backup og meta

ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 22, 2020

    ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​

    ការ​ខឹង​គឺ​ជា​ផ្នែក​មួយ​នៃ​អារម្មណ៍​របស់​មនុស្ស​យើងទូទៅ​ តែ​គ្រប់​គ្នាក៏​ត្រូវ​ចេះ​ទប់​នឹង​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន​ដែរ ​ព្រោះ​ថា​ការ​ខឹង​នេះ​អាច​នាំ​ឲ្យ​យើងមាន​បញ្ហា​ជាមួយ​អ្នក​ដទៃ​បាន។ ការខឹង​ក៏​អាច​មាន​ផល​អាក្រក់​សម្រាប់​សុខភាព​ផ្លូវ​កាយ​និង​អារម្មណ៍​​​របស់​យើង​ផង​ដែរ។ យើង​អាច​គ្រប់​គ្រងកំហឹង​​បាន​ដោយ​រៀន​យក​មូលហេតុ​នៃ​កំហឹង​នោះ​មក​ពិចារណា​ និងដើម្បី​​អាចគ្រប់​គ្រង​កំហឹងនេះបាន​គ្នា​យើង​សាក​​អនុវត្ត​វិធី​សំខាន់​ៗ​ខាង​ក្រោម​មួយ​ចំនួននេះបាន៖​

    ហេតុ​អ្វី​យើង​ត្រូវ​ទប់​កំហឹង?

    កំហឹង​មិន​អាច​និយាយ​បាន​ថា​ល្អ​ឬ​អាក្រក់​នោះ​ទេ។ កំហឹង​គឺ​ជា​អារម្មណ៍​របស់​មនុស្ស ដែល​ដើរ​តួ​សំខាន់​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​មនុស្សយើង​មក​ខាង​ក្រៅ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង ​ដូចជា​ពេល​យើង​កំពុង​មាន​ទុក្ខ ​និង​អារម្មណ៍​ផ្សេង​ទៀត​នៅ​ពេល​ដែល​យើង​​ត្រូវ​បាន​រំលោភបំពាន​ក្នុង​ប្រការ​ណាមួយ។ ​​ជា​រឿង​ទូទៅ​អ្នកណាក៏មាន​ពេលណាមួយ​នោះ​បាន​បញ្ចេញ​កំហឹង​ដែរ ដែលនេះជា​រឿង​ទូទៅ ទៅហើយនិងមិន​ចាំ​បាច់​មាន​ការ​ព្យាបាល​នោះ​ទេ​។ ប៉ុន្តែ​បើ​កំហឹង​ចាប់​ផ្ដើម​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នកផ្សេង​​នៅ​ជុំវិញ​ខ្លួន​ក៏​ដូច​ជា​រូប​ខ្លួន​យើងផ្ទាល់​វិញ​នោះ ​គឺ​ត្រូវ​ព្យាបាល​ហើយ។ យ៉ាង​នេះ​ហើយ​ទើប​មាន​វិធីច្រើន​យ៉ាង​ណាស់​ក្នុងការ​គ្រប់​គ្រង​កំហឹង​ ហើយ​បំប្លែង​កំហឹង​​ឲ្យ​ទៅ​ជា​សកម្មភាព​មាន​ប្រយោជន៍​វិញ។​

    អត្ថបទគួរអាន៖ 

    តើ​គ្រប់​គ្រង​កំហឹង​ដោយ​របៀប​ណា?

    គោល​បំណង​នៃ​ការ​គ្រប់​គ្រង​កំហឹង​នោះ​គឺ​មិន​មែន​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត​ឲ្យ​​កាន់​តែ​ធ្វើ​ឲ្យ​យើង​គ្រាំ​គ្រា​ទ្រាំ​លែង​បាន​នោះ​ទេ ​តែ​ជា​វិធី​យល់​ពី​អារម្មណ៍​នេះ​ឲ្យ​ច្បាស់​និង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍មាន​​បែប​នេះ​ទៅ​វិញ​ទេ​។ ម្យ៉ាងទៀត​គឺ​ដើម្បី​ទប់កុំឲ្យ​កំហឹង​​បញ្ចេញ​ជាសកម្មភាពណា​​មួយ​ដែល​​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​។ នៅ​ពេល​ដែលយើង​​ធ្វើ​បាន​ យើង​មិន​ត្រឹម​តែ​ពេញ​ចិត្ត​នឹង​ផល​ដែល​បាន​ប៉ុណ្ណោះ​ទេ​ យើង​​ថែម​ទាំង​អាច​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ប្រឆាំង​ក្នុង​ខ្លួន​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​ទំនាក់ទំនង​ក្នុង​សង្គម​ទៀត​ផង។

    ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​គ្នា​យើង​អាច​យក​ទៅ​អនុវត្ត​បាន​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ពេល​ដែលយើង​ខឹង​៖

    • គិត​មុន​នឹង​និយាយ៖ យក​ពេល​គិត​ឲ្យ​បាន​ច្រើន​មុន​នឹង​និយាយ​ចេញ​មក​ ព្រោះ​ពាក្យ​មួយ​ម៉ាត់​ៗ​ដូច​ជា​អាវុធ​អ៊ីចឹង។
    • បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​ចិត្ត​ត្រជាក់៖ លើក​យក​បញ្ហា​ដែល​កប់​ទុក​ក្នុង​ចិត្ត​នោះ​មក ​ហើយ​រក​វិធី​រំសាយ​ចេញ​ក្នុង​ផ្លូវ​មួយ​ដែល​មិន​បំពាន​លើ​នរណា​ម្នាក់​។
    • ដើរ​ចេញ៖ ដើរ​ឬ​រត់​ហាត់​ប្រាណ​ ធ្វើ​យ៉ាង​ណា​បាន​បញ្ចេញ​កម្លាំង​កាយ​ដែល​អាច​បង្វែ​អារម្មណ៍​ខឹង​បាន។
    • ចំណាយពេល​​ធ្វើ​ឲ្យ​ត្រជាក់​ចិត្ត៖ ទប់​អារម្មណ៍​មួយ​ពេល​ហើយ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​អាច​ជួយយើង​​ដោះ​ស្រាយ​ឧបសគ្គ​ផ្លូវ​ចិត្ត​នេះ​បាន​ ហើយ​ជៀសវាង​ភាព​ឆេវឆាវ​បាន​ថែម​ទៀត​ផង។
    • កំណត់​វិធី​ដោះ​ស្រាយ​ដែល​ល្អ៖ ត្រូវ​ចង​ចាំ​ថា​ពេល​ឲ្យ​កំហឹង​ឈ្នះ​ចិត្ត​យើង គឺ​គ្មាន​គុណ​ប្រយោជន៍​សម្រាប់​អ្នក​ណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ពិចារណា​ដ៏​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​ការ​គិត​​ផ្លាស់​ប្ដូរ​ហើយ​អាច​មានវិធី​ដោះ​ស្រាយ​ដ៏​ល្អ​។
    • សើច​ច្រើន​ចម្រើន​អាយុ៖ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​ដោយ​ការ​សើច​គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​ប៉ុន្តែ​កុំ​ជ្រុល​ពេក​អាច​ទៅ​ជា​ចម្លែក។
    • រៀន​បន្ធូរ​អារម្មណ៍៖ ដក​ដង្ហើម​មួយ​ៗ​វែង​ៗ​ ធ្វើ​សមាធិ​និង​ ហាត់​យ៉ូហ្កា​ អាច​ជួយយើង​​គ្រប់​គ្រង​អារម្មណ៍​បាន។ យើង​អាច​ស្ដាប់​ចម្រៀង​ សរសេរ​​ឬ​ធ្វើ​អ្វី​ក៏​បាន​ដែល​អាច​ធ្វើ​ឲ្យ​យើង​បំភ្លេច​កំហឹង​បាន​មួយ​ពេល។
    • រក​ជំនួយ៖ នៅ​ពេល​ដែល​កំហឹង​​ទប់​លែង​បាន​ ត្រូវ​ដឹង​ថា​ត្រូវ​រក​ជំនួយ​ពី​អ្នក​ណា​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ជា​និយាយ​ប្រាប់​មិត្ត​ភក្ដិ​ រក​គ្រូពេទ្យ​ឯកទេស​ដែល​អាច​ជួយ​យើង កុំ​ឲ្យ​ឈាន​ដល់​កើតមានវិប្បដិសារី​បាន​។
    • រៀន​ពី​សិល្បៈ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​៖ ការ​គ្រប់គ្រង​អារម្មណ៍​គឺ​​ពិបាក​សម្រាប់​គ្រប់​គ្នា​។ យើងអាច​ថា​និយាយ​ចេះតែស្រួល​ហើយ ពេលធ្វើ​ផ្ទាល់បានដឹងថា​ពិបាក ​ប៉ុន្តែ​បើ​ឧស្សាហ៍​អនុវត្ត​ទៅយើង​​នឹង​ទម្លាប់​ហើយ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម