មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើ​ម៉ាក់​ពពោះ ឬ​កំពុង​ត្រៀម​យក​កូន​ គួរ​តែ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ថា ​ការ​រក​ឃើញ​វីរុស​នេះ​ទាន់​ពេលវេលា អាច​ការពារ​ខ្លួន​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​បាន។ ក្នុង​ករណី​ដែល​យើង​ផ្ទុក​មេរោគ​អេដស៍ តើ​អាច​ចម្លង​ទៅ​អា​អូន​ក្នុង​ផ្ទៃ​បាន​អត់? ជា​ទូទៅ បើ​ម៉ាក់​ផ្ទុក​មេរោគ​អេដស៍​អំឡុង​ពេល​ពពោះ គឺ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​ទៅ​កូន​បាន​ តាម​រយៈ​​របៀប​ទាំង​៣​នេះ ​ការ​ពពោះ ការ​សម្រាល​កូន ជា​ពិសេស​ការ​សម្រាល​កូន​តាម​ទ្វារ​មាស ការ​បំបៅ​ដោះ​កូន ទោះ​យ៉ាង​​នេះ​ក្តី ការ​ផ្ទុក​មេរោគ​អេដស៍​មិន​មែន​បាន​ន័យ​ថា​យើង​មិន​អាច​យក​កូន​បាន​ទេ បើ​យើង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា នោះ​យើង​ច្បាស់​ជា​អាច​បញ្ចៀស​ការ​ឆ្លង​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ក៏​ដូចជា​ថែទាំ​សុខភាព​ខ្លួន​ឯង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន ប្រសិនបើ​គ្នា​យើង​​ចង់​បាន​កូន​ ប៉ុន្តែ​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍​ តើ​យើង​ធ្វើ​ម៉េច​ល្អ? សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​កូន​ គួរ​តែ​​នាំ​ដៃគូ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជាមួយ​គ្នា​ ហើយ​ប្រសិនបើ​ដៃគូ​មាន​ផ្ទុយ​មេរោគ​អេដស៍ ហើយ​យើង​មិន​មាន​ផ្ទុក​ទេ​នោះ ស្រីៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​អេដស៍ (PrEP) ដើម្បី​ការពារ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ឆ្លង​ដ៏​កាចសាហាវ​មួយ​នេះ។ ចំណុចសំខាន់ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]

អត្ថបទផ្សេងទៀតពី មុនមានផ្ទៃពោះ

ស្វែងរក មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ

កង្វះជាតិដែកអាចបង្កើនហានិភ័យនាំឲ្យគ្មានកូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាតិដែក​មាន​សារសំខាន់ណាស់​សម្រាប់​រាងកាយ បើ​ខ្វះជាតិដែក​យើង​អាច​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង និង​បញ្ហាសុខ​ភាព​ផ្សេង​ទៀត។ ដោយសារ​តែ​​រាងកាយ​របស់ស្រ្តីមាន​ការ​ប្រែប្រួល និង​រដូវ​មក​ច្រើន​ជ្រុល ធ្វើ​ឲ្យ​ស្រ្តី​ងាយ​​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ឬ​ជំងឺស្លេកស្លាំង​​ជា​រៀង​រាល់​ខែ ដែល​បញ្ហា​នេះ អាច​​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​​បាន។ សញ្ញា​នៃ​កង្វះ​ជាតិ​ដែក វិល​មុខ អស់​កម្លាំង និង​ហត់​ ត្រជាក់​រាងកាយ​ និង​ខ្សោយ​ ស្លេកស្លាំង។ កង្វះ​ជាតិ​ដែក​ និង​វីតាមីន​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ដោយ​របៀប​ណា​? ជាតិ​ដែក​គ្រប់គ្រង​ការ​អភិវឌ្ឍ និង​ការ​បង្កើត​កោសិកា ហើយ​បញ្ហា​ពិបាក​មាន​កូន កូន​កើត​មិន​គ្រប់​គីឡូ កូន​កើត​មុន​ខែ និង​រលូត​ សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​កង្វះ​ជាតិ​ដែក​។ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ដែល​ខ្វះ​ជាតិ​ដែក​ ក៏​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​បញ្ចេញ​ពង​អូវុល​ ដែល​នាំ​ឲ្យ​ពិបាក​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ បរិមាណ​នៃ​អុកស៊ីសែន​​ដែល​បញ្ជូន​ទៅ​កាន់​សរីរាង្គ​សំខាន់​ៗ ដូចជា​ស្បូន​ និង​អូវែ នឹង​ថយ​ចុះ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ដែក​ ហើយ​បើ​ទោះ​បី​ជា​យើង​បញ្ចេញ​ពង​អូវុល​បាន​ ក៏​គុណភាព​នៃ​ស៊ុត​មាន​ការ​អន់​ថយ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ យើង​អាច​ដោះស្រាយ​បញ្ហា​កង្វះ​វីតាមីន​ និង​ជាតិ​ដែក​ដោយ​វិធី​ណា? ពិត​ណាស់​ កង្វះ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​ក្នុង​រាងកាយ​ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​បញ្ហា​​សុខ​ភាព​។ ប៉ុន្តែ​ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ៖ ១. អាហារ​បំប៉ន ការ​ញ៉ាំ​អាហារ​បំប៉ន ជា​វិធីសាស្ត្រ​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដើម្បី​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​​ញ៉ាំ​អាហារ​បំប៉ន​គឺ​ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា ឬ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ២. របប​អាហារ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​របប​អាហារ​សុខភាព​ និង​មាន​តុល្យភាព ​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ហើយ​ដើម្បី​ធានា​ថា​រាងកាយ​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់។​ យើង​គួរ​បញ្ចូល​អាហារ​មួយ​ចំនួន​ដូចជា​ បន្លែ​ស្លឹក​បៃតង គ្រាប់​ធញ្ញជាតិ​ និង​សណ្តែក ដែល​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ចំណុចសំខាន់ ជាតិដែក​មាន​សារសំខាន់ណាស់​សម្រាប់​រាងកាយ […]


មុនមានផ្ទៃពោះ

សារធាតុរម្អិលនៅមាត់ស្បូន ពេលមានផ្ទៃពោះថ្មីថ្មោងមានសណ្ឋានបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សារធាតុ​រម្អិល​នៅ​មាត់​ស្បូន​ ជា​សារធាតុ​រាវ​ដែល​បញ្ចេញ​ដោយ​ក្រពេញ​នៅ​ក្នុង​ និង​ជុំវិញ​មាត់​ស្បូន។ សារធាតុ​រម្អិល​នេះ មាន​តួនាទី​ជួយ​បញ្ចេញ​ទឹក​រម្អិល​ និង​លាង​សម្អាង​តំបន់​ទ្វារ​មាស​របស់​យើង។ ការ​ប្រែប្រួល​អ័រម៉ូន​​ ក្នុង​អំឡុង​ពេល​នៃ​វដ្ដ​បន្ត​ពូជ មាន​ឥទ្ធិពល​លើ​បរិមាណ និង​កំហាប់​នៃ​សារធាតុ​រម្អិល​នេះ ព្រម​ទាំង​អាច​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី និង​លទ្ធភាព​មាន​កូន​​ផង​ដែរ។ ​​សារធាតុ​រម្អិល​នៅ​មាត់​ស្បូន​​មាន​សណ្ឋាន​ដូច​ម្ដេច​​នៅ​ពេល​មាន​ផ្ទៃពោះ​ថ្មីថ្មោង? សារធាតុ​រម្អិល​​នេះ​ មាន​សណ្ឋាន​រាង​​ខាប់​​នៅ​ពេល​ដែល​ស្រី​ៗ​យើង​ទើប​តែ​មាន​ផ្ទៃពោះ​ដំបូង ហើយ​នឹង​កើន​ឡើង​នៅ​ត្រី​មាស​ទី​១ ព្រម​ទាំង​ក្លាយ​ជា​រនាំង​ទឹក​រម្អិល​ ​សម្រាប់​​បិទ​មាត់​ស្បូន​ ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចុះ​បើ​​ធ្លាក់​សារធាតុ​រម្អិល​មាត់​ស្បូន​មាន​​ពណ៌​ផ្កាឈូក​ ឬ​ពណ៌​ត្នោត? អំឡុង​ពេល​ដែល​ម៉ាក់​ៗ​ទើប​តែ​មាន​ផ្ទៃពោះ គឺ​អាច​​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ពណ៌​ត្នោត​ នៅ​ចន្លោះ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​១២​នៃ​ការ​ពពោះ ដែល​ជា​ឈាម​ក​កំណើត។ ប៉ុន្តែ​ ជួន​កាល​ ម៉ាក់​ក៏​មិន​មាន​ធ្លាក់​ឈាម​នៅ​ពេល​ក​កំណើត​​ដូច​គ្នា។ [embed-health-tool-due-date] ម៉េច​បាន​ស្រី​ៗ​ខ្លះ​ធ្លាក់​ទឹក​រម្អិល​ច្រើន​មុន​ពេល​មក​រដូវ? ប្រសិនបើ​​គ្នា​យើង​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​សារធាតុ​រម្អិល​មុន​ពេល​មក​រដូវ ឬ​ក្រោយ​ធ្លាក់​មេ​ជីវិត នោះ​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ។ ក្នុង​ករណី​ដែល​សារធាតុ​រម្អិល​មាន​សភាព​ថ្លា និង​រាវ គឺ​រាងកាយ​យើង​កំពុង​តែ​ត្រៀម​មក​រដូវ។ យ៉ាង​ណា​មិញ ប្រសិនបើ​សារធាតុ​រម្អិល​មាន​សភាព​ខាប់​ បាន​ន័យ​ថា​ម៉ាក់​ៗ​កំពុង​តែ​មាន​ផ្ទៃពោះ​ហើយ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការត្រៀមយកកូន

កំពុងព្យាយាមយកកូន គួរប្រើផលិតផលថែទាំស្បែកបែបណា​ត្រឹម​ត្រូវ?

ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​ អាច​​បញ្ចៀស​បញ្ហា​ស្បែក​ផ្សេង​ៗ​ ក៏​ដូចជា​ជួយ​​ចិញ្ចឹម​បំប៉ន​ស្បែក​ឲ្យ​​នៅ​ក្មេង​ជាង​វ័យ។ យ៉ាង​ណា​មិញ គ្នា​យើង​គួរ​​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​ដាក់​​លក់​នៅ​តាម​ទីផ្សារ​ និង​ដោយ​​គ្មាន​ការ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ​ជាមុន​​​ ​​ពិសេស​នៅ​អំឡុង​ពេល​​ព្យាយាម​យក​កូន​តែ​ម្ដង។ ​​​ផលិតផល​ថែ​រក្សា​សម្រស់​​គួរ​ប្រើ​អំឡុង​ពេល​ព្យាយាម​យក​កូន ផលិតផល​ដែល​មាន​សុវត្ថិភាព​ និង​ណែនាំ​ឲ្យ​ប្រើ​នៅ​​អំឡុង​ពេល​ព្យាយាម​យក​កូន​ រួម​មាន​៖ ១. សារធាតុ​Niacinamide និង Azelaic acid ពិត​ណាស់​ បញ្ហា​មុន​ជា​កង្វល់​ទូទៅ​របស់​ស្រីៗ​យើង​ជា​ច្រើន​ដែល​កំពុង​ព្យាយាម​យក​កូន ប៉ុន្តែ​​គ្នា​យើង​គួរ​ស្វែង​រក​គ្រឿង​ផ្សំ​ជាក់លាក់​មួយ​ចំនួន ដូចជា​Niacinamide និង Azelaic acid ដែល​មាន​សុវត្ថិភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ២. វីតាមីន​C ចំណែក​វីតាមីន​C ​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម​​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ ដោយ​មាន​សមត្ថភាព​ជួយ​ដោះស្រាយ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​តឹងណែន​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ក្រែម​ការពារ​កម្ដៅ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ប្រើ​ក្រែម​ការពារ​កម្ដៅ​ដោយ​មិន​រើស​ពណ៌​សម្បុរ​ស្បែក​ឡើយ។ ជាក់ស្ដែង ក្រែម​ការពារ​កម្ដៅ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​ដែល​ព្យាយាម​យក​កូន​ ពីព្រោះ​អ័រម៉ូន​​មាន​ផ្ទៃពោះ​ជាក់លាក់​ អាច​ធ្វើ​ឲ្យ​​ស្បែក​យើង​ងាយ​បំផ្លាញ​​ដោយ​កម្ដៅ​ថ្ងៃ។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPE​៣០​ និង​លាប​រៀង​រាល់​២​ម៉ោង​ម្ដង​ នៅ​ពេល​ដែល​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ។ [embed-health-tool-due-date] ​​ផលិតផល​ថែ​រក្សា​សម្រស់​​មិន​​គួរ​ប្រើ​អំឡុង​ពេល​ព្យាយាម​យក​កូន ១. ពពួក​Retinol អ្នក​ដែល​មាន​ផ្ទៃពោះ ឬ​ព្យាយាម​យក​កូន​គួរ​ជៀសវាង​សារធាតុ​Retinol និង​Retinoidដោយ​សារ​តែ​សារធាតុ​ប្រភេទ​នេះ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ និង​សរសៃ​ឈាម​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? សារធាតុ​Accutane ​សារធាតុ​Accutane​ ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​មុន​យ៉ាង​មាន​ប្រសិទ្ធភាព […]


ឧបសគ្គការមានកូននិងការព្យាបាល

ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?

ជំងឺ​ទឹក​នោម​ផ្អែម​ ជា​បញ្ហា​សុខភាព​មួយ​ដែល​រាងកាយ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន។ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​កាត់បន្ថយ​អត្រា​បន្ត​ពូជ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​គូស្នេហ៍​​កំពុង​​តែ​ចង់​បាន​កូន​ដូច​គ្នា។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​ការ​ធ្លាក់​ជីវិត​របស់​ស្ត្រី​ដោយ​របៀប​ណា? ​ជាក់ស្ដែង ​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ពិបាក​មាន​កូន។ នៅ​ពេល​ជាមួយ​គ្នា ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​បន្ត​ពូជ និង​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី ឬ​ការ​បញ្ចេញ​​អូវុល​ផង​ដែរ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាក​​ទាំង​នេះ​ រួម​មាន​៖ ជំងឺ​គីស​ទឹក​ក្រពេញ​អូវុល ការ​រាំង​រដូវ ​អស់​រដូវ​មុន​វ័យ​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ជំងឺ​មហារីក​អង់ដូម៉ែត្រ (ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​មាន​វដ្ដ​រដូវ។ គន្លឹះ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​? ដើម្បី​គ្រប់គ្រង ឬ​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​ គ្នា​យើង​គួរ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដូច​តទៅ​៖ ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម គ្រប់គ្រង​ស្ត្រេស ឬ​ការ​ថប់​បារម្ភ ឈប់​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


មុនមានផ្ទៃពោះ

ដឹងអត់ថាទម្លាប់ទាំង៥នេះ អាចនាំឲ្យប្រឈមបញ្ហាពិបាកមានកូន

​នៅ​ពេល​ខ្លះ គ្នា​យើង​អាច​​មិន​ចាប់​អារម្មណ៍​នឹង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ប៉ុន្តែ​ទម្លាប់​ទាំង​នេះ អាច​ជា​ឫសគល់​នាំ​ឲ្យ​យើង​បាត់បង់​លទ្ធភាព​មាន​កូន​បាន។ មិន​ថា​យើង​កំពុង​តែ​ព្យាយាម​យក​កូន​ ឬ​អត់​ទេ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿងរ៉ាវ​តូចតាច​ទាំង​នេះ។ ១. សារធាតុ​គីមី​នៅ​ក្នុង​ផ្ទះ លទ្ធភាព​មាន​កូន​របស់​គូស្នេហ៍​ អាច​ថយ​ចុះ​ប្រសិនបើ​យើង​ប្រឈម​នឹង​សារធាតុ​គីមី ​ជាតិ​ពុល​ ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​ឧស្សាហកម្ម​ជាក់លាក់​ ដែល​អាច​ធ្វើ​ឲ្យ​ឱកាស​មាន​ផ្ទៃពោះ​ថយ​ចុះ​រហូត​ដល់​២៩​ភាគរយ។ សារធាតុ​ទាំង​នេះ រួម​មាន​PCBs, Phthalates និង​ Furan ដែល​មាន​នៅ​ក្នុង​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ ដូចជា​ផលិតផល​សម្អាត និង​ផលិតផល​ថែ​រក្សា​សម្រស់។ ២. សុខភាពផ្លូវ​ភេទ ជាមួយ​គ្នា​នេះ​ដែរ ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ អាច​​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ។ ពិត​ណាស់​ ជំងឺ​កាមរោគ​ជា​ច្រើន​មិន​​​បង្ហាញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ប៉ុន្តែ​បើ​យើង​មិន​បាន​ព្យាបាល​ទេ​នោះ ជំងឺ​កាមរោគ​​អាច​រារាំង​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើង​បាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​៣. ស្ត្រេស គ្នា​យើង​ដឹង​អត់​ថា ស្រ្តេស​ជះ​​ឥទ្ធិពល​អវិជ្ជមាន​​លើ​បញ្ហា​មាន​ផ្ទៃពោះ​? ហើយ​ការ​កើន​ឡើង​កម្រិត​ស្រ្តេស អាច​រឹតត្បិត​ប្រព័ន្ធ​បន្ត​ពូជ​ទាំង​បុរស និង​ស្ត្រី​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ។ [embed-health-tool-due-date] ៤. ការ​ជក់​បារី ​ក្រៅ​ពី​​បង្ក​គ្រោះថ្នាក់​​ដល់​សួត និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​​ជំងឺ​ជា​ច្រើន​ទៀត ការ​ជក់​បារី​ក៏​ប៉ះពាល់​ដល់​ការ​មាន​កូន​ដូច​គ្នា។ ជាក់​ស្ដែង ការ​​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ត្រី​អស់​រដូវ​មុន​វ័យ​ និង​អាច​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​​ធ្លាក់​ចុះ​ផង​ដែរ។ ​៥. កាហ្វេ​អ៊ីន​ ដល់​ពេល​ដែល​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ហើយ​ ប្រសិន​បើ​យើង​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ចំនួន​៣​ទៅ​៤​​ពែង​​ជា​រៀង​រាល់​ថ្ងៃ ពីព្រោះ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​អាច​កាត់បន្ថយ​​ការ​ផលិត​​មេ​ជីវិត​ឈ្មោល ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន​ និង​​ពិបាក​មាន​កូន​ថែម​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ យើង​គួរ​ញ៉ាំ​កាហ្វេ​អ៊ីន​ត្រឹម​២​ពែង ឬ​មិន​លើស​ពី​២៥០​មិល្លីលីត្រ​ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


ការត្រៀមយកកូន

កំពុងព្យាយាមយកកូន ស្រីៗយើងគួរតែធ្វើរឿងទាំងនេះ

​ស្រី​ៗ​យើង​ដឹង​អត់​ថា​ មុន​ពេល​ព្យាយាម​យក​កូន​ តើ​គួរ​ត្រៀម​អ្វី​ខ្លះ ដើម្បី​ជួយ​ឲ្យ​ឆាប់​មាន​ផ្ទៃពោះ និង​ជួយ​ជំរុញ​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ? ពិត​ណាស់​ សុខភាព​​ម៉ាក់​មុន​ពេល​មាន​ផ្ទៃពោះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ យើង​ចាំបាច់​អនុវត្ត​តាម​ការ​ណែនាំ​មួយ​ចំនួន​ដើម្បី​ធានា​ថា មាន​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់ ការពារ​សុខភាព​ទារក​នា​ពេល​អនាគតនិង​បញ្ចៀស​ហានិភ័យ​នៃ​ការ​ពពោះ។ រឿងរ៉ាវ​​ទាំង​៧ គួរ​ធ្វើ​​ពេល​ត្រៀម​យក​កូន ១. ឈប់​ជក់​បារី ការ​ជក់​បារី​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ទាំង​ចំពោះ​បុរស​ និង​ស្ត្រី។ ដូច​នេះ យើង​គួរ​បញ្ឈប់​​ការ​ជក់​បារីបើ​យើង​ជាអ្នក​ជក់បារី ដើម្បី​ជួយ​ឲ្យ​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់។ មួយ​វិញ​ទៀត ជក់​បារី​ក៏​អាច​បំផ្លាញ​DNA​ទារក ហើយ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​អំឡុង​ពេល​ពពោះ។ ​​​​​​២. គួរ​ចាប់ផ្ដើម​ញ៉ាំ​អាស៊ីដ​ហ្វូឡេត ​​អាស៊ីដ​ហ្វូឡេត មាន​គុណប្រយោជន៍​ជួយ​ការពារ​ទារក​ប្រឆាំង​នឹង​ការ​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ។ ស្រី​ៗ​យើង​ភាគ​ច្រើន​ អាច​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​មួយ​ខែ ហេតុ​នេះ​ហើយ​​យើង​គួរ​តែ​ចាប់ផ្ដើម​ញ៉ាំអាស៊ីដ​ហ្វូឡេត​រយៈពេល​២​ខែ​មុន​ពេល​​​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត។ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​អាស៊ីដ​ហ្វូឡេត​​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​មាន​ផ្ទៃពោះ​១២​សប្ដាហ៍ ហើយដើម្បី​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ ស្រីៗ​យើង​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ញ៉ាំ​អាហារ​ល្អ​ៗ គ្នា​យើង​ក៏​អាច​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​ ដោយ​ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​រួម​មាន​គ្រាប់​ធញ្ញជាតិ ខ្លាញ់​មិន​ឆ្អែត​ ផ្លែ​បឺរ ប្រេង​អូលីវ ប្រេង​បន្លែ ត្រី​សាម៉ុន។ ជាក់ស្ដែង របប​អាហារ​មុន​ និង​អំឡុង​ពេល​ពពោះ​ មាន​ឥទ្ធិពល​លើ​ការវិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ និង​សុខភាព​របស់​ក្មេង​នា​ពេល​អនាគត​ផង​ដែរ។ [embed-health-tool-due-date] ៤. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ការ​ស្រាវជ្រាវ​បង្ហាញ​​ថា ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ អំឡុង​ពេល​ព្យាយាម​យក​កូន​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន។ ដូច្នេះ​ហើយ​ បើ​យើង​ព្យាយាម​យក​កូន​ ទាំង​ម៉ាក់​ និង​ដៃ​គូ​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​មក​ត្រឹម​២០០មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។ ៥. ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ មុន​ […]


មុនមានផ្ទៃពោះ

ទម្លាប់រស់នៅប្រចាំថ្ងៃទាំង៥ អាចបណ្តាលឲ្យពិបាកមានកូន គ្នាយើងគួរប្រយ័ត្ន

បញ្ហា​អត់​កូន ឬ​មាន​កូន​យឺតយ៉ាវ​ អាច​បណ្ដាល​មកពី​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​​គ្នា​យើង​មើល​រំលង។ ពិត​ណាស់​ មនុស្ស​រាប់​លាន​នាក់​​​ទូទាំង​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​នេះ​ ហើយ​ស្រី​ៗ​ដែល​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​មាន​ដូចជា​ ​អ្នក​​ដែល​ធាត់​ជ្រុល មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ និង​មាន​អាយុ​ច្រើន​ជាដើម។ ចំណែក​ឯ​​ប្រុស​ៗ​វិញ អាច​ជួប​​នឹង​បញ្ហា​ក្នុង​ការ​បញ្ចេញ​​ទឹក​កាម​ ឬ​គ្មាន​មេ​ជីវិត​ឈ្មោល​។ យ៉ាង​ណា​មិញ គ្នា​យើង​នៅ​តែ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​អត់​មាន​កូន​បាន​ ដោយ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​ទាំង​ ៥យ៉ាង​នេះ។ ១. បែបបទ​រស់នៅ​មិន​ល្អ កត្តា​ផ្សេង​ៗ​ដូចជា​គេង​មិន​ទៀង​ម៉ោង ស្រ្តេស ថប់បារម្ភ អង្គុយ​ធ្វើការ​យូរ​ម៉ោង ឬ​មិន​ធ្វើ​លំហាត់​ប្រាណ​​ទាល់​តែ​សោះ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ធាត់​ជ្រុល ប្រឈម​នឹង​វិបត្តិ​អ័រម៉ូន​ និង​មាន​រដូវ​មិន​ទៀងទាត់ ដែល​ទាំង​នេះ​​ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មាន​កូន។ ២. ញ៉ាំ​របប​​អាហារ​មិន​ល្អ ​ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​អាហារ​បង្កក អាហារ​វេច​ខ្ចប់​ដែល​បន្ថែម​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ ស្ករ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ច្រើន​ សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​ទាំង​មូល ពីព្រោះ​អាហារ​ទាំង​នេះ​ ធ្វើ​ឲ្យ​តុល្យភាព​នៃ​ពពួក​បាក់តេរី​​ធម្មតា​ក្នុង​ទ្វារ​មាស​ប្រែប្រួល​។ ចំពោះ​ស្រី​ៗ​យើង របប​អាហារ​មិន​ល្អ អាច​​បង្ក​ឲ្យ​មាន​ដំណើរការ​ខុសប្រក្រតី​​នៃ​ការ​បញ្ចេញ​ពង​អូវុល និង​រដូវ​មក​យឺត ដែល​ជា​ឫសគល់​នាំ​ឲ្យ​យើង​គ្មាន​កូន។ ​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. កង្វះ​ការ​យល់​ដឹង កង្វះ​ការ​យល់​ដឹង​លើ​សុខភាព​បន្ត​ពូជ​ក្នុង​វ័យ​ជំទង់​ ក៏​អាច​​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាមរោគ និង​នាំ​ឲ្យ​មិន​អាច​មាន​កូន​បាន​ ដោយ​សារ​បញ្ហា​បំពង់​ទឹក​កាម។​ មួយ​វិញ​ទៀត គ្នា​យើង​​ខ្លះ មិន​បាន​រួម​ភេទ​ ដោយ​សារ​តែ​​​វេន​ធ្វើ​​ការងារ​ ឬ​រស់នៅ​ឆ្ងាយ​គ្នា​ពី​ដៃគូ​ ដែល​ទាំង​នេះ​អាច​​បង្ក​ជា​​ផលវិបាក​ផ្សេង​ៗ។ [embed-health-tool-due-date] ៤. ប៉ះពាល់​នឹង​ជាតិ​ពុល​ក្នុង​បរិយាកាស ជាតិ​ពុល​ក្នុង​បរិយាកាស​ ជា​មូលហេតុ​​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​លើ​ស្ត្រី និង​កាត់បន្ថយ​បរិមាណ​ និង​គុណភាព​នៃ​មេ​ជីវិត​ឈ្មោល​លើ​បុរស។ ចំណែក​ឯ​ការ​មក​រដូវ​​មុន​អាយុ​១០​ឆ្នាំ […]


ការត្រៀមយកកូន

ដឹងអត់ថាគេងមិនគ្រប់គ្រាន់ ក៏អាច​ប៉ះពាល់ដល់ការមានកូនដែរ

គេង​មិន​គ្រប់គ្រាន់​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​ឱកាស​មាន​កូន​ថយ​ចុះ​ដូច​គ្នា​ដែរ។ តើ​ការ​គេង​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​យ៉ាង​ម៉េច​ខ្លះ? ​​១. ប៉ះពាល់​ដល់​អ័រម៉ូន គ្នា​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រសិទ្ធភាព​ការងារ ប៉ុន្តែ​បញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​​ការ​បញ្ចេញ​អ័រម៉ូន​របស់​ស្រី​ៗ​ពេញ​មួយ​វដ្ដ​រដូវ​ដូច​គ្នា។ អ្នក​ដែល​ព្យាយាម​យក​កូន​ ចាំបាច់​ត្រូវ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​ចន្លោះ​ពី​៧ ទៅ​៨​ម៉ោង​ ដើម្បី​ពង្រឹង​កម្រិត​អ័រម៉ូន​progesterone, estrogen FSH និង​leptin ដែល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បន្ត​ពូជ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ប៉ះពាល់​ដល់​គុណភាព​ស៊ុត មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ នោះ​គឺ​ឧបករណ៍​អេឡិចត្រូនិក​ដែល​យើង​ប្រើប្រាស់​ជា​រៀង​រាល់​ថ្ងៃ។ ពន្លឺ​ពណ៌​ខៀវ​នៃ​ឧបករណ៍​ទាំង​នោះ អាច​ប៉ះពាល់​ដល់​បរិមាណ​នៃ​​អ័រម៉ូន​melatonin ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​ការពារ​ស៊ុត ដូច្នេះ​ហើយ​ កង្វះ​អ័រម៉ូន​មួយ​នេះ អាច​ធ្វើ​ឲ្យ​គុណភាព​ស៊ុត​ថយ​ចុះ​ផង​ដែរ។ [embed-health-tool-due-date] ៣. ផល​ប៉ះពាល់​នៃ​ការងារ​វេន​យប់ ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​ជា​ច្រើន​ដែល​កំពុង​​ធ្វើការ​វេន​យប់ ​អាច​​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​មក​លើ​រាងកាយ​យើង​នៅ​ឡើយ។ ជា​ទូទៅ ការ​ធ្វើការ​វេន​យប់​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង  និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន កម្រិត​អ័រម៉ូន​estrogen ថយ​ចុះ និង​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង។ កត្តា​ទាំង​អស់​នេះ​ អាច​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ធ្លាក់​ចុះ​។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ជា​ពិសេស​​ចំពោះ​ស្រី​ៗ​ដែល​កំពុង​ព្យាយាម​យក​កូន។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​គេង​បាន​​គ្រប់គ្រាន់។ […]


ការត្រៀមយកកូន

ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ

ប្រសិនបើ​យើង​ដឹង​ពី​ពេល​​ធ្លាក់​មេ​ជីវិត​ញី និង​រួម​ភេទ​ជា​ទៀងទាត់​នៅ​រយៈពេល​៥​ថ្ងៃ​មុន​ និង​នៅ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ នោះ​នឹង​​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ធ្លាក់​មេ​ជីវិត​ញី​ ជា​​ដំណើរការ​ដែល​ស៊ុត​ពេញ​វ័យ​ ត្រូវ​បាន​បញ្ចេញ​ពីក្រពេញអូវែ។ ស៊ុត​ដែល​ធ្លាក់​មក​នឹង​ផ្លាស់ទី​ចុះ​ទៅ​​កាន់​ដៃ​ស្បូន​ ហើយ​នៅ​ក្នុង​ដៃ​ស្បូន​ប្រហែល​ជា​១២​ ទៅ​២៤​ម៉ោង​ ដែល​ជា​ពេល​បង្ក​កំណើត។ ចំណែក​ឯ​មេ​ជីវិត​ឈ្មោល​ អាច​រស់នៅ​ក្នុង​ទ្វារមាស​ស្ត្រី​បាន​រយៈពេល​៥​ថ្ងៃ ​ក្រោយ​រួម​ភេទ​ ដែល​នេះ​ជា​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់​បំផុត​ នៅ​ពេល​មេ​ជីវិត​ឈ្មោល​​​​ស្ថិត​នៅ​ក្នុង​ដៃ​ស្បូន​ អំឡុង​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា វដ្ដ​រដូវ​យើង​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​ប្រហែល​១៤​ថ្ងៃ​មុន​ពេល​ចាប់ផ្ដើម​មក​រដូវ​បន្ទាប់។ យ៉ាង​ណា​មិញ វដ្ដ​រដូវ​របស់​ស្រី​ៗ​មួយ​ចំនួន​​មាន​រយៈពេល​មិន​ដូច​គ្នា​ទេ​ ហើយ​​ក្នុង​ករណី​​មក​រដូវ​មិន​ទៀង ​គ្នា​យើង​ដែល​កំពុង​ចង់​យក​កូន ​​គួរ​សង្កេត​មើល​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ខាង​ក្រោម​នេះ៖ ១. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ថ្លា ​​​​​នៅ​អំឡុង​ពេល​​បញ្ចេញ​ពង​អូវុល យើង​អាច​នឹង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ដែល​មាន​សភាព​ថ្លា សើម​ និង​អន្ធិល​ៗ។ [embed-health-tool-ovulation] ២. ធ្លាក់​ឈាម​តិចតួច​ ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ខ្លះ​អាច​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​បញ្ចេញ​ពង​អូវុល ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​តាមដាន​អាការៈ​ជា​រៀង​រាល់​ខែ ពីព្រោះ​ការ​ធ្លាក់​ឈាម​បែប​នេះ​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ ឬ​ស្ត្រេស​ផង​ដែរ។ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ជា​ទូទៅ​មាន​រយៈពេល១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ៣. ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ចំណែក​ឯ​ស្រី​ៗ​យើង​ខ្លះ​ទៀត អាច​ប្រឈម​នឹង​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ មុន​ និង​អំឡុង​ពេល​​ធ្លាក់​មេ​ជីវិត​ញី ដែល​កត្តា​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​អ័រម៉ូន​អឺស្រ្តូសែន និង​luteinizing ជា​អ័រម៉ូន​គ្រប់គ្រង​វដ្ដ​រដូវ និង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. ឈឺ​សុដន់​ លោក​ស្រី​វេជ្ជបណ្ឌិត Jessika Ralph ជា​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី និង​ជំនួយ​ការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Minnesota បាន​ឲ្យ​ដឹង​ថា​ […]


ការត្រៀមយកកូន

មុនសម្រេចចិត្តរៀបការ គូស្នេហ៍គួរពិនិត្យសុខភាពលើបញ្ហាអ្វីខ្លះ?

មុន​សម្រេច​ចិត្ត​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ ការ​ស្វែង​យល់​លម្អិត​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​​ឲ្យ​យើង​រៀបចំ​ផែនការ​គ្រួសារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុខដុមរមនា។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ក្រោយ​រៀបការ​ គ្នា​យើង​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ចំណុច​នេះ​ មុន​ពេល​រៀបការ​។ ១. ពិនិត្យ​សមត្ថភាពបង្កកំណើត ​ប្រសិនបើ​យើង​ចង់​ចាប់ផ្ដើម​គ្រួសារ និង​បង្កើត​កូន​ ការ​ធ្វើ​តេស្ត​ពី​សមត្ថភាពបង្ក​កំណើត​រ​បស់សមីខ្លួន​ម្នាក់ៗ​​មាន​សារៈសំខាន់​ណាស់។ ចំពោះ​​បុរស ការ​វិភាគ​ទឹកកាម​ អាច​ឲ្យ​យើង​ដឹង​ពី​​ចំនួន​មេ​ជីវិត​ឈ្មោល​ ចលនា និង​គុណភាព​មេ​ជីវិត ដែល​កត្តា​នេះ​អាច​ឲ្យ​យើង​​រក​មើល​បញ្ហា​នៃ​ការ​មាន​កូន​បាន​ឬអត់​។ ចំពោះ​ស្ត្រី​វិញ គឺតេស្ត​អូវុល ឬមេជីវិត​ញី​ ដើម្បី​វាយតម្លៃ​សមត្ថភាព​បន្ត​ពូជ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ការពិនិត្យ​ក្រុម​ឈាម ​ភាព​មិន​ស៊ី​គ្នា​នៃ​ក្រុម​ឈាម​អាច​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​កូន​បាន។ ដើម្បី​ជៀសវាង​ផលវិបាក​​ដោយ​សារ​ក្រុម​ឈាម​មិន​ត្រូវ​គ្នា យើង​គួរ​តែ​​ធ្វើ​តេស្ត​ក្រុម​ឈាម​មុន​ពេល​រៀបការ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៣. ការ​ពិនិត្យ​រក​មើល​ជំងឺ​អេដស៍ និង​កាមរោគ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បញ្ចៀស​បញ្ហា​​ក្រោយ​ពេល​រៀបការ​ដែល​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព យើង​គួរ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​ជា​មុន​សិន។ ប្រសិនបើ​អ្នក​ណា​ម្នាក់​​មាន​ផ្ទុក​ជំងឺ​​ណា​មួយ​ គឺ​ចាំបាច់​ត្រូវ​​ទទួលការ​ព្យាបាល​ ហើយ​ដៃគូ​ម្ខាង​ទៀត​ក៏​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី ថា​តើ​គួរ​រៀបការ​ឬ​អត់​ដែរ​​។ ៤. ពិនិត្យ​រក​ជំងឺ​​ឈាម​តំណ​ពូជ ដើម្បី​ដឹង​​ថា​ កូន​អាច​ឆ្លង​ជំងឺ​តំណ​ពូជ​ដែរ​ឬ​អត់​នោះ យើង​គួរ​ធ្វើ​តេស្ត​ DNA នៅ​មុន​ពេល​រៀបការ​ ជា​ពិសេស​ ក្នុង​ករណី​ដែល​​ដៃ​គូ​ណា​ម្នាក់​មាន​សាច់ញាតិ​ដែល​មាន​ជំងឺ​​ដែល​ទាក់ទង​នឹង​ហ្សែន​នេះ។ ប្រសិនបើ​​ទទួល​បាន​លទ្ធផល​​វិជ្ជមាន​ គ្រូពេទ្យ​នឹង​ប្រឹក្សា​អំពី​ហានិភ័យ​របស់​យើង​កាន់​តែ​លម្អិត។ អត្ថបទគួរអាន៖ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី… មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ