backup og meta

​​កើត​ជំងឺ​លើស​ឈាមគួរ​គេងបែបណា​មិន ប៉ះពាល់​សរសៃ​ឈាម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 16, 2021

    ​​កើត​ជំងឺ​លើស​ឈាមគួរ​គេងបែបណា​មិន ប៉ះពាល់​សរសៃ​ឈាម?

    សម្រាប់​អ្នក​មាន​បញ្ហា​លើស​ឈាម ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​កាយវិការ​ទាំង​ដេក ដើរ ឈរ អង្គុយ តែ​ក្នុង​នោះ​ពេល​ដេក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ មួយ​វិញ​ទៀត​បើ​ឮ​គេ​និយាយ​ថា​អ្នក​ជំងឺ​ប្រភេទ​នេះ គួរតែ​ដេក​កន្លែង​រឹង​ៗ ផ្ទាល់​ឥដ្ឋ ឬ​​រនាប​គ្រែ​នោះ ​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​វា​មិន​ល្អ​​ឡើយ ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​គ្រូពេទ្យ​ជំនាញ។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា បើ​ឮ​គេ​និយាយ​ថា អ្នក​បញ្ហា​តម្រងនោមគួរតែ​ដេក​នៅ​កន្លែង​រឹង​ៗ នោះ​វា​មិន​ត្រឹមត្រូវ​ទេ អាច​កាន់តែ​ធ្វើឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ទៅ​វិញ ព្រោះ​​​ឈឺចាប់​ដោយ​ភាព​រឹង​ខ្លាំង។ គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​ប្រភេទ​នេះ​ក៏មិន​គួរ​គេង​លើ​ផ្ទៃ​រាបស្មើ​ដែរ ព្រោះ​ស្មើ​នឹង​នីវ៉ូ​បេះដូង ផ្ទុយ​ទៅ​វិញ​អ្នក​លើស​ឈាម​គួរ​គេង​ខ្នង​​កល់​យ៉ាង​ហោច​ណាស់ ១០ ដឺក្រេ ហើយ​ក្បាល​ត្រូវ​លើ​ខ្នើយ​កម្ពស់ ៤៥ ដឺក្រេ ដើម្បី​ឲ្យ​ឈាម​ចុះ និង​មិន​បុក​ឡើង​ដល់​សរសៃ​ឈាម​ខួរក្បាល។

    លើសឈាមHello_គ្រូពេទ្យ

    ប៉ុន្តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ​ជា​ន័យ​រួម​ប៉ុណ្ណោះ៖“ក្នុង​បច្ចេកទេស​ពេទ្យ «ដាច់​សរសៃ​ឈាម​ខួរក្បាល» គ្រាន់​ជា​ន័យ​រួម តែ​ធាតុ​ពិត​វា​បែងចែក​ជា​ពីរ​ទៀត «ស្ទះ» ឬ​ក៏ «ដាច់» តែ​ទាំង​ស្ទះ​ទាំង​ដាច់​ទុក​មួយ​ឡែក​សិន រឿង​ដែល​គួរឲ្យ​ខ្វល់ ​គឺ​វា​មិន​អាច​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​បាន”

    ករណី​​ដែល​​បង្ក​​ឲ្យ​​អ្នក​​ជំងឺ​​ដាច់​​សរសៃ​​ឈាម​​ខួរក្បាល ដំបូង​​ឡើយ​​ដោយសារ​​តែ​​ស្ទះ ​​ឬ​ត្បៀតសរសៃ​​ឈាម ហើយ​​ឈាម​​​​​បុក​​ទៅ​​ខ្លាំង​​ទើប​​បណ្ដាល​​ឲ្យ​​​ដាច់​​​តែ​ម្ដង។

    ចំណែក​មូលហេតុ​ដែល​ធ្វើឲ្យ​ដាច់​សរសៃ​ឈាម​ដោយ​គ្មាន​ជំងឺ​មាន​ច្រើន​យ៉ាង​ដូចជា កត្តា​ជក់​បារី ធាត់ (ខ្លាញ់​ក្នុង​សរសៃឈាម​ច្រើន) អាយុ មិន​ហាត់ប្រាណ ប្រវត្តិ​គ្រួសារ​មានជំងឺ​លើស​ឈាម ញុាំ​ប្រៃ​ពេក ស្ទះ​សរសៃ​ឈាម-ល-។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម