១. លំហូរឈាមទៅកាន់តម្រងនោម
នៅពេលដែលយើងហាត់ប្រាណ លំហូរឈាមទៅកាន់តម្រងនោមនឹងថយចុះ ដោយសារតែការកើនឡើងនៃសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទស្វយ័ត។ ការកាត់បន្ថយលំហូរឈាមនេះ គឺចាំបាច់ក្នុងការរក្សាសម្ពាធឈាម នៅពេលដែលសរសៃឈាមរីករាលដាលនៅក្នុងសាច់ដុំកំពុងដំណើរការ។ ដោយសារតែការធ្លាក់ចុះនៃលំហូរឈាមនេះ បរិមាណសារធាតុរាវត្រូវបានច្រោះដោយតម្រងនោមក៏ត្រូវបានកាត់បន្ថយអំឡុងពេលធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅខ្លាំង ដែលជាលទ្ធផល វាធ្វើឲ្យការផលិតទឹកនោមថយចុះ។
២. រក្សារ សូដ្យូម និងតុល្យភាពអង្គធាតុរាវ
ជាមួយគ្នានេះដែរ យើងអាចបាត់បង់បរិមាណសារធាតុរាវសំខាន់ៗ ដូចជាសូដ្យូមមួយចំនួនទៅក្នុងញើស ពេលយើងធ្វើលំហាត់ប្រាណ។ ដើម្បីរក្សាលំនឹងសារធាតុរាវពេលយើងហាត់ប្រាណ តម្រងនោមបានរក្សាជាតិសូដ្យូម និងស្រូបយកជាតិទឹកម្ដងទៀត ដែលរួមចំណែកដល់ការកាត់បន្ថយការផលិតទឹកនោម។ ទោះបីជាបរិមាណសារធាតុរាវដែលបានបម្រុងទុកតាមវិធីនេះ អំឡុងពេលធ្វើលំហាត់ប្រាណមានចំនួនតិចតួច បើប្រៀបធៀបទៅនឹងបរិមាណដែលយើងបែកញើស ប៉ុន្តែតម្រងនោមនៅតែបន្តរក្សាជាតិសូដ្យូមរយៈពេលច្រើនម៉ោង ឬច្រើនថ្ងៃ បន្ទាប់ពីការធ្វើលំហាត់ប្រាណខ្លាំងក្លា ដើម្បីស្តាកម្រិតធម្មតាវិញ។