backup og meta

សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 17, 2020

    សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

    អារម្មណ៍​​ជ្រាល​ជ្រៅ​ជាប់​​ជំពាក់​នឹង​​មនុស្ស​ម្នាក់ ដែល​ខ្លួន​ស្រលាញ់​ខ្លាំង អាច​ធ្វើ​ឱ្យ​គ្នា​យើង​ខ្លះ​ពិបាក​ទាំង​ចិត្ត ហើយ​ពេល​ខ្លះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​រាង​កាយ​​ថែម​ទៀត​ផង​ដែរ។ ពិត​ណាស់​ថា​ ស្នេហា​ជា​ចំណែក​មួយ​នៃ​ជីវិត ប៉ុន្តែ​ពេល​​ខ្លះ​ បើមានអារម្មណ៍​ជ្រាល​ជ្រៅ​ខ្លាំងពេក​នឹង​អាច​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ ទោះ​​​នេះ​ជា​រឿង​ធម្មតា​ទូ​ទៅ តែ​​ក្រុម​​អ្នក​ចិត្ត​សាស្រ្ត ក៏​បាន​ចែក​រំលែក​​ជា​គន្លឹះ​​មួយ​ចំនួន ដែល​​អាច​យក​​ជ័យ​ជម្នះ​នឹង​បញ្ហា​នោះ​​​បាន​៖

    ១. ហ្វឹក​ហាត់​ទម្លាប់​ឈប់​គិត​ពី​គេ

    កាន់​តែ​មើល​ឃើញ​រូប​គេ ខួរ​ក្បាល​នឹង​កាន់​តែ​ជ្រាល​ជ្រៅ​ខ្លាំង​គិត​ពី​មនុស្ស​ដែល​យើង​​ស្រឡាញ់​នោះ​។ ជម្រើស​ល្អ​មួយ​គឺ ព្យាយាម​​មិន​មើល​ពី​សកម្មភាព ពី​ទង្វើ​របស់​គេ ជា​ឧទាហរណ៍​ យើង​​អាច​លុប​លេខ​ទូរសព្ទ​ Email ឬ​​ Block បណ្តាញ​សង្គម Facebook Instagram ឬ​ពេល​ខ្លះ​របស់​​អ្វី​ផ្សេង​ៗ​ទាំង​អស់​ដែល​ទាក់​ទង​ពី​គេ​ ​បំភ្លេច​រូប​គេ​ និង​ដើម្បី​ខ្លួន​ឯង​។

    ២. រក​មិត្ត​ភក្តិ​​ទុក​ចិត្ត​ឲ្យ​ជួយ​​រំលឹក​ពេលយើងនឹកដល់​គេ

    ប្រាប់​​មិត្តភក្តិ​ជិតស្និទ្ធ​ ឱ្យ​ជួយ​ពេល​ណា​យើង​សញ្ជឹង​គិត​ពី​​គេ ឱ្យ​មិត្តភក្តិ​ជួយ​ដាស់​តឿន​​យើង​​ពេល​ឮ​ពី​ឈ្មោះ​គេ ហើយ​ត្រឡប់​មក​​ស្រឡាញ់ និង​គិត​​ពី​​ខ្លួន​ឯង​ផ្ទាល់​វិញ។

    ៣. រក​​អ្វី​​ៗ​មក​ធ្វើ​ឱ្យ​រវល់ និង​មាន​ប្រយោជន៍​

    យើងអាច​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃផ្តល់​​ឱ្យ​មនុស្ស​ដែល​ស្រលាញ់​របស់យើង មាន​ឪពុក​ម្តាយ បង​ប្អូន ឬ​ក្មេង​ៗ​ដែល​​ជួប​ស្ថានភាព​លំបាក​ជាងយើង​។ បន្ថែម​ពី​នោះ យើង​អាច​រក​ការងារ​ណា​ធ្វើ​ដើម្បី​​កុំ​ឱ្យ​ទំនេរ​នឹក​ដល់​គេ នោះ​នឹង​អាច​បន្ថយ​ការ​នឹក​បាន​ខ្លះ។ ជា​មួយ​គ្នា​នោះ យើង​ក៏​អាច​ស្តាប់​ឃ្លា​លើក​ទឹក​ចិត្ត និង​​បញ្ចៀស​ការ​ស្តាប់​ចម្រៀង​មនោសញ្ចេតនា ដែល​នាំ​អារម្មណ៍​​នឹក​ទៅ​ដល់​​រូប​គេ​ផង​​ដែរ​។

    អត្ថបទពាក់ព័ន្ធ៖

    ៤. បង្កើ​ត​ភាព​រីក​រាយ​ដល់ខ្លួន​ឯង​ឡើង​វិញ

    មាន​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​យើង​ជាង​គេ គ្រាន់​តែ​ពេល​ខ្លះ​យើង​​ភ្លេច​ពី​រូប​គេ នោះ​គឺ​រូប​ខ្លួនយើង​ផ្ទាល់​។ ដូច​នេះ​ មនុស្ស​ដែល​នៅ​ចាំ​បន្ត​ដំណើរ​ជីវិត​ជា​មួយ​យើង​នោះ គឺ​រូប​ខ្លួន​ឯង​នេះ​ហើយ ដែល​គួរ​តែ​ថែ​រក្សា​រូប​គេ​ តួ​យ៉ាង យើង​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​ទៅ​ហាត់​ប្រាណ ទៅ​ធ្វើ​អ្វី​ដែល​ខ្លួន​យើង​ចូលចិត្ត​ឡើង​វិញ ទៅ​ធ្វើ​រឿង​មាន​ប្រយោជន៍​សម្រាប់​សង្គម នោះ​យើង​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​ និង​ផ្តល់​ភាព​រីក​រាយ​ដល់​ខ្លួន​យើង​វិញ​បាន​។

    ៥. កុំ​ភ្លេចការ​អធ្យាស្រ័យ​

    ជំហាន​ចុង​ក្រោយ​សំខាន់​មួយ​នោះ​គឺ កុំ​ភ្លេច​អធ្យាស្រ័យ​ដល់​ខ្លួន​ឯង ដល់​មនុស្ស​ដែល​យើង​ស្រលាញ់​ ព្រោះយើង​​អាច​ស្វែង​យល់​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​សឹង​តែ​ចង់​បាន​ក្តី​សុខ និង​ភាព​រីក​រាយ ​សុភមង្គល​របស់​ខ្លួន ដោយ​គ្រាន់​តែ​ពេល​ខ្លះការ​គិត​របស់​មនុស្ស​ម្នាក់​ៗ មាន​ចំនុច​ខុស​​គ្នា​ច្រើន។ ដូច​នេះ អធ្យាស្រ័យ​ដល់​ខ្លួន​ឯង អធ្យាស្រ័យ​ដល់​មនុស្ស​​គ្រប់​គ្នា​ដែល​ធ្លាប់​ធ្វើ​ខុស​ដល់​រូប​យើង​ ធ្វើ​ឱ្យ​​ចិត្ត​បាន​ស្ងប់ និង​រីក​រាយ​ឡើង​វិញ​​មក​​ជា​មួយ​ផង​​ ហើយ​​អ្នក​ចិត្ត​​សាស្រ្ត​ក៏​បាន​រំលឹក​បន្ថែម​ចំនុច​សំខាន់​មួយ​ទៀត គឺ​កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង​៕ ​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម