បើយើងស្ត្រេស ពេលខ្លះ យើងអាចឈានដល់ស្ថានភាពមួយ ដែលយើងមិនអាចរក្សាទម្ងន់បាននោះទេ។ នេះដោយសារស្ត្រេស បង្កើនការផលិតអ័រម៉ូន Cortisol ដែលវាធ្វើមេតាប៉ូលិសសារធាតុខ្លាញ់ និងកាបូអ៊ីដ្រាត និងជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម។ បើសិនយើងមានអ័រម៉ូននេះច្រើន យើងនឹងញ៉ាំអាហារកាន់តែច្រើន រាងកាយរបស់យើង នឹងផលិតអ័រម៉ូនតេស្ដូស្តេរ៉ូនកាន់តែតិច ហើយរាងកាយយើង នឹងដុតកាឡូរីកាន់តែតិចផងដែរ។ នេះនឹងធ្វើឲ្យយើងកាន់តែឡើងទម្ងន់។
តែក្នុងករណីខ្លះ ស្ត្រេសក៏បណ្ដាលឲ្យយើងស្រកទម្ងន់ផងដែរ ដោយវាបង្កើនកម្រិត Adrenaline នៅក្នុងឈាម។ Adrenaline ជួយបង្កើនល្បឿនមេតាប៉ូលិស តែវាកាត់បន្ថយការផលិតសារធាតុខ្លាញ់។
៣. ផ្ដាសាយញឹកញាប់
ស្ត្រេស អាចបង្កការផលិតអ័រម៉ូន Cortisol ដែលវាអាចរារាំងការរលាកបាន។ តែបើមានស្ត្រេសរ៉ាំរៃ ប្រព័ន្ធការពាររាងកាយ មិនឆ្លើយតបជាមួយនឹងអ័រម៉ូននេះទេ ហើយជាលទ្ធផល វាបណ្ដាលឲ្យការរលាកកាន់តែធ្ងន់ធរ។ ពេលនោះ រាងកាយរបស់យើង នឹងប្រឈមកាន់តែខ្លាំងនឹងជំងឺផ្ដាសាយ។