backup og meta

កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥ នេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥ នេះ

    ភាព​ឯកោ​គឺ​សំដៅ​លើ​ការ​នៅ​តែ​ម្នាក់ឯង ​គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ល្ហល្ហេវ និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​​ត្រូវការ។ គ្នា​យើង​ដែល​មាន​អារម្មណ៍​ឯកោ​អាច​នឹង​មានការ​​លំបាក​ក្នុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ។ ភាព​ឯកោ​នេះ ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។

    ១. ជំងឺ​បាក់​ទឹក​ចិត្ត

    ទោះបីជា​ភាព​ឯកោ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ភាព​ឯកោ​ត្រូវ​បាន​គេ​ចាត់ចូល​ជា​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​ គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​ភាព​ឯកោ។ ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែង​មាន​អារម្មណ៍​​ឯកោ​ជា​និច្ច។

    ២. បង្ក​ឲ្យ​មាន​ការ​រលាក

    យោង​តាម​ការ​សិក្សា​ឆ្នាំ​២០១៥ គេ​រក​ឃើញ​ថា​ភាព​ឯកោ​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​រលាក។ នេះ​មក​ពី​ភាព​ឯកោ​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​បង្ក​ការ​រលាក​បន្ថែម និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។

    ៣. បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

    ភាព​ឯកោ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ ការសិក្សា​ឆ្នាំ​២០១៦​ទៅលើ​សុខភាព​បេះដូង​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​តិច​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៣០%​នៃ​ការ​មាន​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សន្មត​ថា​ នេះ​អាច​មក​ពី​កត្តា​ផ្សេងៗរួម​ផ្សំដែរ ​ដូចជា​ការ​ជក់​បារី​ជា​ដើម។​

    ៤. ជំងឺ​លើស​សម្ពាធ​ឈាម

    គ្នាយើង​ដែល​មាន​អារម្មណ៍​ឯកោ​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ការសិក្សា​ឆ្នាំ​២០១០​ចេញ​ផ្សាយ​នៅ​ក្នុង អត្ថបទ Psychology and Aging។ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​យល់​ច្បាស់​ពី​មូលហេតុ​ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ភាព​ឯកោ​អាច​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​សរសៃ​អាកទែរ។

    ៥. ជំងឺ​ភ្លេច​ភ្លាំង

    ភាព​ឯកោ​អាច​បង្ក​ផល​វិបាក​មួយ​ចំនួន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​​ភាព​ឯកោ​នេះ​អាច​មក​ពី​ការ​រស់នៅ​ម្នាក់​ឯង ឬ​បាត់​បង់​សមាជិក​គ្រួសារ។ បញ្ហា​ដែល​មនុស្ស​វ័យ​ចំណាស់​ងាយ​ជួប​ប្រទះ​គឺ ​ជំងឺ​ភ្លេចភ្លាំង។ ម៉្យាងទៀត បើ​សិន​មនុស្ស​វ័យ​ចំណាស់​រស់​នៅ​ក្នុង​បរិយាកាស​​ដែល​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម​មាន​កម្រិត​ នោះ​ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង​របស់​ពួកគាត់​នឹង​កាត់តែ​អាក្រក់​ទៅៗដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម