អំឡុងពេលពពោះ ម៉ាក់ៗតែងប្រឈមនឹងការប្រែប្រួលជាច្រើនចំពោះរាងកាយ ហើយកង្វះអនាម័យ អាចធ្វើឲ្យយើងជួបប្រទះបញ្ហាទ្វារមាសមួយចំនួន ដែលយើងគួរយកចិត្តទុកដាក់ឲ្យដិតដល់។
អំឡុងពេលពពោះ ម៉ាក់ៗតែងប្រឈមនឹងការប្រែប្រួលជាច្រើនចំពោះរាងកាយ ហើយកង្វះអនាម័យ អាចធ្វើឲ្យយើងជួបប្រទះបញ្ហាទ្វារមាសមួយចំនួន ដែលយើងគួរយកចិត្តទុកដាក់ឲ្យដិតដល់។

ការធ្លាក់ទឹករម្អិលទ្វារមាសនេះ មានសភាពស្តើង ពណ៌ស ខាប់ និងមានក្លិនតិចតួច។ បញ្ហាមួយនេះ កើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន និងការកើនឡើងលំហូរឈាមទៅកាន់តំបន់អាងត្រគាក។ យ៉ាងណាមិញ ម៉ាក់ៗអាចដោះស្រាយបញ្ហាមួយនេះ ដោយការពាក់ខោទ្រនាប់ធ្វើពីកប្បាស ដែលអាចឲ្យខ្យល់ចេញចូលបាន។ ជៀសវាងប្រើផលិតផលសម្អាតទ្វារមាសដែលមានជាតិកាត់ខ្លាំង និងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ក្នុងករណីដែលការធ្លាក់ទឹករម្អិលមានពណ៌មិនប្រក្រតី មានក្លិនឆួល (Foul-smelling) ឬអមជាមួយនឹងអាការៈរមាស់។
អ័រម៉ូនពពោះ និងបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ អាចបង្កឲ្យមានការលូតលាស់នូវពពួកផ្សិត និងបណ្តាលឲ្យកើតមានការឆ្លងមេរោគផ្សិត។ រោគសញ្ញាអាចរួមមាន៖ រមាស់ ក្រហាយ និងមានធ្លាក់ទឹករម្អិលខាប់ និងមានពណ៌ស។ ដើម្បីបញ្ចៀស និងគ្រប់គ្រងការឆ្លងមេរោគផ្សិតប្រកបដោយប្រសិទ្ធភាព ម៉ាក់ៗគួរថែទាំអនាម័យឲ្យបានល្អ ដោយរក្សាតំបន់ពិសេសឲ្យស្ងួត និងស្អាត។ បន្ថែមពីនេះ យើងក៏ចាំបាច់ត្រូវញ៉ាំរបបអាហារតុល្យភាព និងពិគ្រោះជាមួយនឹងអ្នកជំនាញដើម្បីទទួលការព្យាបាលពពួកផ្សិត ក្នុងករណីចាំបាច់។

បញ្ហាមួយនេះ ក៏ឧស្សាហ៍កើតឡើងចំពោះស្ត្រីពពោះដូចគ្នា ដែលអាចបណ្តាលមកពីសម្ពាធនៃស្បូនកំពុងលូតលាស់លើប្លោកនោម ដែលពន្យឺតលំហូរទឹកនោម និងរារាំងការបញ្ចេញចោលទាំងស្រុងនៃទឹកនោម។ រោគសញ្ញានៃជំងឺមួយនេះ រួមមាន នោមញឹកញាប់ ក្រហាយ និងឈឺចាប់នៅផ្នែកខាងក្រោមពោះ។ វិធីសាស្ត្រនៃការបង្ការ គឺយើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន ដើម្បីបណ្តេញពពួកបាក់តេរីចេញពីផ្លូវទឹកនោម។ ប្រសិនបើម៉ាក់ប្រឈមនឹងបញ្ហាមួយនេះ គួរតែទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះការបង្ករោគលើផ្លូវទឹកនោម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចបង្កជាផលវិបាកធ្ងន់ធ្ងរ។
ជំងឺឫសដូងបាត ក៏កើតមានញឹកញាប់អំឡុងពេលពពោះដែរ។ បញ្ហាមួយនេះ អាចបណ្តាលឲ្យមានការឈឺចាប់ រមាស់ និងមិនស្រួល ជាពិសេសនៅពេលបន្ទោបង់។ ការកើនឡើងនៃសម្ពាធលើសរសៃឈាមអាងត្រគាក ជាមួយនឹងការប្រែប្រួលអ័រម៉ូន អាចរួមចំណែកដល់ការវិវត្តន៍នៃជំងឺមួយនេះ។ ដូច្នេះ ស្ត្រីពពោះគួរបញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ទៅក្នុងរបបអាហារ ដើម្បីបង្ការការទល់លាមក ដែលអាចធ្វើឲ្យជំងឺឫសដូងបាតកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ ការប្រែប្រួលអ័រម៉ូន អាចធ្វើឲ្យតំបន់ពិសេសកាន់តែងាយប្រតិកម្ម ដោយអាចបណ្តាលឲ្យមានការរលាក រមាស់ និងមិនស្រួល។ ម៉ាក់អាចថែទាំអនាម័យទ្វារមាស ដោយជ្រើសរើសទឹកអនាម័យដែលគ្មានក្លិន និងគ្មានជាតិកាត់ ដើម្បីធ្វើការលាងសម្អាត។ គួរជៀសវាងស្លៀកសំលៀកបំពាក់រឹបតឹង និងប្រើតែប្រភេទសាច់ក្រណាត់ដែលមានខ្យល់ចេញចូលបានល្អ ដើម្បីកាត់បន្ថយការកកិត និងរលាក។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Vaginal discharge during pregnancy: your questions answered
https://www.nct.org.uk/pregnancy/worries-and-discomforts/common-discomforts/vaginal-discharge-during-pregnancy-your-questions-answered
Vaginal discharge during pregnancy and associated adverse maternal and perinatal outcomes
https://www.ncbi.nlm.nih.gov/pmc/articles/PMC8377920/
Hygiene and oral health during your pregnancy
https://www.marshfieldclinic.org/specialties/obgyn/pregnancy/care-tips/pregnancy-info-hygiene
កំណែប្រែបច្ចុប្បន្ន
24/08/2023
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ