backup og meta

កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ

    អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ឲ្យ​តែ​មាន​រឿង​ពិបាក​ចិត្ត មិន​សូវ​ជា​ចង់​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ទេ កុំ​ថា​ឡើយ​ទៅ​រក​ពេទ្យ សុខ​ចិត្ត​លាក់​រហូត​ទាល់​ក្លាយ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន។ អ៊ីចឹង​ហើយ គ្រូពេទ្យ​ជំនាញ​ប្រាប់​ថា គួរ​យក​ចិត្ត​ទុក​ដាក់​ផ្លូវ​អារម្មណ៍​បន្តិច​ទៅ កុំ​ឲ្យ​ហួស​ពេល​ទាន់។

    កើតជំងឺផ្លូវចិត្តកម្រិតណាទើបគួរទៅជួបពេទ្យជំនាញចិត្តសាស្ត្រ?

    បើ​តាម​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យ​ដឹង​ថា មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​សុខភាព​មាន​បញ្ហា។ ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា គួរ​ណា​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្តង/ឆ្នាំ ព្រោះ​ពេល​ខ្លះ​យើង​គិត​ថា មិន​អី​ទេ គ្មាន​ស្ដ្រេស គ្មាន​អី​ផង អត់​ដឹង​ពិនិត្យ​បាន​ប្រយោជន៍​អី តែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កើត​ជំងឺ​ផ្លូវ​អារម្មណ៍ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​យើង​ដែរ​ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល ឈឺ​ក្រពះ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ។ល។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ពាក្យ​ថា វិបត្តិ​ផ្លូវ​ចិត្ត​មិន​ចាំ​បាច់​ទាល់​តែ​គិត​ដល់​ការ​ធ្វើ​អត្ត​ឃាត​ទើប​មក​ជួប​ពេទ្យ​ទេ តែ​ដោយ​សារ​ ​ពល​រដ្ឋ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​សុខភាព​ផ្លូវ​ចិត្ត ទើប​ធ្វើ​ឲ្យ​មាន​រឿង​អី​សុខ​ចិត្ត​លាក់​រហូត​ទ្រាំ​លែង​បាន កើត​ជា​រឿង​ធំ​ចឹង​ទៅ

    លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា

    លោក​បន្ត​ថា ការ​ដែល​ប្រាប់​រឿង​រ៉ាវពិបាក​ចិត្ត​ទៅ​កាន់​អ្នក​ដទៃ​គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​ទេ ព្រោះ​មាន​មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​ដែល​ទៅ​និយាយ​រឿង​ដែល​មាន​ក្នុង​ចិត្ត​ទៅ​ប្រាប់​អ្នក​ផ្សេង​គឺ​ជា​ភាព​ទន់​ខ្សោយ ហើយ​បើ​ទៅ​រក​ពេទ្យ​ទៀត អាច​រង​ការ​រិះ​គន់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ឬ​ខ្លាច​គេ​ថា​មនុស្ស​ឆ្កួត។

    ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

    ទោះ​បែប​នេះ​ក៏​ដោយ ក៏​ត្រូវ​សង្កេត​មើល​អារម្មណ៍​របស់​យើង​ឲ្យ​ដិត​ដល់ ហើយ​បើ​ឃើញ​មាន​គំនិត​មិន​ប្រក្រតី​ណា​មួយ គួរ​ស្វែង​រក​ជំនួយ មិន​ថា​ពី​គ្រូពេទ្យ​ជំនាញ ឬ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​ទេ ដើម្បី​ជួយ​រំដោះ​បញ្ហា​ដែល​មាន​ក្នុង​ចិត្ត មុន​ពេល​វា​បង្ក​ជា​ហេតុ​ការណ៍​អាក្រក់​មិន​ចង់​មាន។

    ស្វែងយល់ពីបញ្ហាផ្លូវចិត្តផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម