វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

អ្នកចូលចិត្តច្រៀង​ច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើ​ដឹងពីគុណប្រយោជន៍ទាំងនេះ

តន្ត្រី អាចនិយាយបានថាជាផ្នែកមួយនៃជីវិត គ្នាយើងភាគច្រើនចូលចិត្តច្រៀង ហើយបើទោះមិនចូលចិត្តច្រៀង ក៏ចូលចិត្តស្តាប់ចម្រៀង​ដែរ។ ចុះដឹងអត់ ក្រៅពីជួយឲ្យធូរអារម្មណ៍ ស្រស់ស្រាយ បំបាត់ភាពតប់ប្រមល់ តន្រ្តីមានប្រយោជន៍អ្វីខ្លះ? គ្នាយើងចូលចិត្តច្រៀង ដឹងថាខ្លួនទទួលបានអ្វីពីការច្រៀងដែរអត់? ច្រៀង គឺមានគុណសម្បត្តិធំៗចំនួន ៣ គ្រប់គ្រាន់ឲ្យយើងរស់នៅដោយ​សប្បាយចិត្តបាន។ ១. គុណប្រយោជន៍ពីការច្រៀងមកលើរាងកាយ ច្រៀងជួយពង្រឹងប្រព័ន្ធភាពស៊ាំ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt នៅអាល្លឺម៉ង់ បាន​បង្ហាញ​ថា ការច្រៀង​អាចជួយជំរុញ​សកម្ម​ភាពប្រព័ន្ធ​ភាពស៊ាំ។ ការសិក្សាបានធ្វើតេស្តទៅលើការហាត់សមរបស់អ្នកចំរៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែង​ដោយលទ្ធផលបង្ហាញថា​ ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំង​នោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគ ឈ្មោះ​ថា Immunoglobulin A។ ច្រៀងដូចជាការហាត់ប្រាណ សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ។ នៅពេលច្រៀង សុខភាពយើង សួតយើង នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍សុខភាពផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឲ្យរឹងមាំ និងចលនាឈាមរត់បានល្អ។ អំឡុងពេលច្រៀង ​យើង​ដកដង្ហើមវែងៗ​ដើម្បី​ទាញ​យកអុកស៊ីសែនឲ្យបានច្រើន គឺល្អខ្លាំងជាងការដកដង្ហើមអំឡុងហាត់ប្រាណមួយចំនួនទៅទៀត ខណៈអ្នកជំនាញជឿថា ការច្រៀង​អាចជួយពង្រឹងសមត្ថភាពស្រូបយកអុកស៊ីសែន ថែមទៀត​ផង។ ច្រៀងអាចជួយពង្រឹងលក្ខណៈសម្បត្តិរបស់យើង ក្រោកឈរជាមួយភាពក្លាហាន តែងតែជាផ្នែកមួយនៃតិចនិកច្រៀងរបស់មនុស្សភាគច្រើន មានន័យថា វាជាទម្លាប់ល្អមួយដើម្បី​ភាព​ក្លាយហានរបស់​យើង​ ហើយនៅពេលយើងពើងទ្រូងទៅមុខបើកទ្រូងឲ្យរីកធំ និងចំហរស្មា គឺសុទ្ធតែជួយបង្ហាញពីរូបសម្រស់ និងលក្ខណៈសម្បត្តិនៃរាងកាយយើងកាន់តែល្អឡើង។ ច្រៀងជួយឲ្យគេងលក់ស្រួល យោងតាមអត្ថបទសុខភាពរបស់កាសែត Daily Mail Online អ្នកជំនាញជឿថា […]


វិធីបំបាត់ស្ត្រេស

ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍​ខឹងបានខ្លះ

អារម្មណ៍​ខឹង​ ឬ​មួម៉ៅ នរណា​ក៏​កើត​មាន​ដែរ ហើយ​កើត​ឡើង​នៅ​ពេល​​ដែល​មាន​ទង្វើ​ ឬ​សកម្មភាព​មិន​ល្អ​ណា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ ឬ​ផ្លូវ​ចិត្ត​​របស់​យើង​។ ស្ថានភាព​នោះ​ ពេល​ខ្លះ​គឺ​អាច​បង្ក​ឱ្យ​​មាន​ទំនាស់ ឬ​ពេល​ខ្លះ​រហូត​អំពើ​ហិង្សា​កើត​ឡើង។ តែ​យ៉ាង​ណា​ក្តី យើង​ក៏​នៅ​អាច​គ្រប់​គ្រង​អារម្មណ៍​​នោះ​បាន ខាង​ក្រោម​នេះ​ជា​​គន្លឹះ​ខ្លះ​ក្នុង​ការ​ជួយ​ គ្នា​យើង​​អាច​គ្រប់​គ្រង​អារម្មណ៍​ខឹង ឬ​បន្ថយ​ភាព​មួម៉ៅ​បាន​ខ្លះ។​ ១. ទទួល​ស្គាល់​ថា​យើង​មាន​អារម្មណ៍​មិន​ល្អ​ យើង​ខ្លួន​ឯង ជា​អ្នក​​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​បែប​ណា បើមានអារម្មណ៍​មួម៉ៅ កុំ​លាក់​បាំង​នឹង​ខ្លួន​ឯង​អី ប្រាប់​ខ្លួន​អ្នក​ថា ពិត​ជា​ខឹង​នឹង​ទង្វើ​មិន​ល្អ​នោះ​មក​លើខ្លួន​​មែន។ ការ​ទទួល​ស្គាល់​ការ​ពិត​នោះ​នាំ​ឱ្យ​យើង​​អាច​រក​ដំណោះ​ស្រាយ​ល្អ​មួយ ហើយ​​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ខឹង​បាន​រសាយដែរ។​ អត្ថបទគួរអាន៖  ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​ វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់? កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ ២. រំសាយ​អារម្មណ៍​ខឹង​ យើង​អាច​សាកល្បង​រំសាយកំហឹង​តាមរយៈ​ការ​រត់​ហាត់​ប្រាណ វាយ​បាវ​សាក់ រាំ លោត ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​មាន​ប្រយោជន៍​ដូច​ជា​ធ្វើ​ការងារ​ផ្ទះ​​ជា​ដើម។ ត្រូវ​ប្រាកដ​ថា​ យើង​មិន​ប្រើ​អំពើ​ហិង្សា​ឱ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬ​បោក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ ដើម្បី​បន្ថយ​កំហឹង នោះឡើយ។ គ្នា​យើង​​អាច​ទៅ​កន្លែង​ស្ងាត់ រួច​ស្រែក​ឱ្យ​ខ្លាំង​អស់​ពី​ចិត្ត នឹង​ជួយ​​ឱ្យ​អារម្មណ៍​យើង​រសាយ​ស្បើយ​ពី​ភាព​តាន​តឹង​ផង​ដែរ។ ៣. សរសេរ​រៀប​រាប់​អារម្មណ៍​ខឹង​នៅ​លើ​ក្រដាស បើ​​គ្នា​យើង​មាន​កំហឹង​ ហើយ​មិន​អាច​ចែក​រំលែក​រឿង​នោះ​ប្រាប់​អ្នក​ដទៃ​បាន យើង​ក៏​អាច​សរសេរ​ពី​អារម្មណ៍​នោះ​​លើ​ក្រដាស​ ឬ​សៀវ​ភៅ​មួយ​ក្បាល។ ធ្វើ​របៀប​នេះ យើង​អាច​គ្រប់​គ្រង​អារម្មណ៍​​ខឹង​បាន ដោយ​យើង​​នឹង​យល់​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​យើង​កើត​ទុក្ខ និង​អាច​លេច​ចេញ​នូវ​គំនិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​នោះ​បែប​ណា​​​ផង​ដែរ។​ ៤. ចែក​រំលែក​រឿង​នោះ​ទៅ​ដល់​មនុស្ស​ដែល​យើង​ជឿ​ទុក​ចិត្ត​ មិត្ត​រួម​ការងារ សាច់​ញាតិ មិត្តភក្តិ​​ជិត​ស្និទ្ធ​ អាច​ជួយ​រំលែក​ ឬ​សម្រាល​ទុក្ខ​សោក​នៃ​អារម្មណ៍​ខឹង​​របស់​យើង​បាន​ខ្លះ​ដែរ។ ជា​ការ​ល្អ យើង​អាច​និយាយ​ប្រាប់ […]


វិធីបំបាត់ស្ត្រេស

ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?

នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ឥឡូវ​នេះ ម្នាក់ៗ​ងាយ​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ដោយ​សារ​ការ​ស្រ្តេស​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត ទាំង​ការងារ ការ​សិក្សា។ល។ ដូច​នេះ​ហើយ យើង​ត្រូវ​ចេះ​រក​វិធី​ទប់​ទល់​នឹង​អារម្មណ៍​ពេល​មាន​សម្ពាធ​ទើប​ល្អ ចៀស​វាង​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង។ បញ្ហា​នេះ វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​វិកល​វិទ្យា​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ទល់​នឹង​ភាព​តាន​តឹង​គឺ​មាន​ច្រើន​តាម​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ដូច​ជា ការ​លំហាត់​ប្រាណ ដើរ​លេង ស្ដាប់​បទ​ចម្រៀង ជួបជុំ​មិត្តភក្ដិ។ "និយាយ​ទៅ អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្បើយ គេ​ហៅ​ថា ការ​គ្រប់​គ្រង​ភាព​តាន​តឹង ឬ stress management។ ជាទូទៅ ការ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ​គឺ​អាស្រ័យ​ទៅ​លើ​ជម្រើស​នៃ​​សកម្មភាព​ដែល​បុគ្គល​នោះ​ធ្វើ​ដើម្បី​បំបាត់​ភាព​តាន​តឹង​ដែល​មាន​នៅ​ក្នុង​ខ្លួន"។ លោក​បន្ត​ថា ក្នុង​ចំណោម​វិធី​ទាំង​នេះ​ ​មួយ​ណា​ក៏​ល្អ​ដែរ ឲ្យ​តែ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​បុគ្គល​នោះ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើបុគ្គល​ដែល​កំពុង​តែ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង ស្ត្រេស​នៅ​ក្នុង​ខួរ​ក្បាល​ច្រើន ហើយ​ជ្រើស​រើស​យក​ការ​ផឹក​ស្រា ជក់​បារី ឬ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​ឲ្យ​សប្បាយ បំបាត់​ភាព​ធុញ​ថប់​គឺ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ។ ក្នុង​ករណី​ដែល​ផ្ទុក​ភាព​តាន​តឹង​ច្រើន​ពេក​នៅក្នុង​ខ្លួន ហើយ​ទោះ​ខំ​ប្រឹង​ហាត់​ប្រាណ ឬ​ដើរ​លេង​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ធូរ​ស្រាល​ចិត្ត​ឡើង​វិញ​ទេ​នោះ គួរ​ណា​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ ដើម្បី​ពិគ្រោះ​រក​មធ្យោបាយ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន ចៀសវាង​វា​ក្លាយ​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​អាច​គិត​ដើរ​ផ្លូវ​អាក្រក់។


វិធីបំបាត់ស្ត្រេស

ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ​ក៏ជួយសុខភាពខួរក្បាលដែរ

ដើរ​​កម្សាន្ត​តាម​ទី​កន្លែង​ធម្មជាតិ​​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​​ ជា​ទំនោរ​ថ្មី​​ទៅ​ហើយ​សម្រាប់​គ្នា​យើង។ ការ​ដើរ​កម្សាន្តជាមួយ​ធម្មជាតិ​មិន​ត្រឹម​តែ​​ជា​ការ​កម្សាន្ត​ លំហែ​អារម្មណ៍​ សម្រាក​កាយ​ប៉ុណ្ណោះទេ ក្រៅពីនោះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​ស្រស់​ស្អាត​​នោះ ក៏នឹង​​ជួយ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឱ្យ​ប្រសើរ​ផង​ដែរ​ នេះ​បើ​ផ្អែក​តាម​លទ្ធ​​ផលរបស់​ក្រុម​អ្នក​ស្រាវជ្រាវ​យក​មក​បង្ហាញ​។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​​​ចំនួន​ពីរ​ផ្សេង​​គ្នា បាន​បង្ហាញ​​ចេញ​នូវ​លទ្ធផល​ដូច​គ្នា​ថា ការ​ដើរ​លេង​តាម​ទី​កន្លែង​ធម្មជាតិ​​ មិន​​ថា​​ព្រៃ​​ភ្នំ ទឹក​​ជ្រោះ​​នានា ពិត​ជា​ជួយ​សុខភាព​​ខួរ​ក្បាល​បាន​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ លទ្ធផល​ស្រាវជ្រាវ​របស់​​ក្រុម​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ​​លោក​​សាស្រ្តាចារ្យ​ Greg Bratman ដែល​​បាន​​ធ្វើ​​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣៨​នាក់។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ ត្រូវ​បាន​ស្កេន​ខួរ​ក្បាល​​​ពិនិត្យ​​មើល​កម្រិត​​ស្រេ្តស​ នៅ​មុន និង​ក្រោយ​​ការ​​ដើរ​​កម្សាន្ត​​។ បន្ទាប់​ពី​នោះ ពួក​​គេ​ខ្លះ​ត្រូវ​បាន​​​ឱ្យ​ជ្រើស​រើស​ដើរ​កម្សាន្ត​តាម​​​ចំណូល​​ចិត្ត​ ដោយ​​មាន​​ក្រុម​ខ្លះ ទៅ​តាម​តំបន់​​ធម្មជាតិ ព្រៃ​ភ្នំ ដែល​មាន​ដើម​ឈើ​ធំ​ៗ ទឹក​ជ្រោះ តំបន់​សមុទ្រ​ នៅ​ក្នុង​រយៈ​​ពេល​​៩០​​នាទី និង​អ្នក​​មួយ​​ចំនួន​​ទៀត​ ទៅ​ដើរ​លេង​នៅ​តាម​តំបន់​ទី​ប្រជុំ​ជន​មមា​ញឹក​នៅ​​តាម​​ទី​ក្រុង​​។ អត្ថបទពាក់ព័ន្ធ៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង នៅ​ក្រោយ​ពេល​ដំណើរ​កម្សាន្ត​រួច លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​ទី​​កន្លែងធម្មជាតិ គឺ​​មិន​​គ្រាន់​​តែ​មាន​​កម្រិត​​អារម្មណ៍​​តាន​តឹង​ធ្លាក់​ចុះ​ទាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ថយ​នូវ​អារម្មណ៍​ក្រៀម​ក្រំ សោក​ស្តាយ និង​​តប់​​ប្រមល់​ ព្រម​ទាំង​​ឃើញ​​ថា​​ខួរ​ក្បាល​​មាន​​ភាព​​ស្រស់​ថ្លា​ឡើង​​វិញ​។ លទ្ធផល​នេះ​ គឺ​​ល្អ​ជាង​ បើ​ប្រៀប​នឹង​អ្នក​ដើរ​កម្សាន្ត​តាម​ទី​ប្រជុំ​ជន​​ក្នុង​​ទី​​ក្រុង​​។ លើស​​ពី​​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​​ដដែល​​ក៏​​បាន​​បន្ថែម​​ថា​ […]


វិធីបំបាត់ស្ត្រេស

វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

ស្រ្តេស​ ​អារម្មណ៍​អន្ទះ​អន្ទែង​ជា​រឿង​គេច​មិន​ផុត ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ និង​ត្រឡប់​ទៅ​រក​ភាព​ស្រស់​ថ្លា​វិញ​​បាន។ មាន​វិធី​ជា​ច្រើន ដែល​​​អាច​ប្រើ​ប្រាស់​បាន​ពី​ការ​ណែ​នាំ​នៃ​អ្នក​ជំនាញ​សុខភាព​ ដោយ​ឡែក​ ខាង​ក្រោម​នេះ ជា​​​វិធី​សាមញ្ញ​ៗដែល​គ្នា​យើង​ខ្លះ​ធ្លាប់​ធ្វើ ហើយ​​ងាយ​ស្រួល​ចាំអាច​​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ដើម្បី​បំបាត់​ភាព​ស្ត្រេស​ និង​អារម្មណ៍​ធុញ​ថប់ អន្ទះ​អន្ទែង​ទាំង​នោះ​បាន។​ ១. រក​ពេល​គេង​យប់​​ឱ្យ​បាន​គ្រប់​គ្រាន់​ នេះ​ជា​វិធី​សាមញ្ញ​ដែល​អាច​យក​ថាម​ពល​ជួយ​ឱ្យ​រាង​កាយ​យើង​​បាន​ស្រស់​ថ្លា​ឡើង​វិញ​។ ផ្អែក​តាម​​លទ្ធ​ផល​សិក្សា​ជា​ច្រើន ក៏​បង្ហាញ​ដែរ​ថា ទម្លាប់​ចូល​គេង​ទៀង​ទាត់​ម៉ោង គឺ​ពិត​ជា​រឿង​សំខាន់​​សម្រាប់​សុខភាព​រាង​កាយ​ទាំង​មូល ដូច​នេះ​យើង​អាច​លៃ​លកផ្ដល់អាទិភាព​លើ​ការ​​គេងឲ្យ​បាន​​ទៀង​ម៉ោង​​ ដើម្បី​សុខភាព​របស់​យើង។ អត្ថបទ​ពាក់​ព័ន្ធ៖ ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង… ២. ច្នៃ​ប្រឌិត​សកម្មភាព​ថ្មី​ៗ ភាព​ច្នៃ​ប្រឌិត​ ពុំ​​មែន​សម្តៅ​លើ​​តែ​អ្នក​សិល្បៈ​ ដូច​ជា​អ្នក​រចនា ឬ​​វិចិត្រករ​នោះ​ទេ គឺ​រួម​ទាំង​​សកម្មភាព​ថ្មី​ៗ​មួយ​ចំនួន​ ដែល​​ជា​ការ​ច្នៃ​ប្រឌិត​ខុស​ពី​របៀប​មុន​ៗ និង​​ជា​វិធី​ប្រសើរ​។ សកម្មភាព​ទាំង​នោះ​​អាច​មាន​ដូច​ជា ការ​រៀប​​ចំការចម្អិត​​ម្ហូប​បែប​ថ្មី​ ការ​រៀប​ចំ​សួន​ឱ្យ​ប្លែក​ជា​មុន ឬ​ការ​ទៅ​រាំ​​ Freestyle ឬ​ទៅ​​ធ្វើ​ដំណើ​រ​កម្សាន្ត​នៅ​ទី​​កន្លែង​ថ្មី​ៗ​​ជា​ដើម ដែល​យើង​សុទ្ធ​សឹង​នាំ​អារម្មណ៍​ជួប​ទិដ្ឋភាព​​ប្លែកៗ​ និង​ខួរ​ក្បាល​បាន​ស្រស់​ថ្លា​ប្រសើរ​ឡើង​វិញ​។ ៣. ធ្វើ​លំហាត់​ប្រាណ​ គ្នា​យើង​ខ្លះ​​​អាច​ធ្លាប់​ដឹង​ហើយ​ថា លំហាត់​ប្រាណ​បាន​ជួយ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ ព្រម​ទាំង​បណ្តេញ​ជា​តិ​ពុល​ពី​រាង​កាយ។ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ នៅ​ពេល​ហាត់​ប្រាណ អ័រម៉ូន​ Endorphins និង​បញ្ចេញ​ពី​ខួរ​ក្បាល ដែល​​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​បាន​ធូរ​ស្បើយ​​ពី​ស្រ្តេស និង​​ទទួល​​​បាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​ បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់ ៤. […]


វិធីបំបាត់ស្ត្រេស

តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

ភាព​ភ័យ​ខ្លាច ឬ​គំនិត​ភ័យ​ព្រួយ អាច​កើត​ឡើង​​​នៅ​ពេល​មាន​ភាព​អាសន្ន​ណា​មួយ​កើត​ឡើង ឧទាហរណ៍​ អគ្គិភ័យឆាប​ឆេះ​​ ការ​វាយ​ប្រហារ ឬ​​ការ​ឈរ​នៅ​ទី​តាំង​ខ្ពស់​ជា​ដើម។ បើ​តាម​អ្នក​វិទ្យាសាស្រ្ត​ ការ​កើត​ឡើង​ភាព​ភ័យ​ខ្លាច​នោះ គឺ​ជា​សញ្ញា​ឆ្លើយ​តប​ទៅ​នឹងភាព​អាសន្ន​ទាំង​នោះ។ យ៉ាង​ណា​មិញ ភាព​ភ័យ​ខ្លាច​ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​យើង​ជួប​ព្រឹត្តិការណ៍​​ធម្មតា​ៗ មួយ​ចំនួន​ដូច​ជា ការ​ចូល​ប្រលង ការ​និយាយ​ជា​សាធារណៈ និង​ការ​​បំពេញ​ការងារ​ក្នុង​តំណែង​ថ្មី​ ជា​ដើម​ផង​ដែរ។ តែ​យ៉ាង​ណា យើងអាច​យក​ជ័យ​ជម្នះ​លើភាព​ភ័យ​ខ្លាច​ទាំង​នោះ​ខ្លះ​ ដោយ​វិធី​មួយ​ចំនួនដែល​​អ្នក​ជំនាញ​​ផ្នែក​ចិត្ត​សាស្រ្តបាន​ណែ​នាំ​ជា​ទូ​ទៅ៖ ១. រៀន​ជួប​នឹង​ភាព​ភ័យ​ខ្លាច​នោះ​ខ្លះ​ អ្នក​ជំនាញ​បា​នលើក​ឡើង​ថា បើ​យើង​គេច​ពី​ភាព​ភ័យ​ខ្លាច នោះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ឱកាស​ចំពោះ​​អ្វី​ដែលយើង​​ចង់​ធ្វើ។ មាន​ន័យ​ថា យើង​​​មិន​អាច​ដឹង​ពី​សមត្ថភាព​ ដោះ​ស្រាយបញ្ហា​របស់​យើង​មាន​​កម្រិត​ណា ឬ​អាច​និយា​យ​ថា យើង​​អាច​បាត់​ឱកាសហ្វឹកហាត់ការ​ប្រឈម ការ​រកដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា​​ទាំង​នោះ។ រៀន​ប្រឈម​ខ្លះ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ ហើយ​ដោះ​ស្រាយ​តាម​សមត្ថភាព​ដែល​យើង​​មាន​​បន្តិច​ម្តង​ៗ នោះយើង​នឹង​ឃើញ​ពី​ប្រសិទ្ធភាពថា​យើង​​អាច​ធ្វើ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖ ៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣ WHO វាស់​ថារាល់ ៤០វិនាទីម្ដង មាន​ម្នាក់ ធ្វើអត្តឃាត អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ ២. ស្វែង​យល់​ពី​ខ្លួន​ឯង និង​ឫស​គល់​​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​ ស្វែង​យល់​បន្ថែម​ពី​អ្វី​ ដែល​ធ្វើ​ឱ្យ​យើងភ័យ​ខ្លាច​។ បើ​អាច យើងព្យា​យាម​​កត់​ត្រា​នូវ​ចំណុច​ទាំង​នោះថា​​នៅ​ពេល​ណា​ដែល​កើត​មានការ​​ភ័យ​ខ្លាច និង​កំណត់​ថា​វា​​ជា​អ្វី​។ ទន្ទឹម​នឹង​នោះ យើង​អាចកត់​ត្រា​ជា​ដំណោះ​ស្រាយ​​មួយ​ចំនួន​ ដែល​​មាន​អានុភាព និង​បំបាត់​ភាព​ភ័យ​ខ្លាច​ទាំង​នោះ។ ការ​កត់​ត្រា​ និង​ស្វែង​យល់​​នេះគឺ​ជា​មូល​ដ្ឋាន​​គ្រឹះ​ដើម្បី​ជម្នះ​ភាព​ភ័យ​ខ្លាចដែល​កើត​មាន​នោះ។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺខ្លាច​កន្លែង​​ចង្អៀត មើលរឿងរន្ធត់ មិនចេះតែមើលទេ […]


វិធីបំបាត់ស្ត្រេស

មានវិប្បដិសារីក្នុង​ខ្លួន តើគួរដោះស្រាយ​បែបណា?​

ជាធម្មតា​ មនុស្ស​យើង​តែងមានពេល​​ណាមួយ ជួប​នូវអារម្មណ៍​តូច​ចិត្ត ឬសោកស្ដាយ​អំពីអ្វី​មួយក្នុង​អតីត​កាល។ ការសិក្សាស្រាវជ្រាវ​បានបង្ហាញថា​ការឈឺចិត្តដោយវិប្បដិសារីអាចបង្កឲ្យមានការរំខានដល់សុខភាពរាងកាយ​និងផ្លូវអារម្មណ៍។ តោះអញ្ចឹងយើងនាំគ្នាទៅស្វែងរកប្រភពនៃវិប្បដិសារី និងរបៀបដែលធ្វើឲ្យយើងដោះស្រាយ​បញ្ហានេះ​បាន​។ ការជឿទុកចិត្តលើខ្លួនឯង អ្នកណាៗក៏មានរឿងដែលស្ដាយក្រោយដែរ។ ជាធម្មតា​មនុស្ស​យើង​ក្នុង​មួយ​ឆាកជីវិតតែង​មានជួប​រឿង​ស្ដាយ​ក្រោយ ដែល​ទំនង​គ្មាន​អ្នក​អាចចៀស​រួច​នោះទេ។​ ​ទោះយ៉ាងណា​ ការ​រំដោះ​ខ្លួន​ពី​វិប្បដិសារីនេះ គឺអាច​ធ្វើ​ទៅ​បាន និង​ថែមទាំង​នាំ​មកវិញ​ឲ្យ​ជីវិត​របស់​យើង​វិល​ទៅ​រក​ភាព​រីក​រាយ​ផង​ដែរ។ យើង​ត្រូវ​ដឹងថា​អ្នក​ផ្សេង​អាច​រំដោះ​ខ្លួន​ពី​បញ្ហា​ជីវិតបាន រឿង​អី​យើង​មិន​អាច​ធ្វើ​បាននោះ។​ យើង​ត្រូវ​ដឹងថា​ខ្លួន​យើង ក៏មាន​សក្ដានុពល​ដូច​អ្នក​ផ្សេង​ដើម្បី​ប្រ​ឈម នឹង​ដោះ​ស្រាយ​នូវ​រាល់​អ្វី​ដែល​ជា​កំហុស​ឆ្គង បាន​កើត​ឡើង​​នា​ពេល​កន្លង​មក​ដូច​គ្នា។​ អត្ថបទ​ពាក់ព័ន្ធ៖ បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត ទទួលយកការពិតថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ជាការ​​ពិត​ណាស់​ ការ​ទទួល​ខុស​ត្រូវ​លើអ្វី​ដែលយើង​បាន​ធ្វើគឺ​ជា​រឿង​ចាំបាច់ ជាពិសេស​ចំពោះ​កំហុស​ដែល​យើង​បាន​សាងឡើង។​ ដូច​នេះ​ហើយ​បានជា​យើង​ត្រូវ​ពិនិត្យ​​ឲ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​សកម្មភាព​របស់​យើង។​ ជាមួយ​គ្នា​នេះដែរ យើង​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ និង​ថ្លឹងថ្លែង​ពីអ្វីដែលយើង​អាច​ធ្វើ​បានដូចគ្នា​។ ជាធម្មតា​សមត្ថភាព​របស់​មនុស្សយើង​ម្នាក់​ៗតែ​មាន​កម្រិត ដែលនេះជា​អ្វីដែល​យើង​មិនអាច​ប្រកែក​បាន។​​ មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន និង​ក៏​មាន​រឿង​ផ្សេង​ជា​ច្រើន​ទៀត​ដែរ ដែល​យើង​មិន​អាចធ្វើ​បាន នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ទៅ​ហើយ។ ទោះបីជា​យើង​បាន​ដឹង​រឿង​ខ្លះ​បាន​ច្បាស់​ហើយ​ក៏​ពិត​មែន តែ​ពេល​ខ្លះ​ក៏​យើង​នៅតែអាចវាយ​តម្លៃ​រឿង​នោះ​ខុស​បាន​ដដែល។ គ្នា​យើង​ត្រូវ​ដឹងដែរថា ពេល​ខ្លះ​យើង​អាច​ធ្វើ​រឿង​ខ្លះ​​​ទៅ​តាម​​អារម្មណ៍ និង​គ្មាន​ហេតុ​ផល​ផង​ក៏ថា​បាន ព្រោះថា​គ្រប់គ្នា​មិន​ល្អ​ឥតខ្ចោះ​នោះទេ ពេល​ខ្លះគឺអាចមាន​​កំហុសបែបនេះឯង។​ យើង​គួរ​គិត​បែបនេះ​វិញ​ថា យើងអាច​ទទួល​យក​ភាព​មិន​ល្អ​ឥតខ្ចោះរបស់​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​របស់​យើង​បាន ចុះហេតុអ្វី​យើង​មិន​អាច​ទទួលយកភាពមិន​ល្អ​​ឥតខ្ចោះ​របស់​ខ្លួន​ឯង​បាន។​ យើង​គួរ​ចាំ​ថា​ កំហុសមិន​មែនសម្ដៅ​ដល់​ការ​បរាជ័យ​ទាំង​ស្រុង​របស់​យើង​នោះទេ តែ​បញ្ជាក់ថា​យើង​គឺ​ជាមនុស្ស។​ តើគួរដោះលែងខ្លួនឯងពីកំហុសឆ្គងយ៉ាងដូចម្ដេច? ការ​ខិត​ខំ​របស់យើង​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​អារម្មណ៍​​ស្ដាយ​ក្រោយ មិនមែន​មាន​ន័យ​ថា​យើង​អាច​បាន​ធូរ​​ចិត្ត​​វិញ​​ទាំង​​ស្រុង​នោះទេ ពេល​ខ្លះ​យើង​នៅតែមានអារម្មណ៍សោកសៅ ទុក្ខសោក និង​គិត​ថា​ខ្លួន​ឯង​មាន​កំហុស​ដដែល។ បើ​សិន​ជា​យើង​ព្យាយាម​ដោះស្រាយ​ហើយ​នៅ​តែ​មាន​អារម្មណ៍​បែបនេះ​ទៀត យើង​អាចសាកល្បង​ដោះស្រាយ​តាម​វិធី​នេះ​បាន។ ១. […]


វិធីបំបាត់ស្ត្រេស

ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត

បច្ចុប្បន្ន ការ​ដើរ​ព្រៃ​កំពុង​ពេញ​និយម​ណាស់ ពិសេស​ក្នុង​ក្រុម​យុវវ័យគ្នា​យើង តែង​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង។ ចុះ​មាន​ដឹង​ថា ដើរ​ផ្សង​ព្រេង បោះ​តង់​ក្នុង​ព្រៃ មាន​ប្រយោជន៍​អី​ខ្លះ​អត់? បើ​មិន​ទាន់​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ទាំង​អស់​គ្នា។ ១- អាច​គេច​ផុត​ពី​ជាតិ​ពុល​ក្នុង​បរិយាកាស ព្រៃ គឺ​នៅ​ឆ្ងាយ​ពី​ទី​ក្រុងឬតំបន់​ឧស្សាហកម្ម​ មាន​ខ្យល់​បរិសុទ្ធ និង​គ្មាន​ជាតិ​ពុល​ក្នុង​បរិយាកាស​នោះ​ទេ។ អំឡុង​សម្រាក​លំហែ​កាយ​ក្នុង​ព្រៃ យើង​នឹង​ដក​ដង្ហើម​ជាមួយ​បរិយាកាស​បរិសុទ្ធ ផ្ទុយ​ពី​ខ្យល់​ដែល​មាន​ក្នុង​ទីក្រុង​ជាច្រើន ពោរពេញ​ដោយ​ខ្យល់​កខ្វក់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ថប់​ដង្ហើម។ ចំណាយ​ពេល​ខ្លះ​នៅ​ក្នុង​ព្រៃ ជាមួយ​នឹង​ខ្យល់​បរិសុទ្ធ គ្មាន​ជាតិ​ពុល អាច​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្និទ្ធ​ស្នាល​ជាមួយ​ធម្មជាតិ។ ២- ជួយ​ផ្តាច់​ខ្លួន​ចេញ​ពី​ឧបករណ៍​​អេឡេត្រូនិក សព្វថ្ងៃ​នេះ ជីវិត​មនុស្ស​យើង ត្រូវ​បាន​គាប​សង្កត់​ដោយ​ពពួក​ឧបករណ៍​អេឡិចត្រូនិក​ ពោរពេញ​ដោយ​ជាតិ​វិទ្យុសកម្ម ពិសេស​គឺ​ទូរសព្ទវ័យ​ឆ្លាត​តែ​ម្តង។ ប៉ុន្តែ​នៅ​ក្នុង​ព្រៃ បណ្តាញ​ទូរសព្ទ មិន​ជា​ល្អ​នោះ​ឡើយ អាច​ជួយ​យើង​ចាក​ឆ្ងាយ​ពី​ទូរសព្ទ​ដែល​តែ​នៅ​ជាប់​ខ្លួន​យើង​គ្រប់​ពេល​វេលា​នោះ និងជំនួស​មក​វិញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​​មនុស្ស​ជុំ​វិញ​ខ្លួន ដែល​ចូល​រួម​បោះ​តង់​ជាមួយ​យើង។ ៣- ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព ព្រៃ​ជា​កន្លែង​ដ៏អស្ចារ្យ អាច​ជួយ​ព្យាបាល​យើង​ទាំង​អស់​គ្នា​ចេញ​ពី​ភាព​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព។ អំឡុង​ពេល​កំពុង​បោះ​តង់​កម្សាន្ត​ជាមួយ​ធម្មជាតិ​ព្រៃ​ភ្នំ យើង​មិន​ចាំបាច់​ធ្វើ​ការ​ងារ​ផ្សេងៗ មិន​ចាំ​បាច់​ធ្វើ​អ្វី​តាម​កាល​វិភាគ​បាន​រៀប​ចំ​ទុក នាំ​ឲ្យ​ភាព​តាន​តឹង ជាហេតុនាំឲ្យ​​បញ្ហា​ស្ត្រេស​ទាំង​អម្បាល​ម៉ាន ត្រូវ​រលាយ​ក្លាយ​ជា​ខ្យល់​បាត់​ចេញ​ពី​ជីវិត​យើង​ភ្លាមៗ។ លើស​ពី​នេះ បោះ​តង់​ក្នុង​ព្រៃ​ថែម​ទាំង​អាច​ជួយ​ជំរុញ​ថាមពល​រាងកាយ​ខ្លាំង​ក្លា ហើយ​នៅ​ពេល​យើង​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​ថែម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់ ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ៤- […]


វិធីបំបាត់ស្ត្រេស

ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត

គ្នា​យើង​ពិតជា​បាន​ដឹង​ហើយ​ថា​តន្ត្រីមានឥទ្ធិពលវិជ្ជមានមកលើអារម្មណ៍របស់យើង​ ទោះបីជាតន្ត្រីបែបកម្សត់ក៏ដោយ។ ជាការពិតតន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់របស់​យើង ហើយ​បង្កើនភាពរីករាយ និងផ្លាស់ប្ដូរអារម្មណ៍​យើង​ទៀត​ផង​។ ហេតុនេះហើយទើបតន្ត្រីបានតាក់តែងឡើងជាវត្ថុប្រឆាំងការបាក់ទឹកចិត្ត។ តើតន្ត្រីជះឥទ្ធិពលដល់ខួរក្បាលយ៉ាងដូចម្ដេច? ដោយសារតែតន្ត្រីបានជះឥទ្ធិពលទៅផ្នែកជាច្រើននៃខួរក្បាល ដូចនេះអ្នកឯកទេសមួយចំនួនតូចបានចាប់យកតន្ត្រីធ្វើជាផ្លូវសម្រាប់កាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់។ ផ្នែកជាច្រើននៃខួរក្បាលជាពិសេសតំបន់ hippocampus prefrontal និងcortexមានមុខងារទៅសម្របសម្រួលជាមួយនឹងការរំជួលចិត្ត ហើយអារម្មណ៍យើង​នឹងទៅគ្រប់គ្រងចង្វាក់ rhythm meter timber និងpitch របស់តន្ត្រី។ ដោយសារតែមានសមត្ថភាពក្នុងការកែសម្រួលផ្នែកខ្លះនៃខួរក្បាលគ្រូពេទ្យព្យាបាលជាច្រើនបានប្រើប្រាស់តន្ត្រីជាចម្បង។ ជាឧទាហរណ៍គ្រូពេទ្យព្យាបាលដោយ​ប្រើប្រាស់តន្ត្រីដើម្បីបង្រៀនជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬអ្នកជំងឺត្រដិតឲ្យនិយាយបានវិញ ឬប្រកបពាក្យឲ្យបានច្បាស់។ បន្ថែមពីនេះទៀតបច្ចុប្បន្នគឺមានការព្យាបាលបែបកែប្រែអារម្មណ៍ដោយប្រើតន្ត្រីសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងទុក្ខកង្វល់ទៀត​ផង​។ អត្ថបទពាក់ព័ន្ធ៖  ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព? ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត តន្ត្រីអាចជួយឲ្យយើង​សប្បាយចិត្ត ទោះបីជាភាពសោកសៅ ឬការបាក់ទឹកចិត្តតោងជាប់ខ្លួនយើងក៏ដោយ មនុស្សជាច្រើននៅតែស្ដាប់តន្ត្រីសប្បាយៗ ដែល​នេះ​គឺ​ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានអារម្មណ៍មិនសប្បាយចិត្ត។ ច្រើនឆ្នាំមកហើយមនុស្សមួយចំនួនធំបានសប្បាយចិត្តក៏ដោយសារតែតន្ត្រីដែរ។ មូលហេតុនោះគឺដោយសារតែសំឡេងស្ងប់របស់តន្ត្រីបានចូលរួមក្នុងការបង្កើតនៃអ័រម៉ូនសេរ៉ូតូនីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសេចក្ដីសប្បាយរីករាយនិងលួងលោម។ លើសពីនេះទៀតតន្រ្តីក៏ជំរុញដល់ការបញ្ចេញអ័រម៉ូនដូប៉ាមីនដែលជា neurotransmitter មានមុខងារយ៉ាងសំខាន់សម្រាប់បង្កើនអារម្មណ៍។ ចំណែក​អ័រម៉ូនណូអេពីណេព្រីនវិញធ្វើឲ្យយើងរីករាយ និងមានការផលិតជាច្រើននៅពេលយើងស្ដាប់តន្ត្រី។ តន្ត្រីអាចជាប្រភពនៃការជំរុញទឹកចិត្ត បទចម្រៀងជាច្រើនត្រូវបានសរសេរឡើងដើម្បីផ្ដល់នូវសារដែលរីករាយ។ ជាឧទាហរណ៍​មានបទចម្រៀងដូចជា “You Raise Me Up”ដោយលោកJosh Groban,” “Stronger”ដោយអ្នកនាងKelly Clarksonនិង”Fix You”ដោយក្រុមតន្ត្រីCold Play -ល-។អត្ថន័យខ្លឹមសារ​ចម្រៀង​ពោរពេញទៅដោយអារម្មណ៍រីករាយនៃចម្រៀងដែលបានក្លាយជាប្រភពនៃការជំរុញទឹកចិត្តឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ នៅពេលដែលយើង​ពិបាកចិត្តយើង​អាចស្ដាប់បទភ្លេងដែលយើង​ចូលចិត្តឬស្ដាប់បទចម្រៀងថ្មីៗហើយ​យើង​ក៏អាចរកបាននៅលើបណ្ដាញអ៊ីនធឺណិតក្នុងបញ្ជីបទចម្រៀងដែលមានអត្ថន័យវិជ្ជមាន។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន តន្ត្រីអាចបំបាត់ភាពតានតឹង ភាពតានតឹងអាចបណ្ដាលមកពីរឿងជាច្រើនដូចជាការងារ […]


វិធីបំបាត់ស្ត្រេស

ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​

ការ​ខឹង​គឺ​ជា​ផ្នែក​មួយ​នៃ​អារម្មណ៍​របស់​មនុស្ស​យើងទូទៅ​ តែ​គ្រប់​គ្នាក៏​ត្រូវ​ចេះ​ទប់​នឹង​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន​ដែរ ​ព្រោះ​ថា​ការ​ខឹង​នេះ​អាច​នាំ​ឲ្យ​យើងមាន​បញ្ហា​ជាមួយ​អ្នក​ដទៃ​បាន។ ការខឹង​ក៏​អាច​មាន​ផល​អាក្រក់​សម្រាប់​សុខភាព​ផ្លូវ​កាយ​និង​អារម្មណ៍​​​របស់​យើង​ផង​ដែរ។ យើង​អាច​គ្រប់​គ្រងកំហឹង​​បាន​ដោយ​រៀន​យក​មូលហេតុ​នៃ​កំហឹង​នោះ​មក​ពិចារណា​ និងដើម្បី​​អាចគ្រប់​គ្រង​កំហឹងនេះបាន​គ្នា​យើង​សាក​​អនុវត្ត​វិធី​សំខាន់​ៗ​ខាង​ក្រោម​មួយ​ចំនួននេះបាន៖​ ហេតុ​អ្វី​យើង​ត្រូវ​ទប់​កំហឹង? កំហឹង​មិន​អាច​និយាយ​បាន​ថា​ល្អ​ឬ​អាក្រក់​នោះ​ទេ។ កំហឹង​គឺ​ជា​អារម្មណ៍​របស់​មនុស្ស ដែល​ដើរ​តួ​សំខាន់​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​មនុស្សយើង​មក​ខាង​ក្រៅ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង ​ដូចជា​ពេល​យើង​កំពុង​មាន​ទុក្ខ ​និង​អារម្មណ៍​ផ្សេង​ទៀត​នៅ​ពេល​ដែល​យើង​​ត្រូវ​បាន​រំលោភបំពាន​ក្នុង​ប្រការ​ណាមួយ។ ​​ជា​រឿង​ទូទៅ​អ្នកណាក៏មាន​ពេលណាមួយ​នោះ​បាន​បញ្ចេញ​កំហឹង​ដែរ ដែលនេះជា​រឿង​ទូទៅ ទៅហើយនិងមិន​ចាំ​បាច់​មាន​ការ​ព្យាបាល​នោះ​ទេ​។ ប៉ុន្តែ​បើ​កំហឹង​ចាប់​ផ្ដើម​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នកផ្សេង​​នៅ​ជុំវិញ​ខ្លួន​ក៏​ដូច​ជា​រូប​ខ្លួន​យើងផ្ទាល់​វិញ​នោះ ​គឺ​ត្រូវ​ព្យាបាល​ហើយ។ យ៉ាង​នេះ​ហើយ​ទើប​មាន​វិធីច្រើន​យ៉ាង​ណាស់​ក្នុងការ​គ្រប់​គ្រង​កំហឹង​ ហើយ​បំប្លែង​កំហឹង​​ឲ្យ​ទៅ​ជា​សកម្មភាព​មាន​ប្រយោជន៍​វិញ។​ អត្ថបទគួរអាន៖  តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត? គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ តើ​គ្រប់​គ្រង​កំហឹង​ដោយ​របៀប​ណា? គោល​បំណង​នៃ​ការ​គ្រប់​គ្រង​កំហឹង​នោះ​គឺ​មិន​មែន​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត​ឲ្យ​​កាន់​តែ​ធ្វើ​ឲ្យ​យើង​គ្រាំ​គ្រា​ទ្រាំ​លែង​បាន​នោះ​ទេ ​តែ​ជា​វិធី​យល់​ពី​អារម្មណ៍​នេះ​ឲ្យ​ច្បាស់​និង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍មាន​​បែប​នេះ​ទៅ​វិញ​ទេ​។ ម្យ៉ាងទៀត​គឺ​ដើម្បី​ទប់កុំឲ្យ​កំហឹង​​បញ្ចេញ​ជាសកម្មភាពណា​​មួយ​ដែល​​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​។ នៅ​ពេល​ដែលយើង​​ធ្វើ​បាន​ យើង​មិន​ត្រឹម​តែ​ពេញ​ចិត្ត​នឹង​ផល​ដែល​បាន​ប៉ុណ្ណោះ​ទេ​ យើង​​ថែម​ទាំង​អាច​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ប្រឆាំង​ក្នុង​ខ្លួន​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​ទំនាក់ទំនង​ក្នុង​សង្គម​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​គ្នា​យើង​អាច​យក​ទៅ​អនុវត្ត​បាន​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ពេល​ដែលយើង​ខឹង​៖ គិត​មុន​នឹង​និយាយ៖ យក​ពេល​គិត​ឲ្យ​បាន​ច្រើន​មុន​នឹង​និយាយ​ចេញ​មក​ ព្រោះ​ពាក្យ​មួយ​ម៉ាត់​ៗ​ដូច​ជា​អាវុធ​អ៊ីចឹង។ បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​ចិត្ត​ត្រជាក់៖ លើក​យក​បញ្ហា​ដែល​កប់​ទុក​ក្នុង​ចិត្ត​នោះ​មក ​ហើយ​រក​វិធី​រំសាយ​ចេញ​ក្នុង​ផ្លូវ​មួយ​ដែល​មិន​បំពាន​លើ​នរណា​ម្នាក់​។ ដើរ​ចេញ៖ ដើរ​ឬ​រត់​ហាត់​ប្រាណ​ ធ្វើ​យ៉ាង​ណា​បាន​បញ្ចេញ​កម្លាំង​កាយ​ដែល​អាច​បង្វែ​អារម្មណ៍​ខឹង​បាន។ ចំណាយពេល​​ធ្វើ​ឲ្យ​ត្រជាក់​ចិត្ត៖ ទប់​អារម្មណ៍​មួយ​ពេល​ហើយ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​អាច​ជួយយើង​​ដោះ​ស្រាយ​ឧបសគ្គ​ផ្លូវ​ចិត្ត​នេះ​បាន​ ហើយ​ជៀសវាង​ភាព​ឆេវឆាវ​បាន​ថែម​ទៀត​ផង។ កំណត់​វិធី​ដោះ​ស្រាយ​ដែល​ល្អ៖ ត្រូវ​ចង​ចាំ​ថា​ពេល​ឲ្យ​កំហឹង​ឈ្នះ​ចិត្ត​យើង គឺ​គ្មាន​គុណ​ប្រយោជន៍​សម្រាប់​អ្នក​ណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ពិចារណា​ដ៏​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​ការ​គិត​​ផ្លាស់​ប្ដូរ​ហើយ​អាច​មានវិធី​ដោះ​ស្រាយ​ដ៏​ល្អ​។ សើច​ច្រើន​ចម្រើន​អាយុ៖ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​ដោយ​ការ​សើច​គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​ប៉ុន្តែ​កុំ​ជ្រុល​ពេក​អាច​ទៅ​ជា​ចម្លែក។ រៀន​បន្ធូរ​អារម្មណ៍៖ ដក​ដង្ហើម​មួយ​ៗ​វែង​ៗ​ ធ្វើ​សមាធិ​និង​ ហាត់​យ៉ូហ្កា​ អាច​ជួយយើង​​គ្រប់​គ្រង​អារម្មណ៍​បាន។ យើង​អាច​ស្ដាប់​ចម្រៀង​ សរសេរ​​ឬ​ធ្វើ​អ្វី​ក៏​បាន​ដែល​អាច​ធ្វើ​ឲ្យ​យើង​បំភ្លេច​កំហឹង​បាន​មួយ​ពេល។ រក​ជំនួយ៖ នៅ​ពេល​ដែល​កំហឹង​​ទប់​លែង​បាន​ ត្រូវ​ដឹង​ថា​ត្រូវ​រក​ជំនួយ​ពី​អ្នក​ណា​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ជា​និយាយ​ប្រាប់​មិត្ត​ភក្ដិ​ រក​គ្រូពេទ្យ​ឯកទេស​ដែល​អាច​ជួយ​យើង កុំ​ឲ្យ​ឈាន​ដល់​កើតមានវិប្បដិសារី​បាន​។ រៀន​ពី​សិល្បៈ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​៖ ការ​គ្រប់គ្រង​អារម្មណ៍​គឺ​​ពិបាក​សម្រាប់​គ្រប់​គ្នា​។ យើងអាច​ថា​និយាយ​ចេះតែស្រួល​ហើយ ពេលធ្វើ​ផ្ទាល់បានដឹងថា​ពិបាក ​ប៉ុន្តែ​បើ​ឧស្សាហ៍​អនុវត្ត​ទៅយើង​​នឹង​ទម្លាប់​ហើយ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ ! ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត ៣សំណួរ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស