backup og meta

បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 09, 2020

    បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    មនុស្ស​ភាគ​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​ព្រម​រក​ជំនួយ​ពី​អ្នក​ដទៃ ដោយ​សារ​ខ្លាច​ខ្មាស​គេ ឬ​មិន​ដឹង​ថា​ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​មួយ​ណា​ឲ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ឲ្យ។ គ្នា​យើង​ដឹង​ហើយ​ថា បញ្ហា​ផ្លូវ​ចិត្ត មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​កើត​ឡើង ក៏​ដូច​ជា​ជំរុញ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​ៗ​ដូច ស្ត្រេស សម្ពាធ​ពី​ការងារ ឬ​ការ​សិក្សា គ្រួសារ។ល។ ដូច​នេះ វា​ជា​រឿង​សំខាន់​មួយ បើ​យើង​អាច​សង្កេត​ដឹង​ថា ដល់​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ហើយ បើ​អ្នក​ជំងឺ​បង្ហាញ​សញ្ញា​ច្រើន​ដូច​ខាង​ក្រោម៖

    ១.មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន

    នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ យើង​គ្រប់​គ្នា​ច្បាស់​ជា​មាន​ពេល​មួយ​ដែល​មាន​អារម្មណ៍​ពិបាក​ចិត្ត សប្បាយ ឆេវឆាវ។ល។ ប៉ុន្តែ ប្រសិន​បើមនុស្ស​ម្នាក់​បង្ហាញ​អារម្មណ៍​លើស​លប់​ដែល​មិន​អាច​គ្រប់​គ្រង​បាន មាន​ន័យ​ថា គ្រូពេទ្យ​ចិត្តសាស្ត្រ​អាច​ជួយ​បាន។

    ២.ប្រើ​ប្រាស់​សារធាតុ​មិន​ល្អ

    មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​ងាក​ទៅ​រក​ការ​ផឹក​ស្រា ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​សម្រួល​អារម្មណ៍។ ត្បិត​តែ​វា​អាច​ជួយ​សម្រួល​អារម្មណ៍​បាន​មែន​ពិត ប៉ុន្តែ​បើ​យើង​ប្រើ​របស់​អស់​នេះ​យូរ​ៗ​ទៅ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ញៀន​បាន។

    ៣.ផ្ដាច់​ខ្លួន​ពី​សង្គម

    អ្នក​ជំងឺ​ផ្លូវ​ចិត្ត ជា​ពិសេស​អ្នក​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ខ្លាំង ភាគ​ច្រើន​តែង​ចៀសវាង​ពី​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​សង្គម ហើយ​ក៏​មិន​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន សប្បាយ​ៗ​ដែរ។ ជួន​កាល អាច​មក​ពី​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ ឬ​ពិបាក​ចូល​ចំណោម​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន។

    ៤.ឈឺ​ខ្លួន​គ្មាន​មូល​ហេតុ

    វិបត្តិ​ផ្លូវ​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​រាង​កាយ​របស់​យើង​រង​ផល​ប៉ះពាល់​ដែរ ហើយ​អ្នក​ជំនាញ​តែង​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​ផ្លូវ​ចិត្ត​អាច​មាន​បញ្ហា​ឈឺ​ក្រពះ ឈឺ​ក្បាល ឬ​ឈឺ​ចុក​ចាប់​រាង​កាយ​មិន​ដឹង​ហេតុ​ផល​ច្បាស់​លាស់។

    ក្រៅ​ពី​សញ្ញា​ដែល​បាន​រៀប​រាប់​ទាំង​ប៉ុន្មាន​នេះ អ្នក​ជំងឺ​ផ្លូវ​ចិត្ត អាច​ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ បំពេញ​កិច្ច​ការ​មិន​បាន​ល្អ ការ​សិក្សា​ថយ​ចុះ ឬ​ឆេវ​ឆាវ ហើយ​ឧស្សាហ៍​យល់​សប្ដិ​អាក្រក់​។ មួយ​វិញ​ទៀត អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន​ការ​ថប់​បារម្ភ ពិបាក​ចិត្ត ហើយ​ភ័យ​ខ្លាច​ញឹក​ញយ​ដែរ។

    ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យាឲ្យ​ដឹង​ថា “ពាក្យ​ថា វិបត្តិ​ផ្លូវ​ចិត្ត​មិន​ចាំ​បាច់​ទាល់​តែ​គិត​ដល់​ការ​ធ្វើ​អត្ត​ឃាត​ទើប​មក​ជួប​ពេទ្យ​ទេ តែ​ដោយ​សារ​ប្រជា​ពល​រដ្ឋ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​សុខភាព​ផ្លូវ​ចិត្ត ទើប​ធ្វើ​ឲ្យ​មាន​រឿង​អី​សុខ​ចិត្ត​លាក់​រហូត​ទ្រាំ​លែង​បាន កើត​ជា​រឿង​ធំអ៊ី​ចឹង​ទៅ។”

    មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​សុខភាព​មាន​បញ្ហា។ ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា គួរ​ណា​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្តង/ឆ្នាំ ព្រោះ​ពេល​ខ្លះ​យើង​គិត​ថា មិន​អី​ទេ គ្មាន​ស្ដ្រេស គ្មាន​អី​ផង អត់​ដឹង​ពិនិត្យ​បាន​ប្រយោជន៍​អី តែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កើត​ជំងឺ​ផ្លូវ​អារម្មណ៍ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​យើង​ដែរ​ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល ឈឺ​ក្រពះ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម