តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ
ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បីជួយឱ្យទារកសម្រាលចេញលឿន ឬសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេលសម្រាលក៏មាន ដែលត្រូវឲ្យមានការដេរភ្ជាប់ឡើងវិញ។ បន្ទាប់ពីសម្រាលរួច ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារមាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និងការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បីកុំឱ្យថ្នេររងសម្ពាធខ្លាំងដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោមដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុងពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេលម៉ាក់ៗប្រឹងបត់ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិសរសៃខ្ពស់ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃដើម្បីជួយពោះវៀនបញ្ចេញកាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]