backup og meta

តិចនិកទាំង៥ បង្ការស្នាមសង្វារអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25, 2023

    តិចនិកទាំង៥ បង្ការស្នាមសង្វារអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

    ស្នាម​សង្វារ​តែង​កើត​ឡើង​អំឡុង​ពេល​ពពោះ ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាច់​រហែក​តូច​ៗ​នៃ​ជាលិកា​យឺត​​ខាង​ក្រោម​ស្បែក​ ហើយ​ជា​រឿយ​ៗ​ ម៉ាក់​ៗ​នឹង​សង្កេត​ឃើញ​ស្នាម​សង្វារ​ដែល​មាន​ពណ៌​ស្វាយ ត្នោត​បែក​ក្រហម ឬ​ត្នោត​ចាស់​ អាស្រ័យ​ទៅ​តាម​​សម្បុរ​ស្បែក​របស់​យើង​ម្នាក់​ៗ។

    ស្ត្រី​​ប្រមាណ​៩០% កើត​មាន​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ ដោយ​សារ​តែ​ការ​លាតសន្ធឹង​នៃ​ស្បែក​ពោះ សុដន់​ ត្រគាក និង​គូទ។

    មូលហេតុ​បង្ក​នៃ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ

    កត្តា​ហានិភ័យ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ស្នាម​សង្វារ​មាន​ដូចជា​៖

    • ការ​លាត​សន្ធឹង​នៃ​រាងកាយ៖ រាងកាយ​យើង​នឹង​​រីក​មាឌ​ឥត​ឈប់ឈរ​​អំឡុង​ពេល​ពពោះ ដែល​នាំ​ឲ្យ​ស្បែក​កើត​មាន​ស្នាម​សង្វារ។
    • អ័រម៉ូន៖ ការ​កើន​ឡើង​នៃ​អ័រម៉ូន​មាន​ផ្ទៃពោះ នឹង​ទាញ​​យក​ជាតិ​ទឹក​បន្ថែម​ចូល​ទៅ​ក្នុង​ស្បែក​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ដាច់​​រលាត់​នៅ​ពេល​លាត​សន្ធឹង។ ប្រការ​នេះ អាច​នាំ​ឲ្យ​កើត​មាន​ស្នាម​សង្វារ​។
    • ប្រវត្តិ​គ្រួសារ​៖ ប្រសិនបើ​​ម៉ាក់​របស់​យើង​​មាន​ស្នាម​សង្វារ​​អំឡុង​ពេល​មាន​ផ្ទៃពោះ យើង​ក៏​អាច​ប្រឈម​នឹង​ការ​កើត​​មាន​ស្នាម​សង្វារ​ដូច​គ្នា។

    ស្នាម​សង្វារ​អាច​បង្ក​ការ​ឈឺចាប់​ ឬ​គ្រោះថ្នាក់​ដែរ​អត់?

    ពិត​ណាស់​ ស្នាម​សង្វារ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទារក និង​ម៉ាក់​ៗ​ឡើយ ប៉ុន្តែ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ម៉ាក់​ៗ​ខ្លះ​ ក៏​ប្រឈម​នឹង​ការ​បាក់​ទឹក​ចិត្ត​ផង​ដែរ។

    ស្នាមសង្វារ

    ម៉ាក់​ចេញ​សង្វារ​នៅ​ត្រី​មាស​ទី​ប៉ុន្មាន​?

    ស្ត្រី​ពពោះ អាច​ចេញ​ស្នាម​សង្វារ​ក្នុង​ត្រី​មាស​ទី​២ និង​ទី​៣ ឬ​នៅ​ក្នុង​អំឡុង​ខែ​ទី​៦ និង​ទី​៧​នៃ​ការ​ពពោះ។

    យើង​អាច​បង្ការ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ​ ដោយ​វិធី​ណា​ខ្លះ?

    គ្នា​យើង​អាច​អនុវត្តន៍​តិចនិក​មួយ​ចំនួន​​ដូច​ខាង​ក្រោម​ ដើម្បី​បង្ការ​ស្នាម​សង្វារ​អំឡុង​ពេល​ពពោះ៖

    • គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ ជៀសវាង​ការ​ឡើង​ទម្ងន់​ខ្លាំង​ជ្រុល
    • ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២​លីត្រ​ក្នុង​មួយ​ថ្ងៃ
    • ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខូឡាជែន និង​ជាតិ​សរសៃ​ ដើម្បី​ជួយ​បន្តឹង​ស្បែក​។ នៅ​ពេល​ដែល​ស្បែក​យើង​រឹងមាំ គឺ​​មិន​ងាយ​ដាច់​រហែក ឬ​មាន​ស្លាកស្នាម​ឡើយ។ បន្ថែម​ពី​នេះ យើង​គួរ​បញ្ចូល​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី វីតាមីន​C វីតាមីន ​E វីតាមីន ​B2 និង ​B3។
    • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
    • ក្រៅ​ពី​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ និង​ធ្វើ​លំហាត់​ប្រាណ គ្នា​យើង​ក៏​អាច​ក្រែម​ផ្តល់​សំណើម ឬ​ពពួក​Bio-oil ​សម្រាប់​ស្ត្រី​ពពោះ​ជា​ប្រចាំ ​ដោយ​ធ្វើ​ការ​ម៉ាស្សា​នៅ​លើ​រាងកាយ​ថ្នម​ៗ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ តាំង​ពី​នៅ​ត្រី​មាស​ទី​១ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​ភាព​យឺត​ និង​មាន​ជាតិ​ទឹក​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម