ក្នុងអំឡុងពេលពពោះ ស្រីៗយើងប្រហែលជាចង់ញ៉ាំអាហារផ្អែមៗដូចជានំឃេក និងស្ករគ្រាប់ជាដើម។ ពិតណាស់ ការញ៉ាំអាហារបែបនេះម្ដងម្កាល គឺមិនបង្កជាបញ្ហាអ្វីឡើយ ប៉ុន្តែប្រសិនបើម៉ាក់ៗញ៉ាំច្រើនជ្រុល វាអាចផ្ដល់ផលប៉ះពាល់ជាច្រើនដល់យើង និងកូនក្នុងផ្ទៃ។ ជាក់ស្ដែង របបអាហារមានសារសំខាន់ណាស់ ជាពិសេសគឺនៅអំឡុងពេលមានផ្ទៃពោះនេះតែម្ដង ប៉ុន្តែនំឃេកភាគច្រើនផ្ដល់តម្លៃអាហារូបត្ថម្ភតិចតួចបំផុត។ យ៉ាងណាមិញ យើងអាចពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងពីបរិមាណសមស្របដែលស្ត្រីពពោះអាចញ៉ាំបាន និងពុំមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។