backup og meta

មូលហេតុអ្វីខ្លះបានជាស្រ្តីពពោះមួយចំនួនប្រឈមនឹងការគម្រាមរលូត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    មូលហេតុអ្វីខ្លះបានជាស្រ្តីពពោះមួយចំនួនប្រឈមនឹងការគម្រាមរលូត?

    បញ្ហា​គម្រាម​រលូតកើត​ឡើង​នៅ​​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ នៅ​អំឡុង​ពេល​ពពោះ​៣​ខែ​ដំបូង ឬ​ត្រឹម​២០​សប្តាហ៍​។ ការ​ធ្លាក់​ឈាម​​នៅ​អំឡុង​ត្រី​មាស​ទី១​នេះ កើត​ឡើង​ចំពោះ​ស្ត្រី​ប្រមាណ​ជា​២៥​% ស្រប​ពេល​ដែល​ស្ត្រី​ចំនួន​៥០%​ទៀត អាច​វិវត្តន៍​ទៅ​រក​ការ​រលូត​កូន​។ យ៉ាង​ណា​មិញ ក្រោយ​ប្រឈម​នឹង​ការ​គម្រាម​រំលូត ស្ត្រី​ខ្លះ​អាច​សម្រាល​កូន​ដោយ​ជោគជ័យ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត អាច​នឹង​បាត់បង់​កូន​តែ​ម្តង។

    មូលហេតុ​នៃ​ការ​គម្រាម​រលូត

    • ជំងឺ​ឆ្លង
    • កូន​ពង​ គឺ​ជា​ដុំ​សាច់​ស្លូត​ដែល​លូត​លាស់​នៅ​ក្នុង​ស្បូន
    • ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត
    • ការ​ប្រើប្រាស់​គ្រឿងស្រវឹង
    • បញ្ហា​ស្បូន
    • មាត់​ស្បូន​អសមត្ថភាព
    • មូលហេតុ​ហ្សែន​ ដូចជា​អំប្រ៊ីយ៉ុង​មិន​ប្រក្រតី

    បញ្ហា​គភ៌​ ដូចជា​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​ អាច​បណ្តាល​ឲ្យ​មាន​ការ​គម្រាម​រលូត ឬ​​ការ​រលូត​នៅ​ត្រី​មាស​ទី​មួយ។ ចំណែក​ការ​រលូត​នៅ​ត្រី​មាស​ទី២ អាច​បណ្តាល​មក​ពី​កត្តា​ម៉ាក់​ៗ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម​ និង​ដុំ​សាច់​ស្បូន​ខុស​ប្រក្រតី។

    គម្រាមរលូត

    គណនាថ្ងៃសម្រាលកូន

    សញ្ញា​ និង​រោគសញ្ញា​នៃ​បញ្ហា​គម្រាម​រលូត

    • ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច ឬ​ច្រើន​។ ស្ត្រី​ខ្លះ​ អាច​មាន​អាការៈ​ចុក​ពោះ អម​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម។
    • រយៈពេល​នៃ​ការ​ធ្លាក់​ឈាម​ អាច​មាន​ភាព​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​ទៀត អាស្រ័យ​លើ​កត្តា​បង្ក។
    • អាច​មាន​ការ​ឈឺចាប់​នៅ​អាង​ត្រគាក ឬ​ខ្នង​ផ្នែក​ខាង​ក្រោម។

    ពេល​ណា​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ចំពោះ​ករណី​គម្រាម​រលូត?

    ម៉ាក់​ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ណា​មួយ​នៃ​ការ​គម្រាម​រលូត។ ការ​ព្យាបាល​ទាន់​ពេលវេលា អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ មួយ​វិញ​ទៀត យើង​គួរ​ប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ណាមួយ​អំឡុង​ពេល​ពពោះ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម