ពេលខ្លះ អ្នកដែលមានបញ្ហាផ្លូវចិត្តអាចកើតមានអាកប្បកិរិយាព្រហើនកោងកាច ឬប្រើហិង្សាដោយខ្វះការពិចារណា។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ នោះពុំបង្កជាគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតឡើយ។ ជាទូទៅ អ្នកជំងឺផ្លូវចិត្តច្រើនតែចូលចិត្តធ្វើបាបខ្លួនឯង ច្រើនជាងធ្វើបាបអ្នកដទៃ។
ពិតណាស់ អំពើហិង្សាមិនមែនជារោគសញ្ញានៃជំងឺផ្លូវចិត្តឡើយ ហើយទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងអំពើហិង្សាក៏មានភាពស្មុគស្មាញផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងករណីដែលអ្នកជំងឺមិនប្រើប្រាស់សារធាតុញៀនផ្សេងៗ ជំងឺផ្លូវចិត្ត អាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការប្រព្រឹត្តអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ជំងឺផ្លូវចិត្ត ដែលរួមមានជំងឺវិកលចរិត អាចមានការពាក់ព័ន្ធនឹងអាកប្បកិរិយាកោងកាង ឬប្រើប្រាស់ហិង្សា ប្រសិនបើអ្នកជំងឺ៖
ដើម្បីបញ្ចៀសអំពើហិង្សា ដែលអាចពាក់ព័ន្ធនឹងរោគសញ្ញានៃជំងឺផ្លូវចិត្ត យើងចាំបាច់ត្រូវណែនាំដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត ឲ្យប្រញាប់ទទួលយកការព្យាបាលឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ។
ម្យ៉ាងវិញទៀត យើងក៏គួរយល់ថា ជំងឺផ្លូវចិត្តមិនមែនជាជម្រើសសម្រាប់អ្នកណាម្នាក់ឡើយ ប៉ុន្តែជំងឺមួយនេះអាចកើតលើមនុស្សគ្រប់គ្នា ដោយមិនប្រកាន់អាយុ ឬភេទនោះទេ។
អត្ថបទគួរអាន៖
ប្រសិនបើអ្នកដែលមានជំងឺផ្លូវចិត្ត បង្កជាអំពើហិង្សា ឬកោងកាច យើងគួរតែ៖
- ធ្វើចិត្តឲ្យស្ងប់ល្អ និងនិយាយតាមសម្រួលដោយសំឡេងច្បាស់ៗ និងយឺតៗ
- រក្សាគម្លាតពីអ្នកជំងឺ
- ជៀសវាងប្រឈមមុខដាក់គ្នា ឬឈ្លោះប្រកែកគ្នា
- ប្រសិនបើអាកប្បកិរិយាអវិជ្ជមានទាំងនោះនៅតែបន្ត ឬអ្នកជំងឺអាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ យើងចាំបាច់ត្រូវប្រញាប់ទាក់ទងនឹងអាជ្ញាធរ ឬក្រុមសង្គ្រោះអ្នកមានបញ្ហាផ្លូវចិត្តឲ្យបានឆាប់រហ័ស។