backup og meta

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 24, 2023

    ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

    អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ដូច​ទៅ​នឹង​ផ្លែ​ប៉ោម​ពណ៌​ក្រហម​ដែរ ផ្លែ​ប៉ោម​ខៀវ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​អាច​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។

    អត្ថប្រយោជន៍​សុខភាព​​ទាំង​៦​នៃ​ផ្លែ​ប៉ោម​ខៀវ

    ១. ជំរុញ​ការ​រំលាយ​អាហារ

    ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​បញ្ហា​រំលាយ​អាហារ​ ដូចជា​ទល់លាមក និង​រលាក​ពោះវៀន។ យ៉ាង​ណា​មិញ ប៉ោម​​ខៀវ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​ឲ្យ​ដំណើរការ​បាន​រលូន។

    ២. បញ្ចៀស​ការ​បំផ្លាញ​DNA

    រាងកាយ​របស់​យើង​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​យ៉ាង​ច្រើន​អំឡុង​ពេល​ពពោះដែរ ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បំផ្លាញ​ DNA និង​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​ពេល​ក្រោយ។ ដូច្នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​​ខៀវ​ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​និងអាច​ជួយ​ការពារ​ការ​បំផ្លាញ​ DNAនៅ​ក្នុង​រាងកាយ​។

    ៣. បង្ការ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

    សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​គ្រោះថ្នាក់​ទាំង​ម៉ាក់​ និង​​ទារក​ក្នុង​ផ្ទៃ។ ដោយ​សារ​តែ​កង្វះ​វីតាមីន​ C ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ធ្ងន់ធ្ងរ ដូច​នេះ​ហើយ​ យើង​គួរ​បំពេញ​ជាតិ​វីតាមីន​C ដែល​អាច​រក​បាន​នៅ​ក្នុង​ផ្លែ​ប៉ោម​ខៀវ​។

    ផ្លែប៉ោម

    ៤. ល្អ​ចំពោះ​ស្បែក

    ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​ស្បែក​ផ្សេងៗ​អំឡុង​ពេល​ពពោះ។ អ៊ីចឹង​ហើយ ​ប្រសិនបើ​យើង​ចង់​បាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​​ជា​ប្រចាំ​ ពីព្រោះ​ថា​ផ្លែឈើ​មួយ​ប្រភេទ​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន​ A, B និង ​C ដែល​ល្អ​បំផុត​ចំពោះ​ស្បែក។

    ៥. ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ

    ការ​បញ្ចេញ​ទឹកប្រមាត់​ច្រើន​ពេក​ពី​ថ្លើម អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ពពោះ ដែល​រួម​មាន​កូន​កើត​មិន​គ្រប់ខែ។ ប៉ុន្តែ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​ មាន​សារៈសំខាន់​ចំពោះ​សុខភាព​ថ្លើម​ ដែល​អាច​បង្ការ​បញ្ហា​មួយ​នេះ​បាន។

    ៦. បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ មាន​ការ​កើន​ឡើង​ពី​៦%ក្នុង​ឆ្នាំ២០១៦ ដល់​៨.៣%​ត្រឹម​ឆ្នាំ​២០២១។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​​ជា​ច្រើន​ តួយ៉ាង​ដូចជា​ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ​ផ្លែ​ប៉ោម​​ខៀវ​ អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ថែម​ទៀត​ផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម