brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

មនុស្ស​មួយ​ចំនួន​តែង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​មែន​ទែន មួយ​នាទី​សប្បាយ មួយ​នាទី​ទៀត​ទៅ​ជា​ពិបាក​ចិត្ត ស្រពោន​អារម្មណ៍​បាន​មួយ​រំពេច។ បើ​តាម​ក្បួន​ពេទ្យ​ជំនាញ ​ទាំង​នេះ​មិន​មែន​ជា​សញ្ញា​ធម្មតា​ទេ វា​អាច​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត។

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​ផ្នែក​វិកល​វិទ្យា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង​អារម្មណ៍​ដែរ។“កាល​ណា​ដែល​បុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត ដាច់​ខាត​គឺ​មាន​អាការៈ​បែប​នេះ ជួន​សប្បាយ ជួន​យំ ជួយ​ភ័យ ព្រួយ​អ៊ី​ហ្នឹង”។

លើស​ពី​នេះ គ្រូពេទ្យ​ឯក​ទេស​វិកល​វិទ្យា​រូប​នេះបាន​ពន្យល់​ថា ឲ្យ​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​មែន​មាន​តែ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​ទេ នៅ​មាន​ចង្កោម​សញ្ញា​មួយ​ចំនួន​ដែល​រួម​ផ្សំ​ទៀត​ដូច​ជា៖

– គេង​មិន​លក់

– អស់​កម្លាំង ល្វើយៗ

– គិត​ច្រើន ស្រ្តេស

– វង្វេងវង្វាន់។ ពេល​ខ្លះ វា​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ឈឺ​ក្រពះ ឈឺ​ក្បាល ឈឺ​ខ្នង ឬ​ឈឺ​ចុក​ចាប់​កន្លែង​ណា​មួយ​ដោយ​មិន​ដឹង​មូល​ហេតុ។

កត្តា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​សព្វ​ថ្ងៃ​នេះ ប្រឈម​នឹង​អាការៈ​បែប​នេះ​ច្រើន​ គឺ​អាស្រ័យ​ទៅ​លើវិបត្តិ​គ្រួសារ វិបត្តិ​សេដ្ឋកិច្ច ឬ​បរាជ័យ​នៅ​ក្នុង​កិច្ច​ការ​អ្វី​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​មាន​គំនិត​មិន​ល្អ គិត​ចង់​ធ្វើ​បាប​ខ្លួន​ឯង ឬ​គិត​ចង់​សម្លាប់​ខ្លួន​ក៏​ថា​បាន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 01/07/2020