មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីពពោះអាចញ៉ាំផ្លែប៉េសបានអត់? ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ទទួល​បាន​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​ជាតិ​ដែក​ ប្រូតេអ៊ីន និង​ស័ង្កសី។ល។ ការ​បញ្ចូល​ផ្លែ​ប៉េស​ទៅ​ក្នុង​របប​អាហារ គឺ​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​សម្រាប់​ម៉ាក់ៗ ប៉ុន្តែ​គួរ​តែ​ញ៉ាំ​ក្នុង​បរិមាណ​សមល្មម​ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ល្អ​ៗ​ពី​ផ្លែឈើ​មួយ​មុខ​នេះ។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ប៉េស​អំឡុង​ពេល​ពពោះ ១. វីតាមីន ​C ជាក់ស្តែង ផ្លែ​ប៉េស​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​មាន​គុណប្រយោជន៍​ដល់​ឆ្អឹង ធ្មេញ សាច់ដុំ និង​សរសៃ​ឈាម​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ វីតាមីន​ C អាច​ជួយ​ជំរុញ​ដល់​ការ​​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​ចំពោះ​ម៉ាក់​ៗ​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​សម្រាល​កូន​មុន​ខែ​ថែម​ទៀត​ផង។ ២. អាស៊ីដ​ហ្វូលីក ផ្លែ​ប៉េស​ចំនួន​១០០​ក្រាម​ អាច​ផ្តល់​អាស៊ីដ​ហ្វូលីក​ប្រហែល​ជា​៤​មីក្រូក្រាម ដែល​អាស៊ីដ​មួយ​ប្រភេទ​នេះ មាន​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ត្រី​មាស​ដំបូង។ ​អាស៊ីដ​ហ្វូលីក​ អាច​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​ទារក​ និង​បញ្ចៀស​​​ពិការភាព​ពី​កំណើត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​៣. ប៉ូតាស្យូម ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ប៉េស​ក៏​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដែល​ជួយ​​កាត់បន្ថយ​អាការៈ​មិន​ស្រួល​ខ្លួន​អំឡុង​ពេល​ពពោះ​មួយ​ចំនួន​ ដូចជា​ហត់នឿយ ធីងធោង ថប់បារម្ភ ហើម​ក​ជើង និង​ជើង​ជាដើម។ បន្ថែម​ពី​នេះ ផ្លែប៉េស​អាច​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ៤. ជាតិ​សរសៃ ផ្លែ​ប៉េស​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ទល់លាមក ការ​មិន​រំលាយ​អាហារ និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេង​ទៀត។ ការ​ញ៉ាំ​​ផ្លែ​ប៉េស​​ជា​រៀងរាល់​ថ្ងៃ អាច​ជួយ​សម្រួល​ការ​ដល់​បន្ទោបង់​ជា​ទៀងទាត់។ ៥. បណ្តេញ​ជាតិ​ពុល ​ទន្ទឹម​នឹង​នេះ​ ផ្លែ​ប៉េស​ក៏​​ជា​ភ្នាក់ងារ​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​សុវត្ថិភាព។ ក្រៅ​ពី​សម្អាត​ក្រពះ និង​ពោះវៀន ផ្លែ​ប៉េស​ក៏​ជួយ​បណ្តេញ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​សរីរាង្គ​ផ្សេង​ទៀត […]


បញ្ហាផ្ទៃពោះ

មូលហេតុអ្វីខ្លះបានជាស្រ្តីពពោះមួយចំនួនប្រឈមនឹងការគម្រាមរលូត?

បញ្ហា​គម្រាម​រលូតកើត​ឡើង​នៅ​​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ នៅ​អំឡុង​ពេល​ពពោះ​៣​ខែ​ដំបូង ឬ​ត្រឹម​២០​សប្តាហ៍​។ ការ​ធ្លាក់​ឈាម​​នៅ​អំឡុង​ត្រី​មាស​ទី១​នេះ កើត​ឡើង​ចំពោះ​ស្ត្រី​ប្រមាណ​ជា​២៥​% ស្រប​ពេល​ដែល​ស្ត្រី​ចំនួន​៥០%​ទៀត អាច​វិវត្តន៍​ទៅ​រក​ការ​រលូត​កូន​។ យ៉ាង​ណា​មិញ ក្រោយ​ប្រឈម​នឹង​ការ​គម្រាម​រំលូត ស្ត្រី​ខ្លះ​អាច​សម្រាល​កូន​ដោយ​ជោគជ័យ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត អាច​នឹង​បាត់បង់​កូន​តែ​ម្តង។ [embed-health-tool-due-date] មូលហេតុ​នៃ​ការ​គម្រាម​រលូត ជំងឺ​ឆ្លង កូន​ពង​ គឺ​ជា​ដុំ​សាច់​ស្លូត​ដែល​លូត​លាស់​នៅ​ក្នុង​ស្បូន ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ការ​ប្រើប្រាស់​គ្រឿងស្រវឹង បញ្ហា​ស្បូន មាត់​ស្បូន​អសមត្ថភាព មូលហេតុ​ហ្សែន​ ដូចជា​អំប្រ៊ីយ៉ុង​មិន​ប្រក្រតី បញ្ហា​គភ៌​ ដូចជា​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​ អាច​បណ្តាល​ឲ្យ​មាន​ការ​គម្រាម​រលូត ឬ​​ការ​រលូត​នៅ​ត្រី​មាស​ទី​មួយ។ ចំណែក​ការ​រលូត​នៅ​ត្រី​មាស​ទី២ អាច​បណ្តាល​មក​ពី​កត្តា​ម៉ាក់​ៗ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ លើស​ឈាម​ និង​ដុំ​សាច់​ស្បូន​ខុស​ប្រក្រតី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សញ្ញា​ និង​រោគសញ្ញា​នៃ​បញ្ហា​គម្រាម​រលូត ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច ឬ​ច្រើន​។ ស្ត្រី​ខ្លះ​ អាច​មាន​អាការៈ​ចុក​ពោះ អម​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម។ រយៈពេល​នៃ​ការ​ធ្លាក់​ឈាម​ អាច​មាន​ភាព​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​ទៀត អាស្រ័យ​លើ​កត្តា​បង្ក។ អាច​មាន​ការ​ឈឺចាប់​នៅ​អាង​ត្រគាក ឬ​ខ្នង​ផ្នែក​ខាង​ក្រោម។ ពេល​ណា​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ចំពោះ​ករណី​គម្រាម​រលូត? ម៉ាក់​ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ណា​មួយ​នៃ​ការ​គម្រាម​រលូត។ ការ​ព្យាបាល​ទាន់​ពេលវេលា អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ មួយ​វិញ​ទៀត យើង​គួរ​ប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ណាមួយ​អំឡុង​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


បញ្ហាផ្ទៃពោះ

ទ្វារមាសមានក្លិនមិនល្អអំឡុងពេលពពោះ ជារឿងធម្មតា ឬគួរបារម្ភ?

ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ឬ​ក្លិន​ខ្លាំង អំឡុង​ពេល​ពពោះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ជួនកាល ក្លិន​នេះ​ក៏​អាច​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ដូច​គ្នា។ មូលហេតុ​បង្ក​​នៃ​បញ្ហា​ក្លិន​មិន​ល្អ​នៃ​ទ្វារ​មាស អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​បែបបទ​រស់​នៅ​អំឡុង​ពេល​ពពោះ និង​ខ្លះ​ទៀត ក៏​អាច​ដោយ​សារ​តែ​ម៉ាក់​ៗ​ឆ្លង​មេរោគ​ផង​ដែរ។ កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ១. ឆ្លងបាក់តេរីក្នុង​ទ្វារ​មាស ​បាក់តេរី​នៃក្នុង​ទ្វារ​មាស គឺ​ជា​ការ​ឆ្លង​មេរោគ​ដែល​កើត​ឡើង​លើ​ស្ត្រី​ពពោះ​យើង។ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ យើង​អាច​មាន​ក្លិន​មិន​ល្អ​នៅ​ទ្វារ​មាស​ និង​រមាស់។ ២. ការ​ឆ្លង​មេរោគ​ផ្សិតMonillia ការ​បង្ក​រោគ​នេះ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ គេង​មិន​គ្រប់គ្រាន់​ ជំងឺ​ទឹក​នោម​ផ្អែម ការ​ស្លៀក​ខោ​ទ្រនាប់​ ឬ​សម្លៀកបំពាក់​រឹប​តឹង​ពេក ឬ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន។ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​ពពោះ និង​អាច​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ខ្លាំង និង​មិន​ល្អ។ [embed-health-tool-due-date] ៣. ការ​ប្រែប្រួល​អ័រម៉ូន​ និង​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ​ក៏​អាច​បណ្តាល​មក​ពី​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន​ ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​របប​អាហារ អាច​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ដោះស្រាយ​បញ្ហា​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ជៀសវាង​ស្លៀក​សំលៀកបំពាក់​ដែល​រឹប​តឹង​ពេក ពីព្រោះ​វា​អាច​នាំ​ឲ្យ​មាន​សំណើម​នៅ​តំបន់​ពិសេស។ ជំនួស​មក​វិញ យើង​គួរ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស និង​ខោ​រលុង​ៗ។ បន្ថែម​ពី​នេះ ម៉ាក់​គួរ​តែ​ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ។ ជៀសវាង​​ញ៉ាំ​អាហារ​ដែល​មាន​ស្ករ​ច្រើន​ ឬ​ពពួក​ខ្លឹម​ស ដែល​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ជា​ពិសេស​ គប្បី​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​រាងកាយ។ ជៀសវាង​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​គីមី​នៅ​បរិវេណ​ទ្វារ​មាស ដែល​អាច​បំផ្លាញ​បាក់តេរី​ល្អ​ៗ​នៅ​បរិវេណ​នោះ ព្រម​ទាំង​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិកទាំង៥ បង្ការស្នាមសង្វារអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

ស្នាម​សង្វារ​តែង​កើត​ឡើង​អំឡុង​ពេល​ពពោះ ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាច់​រហែក​តូច​ៗ​នៃ​ជាលិកា​យឺត​​ខាង​ក្រោម​ស្បែក​ ហើយ​ជា​រឿយ​ៗ​ ម៉ាក់​ៗ​នឹង​សង្កេត​ឃើញ​ស្នាម​សង្វារ​ដែល​មាន​ពណ៌​ស្វាយ ត្នោត​បែក​ក្រហម ឬ​ត្នោត​ចាស់​ អាស្រ័យ​ទៅ​តាម​​សម្បុរ​ស្បែក​របស់​យើង​ម្នាក់​ៗ។ ស្ត្រី​​ប្រមាណ​៩០% កើត​មាន​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ ដោយ​សារ​តែ​ការ​លាតសន្ធឹង​នៃ​ស្បែក​ពោះ សុដន់​ ត្រគាក និង​គូទ។ មូលហេតុ​បង្ក​នៃ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ កត្តា​ហានិភ័យ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ស្នាម​សង្វារ​មាន​ដូចជា​៖ ការ​លាត​សន្ធឹង​នៃ​រាងកាយ៖ រាងកាយ​យើង​នឹង​​រីក​មាឌ​ឥត​ឈប់ឈរ​​អំឡុង​ពេល​ពពោះ ដែល​នាំ​ឲ្យ​ស្បែក​កើត​មាន​ស្នាម​សង្វារ។ អ័រម៉ូន៖ ការ​កើន​ឡើង​នៃ​អ័រម៉ូន​មាន​ផ្ទៃពោះ នឹង​ទាញ​​យក​ជាតិ​ទឹក​បន្ថែម​ចូល​ទៅ​ក្នុង​ស្បែក​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ដាច់​​រលាត់​នៅ​ពេល​លាត​សន្ធឹង។ ប្រការ​នេះ អាច​នាំ​ឲ្យ​កើត​មាន​ស្នាម​សង្វារ​។ ប្រវត្តិ​គ្រួសារ​៖ ប្រសិនបើ​​ម៉ាក់​របស់​យើង​​មាន​ស្នាម​សង្វារ​​អំឡុង​ពេល​មាន​ផ្ទៃពោះ យើង​ក៏​អាច​ប្រឈម​នឹង​ការ​កើត​​មាន​ស្នាម​សង្វារ​ដូច​គ្នា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ស្នាម​សង្វារ​អាច​បង្ក​ការ​ឈឺចាប់​ ឬ​គ្រោះថ្នាក់​ដែរ​អត់? ពិត​ណាស់​ ស្នាម​សង្វារ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទារក និង​ម៉ាក់​ៗ​ឡើយ ប៉ុន្តែ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ម៉ាក់​ៗ​ខ្លះ​ ក៏​ប្រឈម​នឹង​ការ​បាក់​ទឹក​ចិត្ត​ផង​ដែរ។ ម៉ាក់​ចេញ​សង្វារ​នៅ​ត្រី​មាស​ទី​ប៉ុន្មាន​? ស្ត្រី​ពពោះ អាច​ចេញ​ស្នាម​សង្វារ​ក្នុង​ត្រី​មាស​ទី​២ និង​ទី​៣ ឬ​នៅ​ក្នុង​អំឡុង​ខែ​ទី​៦ និង​ទី​៧​នៃ​ការ​ពពោះ។ [embed-health-tool-due-date] យើង​អាច​បង្ការ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ​ ដោយ​វិធី​ណា​ខ្លះ? គ្នា​យើង​អាច​អនុវត្តន៍​តិចនិក​មួយ​ចំនួន​​ដូច​ខាង​ក្រោម​ ដើម្បី​បង្ការ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ៖ គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ ជៀសវាង​ការ​ឡើង​ទម្ងន់​ខ្លាំង​ជ្រុល ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២​លីត្រ​ក្នុង​មួយ​ថ្ងៃ ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខូឡាជែន និង​ជាតិ​សរសៃ​ ដើម្បី​ជួយ​បន្តឹង​ស្បែក​។ នៅ​ពេល​ដែល​ស្បែក​យើង​រឹងមាំ គឺ​​មិន​ងាយ​ដាច់​រហែក ឬ​មាន​ស្លាកស្នាម​ឡើយ។ បន្ថែម​ពី​នេះ យើង​គួរ​បញ្ចូល​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី វីតាមីន​C វីតាមីន ​E វីតាមីន […]


បញ្ហាផ្ទៃពោះ

ចុករួយជើងអំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

បើ​ម៉ាក់​ៗ​ចេះតែ​មាន​អារម្មណ៍​នៅ​មិន​សុខ​ ​ចង់​កម្រើក​ជើង​ចុះ​ឡើង​មិន​ឈប់​ នេះ​អាច​ជា​សញ្ញា​នៃ ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ ឬ ​Restless legs syndrome។ រោគសញ្ញា​នៃ​ជំងឺ នេះ​អាច​មាន​លក្ខណៈ​ស្រាល​ ឬ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់។ ជាក់​ស្តែង បញ្ហា​មួយ​នេះ​មិន​ត្រឹម​តែ​កើត​លើ​​ស្ត្រី​ពពោះ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​បុរស​ កុមារ និង​ស្ត្រី​ដែល​ពុំ​មាន​ផ្ទៃពោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ​ស្រី​ៗ​យើង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​ខ្ពស់​ជាង​បុរស​ដល់​ទៅ​២ដង ហើយ​ប្រមាណ​ជា​២០​%​នៃ​ស្ត្រី​ពពោះ អាច​កើត​មាន​​រោគសញ្ញា​នេះ​នៅ​ត្រី​មាស​ណាមួយ​អំឡុង​ពេល​ពពោះ ដែល​ជា​ធម្មតា គឺ​កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក ជា​ពិសេស​មុន​ពេល​ចូល​គេង​តែ​ម្តង។ ភាគ​ច្រើន​ យើង​អាច​មាន​រោគសញ្ញា​នៃ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​នៅ​ជើង​ផ្នែក​ខាង​ក្រោម​ ប៉ុន្តែ​ពេល​ខ្លះ ក៏​អាច​ចុក​រួយ​នៅ​ត្រង់​ប្រអប់​ជើង ភ្លៅ ដៃ ឬ​ប្រអប់​ដៃ​ផង​ដែរ។ ថ្វី​ត្បិត​តែ​ការ​កម្រើក​​អវយវៈ អាច​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម​ៗ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​កម្រើក​ នោះ​ភាព​រសាប់រសល់​នឹង​កើត​ឡើង​ម្តង​ទៀត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ប៉ះពាល់​ដែរ​អត់​អំឡុង​ពេល​ពពោះ? ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ពិបាក​គេង ​អស់​កម្លាំង​ ក៏​ដូចជា​មិន​អាច​បំពេញ​មុខងារ​ប្រចាំថ្ងៃ​​ប្រកប​ដោយ​ប្រសិទ្ធភាព ផងដែរ។ យ៉ាង​ណា​មិញ ជំងឺ​ជើង​នៅ​មិន​ស្ងៀម ឬ​ចុក​រួយ​ជើង មិន​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ។ ចំពោះ​ស្ត្រី​ដែល​កើត​ជំងឺ​នេះ​នៅ​អំឡុង​ពេល​ពពោះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ជា​ធម្មតា រោគសញ្ញា​នៃ​ជំងឺ​នេះ​កើត​ឡើង​អំឡុង​ត្រី​មាស​ទី​៣ និង​អាច​​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច ឬ​យូរ​ជាង​នេះ។ ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ឡើយ​ ប៉ុន្តែ​ជំងឺ​នេះ អាច​កើត​​មាន​​នៅ​ក្នុង​គ្រួសារ​។ ចំណែក​ឯ​ស្ត្រី​ដែល​មាន​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ស្រាប់​ នឹង​​មាន​រោគសញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ​ មាន​ទ្រឹស្ដី​ខ្លះ​បាន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដូចជា​កង្វះ​ជាតិ​ដែក​ កង្វះ​អាស៊ីដ​ហ្វូលីក […]


បញ្ហាផ្ទៃពោះ

ជ្រុះសក់អំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ការ​ជ្រុះ​សក់​តិចតួច​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ប្រហែល​៤០% ទៅ​៥០% អាច​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ប៉ុន្តែ​បញ្ហា​នេះ​អាច​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​។ ជាក់ស្តែង សក់​ម៉ាក់​ៗ​ស្ងួត​ខ្លាំង​ ដោយ​សារ​តែ​​ការ​បញ្ចេញ​អ័រម៉ូន ​Progesterone ច្រើន អំឡុង​ពេល​ពពោះ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​សក់​ងាយ​ខូច និង​ជ្រុះ ពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពពោះ។ [embed-health-tool-due-date] កត្តា​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ? ​​​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រូបរាងកាយ​ អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​​ជ្រុះ​សក់​។ ប៉ុន្តែ​ បញ្ហា​នេះ​នឹង​អាច​ប្រសើរ​ឡើង​​ក្រោយ​សម្រាល​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ កង្វះ​សារធាតុ​ចិញ្ចឹម បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ឆ្លង​មេរោគ​ផ្សិត ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ដូចជា​ថ្នាំ​ព្យាបាល​ការ​ថប់​បារម្ភ ការ​បាក់​ទឹក​ចិត្ត​ និង​សម្ពាធ​ឈាម​ខ្ពស់​ជា​ដើម ការ​ប្រែប្រួល​អ័រម៉ូន​ កត្តា​ហ្សែន កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ជំងឺ​គីស​ក្រពេញ​អូវែ​ច្រើន​ ជំងឺ​ស្បែក​ក្បាល។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ យើង​អាច​គ្រប់គ្រង​បញ្ហា​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា? អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​បញ្ហា​ជ្រុះ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​សរសៃ​សក់​ប្រសើរ​ឡើង ដូច​ខាង​ក្រោម៖ ជៀសវាង​សិត​សក់​ញឹកញាប់​ ពីព្រោះ​ទម្លាប់​នេះ​អាច​បំផ្លាញ​សរសៃ​សក់​កាន់​តែ​ខ្លាំង ជៀសវាង​ធ្វើ​ម៉ូត​សក់​​ផ្សេង​ៗ ​ឬ​ចង​សក់​តឹង​ពេក ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​ដែល​គ្មាន​ជាតិ​កាត់ ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​សម្រួល​ចរន្ត​ឈាម​រត់ ញ៉ាំ​បន្លែ និង​ផ្លែឈើ​​​សម្បូរ​ទៅ​ដោយ​សារធាតុ​ Flavonoid និង​ Antioxidant ដែល​ជួយ​ការពារ​ឫស​សក់​ពី​ការ​ខូចខាត និង​ជំរុញ​ការ​លូតលាស់​នៃ​​សរសៃ​សក់។ អត្ថបទគួរអាន៖ […]


បញ្ហាផ្ទៃពោះ

បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ

ពិត​ណាស់​ ការ​ពពោះ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ដូច​គ្នា។ បញ្ហា​មួយ​ចំនួន​ដែល​តែង​តែ​កើត​ឡើង​អំឡុង​ពេល​ពពោះ មាន​ដូចជា​ឈឺ​ខ្នង ពិបាក​គេង ហើយ​មួយ​វិញ​​ទៀត ម៉ាក់​ក៏​អាច​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ឡើង​ខ្មៅ​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ​អំឡុង​ពេល​ពពោះ? ជាក់ស្តែង ​បបូរ​មាត់​ឡើង​ខ្មៅ តែង​កើត​ឡើង​ជា​រឿយៗ​អំឡុង​ពេល​ពពោះ ហើយ​មាន​ស្ត្រី​ប្រមាណ​ជា​៥០ ទៅ​៧០​ភាគរយ​ជួប​ប្រទះ​បញ្ហា​មួយ​នេះ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ជឿ​ថា​ បបូរ​មាត់​ខ្មៅ​នេះ​ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជាក់លាក់​អំឡុង​ពេល​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​បញ្ចៀស​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ក៏​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ​បាន​ ដោយ៖ ១. ប្រើ​ក្រមួន​លាប​មាត់​ ឬ ​Lip balm ការ​ការពារ​បបូរ​មាត់​ពី​កម្តៅ​ថ្ងៃ​ខ្លាំង ដោយ​ប្រើ​ក្រមួន​លាប​មាត់​ ឬ​ក្រែម​ដែល​មាន​SPF គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ថា​កាំ​រស្មី​ UV អាច​ជំរុញ​ការ​ផលិត​សារធាតុ​ Melanin ដែល​នាំ​ឲ្យ​បបូរ​មាត់​យើង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។ ២. របប​អាហារ​តុល្យភាព បន្ថែម​ពី​នេះ ម៉ាក់​ៗ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​រួម​មាន​ជាតិ​ដែក​ អាស៊ីដ ​Folic វីតាមីន ​C និង​ E។ អាហារ​ទាំង​នេះ អាច​បញ្ចៀស​កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ។ ៣. រក្សា​ជាតិ​ទឹក យើង​ធ្លាប់​បាន​ឮ​​រួច​មក​ហើយ​ថា ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​​មាន​សារៈសំខាន់​ណាស់​។ នៅ​ពេល​ដែល​ស្បែក​មាន​សំណើម នោះ​ម៉ាក់​ៗ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ខ្មៅ​ឡើយ។ ៤. ជៀសវាង​ស្រ្កាប់​បបូរ​មាត់​លើស​កម្រិត ប្រសិនបើ​យើង​ឧស្សាហ៍​ស្រ្កាប់​ ឬ​ត្រដុស​បបូរ​មាត់​ញឹកញាប់​ នោះ​ស្បែក​បបូរ​មាត់​នឹង​ងាយ​ឡើង​ពណ៌​ខ្មៅ។ ជំនួស​មក​វិញ យើង​គួរ​សម្អាត​បបូរ​មាត់​ដោយ​ប្រើ​ហ្វូម​ដែល​គ្មាន​ជាតិ​កាត់​ ឬ​កំណាត់​ទន់​ៗ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៥. ញ៉ាំ​វីតាមីន​រក្សា​គភ៌​ ជាមួយ​គ្នា​នេះ​ដែរ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ

​ការ​ពពោះ ជា​បទពិសោធន៍​ដ៏​រំភើប​រីករាយមួយ​របស់​ម៉ាក់​ៗ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ស្ត្រី​ពពោះ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​​អាការៈ​ក្រហាយ​ទ្រូង​ជា​ដើម។ អារម្មណ៍​ក្រហាយ​នៅ​ទ្រូង និង​បំពង់​ក ធ្វើ​ឲ្យ​​ម៉ាក់​ៗ​មិន​ស្រួល​ក្នុង​ខ្លួន ជា​ពិសេស​នៅ​ពេល​យប់​ ឬ​ក្រោយ​ញ៉ាំ​អាហារ។ តើ​បញ្ហា​នេះ​កើត​ឡើង​បណ្តាល​មក​ពី​អ្វី? ដោះស្រាយ​បែប​ណា? មូលហេតុ​នៃ​ការ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ១. ការ​ប្រែប្រួល​អ័រម៉ូន ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ ជា​ពិសេស​​អ័រម៉ូន progesterone អាច​ជំរុញ​ឲ្យ​អាស៊ីដ​ក្រពះ​ច្រាល​ត្រឡប់​ទៅ​កាន់​បំពង់​អាហារ​វិញ ដែល​បញ្ហា​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. សម្ពាធ​នៅ​លើ​ក្រពះ​កើន​ឡើង ​អំឡុង​ពេល​ពពោះ ស្បូន​ដែល​កំពុង​លូតលាស់​​បាន​ដាក់​សម្ពាធ​លើ​ក្រពះ ដែល​អាច​រុញ​អាស៊ីដ​ក្រពះ​ទៅ​ក្នុង​បំពង់​អាហារ។ សម្ពាធ​នេះ រួម​ចំណែក​ដល់​ការវិវត្ត​នៃ​រោគសញ្ញា​ក្រហាយ​ទ្រូង។ ​​៣. របប​អាហារ អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​ អាច​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ដែល​អាហារ​ទាំង​នេះ​ រួម​មាន​អាហារ​ហឹរ ខ្លាញ់​ច្រើន​​ ឬ​អាហារ​ចៀន ពពួក​ផ្លែ​ក្រូច សូកូឡា កាហ្វេអ៊ីន​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស។ល។ ៤. ការ​ប្រែប្រួល​រូបរាងកាយ ​ស្រប​ពេល​ដែល​ទារក​លូតលាស់ ស្បូន​ដែល​រីក​ធំ​អាច​រុញ​ក្រពះ​ឡើង​ទៅ​ខាង​លើ និង​បង្កើន​ឱកាស​នៃ​ការ​ច្រាល់​អាស៊ីដ​ និង​ក្រហាយ​ទ្រូង។ ៥. ស្រ្តេស និង​ផ្លូវ​ចិត្ត ស្រ្តេស និង​ការ​ថប់​បារម្ភ អាច​ធ្វើ​ឲ្យ​រោគសញ្ញា​ក្រហាយ​ទ្រូង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ជាក់ស្តែង ម៉ាក់​ៗ​អាច​​មាន​ការ​ប្រែប្រួល​អារម្មណ៍ និង​កើនឡើង​កម្រិត​ស្ត្រេស​អំឡុង​ពេល​ពពោះ ដែលកត្តានេះ​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​អាការៈ​ក្រហាយ​ទ្រូង។ គន្លឹះ​ជៀសវាង​បញ្ហា​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ជៀសវាង​អាហារ​ដែល​នាំ​ឲ្យ​ក្រហាយ​ទ្រូង ទំពារ​អាហារ​យឺត​ៗ និង​ឲ្យ​ម៉ត់​ល្អ ជៀសវាង​​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ស្លៀក​សំលៀកបំពាក់​​រលុង​ៗ ជា​ពិសេស​នៅ​បរិវេណ​ពោះ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ ហាត់​ប្រាណ​បែប​ស្រាលៗ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺទ្វារមាសអំឡុងពេលពពោះ

អាការៈ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ​ គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​ទូទៅ។ ជាក់ស្តែង ការ​រីក​ធំ​នៃ​ស្បូន​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ចំណែក​នៅ​ត្រី​មាស​ចុង​ក្រោយ​វិញ អាការៈ​ឈឺ​ទ្វារ​មាស​នេះ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​ ដូចជា​ការ​រីក​មាត់​ស្បូន ទម្ងន់​របស់​ទារក​ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ទៅ​កាន់​ទ្វារ​មាស។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​តាម​រយៈ​ការ​ម៉ាស្សា និង​ធ្វើ​លំហាត់​ប្រាណ​អាង​ត្រគាក​ជា​ដើម។ ​មូលហេតុ​បង្ក​នៃ​ការ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ អាការៈ​ឈឺ​ទ្វារ​មាស ឬ​ឈឺ​អាង​ត្រគាក​អំឡុង​ពេល​ពពោះ​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ នៅ​ពេល​ដែល​រាងកាយ​យើង​កំពុង​តែ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្មី​ៗ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ដែល​ម៉ាក់​​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. លំហូរ​ឈាម​៖ អំឡុង​ពេល​ពពោះ ជា​ទូទៅ លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន​មាន​ការ​កើន​ឡើង ដែល​​បង្ក​ជា​ការ​ឈឺចាប់។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​ ក៏​អាច​បណ្តាល​មក​ពី​សរសៃ​ឈាម​វ៉ែន​នៅ​ត្រង់​តំបន់​ទ្វារ​មាស ឬ​សរសៃ​ឈាម​រីក​ធំ​នៅ​តំបន់​អាង​ត្រគាក។ ​​២. ការ​ឆ្លង​មេរោគ៖ ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស​អាច​កើត​ឡើង​ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​ទ្វារ​មាស។ ជួនកាល​ ការ​ឆ្លង​មេរោគ​ទ្វារ​មាស ឬ​អាង​ត្រគាក អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ឈឺ​ចាប់​នៅ​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ចង្អោរ រាករូស ឬ​ឈឺ​ខ្នង​ជា​ដើម។ ៣. ការ​បើកមាត់​ស្បូន ៖ ប្រសិនបើ​ម៉ាក់​មាន​អាការៈ​ឈឺ​ដូច​គេ​ចុក​ ជា​ពិសេស​នៅ​ត្រី​មាស​ចុង​ក្រោយ នោះ​អាច​បណ្តាល​មក​ពី​ការ​បើក​នៃ​មាត់​ស្បូន។ ការ​បើក​មាត់​ស្បូន​នេះ អាច​កើត​ឡើង​រយៈពេល​ពីរ​បី​សប្តាហ៍​មុន​សម្រាល​ ដែល​អាច​មាន​ធ្លាក់​ឈាម​​ថែម​ទៀត​ផង។ ៤. សម្ពាធ​គភ៌៖ ទារក​ដែល​កំពុង​លូតលាស់​នៅ​លើ​តំបន់​អាង​ត្រគាក អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ដូច​គ្នា ដែល​ការ​ឈឺចាប់​នេះ អាច​មាន​រយៈពេល​ពីរបី​វិនាទី ឬ​ពីរ​បី​នាទី និង​យូរ​ជាង​នេះ។ ករណី​នេះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់ៗថែទាំខ្លួនបែបណាល្អនៅត្រីមាសទី១ដល់ទី៣? ដើម្បីសុវត្ថិភាពយើង និងទារកក្នុងផ្ទៃ

ការ​ពពោះ គឺ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្រី​ៗ​យើង ដែល​រួម​ផ្សំ​ជាមួយ​នឹង​ភាព​រំភើប​រីករាយ និង​ស្រ្តេស​ក្នុង​ដំណើរ​ការ​មួយ​នេះ។ ពិត​ណាស់​ ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ ដំណេក ការ​ប្រើ​ថ្នាំ និង​សុខភាព​ផ្លូវ​ចិត្ត​គ្រប់​ត្រី​មាស​ទាំង​អស់ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​ការ​ពពោះ​វិវត្តដោយ​រលូន និង​មាន​​សុវត្ថិភាព​គ្រប់​ត្រី​មាស​ទាំង​ ម៉ាក់​ៗ​អាច​អនុវត្តន៍​​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ អំឡុង​ពេល​ត្រី​មាស​ទី​១ ចាប់​ពី​ពេល​ទើប​មាន​ផ្ទៃពោះ​ រហូត​ដល់​សប្តាហ៍​ទី​១២ ស្ត្រី​ពពោះ​គប្បី​៖ ញ៉ាំ​អាហារ​បំប៉ន​ផ្សំ​ពី​អាស៊ីដ​ហ្វូលីក ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ ញ៉ាំ​អាហារ​តិចតួច ប៉ុន្តែ​ឲ្យ​បាន​ញឹកញាប់ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ដើរ​ឲ្យបាន​រាល់​ថ្ងៃ ពិសេស​ក្រោយ​ញ៉ាំ​អាហារ ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ជៀសវាង​ប្រើប្រាស់​ថ្នាំ ដោយ​​គ្មាន​វេជ្ជបញ្ជា គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ ជៀសវាង​ជក់​បារី កុំញ៉ាំ​គ្រឿង​ស្រវឹង និង​កុំញ៉ាំជាតិ​កាហ្វេអ៊ីន ជៀសវាង​ញ៉ាំ​ផ្លែ​ល្ហុង​ឆៅ​ក្នុង​ដំណាក់​កាល​នេះ។ អំឡុង​ពេល​ត្រី​មាស​ទី​២ និង​ទី​៣ ត្រី​មាស​ទី​២ ចាប់​ផ្តើម​ពី​សប្តាហ៍​ទី​១៣ និង​បញ្ចប់​នៅ​សប្តាហ៍​ទី​២៦។ ចំពោះ​ត្រី​មាស​ទី​៣ គឺ​រាប់​ចាប់​ពី​សប្តាហ៍​ទី​២៧ ដល់​ពេល​ដែល​ម៉ាក់​ៗ​សម្រាល។ អំឡុង​ត្រី​មាស​ទាំង​២​នេះ ស្ត្រី​ពពោះ​ អាច​ប្រឈម​នឹង​អាការៈ​ឈឺចាប់​ និង​ហើម។ គន្លឹះ​ដែល​យើង​គួរ​ធ្វើ​៖ [embed-health-tool-due-date] ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​យូហ្គា និង​សមាធិ ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង កុំជក់​បារី កុំប្រើប្រាស់​គ្រឿង​ញៀន​ និង​កុំញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ ជៀសវាង​រួម​ភេទ​ នៅ​ត្រី​មាស​ទី​៣ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស