១- អ្វីសំខាន់បំផុតសម្រាប់ខ្លួនយើង?
សម្រាប់មនុស្សជាច្រើន សំណួរមួយនេះ មានការពិបាកឆ្លើយជាងគេ។ ជាការពិត ក្នុងមួយជីវិតយើង គឺរង់ចាំអ្នកដទៃប្រាប់ថា អ្វីដែលសំខាន់បំផុតសម្រាប់យើង។ ពេលនៅក្មេង ប៉ាក់ម៉ាក់ ជាមនុស្សស្និតស្នាលបំផុត អាចជាអ្នកប្រាប់នូវអ្វីដែលយើងគួរធ្វើ តែពេលពេញវ័យ យើងត្រូវបានទទួលឥទ្ធិពលខ្លះៗ ពីមិត្តភក្តិមិត្ត អ្នករួមការងារ ដៃគូស្នេហា ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ចុះគ្នាយើងមានធ្លាប់ពិចារណា ឲ្យតម្លៃខ្លួនឯងអត់?
សំណួរនេះ យើងអាចបែងចែកសំណួរ ទៅជាច្រើនផ្នែក ច្រើនកម្រិតផ្សេងទៀត តើអ្វីជាបញ្ហាសំខាន់ជាងគេក្នុងពិភពលោក? ដោយសារហេតុផលអ្វីខ្លះ? ហើយអ្នកណាជាមនុស្សសំខាន់បំផុតសម្រាប់អ្នក? ក្ដីប្រាថ្នា និងក្ដីសុបិនយើងសម្រាប់ពួកគេមានអ្វីខ្លះ? តើតម្លៃយើងទទួលបានមានអ្វីខ្លះ? ចុះបែបផែនជីវិតក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង សមស្របទៅនឹងគុណតម្លៃទាំងនេះដោយរបៀបណា? សំណួរទាំងនេះ មិនមែនធ្វើឡើង ហើយអាចឆ្លើយតបមកវិញត្រឹម ១ ថ្ងៃឡើយ ព្រោះវាប្រហែលជាមិនអាចដោះស្រាយបានពេញមួយជីវិតក៏មាន។ ទោះយ៉ាងណា យើងអាចធ្វើសួរម្ដងហើយម្ដងទៀត ដោយសារតែពេលខ្លះ លទ្ធផល គឺមិនអាចរាប់ដោយមាត់បាននោះទេ។
២- តើខ្លួនឯងពូកែខាងអ្វីឲ្យប្រាកដ?
បើចង់ស្វែងរកអត្ថន័យជីវិត គួរតែតាមរកទេពកោសល្យពិតរបស់យើងជាមុនសិន ព្រោះនៅពេលយើងដឹងថា ខ្លួនយើងប៉ិនប្រសព្វលើអ្វីមួយហើយនោះ មិនត្រឹមតែធ្វើឲ្យជីវិតយើងប្រសើរឡើងនោះទេ ក៏អាចកែប្រែពិភពលោកឲ្យទៅជាកន្លែងមួយស្រស់បំព្រងសម្រាប់យើង និងមនុស្សជាទីស្រលាញ់យើងបានដូចគ្នា។