backup og meta

ស្រីៗកើតជំងឺទឹកនោមផ្អែម ប្រឈមជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2021

    ស្រីៗកើតជំងឺទឹកនោមផ្អែម ប្រឈមជំងឺមហារីកសុដន់

    ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​បាន​គេ​ដឹង​ជា​ទូ​ទៅ​ថា​ជា​ជំងឺរ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​កើត​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ទំនង​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ធ្វើ​ឲ្យ​ស្រី​ៗ​ប្រឈម​ខ្ពស់​នឹង​ការ​កើ់ត​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។

    ការ​សិក្សា​ជា​ច្រើន​លើក​ឡើង​ថា​ជំងឺ​ទឹក​នោម​ផ្អែម​​​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់ និង​ធ្វើ​ឲ្យ​មាន​អត្រាមរណៈ​ខ្ពស់​ផង​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​នេះ។ តើ​ជំងឺទាំងពី​រ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ដូច​ម្ដេច?

    . អ្វី​ជា​ជំងឺ​មហារីក​សុដន់?​

    មហារីក​សុដន់ ជា​ជំងឺ​មួយ​ប្រភេទ​កើត​មាន​ច្រើន​ក្នុង​ចំណោម​ស្រីៗ​ ដែល​ជំងឺ​នេះ​វិវត្ត​ចេញ​ពី​ក្នុង​ជាលិកា​សុដន់។ មាន​ន័យ​ថា មាន​កោសិកា​លូត​លាស់​មិន​អាច​គ្រប់​គ្រង​បាន កើត​ចេញ​ពី​ជាលិកា​សុដន់។

    ជំងឺ​មហារីក​សុដន់ អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​សុដន់ ហើយ​មហារីក​ខ្លះ​មិន​រាល​ដាល​ទៅ​ណា​ក្រៅ​ពី​សុដន់​នោះ​ទេ ខណៈ​មាន​មហារីក​ខ្លះ​បាន​រាល​ដាល​ទៅ​កាន់​កន្លែង​ផ្សេង​នៃ​រាង​កាយ​ក្រៅ​ពី​សុដន់។​​​​​

    ដូច​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ វេជ្ជបណ្ឌិត​ពិបាក​ក្នុង​ការ​កំណត់​ថា​ជំងឺ​មហារីក​សុដន់​បង្ក​ឡើង​ដោយ​អ្វី​ណាស់ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួ​ន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ។ កត្តា​ទាំង​នោះ​រួម​មាន​៖

    • អាយុ
    • កើន​ឡើង​សកម្មភាព​អ័រម៉ូន
    • ប្រវត្តិ​គ្រួសារ​
    • ធ្លាប់​មានដុំសាច់ស្លូត​លើ​សុដន់​
    • ផឹក​ស្រា​ច្រើន និង​
    • កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ជា​ដើម។​

    ទឺកនោមផ្អែម

    . ទំនាក់ទំនង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​មហារីក​សុដន់​

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​លើក​ឡើង​ថា​ជំងឺ​មហារីក​សុដន់​កើត​ច្រើន​លើ​មនុស្ស​ស្រី​​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពិសេស​ក្រោយ​ពេល​​អស់​រដូវ។ ការ​សិក្សា​ផ្សេង​ទៀត​បញ្ជាក់​ថា​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ក្នុង​វ័យ​អស់​រដូវ​ទំនងជា​អាច​កើត​ជំងឺ​មហារីក​សុដន់​២០​ភាគ​រយ​ខ្ពស់​ជាង​​ស្រ្តី​វ័យ​ចំណាស់​ផ្សេង​ទៀត​មិន​ទាន់​ដល់​ដំណាក់​កាល​អស់​រដូវ​។

    ការសិក្សា​ខ្លះ​លើក​ឡើង​ថា​ ក៏​មាន​ដែរ​ទំនាក់​ទំនង​ដោយ​ប្រយោល​ជាមួយ​នឹង​ជំងឺ​ធាត់ ដែល​ជំងឺ​ធាត់​នេះ​ជា​ហានិភ័យ​ធំ​មួយ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ដែរ​។ ​​​​

    អ្នក​វិទ្យាសាស្រ្ត​នៅ​ សហរដ្ឋអាមេរិក បាន​សិក្សា​លើ​មូល​ហេតុ​កើ​ត​មាន​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​បាន​សិក្សា​លើ​កោសិកា​សុដន់​មនុស្ស និង​សត្វ​កណ្ដុរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​កម្រិត​ជាតិ​ស្ករ​បាន​ដឹក​នាំ​ប្រូតេអ៊ីន​(GLUT3) ៤០០ ដង​នៅ​ក្នុង​កោសិកាមហារីកខ្ពស់​ជាងកោសិកាមិនបង្កជាមហារីក ។ ប្រូ​តេអ៊ីន​ប្រ​​ភេទ​នេះ ជួយ​គ្លុយកូស​ឆ្លង​ការ​ភ្នាស​កោសិកា ហើយ​ក្នុង​ករណី​ជំងឺ​មហារីក គ្លុយ​កូស​ធ្វើ​ឲ្យ​មាន​ការ​កកើត​កោសិកា​មហារីក​ថ្មីៗ និង​ផ្ដល់​ថាម​ពល​ឲ្យ​កោសិកា​ទាំង​នោះ​លូត​លាស់​។

    . វិធី​បង្ការជំងឺ​មហារីក​សុដន់

    ជំងឺ​មហារីក​សុដន់​ភាគ​ច្រើន​អាច​រក​ឃើញ​អំឡុង​ពេល​ការ​ពិនិត្យដោះ​ជា​ប្រចាំ រួម​ទាំង​មានការ​ធ្វើ ការថតគៀបដោះផង​។ ការ​ថត​ X-ray ក៏​អាច​ធ្វើ​ដែរ​បើ​មាន​សង្ស័យ​លើ​កោសិកា​សុដន់​មិន​ប្រក្រតី​ណា​មួយ។ ករណី​ខ្លះ ការ​ឆ្លុះ​អេកូក៏​ធ្វើ​ដែរ​បើ​ចាំ​បាច់។

    ស្រ្តី​វ័យ​ចំណាស់​ស្ថិត​ក្នុង​ក្រុម​អាយុ​៥០​ទៅ​៧០​ឆ្នាំ គឺ​មាន​ការណែនាំ​ឲ្យ​ទៅ​ទទួល​ការ​ពិនិត្យ​សុដន់​ឲ្យបាន​ទៀងទាត់ ដើម្បី​អាច​កំណត់​ដឹង​ថា​មាន​ជំងឺ​មហារីក​ ឬ​អត់​ឲ្យ​បាន​ទាន់​ពេល​។ ពេល​ខ្លះ​ការ​ច្រឹម​យក​កោសិកា​សុដន់​ទៅ​វិភាគ ក៏​អាច​ត្រូវ​ធ្វើ​ដែរ ដើម្បី​ពិនិត្យ​រក​មើល​កោ​សិកា​មហារីក​​។

    ក្រៅ​ពី​នេះ ការ​ហូប​ចុក​អាហារ​មាន​តុល្យភាព ហាត់​ប្រាណ​ជា​ប្រចាំ និង​គេង​បាន​គ្រប់​គ្រាន់ ក៏​ជា​ផ្នែក​មួយ​ជួយ​បង្ការ​​ស្រីៗ​មាន​​ជំងឺ​ទឹក​នោម​ផ្អែ​ម ពី​ជំងឺ​មហារីក​សុដន់​នេះ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម