កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល
ការញ៉ាំអាហារផ្អែមៗពេកអំឡុងពេលពពោះ អាចផ្តល់គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់មុខងារខួរក្បាលរបស់កូន។ ពិតណាស់ មានម៉ាក់ៗជាច្រើនយល់ច្រឡំថា ការដែលយើងចូលចិត្តញ៉ាំរបស់ផ្អែមអំឡុងពេលពពោះ គឺមកពីកូនឱ្យឃ្លានផ្អែម ដែលតាមពិតទៅគឺបណ្តាលមកពីអ័រម៉ូនទៅវិញទេ។ បើតាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំអាហារដែលមានជាតិស្ករខ្លាំងអំឡុងពេលពពោះ អាចប៉ះពាល់ដល់មុខងារយល់ដឹងរបស់កុមារនៅប៉ុន្មានឆ្នាំដំបូង។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ស្រ្តីដែលញ៉ាំរបបអាហារផ្អែមខ្លាំង រួមទាំងញ៉ាំពពួកភេសជ្ជៈផ្អែមអំឡុងពេលពពោះ ទំនងជាបណ្តាលឱ្យកូនមានការយល់ដឹងខ្សោយ ហើយសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការចងចាំក៏មិនល្អនោះដែរ។ ដូចគ្នានេះដែរ ចំពោះកុមារដែលញ៉ាំអាហារមានជាតិស្ករច្រើននៅពេលដែលអាអូននៅវ័យក្មេង ក៏អាចជះឥទ្ធិពលមិនល្អដ៏ការយល់ដឹងរបស់ក្មេងដូចគ្នា។ ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗញ៉ាំផ្លែឈើដែលមានជាតិស្ករធម្មជាតិអំឡុងពេលពពោះ នោះនឹងអាចជួយដល់គំហើញ ក៏ដូចជាសមត្ថភាពក្នុងការនិយាយរបស់កូនបានផងដែរ។ [embed-health-tool-due-date] តើផ្អែមក្នុងកម្រិតណាទើបសមល្មម? ចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំ មិនគួរញ៉ាំអាហារដែលមានជាតិស្ករបន្ថែមឡើយ ហើយចំណែកឯក្មេងដែលមានអាយុ ២ ឆ្នាំឡើង គួរញ៉ាំស្ករបន្ថែមមិនឱ្យលើសពី ២៥ ក្រាម។ គួរបញ្ជាក់ផងដែរថា ពពួកស្ករធម្មជាតិដែលមាននៅក្នុងផ្លែឈើ មិនមានផលប៉ះពាល់អវិជ្ជមានដល់មុខងារយល់ដឹងរបស់កុមារឡើយ ផ្ទុយទៅវិញ វាថែមទាំងផ្ទុកវីតាមីន ជាតិរ៉ែ និងជាតិសរសៃដែលជួយពន្យារដល់ការកើនឡើងជាតិស្ករក្នុងឈាមថែមទៀតផង៕ ចំណុចសំខាន់ បើតាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំអាហារដែលមានជាតិស្ករខ្លាំងអំឡុងពេលពពោះ អាចប៉ះពាល់ដល់មុខងារយល់ដឹងរបស់កុមារនៅប៉ុន្មានឆ្នាំដំបូង។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ស្រ្តីដែលញ៉ាំរបបអាហារផ្អែមខ្លាំង រួមទាំងញ៉ាំពពួកភេសជ្ជៈផ្អែមអំឡុងពេលពពោះ ទំនងជាបណ្តាលឱ្យកូនមានការយល់ដឹងខ្សោយ ហើយសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការចងចាំក៏មិនល្អនោះដែរ។ ដូចគ្នានេះដែរ ចំពោះកុមារដែលញ៉ាំអាហារមានជាតិស្ករច្រើននៅពេលដែលអាអូននៅវ័យក្មេង […]