backup og meta

ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 05, 2022

    ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ

    ការសិក្សាថ្មីមួយបានចុះផ្សាយដោយ សារព័ត៌មាន CNN កាលពីថ្ងៃទី៤ ឧសភា កន្លងទៅបង្ហាញលទ្ធផល​ថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើន ដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ ​គឺងាយនឹងវិវត្ដឲ្យកើតមានទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងណាស់ថា ផ្នែកស្មារតី ក៏ដូចជា ខួរក្បាលរបស់យើងគឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែល ខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ។

    ការសិក្សានេះបានធ្វើការពិសោធន៍ទៅលើអ្នក​ចូល​រួម​ចំនួន ៤០ ៣៦០នាក់ ក្នុងតំបន់ Olmsted County សហរដ្ឋ​អាមេរិក ដោយពួកគេត្រូវបានកំណត់បែងចែកទៅតាមភេទ អាយុ ដែលមាន ២០ឆ្នាំ ៤០ឆ្នាំ និង ៦០ឆ្នាំ។ ក្នុងដំណើរការពិសោធន៍អ្នកទាំងនោះត្រូវបែងចែកជា ៤ក្រុម ដោយក្រុមទី១ គឺអ្នកដែលមានជំងឺថប់បារម្ភ ក្រុមទី២គឺអ្នកដែលមានជំងឺ​បាក់ទឹកចិត្ដ ក្រុមទី៣គឺអ្នកជំងឺបាក់ទឹកចិត្ដ និងថប់បារម្ភ និង ក្រុមទី៤គឺអ្នកមិនមានទាំងជំងឺថប់បារម្ភ ឬ​​បាក់ទឹកចិត្ដ។

    អត្ថបទគួរអាន៖

    អ្នកស្រីសាស្ដ្រាចារ្យ Jasmin Wertz ផ្នែកចិត្ដសាស្រ្ដនៅសាកលវិទ្យាល័យ University of Edinburgh នៅចក្រភពអង់គ្លេសមានប្រសាសន៍អំពីការពិសោធន៍នេះថា ទាំងស្រ្ដីដែលស្ថិតក្នុងវ័យទាំង៣ដែលចាត់ថ្នាក់ខាងលើ និង ប្រុសរសដែលស្ថិតក្នុងវ័យ២០ឆ្នាំ ហើយពួកគេទាំងអស់ដែលស្ថិតក្នុង​ក្រុមដែលមានជំងឺថប់បារម្ភ និង ជំងឺបាក់ទឹកចិត្ដមានភាគរយហារនិភ័យខ្ពស់កើតមានជំងឺរ៉ាំរ៉ៃ បើធៀបទៅនឹងអ្នកដែលមិនមានជំងឺផ្លូវចិត្ដ។​ ជំងឺរ៉ាំរៃដែលចង់បង្ហាញពេលនេះ គឺមានដូចជា ជំងឺលើសឈាម ជំងឺហឺត ជំងឺថប់ដង្ហើមរ៉ាំរ៉ៃ និង ពពួកមហារីកជាច្រើនប្រភេទ។ ការសិក្សានេះមានទំនោរទៅលើវ័យក្មេងច្រើនជាងវ័យចំណាស់ព្រោះថា ពួកគេមានសុភាពល្អស្រាប់ ហើយកន្លងមកមនុស្សចាស់ យើងក៏បានដឹងដែរថា គាត់ភាគច្រើនប្រឈមនឹងកើតជំងឺរ៉ាំរៃ រួចទៅហើយ។

    ស្ត្រេស

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លទ្ធផលពិសោធន៍បានបង្ហាញថា​ ស្ដ្រីដែលមានវ័យ២០ឆ្នាំ​មានបញ្ហាផ្លូវចិត្ដដូចជាជំងឹបាក់ទឹកចិត្ដ ថប់បារម្ភ មានភាគរយនឹងកើតមានជំងឺរ៉ាំរៃ ៦១% បើធៀបទៅនឹងអ្នកដែលគ្មានជំងឺផ្លូវចិត្ដ។ ចំណែកស្រី្ដវ័យ៦០ឆ្នាំ មានត្រឹមតែ ៥%ប៉ុណ្ណោះធៀបទៅនឹងករណីដូចគ្នា។ ចំពោះ​បុរសវិញវ័យ២០ឆ្នាំដែលមានជំងឹបាក់ទឺកចិត្ដ និងជំងឺ​ថប់បារម្ភ ក៏មានភាគរយខ្ពស់អាចនឹងកើត ជំងឺរ៉ាំរៃដល់ទៅ ៧១%បើធៀបទៅនឹងអ្នកធម្មតា។ បើវ័យ៦០ឆ្នាំមាន​៨%ប៉ុណ្ណោះ។

    លោកវេជ្ជបណ្ឌិត Dr. William Bobo បុគ្គលសំខាន់មួយរូបក្នុងគម្រោងសិក្សាមួយនេះ មានប្រសាសន៍ថា លោក​​ក៏មិនហ៊ានធ្វើការសម្រេចបានដែរ ពីមូលហេតុដែលបុរសបែជាមានភាគរយកើតជំងឺរ៉ាំរៃច្រើនជាង​ស្ដ្រីទៅ​វិញ តាមទិដ្ឋភាពជាក់ស្ដែងស្ដ្រីគឺទទួលរងទំហំនៃផ្នែកផ្លូវចិត្ដខ្លាំងជាងបុរស តែហេតុអ្វីបានជាបុរសបែរជា​មាន​ភាគរយច្រើនជាង។ ប៉ុន្ដែមានជំងឺមួយប្រភេទដែលស្ដ្រីអាចមានភាគរយខ្ពស់ជាបុរសនោះគឺ លើសឈាម ដែល​នេះប្រហែលមកពីកត្តាអ័រម៉ូន ជីវសាស្ត្រ និងផ្លូវចិត្តក៏អាចដើរតួនាទីផងដែរ។ ក្នុងការសិក្សានេះ លោកគ្រាន់​តែចង់បញ្ជាក់ថា ការណ៍ដែល​រស់នៅឱបជាមួយនឹងជំងឺផ្លូវចិត្ដ នោះមិនមែនជារឿងល្អសម្រាប់ជីវិតនោះទេ វាអាចបង្ក​ផល​ប៉ះពាល់ដល់សុខភាព ក្នុងនោះមិនមែនមានត្រឹមតែជំងឺដែលលោកបានលើកឡើងទេ នៅមានជំងឺជាច្រើនប្រភេទ​ទៀត ដែលគង់នឹងកើតមាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម