អ្នកមានជំងឺថប់បារម្ភ ពិបាកគ្រប់គ្រងខ្លួនឯង ហើយជាទូទៅ វាប៉ះពាល់ជីវិតក្នុងផ្លូវអវិជ្ជមាន។ ដើម្បីឲ្យជីវិតប្រសើរឡើង អ្នកមានជំងឺថប់បារម្ភគួររៀនជម្នះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដូចម្ដេច? “Hello គ្រូពេទ្យ’ នឹងបង្ហាញគន្លឹះខ្លះៗ៖
អ្នកមានជំងឺថប់បារម្ភ ពិបាកគ្រប់គ្រងខ្លួនឯង ហើយជាទូទៅ វាប៉ះពាល់ជីវិតក្នុងផ្លូវអវិជ្ជមាន។ ដើម្បីឲ្យជីវិតប្រសើរឡើង អ្នកមានជំងឺថប់បារម្ភគួររៀនជម្នះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដូចម្ដេច? “Hello គ្រូពេទ្យ’ នឹងបង្ហាញគន្លឹះខ្លះៗ៖

១- ហាត់ប្រាណ
ដើម្បីឲ្យរាងកាយស្មារតីរវៀសរវៃរឹងមាំ ត្រូវតែសកម្មហាត់ប្រាណជាប្រចាំ និងទៀងទាត់។ បណ្ដោយខ្លួនឲ្យរវល់ មិនខ្វល់ មិនស្រលាញ់សុខភាព មិនល្អទេ ត្រូវចេះបែកចែកពេលវេលាថែទាំសុខភាព ទើបជារឿងត្រឹមត្រូវ។ ហើយមូលហេតុហាត់ប្រាណជួយឲ្យសុខភាពល្អ និងធ្វើឲ្យអារម្មណ៍ស្ងប់ គឺដោយសារ៖
– ហាត់ប្រាណធ្វើឲ្យមានតុល្យភាពអ័រម៉ូន
– ហាត់ប្រាណជួយកាត់បន្ថយបរិមាណភាពតានតឹងនៅក្នុងខ្លួន
– ធ្វើឲ្យសាច់ដុំហត់នឿយ មានផលល្អជួយឲ្យគេងលក់ស្រួល
– ជួយបញ្ចេញជាតិពុលពីខួរក្បាល ធ្វើឲ្យយើងមានអារម្មណ៍ល្អ។
២- ប្រវត្តិមានអារម្មណ៍តានតឹង
បើមានបញ្ហានេះ យើងអាចមានការឈឺចាប់លើរាងកាយ និងក្អួតចង្អោរជាដើម ហើយអត់សូវអើពើ។ គួរដោះស្រាយបញ្ហាតានតឹងផ្លូវចិត្តបាន កុំខ្វាយខ្វល់ច្រើន បើដឹងថាមានបញ្ហាអារម្មណ៍តានតឹង ត្រូវដោះស្រាយភ្លាមៗ ទោះជាយើងគិតថា តិចតួច ឬមិនធ្ងន់ធ្ងរក៏ដោយ។ ឆែកមើលកម្រិតផ្ចង់អារម្មណ៍លើការងារ ឬបញ្ហាណាមួយឡើងវិញ ថាតើការផ្ដោតរបស់យើងធ្ងន់ធ្ងរ ពេកដឹង? ឬយើងចេះតែស្មានៗទេ?។ យើងគិតរឿងហ្នឹង ឬបញ្ហាហ្នឹង គ្រប់ពេលពេកទេដឹង? ឬបារម្ភពេកដឹង?
អ្វីទាំងអស់ គឺដោយសារការបែកចែកពេលវេលាក្នុងការគិត ឬសម្រេចចិត្តប្រចាំថ្ងៃ។ រំសាយស្ត្រេស ហើយគ្រប់គ្រង ឬរកដំណោះស្រាយឲ្យមានប្រសិទ្ធភាពបំផុត ដោយស្វែងរកជំនួយ ឬពិភាក្សាជាមួយមិត្តភក្ដិ ឬបុគ្គលណាយើងគិតថា គេអាចជួយបាន។ ត្រូវចេះបែងចែកពេលវេលា កុំចេះតែយកបញ្ហាជាបន្ទុកដាក់ខ្លួន ហើយណាមួយក៏ធ្វើឲ្យពិបាករកដំណោះស្រាយ ឬច្រកចេញពីបញ្ហានោះមិនបាន។ ដាក់អាទិភាពចំពោះបញ្ហា ហើយព្យាយាមដោះស្រាយមួយជំហានម្ដងៗ។ រកពេលសប្បាយខ្លះ ដើម្បីបន្ថយភាពតានតឹង ឬស្ត្រេសណែនក្បាល។

អត្ថបទពាក់ព័ន្ធ៖
៣- ញ៉ាំទឹកឲ្យច្រើន
ផឹកទឹកឲ្យបានច្រើន ជាវិធីសាស្ត្រងាយស្រួលមួយទៀត ជួយកាត់បន្ថយអារម្មណ៍តានតឹង។ មនុស្សភាគច្រើន មិនបានដឹងទេថា កង្វះជាតិទឹកធ្វើឲ្យរោគសញ្ញាតានតឹងកាន់តែអាក្រក់ទៅៗ។ ផឹកទឹកបន្ថែម ២-៣ កែវ លើរបបអាហារជារៀងរាល់ថ្ងៃ ក៏អាចជួយយើងអស់បារម្ភអំពីការនោមច្រើនទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
11 Tips to Control Your Anxiety. http://www.calmclinic.com/anxiety/treatment/control Accessed February 1, 2017
Tips to Manage Anxiety and Stress. https://www.adaa.org/tips-manage-anxiety-and-stress Accessed February 1, 2017
How to Stop Worrying. https://www.helpguide.org/articles/anxiety/how-to-stop-worrying.htm Accessed February 1, 2017
កំណែប្រែបច្ចុប្បន្ន
13/06/2019
អត្ថបទដោយ CHIN Ven
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ