ការសិក្សាថ្មីមួយបានចុះផ្សាយដោយ សារព័ត៌មាន CNN កាលពីថ្ងៃទី៤ ឧសភា កន្លងទៅបង្ហាញលទ្ធផលថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើន ដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ គឺងាយនឹងវិវត្ដឲ្យកើតមានទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងណាស់ថា ផ្នែកស្មារតី ក៏ដូចជា ខួរក្បាលរបស់យើងគឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែល ខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ។