មហារីកក្រពេញទឹកមាត់ ជាជំងឺមហារីកដ៏កម្រមួយ ដែលកើតឡើងនៅពេលដែលកោសិកាមហារីក កកើតនៅក្នុងក្រពេញទឹកមាត់។ ពិតណាស់ ទឹកមាត់ត្រូវបានបង្កើតឡើងដោយក្រពេញទឹកមាត់ ដែលមានទីតាំងនៅសងខាងផ្ទៃមុខ ដោយផ្ទុកអង់ស៊ីម អង់ទីក័រ ដើម្បីជួយការពារការឆ្លងមេរោគនៅមាត់ និងបំពង់ក។ ថ្វីត្បិតតែដុំសាច់នៅក្រពេញទឹកមាត់មិនមែនកើតឡើងជាទូទៅក៏ពិតមែន ប៉ុន្តែមហារីកក្រពេញទឹកមាត់ភាគច្រើនមិនរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយឡើយ។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
មូលហេតុទូទៅនាំឲ្យកើតជំងឺមហារីកក្រពេញទឹកមាត់
កត្តាមួយចំនួនខាងក្រោម អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញទឹកមាត់
- ប៉ះពាល់នឹងសារធាតុវិទ្យុសកម្មមួយចំនួន ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុគីមីដែលប្រើក្នុងឧស្សាហកម្មស្បែក
- ជក់បារី
- ផ្ទុកមេរោគអេដស៍
- របបអាហារដែលមានបន្លែតិច និងខ្លាញ់សត្វខ្ពស់
រោគសញ្ញានៃជំងឺមហារីកក្រពេញទឹកមាត់
អ្នកដែលកើតជំងឺមហារីកមួយប្រភេទនេះ អាចមានរោគសញ្ញាដូចខាងក្រោម៖
- ស្ពឹកមុខ
- ដុំពកដែលមិនបង្កអាការៈឈឺចាប់នៅលើផ្ទៃមុខ ក ឬមាត់
- ពិបាកក្នុងការធ្វើចលនាសាច់ដុំមុខ
- ខ្សោយផ្ទៃមុខ
- ហើម ឬឈឺចាប់នៅក មុខ ចង្កា ឬតំបន់ថ្គាម។
គួបផ្សំជាមួយនឹងបែបបទរស់នៅល្អ យើងក៏អាចបង្ការជំងឺមហារីកនៅក្បាល និងមាត់បាន តាមរយៈការអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ។
- ជៀសវាងជក់បារី
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- រក្សាទម្ងន់ខ្លួនសមស្រប
- ញ៉ាំអាហារសុខភាព និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។