សម្រាប់អ្នកមានបញ្ហាលើសឈាម ត្រូវប្រុងប្រយ័ត្នគ្រប់កាយវិការទាំងដេក ដើរ ឈរ អង្គុយ តែក្នុងនោះពេលដេកក៏ត្រូវតែយកចិត្តទុកដាក់ខ្លាំងដែរ។ មួយវិញទៀតបើឮគេនិយាយថាអ្នកជំងឺប្រភេទនេះ គួរតែដេកកន្លែងរឹងៗ ផ្ទាល់ឥដ្ឋ ឬរនាបគ្រែនោះ គួរតែប្រយ័ត្នឲ្យមែនទែន ព្រោះវាមិនល្អឡើយ ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យជំនាញ។
វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា បើឮគេនិយាយថា អ្នកបញ្ហាតម្រងនោមគួរតែដេកនៅកន្លែងរឹងៗ នោះវាមិនត្រឹមត្រូវទេ អាចកាន់តែធ្វើឲ្យសម្ពាធឈាមកើនឡើងទៅវិញ ព្រោះឈឺចាប់ដោយភាពរឹងខ្លាំង។ គ្រូពេទ្យក៏បានបញ្ជាក់ថា អ្នកជំងឺប្រភេទនេះក៏មិនគួរគេងលើផ្ទៃរាបស្មើដែរ ព្រោះស្មើនឹងនីវ៉ូបេះដូង ផ្ទុយទៅវិញអ្នកលើសឈាមគួរគេងខ្នងកល់យ៉ាងហោចណាស់ ១០ ដឺក្រេ ហើយក្បាលត្រូវលើខ្នើយកម្ពស់ ៤៥ ដឺក្រេ ដើម្បីឲ្យឈាមចុះ និងមិនបុកឡើងដល់សរសៃឈាមខួរក្បាល។
![លើសឈាមHello_គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/06/shutterstock_1214675404.jpg)
ប៉ុន្តែម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន រូបនេះបានបញ្ជាក់ថា បញ្ហាដាច់សរសៃឈាមខួរក្បាលនេះជាន័យរួមប៉ុណ្ណោះ៖“ក្នុងបច្ចេកទេសពេទ្យ «ដាច់សរសៃឈាមខួរក្បាល» គ្រាន់ជាន័យរួម តែធាតុពិតវាបែងចែកជាពីរទៀត «ស្ទះ» ឬក៏ «ដាច់» តែទាំងស្ទះទាំងដាច់ទុកមួយឡែកសិន រឿងដែលគួរឲ្យខ្វល់ គឺវាមិនអាចនាំឈាមទៅកាន់ខួរក្បាលបាន”។
ករណីដែលបង្កឲ្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដំបូងឡើយដោយសារតែស្ទះ ឬត្បៀតសរសៃឈាម ហើយឈាមបុកទៅខ្លាំងទើបបណ្ដាលឲ្យដាច់តែម្ដង។
ចំណែកមូលហេតុដែលធ្វើឲ្យដាច់សរសៃឈាមដោយគ្មានជំងឺមានច្រើនយ៉ាងដូចជា កត្តាជក់បារី ធាត់ (ខ្លាញ់ក្នុងសរសៃឈាមច្រើន) អាយុ មិនហាត់ប្រាណ ប្រវត្តិគ្រួសារមានជំងឺលើសឈាម ញុាំប្រៃពេក ស្ទះសរសៃឈាម-ល-។