ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺ Bipolar ដែលហៅម្យ៉ាងទៀតហៅថា manic depression គឺជាស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យអ្នកជំងឺប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង។ អ្នកជំងឺអាចផ្លាស់ប្តូរពីអារម្មណ៍សប្បាយខ្លាំង (mania) ទៅជាពិបាកចិត្តខ្លាំង (depression) តែជាញឹកញាប់អ្នកជំងឺអាចមានអារម្មណ៍ធម្មតានៅចន្លោះហ្នឹងដែរ។ នៅពេលអារម្មណ៍ធ្លាក់ចុះ អ្នកជំងឺនឹងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម និងលែងចង់ធ្វើសកម្មភាពអ្វីទាំងអស់ប្រចាំថ្ងៃ។ តែនៅពេលសប្បាយវិញ អ្នកជំងឺមានអារម្មណ៍រំភើបខ្លាំង និងមានថាមពលពេញខ្លួនតែម្តង។ ការប្រែប្រួលអារម្មណ៍បែបនេះកើតឡើងពីរទៅបីដងក្នុងមួយឆ្នាំ ឬក៏ពីរទៅ៣ដងក្នុងមួយសប្តាហ៍ទៀតផងចំពោះករណីធ្ងន់ធ្ងរខ្លាំង។ សញ្ញារបស់ជំងឺ bipolar អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអ្នកជំងឺជាមួយអ្នកដទៃ ពិបាកដល់ការងារ ការរៀនសូត្រ និងថែមទាំងអាចឈានដល់ការសម្លាប់ខ្លួនទៀតផង។ វាជារឿងចាំបាច់ណាស់ដែលអ្នកជំងឺត្រូវរកជំនួយពីគ្រូពេទ្យដើម្បីគ្រប់គ្រងអារម្មណ៍បែបនេះ។
ជំងឺBipolar តែងចាប់ផ្តើមកំឡុងពេលវ័យជំទង់ ឬពេញវ័យភ្លាមៗ។ ប៉ុន្តែកុមារ និងមនុស្សពេញវ័យក៏អាចកើតមានជំងឺនេះបានដូចគ្នា។ យ៉ាងតិចណាស់ពាក់កណ្តាលនៃករណីសរុប ជំងឺនេះកើតមុនអាយុ ២៥ឆ្នាំ និងនៅរហូតអស់មួយជីវិត។ ដើម្បីបានពត៌មានលម្អិត សូមពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?
នៅពេលគ្នាយើងណាមានជំងឺនេះ នឹងជួបប្រទះការផ្លាស់ប្តូរអារម្មណ៍ក្នុងកំឡុងពេលមួយ ដែលអាការៈបែបនេះគេហៅថា “mood episodes ដំណាក់កាលអារម្មណ៍”។ ក្នុងដំណាក់កាលនីមួយៗ ដំណាងឲ្យការផ្លាស់ប្តូរយ៉ាងកំហុកនៃអារម្មណ៍និងអាកប្បកិរិយារបស់អ្នកជំងឺ។ ស្ថានភាពបែបសប្បាយជ្រុល ឬរំភើបលើសពេកហៅថា ដំណាក់កាលងុបងល់ (manic episode) ឯស្ថានភាពពិបាកចិត្តខ្លាំង អស់សង្ឃឹមវិញគេហៅថា ដំណាក់កាលបាក់ទឹកចិត្ត (depressive episode)។ ពេលខ្លះវាបញ្ចេញទាំងសញ្ញាទាំងពីរចូលគ្នាតែម្តង បែបនេះហៅថា mixed state។ អ្នកជំងឺក៏អាចមានអារម្មណ៍មួរម៉ៅ ពុះកញ្ច្រោល ផងដែរក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះក៏មានការផ្លាស់ប្តូរក្នុងថាមពលរាងកាយ សកម្មភាព ការដេក និងអាកប្បកិរិយាផងដែរ។
សញ្ញានៅក្នុងដំនាក់កាល manic មានដូចជា៖
ឯសញ្ញាក្នុងដំណាក់កាលបាក់ទឹកចិត្តវិញមានដូចជា៖
ដំនាក់កាលអារម្មណ៍ទាំងនេះអាចបង្ហាញមកពីរ ឬបីដងក្នុងមួយឆ្នាំហើយបើញឹកញាប់វិញពីរបីដងក្នុងមួយសប្តាហ៍។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ បើគ្នាយើងផ្ទាល់ឬមនុស្សជាទីស្រលាញ់របស់យើងមានសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ។
អត្ថបទពាក់ព័ន្ធ៖
គ្នាយើងគួរទៅជួបគ្រូពេទ្យប្រសិនជា៖
អ្នកស្រាវជ្រាវនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៃជំងឺ bipolar នៅឡើយទេ តែក៏មានកត្តាមួយចំនួនដែលទាក់ទងជាមួយជំងឺនេះផងដែរ។
កត្តាទាំងនោះរួមមាន៖
កត្តាប្រឈមមួយចំនួនមានដូចជា៖
ព័ត៌មានដែលបានផ្តល់ជូនមិនអាចជំនួសដំបូន្មានវេជ្ជសាស្ត្រណាមួយទេ សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដេីម្បីទទួលបានព័ត៌មានបន្ថែម។
ព័ត៌មានដែលបានផ្តល់ជូនមិនអាចជំនួសដំបូន្មានវេជ្ជសាស្ត្រណាមួយទេ សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដេីម្បីទទួលបានព័ត៌មានបន្ថែម។
ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ គ្រូពេទ្យឯកទេសផ្លូវចិត្តនឹងធ្វើតេស្តដូចខាងក្រោម៖
២- តើធ្វើការព្យាបាលជំងឺ Bipolar ដោយរបៀបណា?
ការព្យាបាលជំងឺ bipolar មិនអាចបានជាសះស្បើយនោះទេតែវាអាចធ្វើឲ្យអារម្មណ៍យើងនឹងនរបាន។ ការព្យាបាលនឹងត្រូវបានកំណត់ដោយគ្រូពេទ្យឯកទេសផ្លូវចិត្ត អាស្រ័យលើស្ថានភាពនៃជំងឺ ការព្យាបាលរួមមាន៖
សូមចងចាំថាមិនមែនគ្រប់ស្ថានភាពសុទ្ធតែដូចគ្នាទាំងអស់ទេ។ ចូរពិភាក្សារជាមួយគ្រូពេទ្យផ្នែកផ្លូវចិត្តដើម្បីដឹងពីការព្យាបាលដែលត្រឹមត្រូវសម្រាប់អ្នក។
ការផ្លាស់ប្តូររបៀបរបបក្នុងការរស់នៅ និងវិធីព្យាបាលតាមផ្ទះមួយចំនួនខាងក្រោមនេះអាចជួយឲ្យគ្នាយើងសម្របខ្លួនទៅនឹងការព្យាបាលជំងឺ Bipolar នេះ ដូចជា៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕