៦- ព្រៃមានគុណប្រយោជន៍ច្រើនលើសអ្វីយើងគិតដល់
ព្រៃ និងធម្មជាតិ បានលាក់ទុកនូវភាពអស្ចារ្យរបស់ខ្លួនច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់មនុស្សលោកយើងនេះ។ ជាក់ស្តែង កាំរស្មីព្រះអាទិត្យ ចាំងជះមកលើយើងនាពេលព្រឹកព្រលឹម ជាប្រភពដ៏អស្ចារ្យនៃវីតាមី D ដែលរាងកាយយើងមិនអាចផលិតបានដោយខ្លួនឯង និងត្រូវការជាចាំបាច់។
មួយទៀត នៅពេលយើងដើរក្នុងព្រៃ យើងនឹងទទួលបានបទពិសោធន៍ជីវិតពិតពីធម្មជាតិ យល់ច្បាស់ពីភាពសំខាន់ ក៏ដូចជាភាពស្មុគស្មាគក្នុងជីវិតរស់នៅរបស់យើង។ យើងក៏អាចទទួលបាន នូវថាមពលដ៏អស្ចារ្យសម្រាប់រាងកាយ ហើយការទទួលបានថាមពលឡើងវិញ ជារឿងចាំបាច់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សយើង។
ជាមួយចំណុចទាំងអស់រៀបរាប់ខាងលើនេះ ការដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកជាមួយធម្មជាតិដ៏ស្រស់ស្អាត នឹងជួយយើងបានច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាចជួយឲ្យយើងរួមគ្នាជាធ្លុងមួយការពារធម្មជាតិ ដូចជាការពារភពផែនដីរបស់យើងឲ្យបន្តនៅស្រស់បំព្រងនាថ្ងៃអនាគត។
អត្ថបទពាក់ព័ន្ធ៖