេង ទៅជាជ្រុះកាន់តែខ្លាំងឡើង។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- ពាក់មួកមិនដោះ
ការដែលម៉ាក់ៗពាក់មួកការពារឈឺក្បាលទាំងយប់ទាំងថ្ងៃ មិនដោះសោះ ធ្វើឲ្យបែកញើសហប់ ក្តៅក្បាល ក៏ជាមូលហេតុធ្វើឲ្យជ្រុះសក់ដែរ មិនមែនធ្វើឲ្យហប់ក្បាលមិនឈឺនោះទេ។ សភាពកខ្វក់បែបនោះ សក់គ្មានកម្លាំងឯណាទៅលូតលាស់នោះទេ មានតែជ្រុះទៅវិញ ដែលស្រីៗខ្លះច្បូតសក់នឹងដៃក៏ជ្រុះដែរ។
អត្ថបទគួរអាន៖
៣- ស្ត្រេសខ្លាំងពេក
ស្រីៗសម្រាលកូនជួបបញ្ហាស្ត្រេសច្រើន ដោយសារអត់ងងុយ ប៉ះចំកូនខ្លះធ្វើទុក្ខខ្លាំង មិនបានដេកពួន ហូបចុកពេញមាត់នោះទេ ហើយបើអត់អ្នកជំនួសដៃជើងទៀតរឹតស្មុគស្មាញ។ បញ្ហាស្ដ្រេសធ្ងន់ធ្ងរ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ប្រែប្រួលដោយខ្លួនឯង និងប៉ះពាល់ទៅលើឫសសក់។ ការព្រួយបារម្ភ គិតច្រើន និងការថប់បារម្ភច្រើន រារាំងការលូតលាស់របស់សក់ និងធ្វើឲ្យជ្រុះសក់។

ចំណុចសំខាន់
- មិនហ៊ានកក់សក់
- ពាក់មួយកមិនដោះ
- ស្រ្តេសខ្លាំងពេក