បើគ្នាយើងកើតស្រ្តេសដោយសារតែការងារនោះ ដំបូងយើងត្រូវប្រាប់ពីបញ្ហានេះទៅកាន់ថ្នាក់លើ ហើយយើងស្នើសុំឲ្យមានដំណោះស្រាយ។ ក្រៅពីនេះយើងក៏អាចស្នើសុំឲ្យថ្នាក់លើផ្តល់នូវពេលវេលាបន្ថែមសំរាប់យើងក្នុងការបញ្ចប់កិច្ចការ ឬសូមឲ្យមានការបណ្តុះបណ្តាលបន្ថែមដើម្បីផ្លាស់ប្តូរនូវតួនាទីផ្សេងទៀត។ តាមរយៈនេះ យើងអាចកាត់បន្ថយភាពបាក់ទឹកចិត្ត ការថប់បារម្ភ និងសម្ពាធឈាមបាន។
មានវិធីជាច្រើនទៀតដែលយើងអាចព្យាយាមបន្ធូរអារម្មណ៍បន្ទាប់ពីយើងបានធ្វើការរវល់ខ្លាំងអស់ពេលមួយរយៈ។ យើងអាចចូលរួមលេងកីឡា បង្កើតទម្លាប់រីករាយក្នុងការអានសៀវភៅ ចំណាយពេលខ្លះក្នុងការធ្វើសមាធិ និយាយលេងជាមួយមិត្តភក្តិ ឬសាកល្បងអ្វីដែលលើកទឹកចិត្ត និងបង្កើនគុណភាពជីវិត។
នៅពេលយើងសំរាកពីការងារ យើងត្រូវដាក់កាយ និងចិត្តយើងទៅក្នុងអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងវិញម្ដង។ ទោះជាយ៉ាងណាក៏ដោយយើងត្រូវចងចាំថា យើងមិនត្រូវព្យាយាមគិតហួតទៅលើតែរឿងការងារនោះឡើយ។
គ្នាយើងត្រូវចាំថា កុំជក់បារី និងផឹកស្រា ឬកាហ្វេរហូតដល់លើសកម្រិត។ យើងត្រូវឲ្យខ្លួនឯងនូវរបបអាហារឆ្ងាញ់ៗជាអាហារដែលមានសុខភាពល្អ ហើយត្រូវរក្សាស្មារតីវិជ្ជមានជានិច្ច។
អត្ថបទពាក់ព័ន្ធ៖