មហារីកសុដន់ជាជំងឺដ៏កាចសាហាវមួយ និងច្រើនតែកើតលើស្ត្រីអាយុ៥០ឆ្នាំឡើងទៅ។ ថ្វីត្បិតតែមហារីកសុដន់ជាប្រភេទជំងឺមហារីកទូទៅបំផុតមួយ ប៉ុន្តែគ្នាយើងមួយចំនួននៅមិនទាន់យល់ច្បាស់ពីមូលហេតុបង្កនៅឡើយ។
Written by វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មហារីកសុដន់ជាជំងឺដ៏កាចសាហាវមួយ និងច្រើនតែកើតលើស្ត្រីអាយុ៥០ឆ្នាំឡើងទៅ។ ថ្វីត្បិតតែមហារីកសុដន់ជាប្រភេទជំងឺមហារីកទូទៅបំផុតមួយ ប៉ុន្តែគ្នាយើងមួយចំនួននៅមិនទាន់យល់ច្បាស់ពីមូលហេតុបង្កនៅឡើយ។
ជំងឺមហារីកសុដន់ចាប់ផ្ដើមនៅពេលដែលកោសិកាសុដន់លូតលាស់ខុសធម្មតា និងកើនឡើងយ៉ាងឆាប់រហ័សបង្កើតជាដុំពក ឬដុំសាច់។ ទោះបីជាជំងឺមហារីកសុដន់កើតមានច្រើនចំពោះស្ត្រីក៏ដោយ ជួនកាល ជំងឺនេះក៏អាចកើតឡើងលើបុរសដូចគ្នា។
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសុដន់មិនបង្ហាញឲ្យឃើញនៅក្នុងដំណាក់កាលដំបូងឡើយ ប៉ុន្តែអាចចាប់ផ្ដើមលេចឡើងនៅពេលស្ថានភាពជំងឺកាន់តែដុនដាបទៅៗ។
មូលហេតុចម្បងនៃជំងឺមហារីកសុដន់ គឺការលូតលាស់មិនប្រក្រតីនៃកោសិកាសុដន់។ យ៉ាងណាមិញ ឫសគល់នៃការវិវត្តរបស់ជំងឺមហារីកសុដន់នៅមិនទាន់ដឹងច្បាស់នោះឡើយ។
បែបបទនៃការរស់នៅ និងកត្តាបរិស្ថានក៏អាចបង្កើនឱកាសនៃការបង្កើតកោសិកាមហារីកបានផងដែរ។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រែប្រួល និងការផ្លាស់ប្ដូរនៅក្នុងDNA អាចជាហេតុផលដែលកោសិកាសុដន់ធម្មតាក្លាយជាមហារីកបាន។
រោគសញ្ញាទាំងនេះ អាចកើតឡើងដោយសារលក្ខខណ្ឌសុខភាពផ្សេងទៀត ដែលមិនមែនជាមហារីកដែរ។ ដូច្នេះហើយ ប្រសិនបើយើងសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយនៃជំងឺមហារីកសុដន់ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕