backup og meta

ស្រីៗពពោះលែងបារម្ភឡើងសង្វារ បើអនុវត្តតិចនិកប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 26, 2021

    ស្រីៗពពោះលែងបារម្ភឡើងសង្វារ បើអនុវត្តតិចនិកប៉ុន្មាននេះ

    អំឡុង​ពេល​ពពោះ ក្រៅ​ពី​ថែទាំ​សុខភាព​ទូទៅ​របស់​គភ៌ និង​ខ្លួន ម៉ាក់​ៗ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ថែ​សម្រស់​ខ្លួន​ដែរ ព្រោះ​ស្នាម​សង្វារ ជា​ការ​រំខាន​ទូទៅ​បំផុត​ក្នុង​ពេល​នេះ។ ត្បិត​តែ​វា​កើត​ឡើង​អំឡុង​ពេល​ពពោះ តែ​មិន​ប្រាកដ​ពេល​សម្រាល​កូន​រួច ស្នាម​សង្វារ​នឹង​រលាយ​បាត់​ពី​រាងកាយ​ម៉ាក់ៗ​នោះ​ទេ ហេតុ​នេះ ស្រីៗ​យើង​​ត្រូវ​ចេះ​តិចនិក​ការពារ​សង្វារ​កុំ​ឲ្យ​កើត​ឡើង​។ អត្ថបទនេះ​នឹង​ប្រាប់​ស្រីៗ​យើង​ពី​តិចនិក​មួយ​ចំនួន​ដោះស្រាយ​បញ្ហា​សង្វារ​នេះ​។​

    ១. បិទម៉ាសពោះ

    ការ​ប្រើ​ម៉ាស ជា​វិធី​ផ្ដល់​សំណើម​ដល់​ពោះ​ដ៏​ល្អ​បំផុត ព្រោះ​វា​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ជួយ​ឲ្យ​ពោះ​ស និង​ជួយ​ឲ្យ​ស្បែក​ពោះ​រលោង។ ម៉ាក់ៗ​ពពោះ​អាច​ប្រើ​ម៉ាស​ពោះ ដើម្បី​ការពារ​ស្នាម​សង្វារ​តាំងពី​គភ៌​បាន ៣-៤ ខែ​ឡើង ហើយ​មួយ​សប្ដាហ៍​ប្រើ​ម្ដង រហូត​ដល់សម្រាល​កូន​ ដែល​ការ​ធ្វើ់​ដូច​នេះ អាច​ជួយ​ម៉ាក់ៗ​ទប់ស្កាត់​បញ្ហា​សង្វារ​នេះ​បាន​។

    ២. លាប​ឡេ/ប្រេង ការពារ​ស្នាម​សង្វារ

    វិធី​ការពារ​កុំឲ្យ​ស្នាម​សង្វារ​លេច​ចេញ​លើ​ពោះ គឺ​ត្រូវ​លាប​ប្រេង ឬ​ឡេ​នៅ​ពោះ​តាំងពី​ទម្ងន់​ដំបូង​ៗ ព្រោះ​ថា​កាលណា​យើង​ផ្ដល់​សំណើម​ដល់បរិវេណពោះ​បាន​ច្រើន​ នោះ​​ពេល​ពោះ​ចាប់ផ្ដើមរីក​​ធំ ស្បែក​ពោះ​ក៏​មិន​ស្ងួត ដែល​អាច​ការពារ​ការ​លេច​ចេញ​ស្នាម​សង្វារ​បាន។

    ម៉ាក់ៗ​អាច​ជ្រើស​រើស​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អូលីវ​ធម្មជាតិ​ ដើម្បី​ផ្ដល់​សំណើម​ដល់​ពោះ​ ដើម្បី​ការពារ​ស្នាម​សង្វារ ឬ​អាច​ជ្រើស​រើស​ប្រើ​ជា​ផលិតផល​គ្រីម ឬ​ឡេ​ការ​ពារ​សង្វារ​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក ពិសេស​មាន​ផ្ទុក​សារធាតុ Occlusives (មាន​មុខ​ងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។

    លាបការពារសង្វារ

    ៣. ចៀស​វាង​ស្លៀក​ពាក់​រឹបៗ

    កាល​ណា​ម៉ាក់ៗ​ស្លៀក​ពាក់​រឹប ឬ​តឹង​ៗ​ពេក អាច​បណ្ដាល​ឲ្យ​រមាស់ អេះ ហើយ​ស្បែក​ត្រង់​បរិវេណ​នោះ​ចាប់ផ្ដើម​ស្ងួត​ទៅ​ៗ ដែល​ធ្វើឲ្យ​ស្នាម​សង្វារ​ចាប់ផ្ដើម​កើត​ឡើង​ភ្លាម​ៗ​ដែរ។

    ៤. គ្រប់​គ្រង​ទម្ងន់​បាន​ល្អ

    ការ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​ពពោះ ប៉ុន្តែ​ម៉ាក់ៗ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​បែក​សាច់​ខ្លាំង​ពេក​ដែរ ព្រោះ​បើ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ពេល​ពពោះ ធ្វើ​ឲ្យ​ស្បែក​រីក ងាយ​នឹង​ឡើង​ស្នាម​សង្វារ។ បើ​ឡើង​ទម្ងន់ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ឡើង​លើស​ពី ១៣ គីឡូក្រាម ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល។

    ក្រៅ​ពី​ចំណុច​ខាង​លើ​នេះ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​មាន​របប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​ដល់​សុខភាព សម្រស់ និង​កុំ​ភ្លេច​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ទៅ​តាម​ក្បាច់​ដែល​សម​ស្រប​ក្នុង​ត្រី​មាស​នីមួយៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម