ប្រភេទរឿងបែបរន្ធត់ ព្រឺព្រួច អាចធ្វើឲ្យគ្នាយើងខ្លះមានអារម្មណ៍រំភើបរីករាយ ក៏ដូចជារសាយអស់ទុក្ខកង្វល់ ខណៈអ្នកខ្លះទៀតចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ដោយគិតថាសាច់រឿងអាចនឹងក្លាយទៅជាការពិត។
ប្រភេទរឿងបែបរន្ធត់ ព្រឺព្រួច អាចធ្វើឲ្យគ្នាយើងខ្លះមានអារម្មណ៍រំភើបរីករាយ ក៏ដូចជារសាយអស់ទុក្ខកង្វល់ ខណៈអ្នកខ្លះទៀតចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ដោយគិតថាសាច់រឿងអាចនឹងក្លាយទៅជាការពិត។

ពិតណាស់ ការមើលរឿង ឬរូបភាពបែបរន្ធត់ ក៏អាចធ្វើឲ្យយើងថប់បារម្ភ ភ័យស្លន់ស្លោ ឆាប់មានរំញោចទៅនឹងរឿងរ៉ាវផ្សេងៗ និងចេះតែគិតអវិជ្ជមាន ដែលកត្តាទាំងនេះ រួមចំណែកធ្វើឲ្យបេះដូងរបស់យើងលោតញាប់ជាងធម្មតា ហើយអ័រម៉ូនស្រ្តេសកើនឡើងកាន់តែខ្លាំង។
ទន្ទឹមនឹងនេះដែរ ប្រតិកម្មនៃភាពរំភើប ដែលជាផ្នែកសំខាន់មួយអំឡុងពេលមើលរឿងបែបរន្ធត់ អាចធ្វើឲ្យយើងគេងមិនលក់ ក៏ដូចជាយល់សប្ដិអាក្រក់ ដែលជាហេតុនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការខួរក្បាលនៅថ្ងៃបន្ទាប់ ព្រមទាំងមានទំនាក់ទំនងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អ្នកជំនាញបានណែនាំថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពយន្តបែបរន្ធត់ទាំងនេះ គ្នាយើងអាចសាកល្បងស្វែងយល់ពីប្រភេទរឿងបែបរន្ធត់ណាខ្លះដែលស័ក្ដិសមសម្រាប់យើង និងរឿងណាខ្លះដែលមិនគួរមើល។ ប៉ុន្តែ បើយើងបារម្ភថាមើលរឿងទាំងនេះ អាចបង្កជាបញ្ហា យើងគួរតែមើលនៅពេលថ្ងៃ ឬជាមួយអ្នកជិតស្និទ្ធ ដើម្បីកាត់បន្ថយអាការៈថប់បារម្ភ។ ក្នុងករណីដែលយើងនៅតែមានអាការៈថប់បារម្ភកាន់តែខ្លាំង និងពិបាកគេងក្រោយមើលរឿងបែបនេះ យើងគួរតែមើលរឿងបែបកំប្លែងៗ និងមិនសូវព្រឺព្រួចជំនួសវិញ។

អត្ថបទគួរអាន៖