ពិតណាស់ របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សុខុមាលភាពទូទៅរបស់យើង ហើយការជ្រើសរើសរបបអាហារដែលមានសារធាតុចិញ្ចឹមល្អៗ មិនត្រឹមតែជួយឲ្យយើងមានសុខភាពល្អ ប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេ តែវាក៏ជះឥទ្ធិពលវិជ្ជមានដល់លទ្ធភាពមានកូនដូចគ្នា។
ការញ៉ាំពពួកបន្លែបៃតង ដូចជាស្ពៃពួយឡេង ស្ពៃខៀវ ដែលសម្បូរទៅដោយសារធាតុហ្វូឡេត គឺស័ក្ដិសមបំផុតសម្រាប់ស្រីៗដែលកំពុងចង់បានកូន។ ទន្ទឹមនឹងនេះ កម្រិតនៃការមានផ្ទៃពោះនឹងកើនឡើង នៅពេលដែលយើងបន្ថែមខ្ទឹមស ប៉េងប៉ោះ ផ្លែប៊ឺរ និងផ្លែទទឹមចូលទៅក្នុងរបបអាហារ។
២. គ្រាប់ធញ្ញជាតិ
កាបូអ៊ីដ្រាតComplex ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ដូចជាអង្ករសម្រូប និងស្រូវសាឡី (Oats) អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលប៉ះពាល់ដោយផ្ទាល់ដល់ការមានកូន។ ពពួកអាហារប្រភេទនេះ អាចជួយឲ្យរាងកាយបញ្ចេញថាមពលយឺតៗ ធានាដល់ការរំលាយអាហារ និងកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមភ្លាមៗ។
៣. ខ្លាញ់សុខភាព
អាស៊ីដខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងផ្លែអាល់ម៉ុន គ្រាប់ល្ពៅ ឬត្រីសាល់ម៉ុន មានសារៈសំខាន់ណាស់ ដល់សុខភាពបន្តពូជ ពីព្រោះអាហារទាំងនេះ អាចជួយកាត់បន្ថយការរលាក និងជួយការពារគុណភាពស៊ុត។

៤. ទឹកដោះគោ
ជាមួយគ្នានេះដែរ ពពួកទឹកដោះគោ ទឹកដោះគោជូរ ឬទឹកសណ្តែក សម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីនD ដែលមានគុណប្រយោជន៍ដល់ល្អសម្រាប់សុខភាពបន្តពូជ។ អ៊ីចឹងហើយ ស្រីៗយើងគួរញ៉ាំទឹកដោះគោឲ្យបាន២កែវជារៀងរាល់ព្រឹក ដើម្បីសម្រួលដល់ដំណើរការធ្លាក់មេជីវិតញី ក៏ដូចជាផ្តល់នូវពពួកប្រូបាយអូទិកដល់រាងកាយ ដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ។
៥. អាហារសម្បូរជាតិដែក
ពពួកធញ្ញជាតិ និងសណ្តែក ជាប្រភពនៃជាតិដែក ដែលអាចជួយផ្ទេរអុកស៊ីហ្សែនទៅកាន់សរីរាង្គបន្តពូជ។ មួយវិញទៀត គ្នាយើងដែលកំពុងត្រៀមយកកូន ក៏មិនគួររំលងឆៃថាវក្រហម បន្លែជ្រក់ ឬនំប៉័ងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ផងដែរ។