backup og meta

ស្ត្រេសមិនអាក្រក់ទាំងអស់ទេ ប្រភេទខ្លះក៏ល្អដែរ

ត្រួតពិនិត្យដោយ Try Ravi


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 24, 2019

    ស្ត្រេសមិនអាក្រក់ទាំងអស់ទេ ប្រភេទខ្លះក៏ល្អដែរ

    ជីវិតរស់នៅ​គ្មានស្ត្រេស ជាក្តីស្រមៃមួយ​របស់មនុស្ស​គ្រប់គ្នា ព្រោះស្ត្រេស​ធ្វើឲ្យ​យើងស្មុគស្មាញ អារម្មណ៍​មិនល្អ ចង់ធ្វើ​អ្វីក៏មិន​កើតដែរ។ តែតាមពិត​ទៅ ស្ត្រេសមិន​អាក្រក់​ទាំងអស់​នោះទេ ដោយ​ស្ត្រេស​ប្រភេទ​ខ្លះ ក៏វាល្អ​សម្រាប់​យើង​ផងដែរ។

    តាម​គេហទំព័រ Brightside ស្ត្រេសមាន ៣ ប្រភេទ ដែល​រាងកាយ​របស់​យើង​ឆ្លើយតប​ក្នុង​មធ្យោបាយ​ផ្សេងៗគ្នា។ ស្ត្រេស​ទាំង ៣​ប្រភេទ​នោះ មានដូចជា៖

    ១. បញ្ហា​ស្ត្រេសស្រួចស្រាវ (Acute Stress)

    ស្ត្រេសស្រួចស្រាវ ជាប្រភេទ​សាមញ្ញបំផុត ដែលជា​ប្រតិកម្ម​ណាមួយទប់ទល់ទៅនឹង​បញ្ហា ឬស្ថានភាព​ណាមួយ។ ពេលវាកើតឡើង យើងអាច​បង្កើត​កំហុស នៅ​កន្លែងការងារ ឬសាលារៀន ឬឈ្លោះគ្នា​ជាមួយ​ពួកម៉ាក។ ប៉ុន្ដែ​ស្ត្រេសស្រួចស្រាវ អាច​រំញោចខួរក្បាល និង​ជួយ​ដល់សុខភាពយើង។ ការសិក្សា​ជាច្រើនរកឃើញ​ថា បញ្ហា​ស្ត្រេស​​កើតឡើង​ដោយ​ស្ថានភាព​ណាមួយ អាច​បណ្ដាល​ឲ្យ​កោសិកា​ដើម ជួយ​ដល់​ដំណើរការ​របស់​ខួរក្បាល។

    ២. បញ្ហាស្ត្រេសស្រួចស្រាវញឹកញាប់ (Episodic Acute Stress)

    វាជាស្ថានភាព​មួយ ដែល​បញ្ហាស្ត្រេស​ស្រួចស្រាវ កើតឡើង​ញឹកញាប់។ នៅពេល​យើង​ព្រួយបារម្ភ​គ្រប់ពេល សូម្បី​អំពីបញ្ហា​តិចតួច អារម្មណ៍​អវិជ្ជមាន អាច​គ្របដណ្ដប់​លើយើង​បាន ហើយ​វាបណ្ដាល​ឲ្យ​អស់កម្លាំង ឈឺក្បាល និង​ខ្សោយ​ប្រព័ន្ធការពារ។ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រេសប្រភេទ​នេះ យើងត្រូវ​កែប្រែ​របៀបរបប​រស់នៅ​របស់​យើង និង​ហ្វឹកហាត់​ខ្លួនឯង ធ្វើអ្វីដោយ​ងាយៗ។

    ៣. ស្ដ្រេសរ៉ាំរ៉ៃ (Chronic Stress)

    នៅពេល​ស្ត្រេស​ស្រួចស្រាវ មិនអាច​ដោះស្រាយ​បាន ក្នុងរយៈពេល​យូរៗទៅ វាក្លាយជា​ស្ត្រេស​រ៉ាំរ៉ៃ។ មូលហេតុ​នៃស្ត្រេស​រ៉ាំរ៉ៃ អាច​បណ្ដាល​មកពី​ការរៀបការ​ដោយមិន​សប្បាយ​ចិត្ត ការងារ​មិនល្អ និង​ភាពក្រីក្រ។ ស្ត្រេសប្រភេទនេះ គ្រោះថ្នាក់​ណាស់ ដោយ​វាប៉ះពាល​ដល់​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​យើង ហើយ​អាច​ឈាម​ដល់​ជា​ជំងឺមហារីក បេះដូង និង​ជំងឺធាត់។

    ពេលខ្លះ មូលហេតុ​នៃស្ត្រេសរ៉ាំរ៉ៃ អាចបណ្ដាលមកពី​ភាពលំបាក​នៅវ័យ​កុមារភាព។ ក្នុងករណី​នេះ អ្នកជំងឺ ត្រូវ​ព្យាយាម​សមាធិ ឬ​រៀនពី​ការ​គ្រប់គ្រង​អារម្មណ៍។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    Try Ravi


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម