backup og meta

៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ "ជីវិត"

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 24, 2019

    ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ "ជីវិត"

    ស្វែង​រក​អត្ថន័យ​ជីវិត ​ប្រៀប​បាន​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ បើ​ទោះ​បី​ជា​យើង​មិន​ចាំ​បាច់​បែរ​ក្រោយ ត្រឡប់​មើល​អតីតកាល​ក៏​ពិត​មែន តែ​យើង​ទាំង​អស់​គ្នា ​សុទ្ធ​តែ​ចង់​ដឹង​ច្បាស់​ពី​គោលដៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ​ព្រម​ទាំង​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត មិន​មែន​គ្រាន់ជារឿង​​ចៃដន្យ ឬ​គាប់​ជួន​នោះ​ឡើយ។ ពិត​ណាស់ ចម្លើយ​សម្រាប់​សំណួរ “​ស្វែង​រក​អត្ថន័យ​ជីវិត​’ ​មិន​ងាយ​ស្រួល​ដូច​យើង​គិត​ទេ ប៉ុន្តែ​ប្រហែល​ជា​សំណួរទាំង​បី ក្នុង​អត្ថបទ​នេះ អាច​ជួយ​បក​ស្រាយ​ចម្ងល់​យើង​ចង់​ដឹង​បាន​ខ្លះ។

    ១- អ្វី​​សំខាន់​បំផុតសម្រាប់​ខ្លួនយើង?

    សម្រាប់​មនុស្ស​ជា​ច្រើន ​សំណួរ​មួយ​នេះ ​មាន​ការ​ពិបាក​ឆ្លើយ​ជាង​គេ។ ជា​ការ​ពិត​ ក្នុង​មួយ​ជីវិត​យើង ​គឺ​រង់​ចាំ​អ្នក​ដទៃ​ប្រាប់​ថា​ អ្វី​ដែល​សំខាន់បំផុត​សម្រាប់​យើង។ ពេល​នៅ​ក្មេង ប៉ាក់ម៉ាក់ ជា​មនុស្ស​ស្និត​ស្នាល​បំផុត អាច​ជា​អ្នក​ប្រាប់​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ តែពេល​ពេញ​វ័យ​ យើង​ត្រូវ​បាន​ទទួល​ឥទ្ធិពលខ្លះៗ ​ពី​មិត្ត​ភក្តិ​មិត្ត អ្នក​​រួម​ការងារ​ ដៃ​គូ​ស្នេហា ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយជាដើម។ ចុះ​គ្នា​យើង​​មាន​ធ្លាប់​ពិចារណា​ ឲ្យ​តម្លៃ​ខ្លួន​ឯង​អត់?

    សំណួរ​នេះ យើង​​អាច​បែងចែក​សំណួរ​ ទៅ​ជា​ច្រើន​ផ្នែក​ ច្រើន​កម្រិត​ផ្សេង​ទៀត តើ​អ្វី​ជា​បញ្ហា​សំខាន់​ជាង​គេ​ក្នុង​ពិភពលោក? ដោយ​សារ​ហេតុ​ផល​អ្វី​ខ្លះ? ហើយ​អ្នក​ណា​ជាមនុស្ស​សំខាន់​បំផុត​សម្រាប់​អ្នក? ក្ដី​ប្រាថ្នា ​និង​ក្ដី​សុបិនយើង​​សម្រាប់​ពួក​គេ​មាន​អ្វី​ខ្លះ? តើ​តម្លៃ​យើង​ទទួល​បាន​មាន​អ្វី​ខ្លះ? ចុះ​បែប​ផែន​ជីវិត​ក្នុង​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យើង សមស្រប​ទៅ​នឹង​គុណ​តម្លៃ​ទាំង​នេះ​ដោយ​របៀប​ណា? សំណួរ​ទាំង​នេះ​ មិន​មែន​ធ្វើ​ឡើង ហើយអាច​ឆ្លើយ​តប​មក​វិញ​ត្រឹម ​១ ​ថ្ងៃឡើយ ​ព្រោះ​វា​​ប្រហែល​ជា​មិន​អាច​ដោះស្រាយ​បានពេញ​មួយ​ជីវិត​ក៏​មាន។ ទោះ​យ៉ាង​ណា​ យើង​​អាច​ធ្វើ​សួរ​​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​សារ​តែ​ពេល​ខ្លះ ​លទ្ធផល គឺ​មិន​អាច​រាប់ដោយ​មាត់​បាន​នោះ​ទេ។

    ២- តើ​ខ្លួន​ឯងពូកែ​ខាង​អ្វីឲ្យ​ប្រាកដ?

    ​បើ​​ចង់​ស្វែង​រក​អត្ថន័យ​ជីវិត ​គួរ​តែ​តាម​រក​ទេពកោសល្យ​ពិត​របស់​យើង​ជា​មុន​សិន ព្រោះ​នៅ​ពេលយើង​​ដឹង​ថា​ ខ្លួនយើង​​ប៉ិន​ប្រសព្វ​លើ​អ្វី​មួយ​ហើយនោះ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​​ប្រសើរ​ឡើង​នោះ​ទេ ​ក៏​អាច​កែ​ប្រែ​ពិភព​លោក​ឲ្យ​ទៅ​ជា​កន្លែង​មួយ​ស្រស់​បំព្រងសម្រាប់​យើង​ និង​មនុស្ស​ជា​ទី​ស្រលាញ់​យើង​បាន​ដូច​គ្នា។

    យើង​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀង​ខ្លួន ព្យាយាម​បញ្ចេញ​នូវ​ទេពកោសល្យ​ និង​ចរិត​លក្ខណៈ​របស់​ខ្លួន​ឯង តើ​យើង​​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង​ ឬ​ទេ? តើ​ស្រឡាញ់​ក្នុង​ការ​បង្រៀន​ដទៃ​ ឬ​ទេ? តើយើងជា​​មនុស្ស​ពូកែ​វិភាគ​រក​គំនិត​ថ្មី​ យក​ចិត្ត​ទុក​ដាក់ ​ឬ​គោរព​វិន័យដែរទេ​? តើ​មាន​សកម្មភាព ​ឬ​កីឡា​ជាក់លាក់​ណា​មួយ​ ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មានទេពកោសល្យ​​ពី​កំណើត?

    សូម​កុំ​បណ្ដោយ​ឲ្យ​ការ​វាយ​តម្លៃ​របស់​សង្គម រារាំង​ក្ដី​សុបិន​របស់​យើង។ ពេល​ណា​ យើង​​មាន​ទេពកោសល្យ​ ដែល​​អ្នក​ផ្សេង​មិន​មាន​នោះ​ឱកាស​ជោគជ័យ​ គឺ​មាន​កាន់​តែ​ច្រើន​ ​នាំយើង​អាច​ដើរ​​ទៅ​រក​អត្ថន័យ​នៃ​ជីវិត​ខ្លួន​បាន​កាន់​តែ​ងាយ។

    អត្ថបទពាក់​ព័ន្ធ៖

  • “អាពាហ៍​ពិពាហ៍” ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?
  • “ស្នេហា” ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ
  • ៣- អ្វី​ជា​សក្ដានុពលសម្រាប់​យើង?

    សំណួរ​ពីរ​ខាង​លើ​នេះ ​នឹង​បង្ហាញ​យើងកាន់​តែ​ច្បាស់ ខណៈ​សំណួរ​ចុង​បញ្ចប់ ​គឺ​ផ្ដោត​ទៅ​លើ​មនុស្ស​​ម្នាក់​យើងនឹង​​អាច​ក្លាយ​ទៅ​ជា នៅ​ថ្ងៃ​អនាគត ហើយ​ចាំ​ថា មនុស្ស​ម្នាក់ៗ ​មាន​សក្ដានុពល ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ ​ក្នុង​ផ្លូវ​រៀងៗ​ខ្លួន។

    ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​អាច​ទៅ​រួច ផ្លូវដើរ​ក្នុង​ជីវិត​​ខ្លះទៀត អាច​​មាន​ភាព​ស្រដៀង​គ្នា​ ផ្លូវ​ជីវិតយើង​​តែងតែ​ដឹង ក៏​មាន​ផ្លូវ​ខ្លះយើង​​មិន​ធ្លាប់​បាន​ជួប ហេតុនេះត្រូវ​សួរ​ខ្លួន​យើង​ឲ្យ​បាន​ច្បាស់ ថាតើ​យើង​​គួរ​ជ្រើសរើស​មួយ​ណា? តើ​ក្នុង​ដំណើរ​ស្វែង​រអនាគត​របស់​យើង ​នឹង​បណ្ដាល​ឲ្យ​អ្នក​រក​ឃើញ​ផ្លូវ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែរ​ ឬ​ទេ? តើយើង​​ចង់​ឲ្យ​ខ្លួន​ឯង​សម្រេច​បាន​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ ទៅ​មុខ? តើចង់​ក្លាយ​ជា​មនុស្ស​បែប​ណា? ​ចង់​សម្រេច​បាន​នូវ​គោលដៅ​កម្រិត​ណា? ​អ្វីខ្លះ​ធ្វើ​ឲ្យ​យើង​​ជឿជាក់​លើ​ខ្លួន​ឯង?

    ចម្លើយ​សម្រាប់​​សំណួរ ​’ស្វែង​រក​អត្ថន័យ​ជីវិត​’ ​គឺ​មិន​មែន​ចេះ​តែ​កើត​ឡើង​ដូច​ផ្លេក​អន្ទោល​ តាម​តែ​​ចិត្ត​ចង់​ធ្វើ​នោះ​ទេ ​តែ​វា​នឹង​កើត​ឡើង​ តាម​បែប​ផ្គរ​រន្ទះ តាម​​លក្ខណៈ​កង​រំពង​បន្លឺ​ចេញ​ជាឲសាច់រឿង​ជីវិត​ដ៏​ពិត​ប្រាកដ​មួយ ដែល​យើង​នឹង​ឆ្លង​កាត់ ក្រោយ​ពេល​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាង​លើ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម