ការត្រៀមយកកូន

ការត្រៀមយកកូន - មាតិកា​នេះ​ម៉ាក់ៗ​គ្រប់រូបអាច​ដឹង​ពី​​ទម្លាប់ល្អៗ​​​​គួរ​ធ្វើ មិន​គួរ​ធ្វើ អ្វី​គួរ​ញ៉ាំ ឬ​គួរ​ចៀសវាង ដើម្បី​​ត្រៀមយកកូន​ ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ការត្រៀមយកកូន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក ការត្រៀមយកកូន

ការត្រៀមយកកូន

ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ

ប្រសិនបើ​យើង​ដឹង​ពី​ពេល​​ធ្លាក់​មេ​ជីវិត​ញី និង​រួម​ភេទ​ជា​ទៀងទាត់​នៅ​រយៈពេល​៥​ថ្ងៃ​មុន​ និង​នៅ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ នោះ​នឹង​​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ធ្លាក់​មេ​ជីវិត​ញី​ ជា​​ដំណើរការ​ដែល​ស៊ុត​ពេញ​វ័យ​ ត្រូវ​បាន​បញ្ចេញ​ពីក្រពេញអូវែ។ ស៊ុត​ដែល​ធ្លាក់​មក​នឹង​ផ្លាស់ទី​ចុះ​ទៅ​​កាន់​ដៃ​ស្បូន​ ហើយ​នៅ​ក្នុង​ដៃ​ស្បូន​ប្រហែល​ជា​១២​ ទៅ​២៤​ម៉ោង​ ដែល​ជា​ពេល​បង្ក​កំណើត។ ចំណែក​ឯ​មេ​ជីវិត​ឈ្មោល​ អាច​រស់នៅ​ក្នុង​ទ្វារមាស​ស្ត្រី​បាន​រយៈពេល​៥​ថ្ងៃ ​ក្រោយ​រួម​ភេទ​ ដែល​នេះ​ជា​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់​បំផុត​ នៅ​ពេល​មេ​ជីវិត​ឈ្មោល​​​​ស្ថិត​នៅ​ក្នុង​ដៃ​ស្បូន​ អំឡុង​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា វដ្ដ​រដូវ​យើង​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​ប្រហែល​១៤​ថ្ងៃ​មុន​ពេល​ចាប់ផ្ដើម​មក​រដូវ​បន្ទាប់។ យ៉ាង​ណា​មិញ វដ្ដ​រដូវ​របស់​ស្រី​ៗ​មួយ​ចំនួន​​មាន​រយៈពេល​មិន​ដូច​គ្នា​ទេ​ ហើយ​​ក្នុង​ករណី​​មក​រដូវ​មិន​ទៀង ​គ្នា​យើង​ដែល​កំពុង​ចង់​យក​កូន ​​គួរ​សង្កេត​មើល​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ខាង​ក្រោម​នេះ៖ ១. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ថ្លា ​​​​​នៅ​អំឡុង​ពេល​​បញ្ចេញ​ពង​អូវុល យើង​អាច​នឹង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ដែល​មាន​សភាព​ថ្លា សើម​ និង​អន្ធិល​ៗ។ [embed-health-tool-ovulation] ២. ធ្លាក់​ឈាម​តិចតួច​ ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ខ្លះ​អាច​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​បញ្ចេញ​ពង​អូវុល ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​តាមដាន​អាការៈ​ជា​រៀង​រាល់​ខែ ពីព្រោះ​ការ​ធ្លាក់​ឈាម​បែប​នេះ​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ ឬ​ស្ត្រេស​ផង​ដែរ។ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ជា​ទូទៅ​មាន​រយៈពេល១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ៣. ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ចំណែក​ឯ​ស្រី​ៗ​យើង​ខ្លះ​ទៀត អាច​ប្រឈម​នឹង​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ មុន​ និង​អំឡុង​ពេល​​ធ្លាក់​មេ​ជីវិត​ញី ដែល​កត្តា​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​អ័រម៉ូន​អឺស្រ្តូសែន និង​luteinizing ជា​អ័រម៉ូន​គ្រប់គ្រង​វដ្ដ​រដូវ និង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. ឈឺ​សុដន់​ លោក​ស្រី​វេជ្ជបណ្ឌិត Jessika Ralph ជា​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី និង​ជំនួយ​ការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Minnesota បាន​ឲ្យ​ដឹង​ថា​ […]


ការត្រៀមយកកូន

មុនសម្រេចចិត្តរៀបការ គូស្នេហ៍គួរពិនិត្យសុខភាពលើបញ្ហាអ្វីខ្លះ?

មុន​សម្រេច​ចិត្ត​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ ការ​ស្វែង​យល់​លម្អិត​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​​ឲ្យ​យើង​រៀបចំ​ផែនការ​គ្រួសារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុខដុមរមនា។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ក្រោយ​រៀបការ​ គ្នា​យើង​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ចំណុច​នេះ​ មុន​ពេល​រៀបការ​។ ១. ពិនិត្យ​សមត្ថភាពបង្កកំណើត ​ប្រសិនបើ​យើង​ចង់​ចាប់ផ្ដើម​គ្រួសារ និង​បង្កើត​កូន​ ការ​ធ្វើ​តេស្ត​ពី​សមត្ថភាពបង្ក​កំណើត​រ​បស់សមីខ្លួន​ម្នាក់ៗ​​មាន​សារៈសំខាន់​ណាស់។ ចំពោះ​​បុរស ការ​វិភាគ​ទឹកកាម​ អាច​ឲ្យ​យើង​ដឹង​ពី​​ចំនួន​មេ​ជីវិត​ឈ្មោល​ ចលនា និង​គុណភាព​មេ​ជីវិត ដែល​កត្តា​នេះ​អាច​ឲ្យ​យើង​​រក​មើល​បញ្ហា​នៃ​ការ​មាន​កូន​បាន​ឬអត់​។ ចំពោះ​ស្ត្រី​វិញ គឺតេស្ត​អូវុល ឬមេជីវិត​ញី​ ដើម្បី​វាយតម្លៃ​សមត្ថភាព​បន្ត​ពូជ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ការពិនិត្យ​ក្រុម​ឈាម ​ភាព​មិន​ស៊ី​គ្នា​នៃ​ក្រុម​ឈាម​អាច​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​កូន​បាន។ ដើម្បី​ជៀសវាង​ផលវិបាក​​ដោយ​សារ​ក្រុម​ឈាម​មិន​ត្រូវ​គ្នា យើង​គួរ​តែ​​ធ្វើ​តេស្ត​ក្រុម​ឈាម​មុន​ពេល​រៀបការ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៣. ការ​ពិនិត្យ​រក​មើល​ជំងឺ​អេដស៍ និង​កាមរោគ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បញ្ចៀស​បញ្ហា​​ក្រោយ​ពេល​រៀបការ​ដែល​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព យើង​គួរ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​ជា​មុន​សិន។ ប្រសិនបើ​អ្នក​ណា​ម្នាក់​​មាន​ផ្ទុក​ជំងឺ​​ណា​មួយ​ គឺ​ចាំបាច់​ត្រូវ​​ទទួលការ​ព្យាបាល​ ហើយ​ដៃគូ​ម្ខាង​ទៀត​ក៏​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី ថា​តើ​គួរ​រៀបការ​ឬ​អត់​ដែរ​​។ ៤. ពិនិត្យ​រក​ជំងឺ​​ឈាម​តំណ​ពូជ ដើម្បី​ដឹង​​ថា​ កូន​អាច​ឆ្លង​ជំងឺ​តំណ​ពូជ​ដែរ​ឬ​អត់​នោះ យើង​គួរ​ធ្វើ​តេស្ត​ DNA នៅ​មុន​ពេល​រៀបការ​ ជា​ពិសេស​ ក្នុង​ករណី​ដែល​​ដៃ​គូ​ណា​ម្នាក់​មាន​សាច់ញាតិ​ដែល​មាន​ជំងឺ​​ដែល​ទាក់ទង​នឹង​ហ្សែន​នេះ។ ប្រសិនបើ​​ទទួល​បាន​លទ្ធផល​​វិជ្ជមាន​ គ្រូពេទ្យ​នឹង​ប្រឹក្សា​អំពី​ហានិភ័យ​របស់​យើង​កាន់​តែ​លម្អិត។ អត្ថបទគួរអាន៖ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី… មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន […]


ការត្រៀមយកកូន

កំពូលអាហារប៉ូវៗ បង្កើនលទ្ធភាពមានកូន ល្អបំផុតសម្រាប់ប្ដីប្រពន្ធត្រៀមយកបេប៊ី

គ្រាន់​តែ​ញ៉ាំ​អាហារ​មួយ​ចំនួន​ពិត​ជា​អាច​បង្កើន​លទ្ធភាព​មាន​កូន​បាន​មែន​ឬ? ចម្លើយ​គឺ ពិត​ជា​បាន។ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាំ​ថា គ្មាន​របប​អាហារ​វេទមន្ត​ណា​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ តែ​ការ​ជ្រើស​រើស​អាហារ និង​របៀប​របប​រស់​នៅ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​បន្ត​ពូជ​ទាំង​ស្ត្រី និង​បុរស។ កំពូល​អាហារ​គួរ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​លទ្ធភាព​មាន​កូន ១. ពពួក​សណ្ដែក ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​អាច​ជួយ​កែ​លម្អ​ការ​បញ្ចេញ​ពង​អូវុល​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ជំនួស​ប្រូតេអ៊ីន​សត្វ​ជាមួយ​នឹង​ប្រភព​ប្រូតេអ៊ីន​ពី​បន្លែ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន​របស់​អូវុល​បាន។ ពពួក​សណ្ដែក​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលីក​ដែល​ជា​សមាសធាតុ​សំខាន់​ជួយ​ដល់​ការ​មាន​គភ៌ និង​ជួយ​ដល់​ការ​លូតលាស់​របស់​អំប្រ៊ីយ៉ុង​ដែល​មាន​សុខភាព​ល្អ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ផ្លែឈើ អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា​ផ្លែឈើ និង​ពពួក​ផ្លែ​ប៊ឺរី សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាស៊ីដ​ហ្វូលិក ដែល​ផ្ដល់​នូវ​ការ​លូតលាស់​គភ៌​ល្អ​បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ពពួក​ផ្លែ​ប៊ឺរី សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជា​សមាសធាតុ​ពីរ​ជួយ​បង្កើន​លទ្ធភាព​មាន​កូន​សម្រាប់​ទាំង​បុរស និង​ស្ត្រី។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​អាច​កាត់​បន្ថយ​ឱកាស​គ្មាន​កូន​បាន​យ៉ាង​ខ្លាំង។ ៣. ស៊ុត​ក្រហម ចំពោះ​មនុស្ស​មួយ​ចំនួន​បោះ​ស៊ុត​ក្រហម​ចោល ដើម្បី​កាត់​បន្ថយ​កាឡូរី ប៉ុន្តែ​ស៊ុត​មាន​ផ្ទុក​វីតាមីន B និង​អូមេហ្គា ៣ សំខាន់​ៗ។ស៊ុត​ក្រហម ក៏​មាន​អាស៊ីដ​ហ្វូលិក​ដែល​ជួយ​រាងកាយ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​ការ​វិវត្ត​នៃ​អំប្រ៊ីយ៉ុង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ។ ៤. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​ផ្ដល់​នូវ​ប្រូតេអ៊ីន និង​អូមេហ្គា ៣ ដ៏​មាន​តម្លៃ​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​លូតលាស់​គភ៌​ពេញ​មួយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ បុរស​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ត្រី​សាល់ម៉ុន​សម្រាប់​កម្រិត​ខ្ពស់​នៃ​វីតាមីន D និង​សេលេញ៉ូម ដែល​ជា​សមាស​ធាតុ​ពីរ​ជួយ​បង្កើន​កម្រិត​ទឹក​កាម។ ៥. យ៉ាអួរ​សុទ្ធ និង​ឈីស អាហារ​សម្បូរ​ជាតិ​ខ្លាញ់​គឺ​ល្អ​សម្រាប់​បង្កើន​លទ្ធភាព​មាន​កូន។ យ៉ាអួរ​សុទ្ធ និង​ឈីស​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប្រូបាយ​អូទិក និង​វីតាមីន […]


ការត្រៀមយកកូន

ហេតុ​អ្វីការ​សម្រកទម្ងន់មុនពេល​យកកូន ល្អសម្រាប់​ស្រ្តី?

ការលើសទម្ងន់ ឬធាត់មុនពេលពពោះអាចប៉ះពាល់ដល់ការមានផ្ទៃពោះ សុខភាព​​ទារក​ក្នុងផ្ទៃ សុខភាព​ម៉ាក់ៗ​ពេលពពោះ និងក្រោយពេលសម្រាល។ តើការ​សម្រក​ទម្ងន់​មុនយកកូនផ្តល់ប្រយោជន៍អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ? នៅពេលយើងមានសន្ទស្សន៍ម៉ាស់រាងកាយ ឬហៅកាត់ថា BMI ចាប់ពី ២៥​ ឡើងទៅចាត់ទុកថាយើងធាត់ហើយ។ ដូច​នេះ ការ​សម្រក​ទម្ងន់​មុន​ពេល​យក​កូន អាច​ជួយ​ម៉ាក់ៗ និងកូនក្នុងផ្ទៃ​ចៀស​ផុត​​ពី​​ផលវិបាកមួយ​ចំនួន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ឱកាសមានកូនតិច ការមាន BMI ខ្ពស់ប៉ះពាល់ដល់មុខងារអូវែ ដែលបណ្តាលឱ្យស្រីៗមករដូវមិន​ទៀង និង​ជាហេតុអាច​រារាំង​ដល់​ការបញ្ចេញមេជីវិតញី។ លើសពីនេះទៅទៀត ជាតិខ្លាញ់ដែលកកនៅក្នុងពោះ​របស់ស្រីៗអាចផលិត​អ័រម៉ូន​ដែល​រារាំងដំណើរទុំរបស់ផូលីគុល (ថង់តូចៗស្ថិតក្នុងអូវែ​ដែលជាកន្លែង​​មេជីវិត​ញី​លូតលាស់) ដែលបណ្តាលឱ្យការបញ្ចេញមេជីវិតញីមានការថយចុះ។ ស្រីៗដែលមាន BMI កាន់តែខ្ពស់ កាន់តែពិបាកមានកូន។ BMI ដែលល្អចំពោះ​សុខភាព និងការមានផ្ទៃពោះគឺនៅចន្លោះពី ១៨,៥ ទៅ ២៤,៩។ [embed-health-tool-vaccination-tool] ២. ផលវិបាកពេលពពោះ ការមាន BMI ខ្ពស់អំឡុងពេលមានផ្ទៃពោះ​បង្កើនហានិភ័យ​ម៉ាក់ៗមាន​ផល​វិបាក​ពេល​ពពោះដូចជា៖ រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ មានជំងឺទឹកនោមផ្អែមពេលពពោះ ​សម្ពាធ​ឈាម​ខ្ពស់ (ជំងឺបម្រុងក្រឡាភ្លើង) ខូច​ថ្លើម និង​តម្រងនោម ខ្សោយបេះដូង គេងបាត់ដង្ហើម ត្រូវសម្រាលដោយវះកាត់ ដុំកំណកឈាមក្នុងសរសៃឈាមវ៉ែន ឈឺពោះសម្រាលយូរ ធ្លាក់ឈាមច្រើនបន្ទាប់ពីសម្រាល ៣. […]


ការត្រៀមយកកូន

ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន

ប្រសិន​បើ​គ្នា​យើង​ណា​ទើប​រៀប​ការ​ថ្មីថ្មោង និង​កំពុង​ត្រៀម​យក​កូន អត្ថបទ​នេះ​ជា​ជំនួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រាកដ​ថា គ្នា​យើង​មាន​គភ៌​ប្រកប​ដោយ​សុវត្ថិភាព សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូន។ ខាង​ក្រោម​នេះ ជា​ដំបូន្មាន​ល្អៗ អ្នក​ទើប​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ក្ដៅៗ អាច​អនុវត្ត​តាម។ គណនាថ្ងៃសម្រាលកូន ១. សុខភាព​ទូទៅ ការ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ក្នុង​កម្រិត​មធ្យម​មួយ គឺ​ជា​រឿង​សំខាន់​មួយ ដែល​ស្ត្រី​ត្រៀម​យក​កូន​គួរ​ធ្វើ​ជា​ប្រចាំ។ ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​មុន​ពេល​ពពោះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​រូបរាង​សមរម្យ​ពេល​ពពោះ មាន​កម្លាំង​គ្រប់​គ្រាន់​ត្រៀម​សម្រាប់​ពេល​សម្រាល និង​ថែ​ទាំ​ទារក។ គ្នា​យើង​ក៏​គួរ​តែ​មាន​របប​អាហារ​ល្អ និង​មាន​តុល្យភាព​ដោយ​ព្យាយាម​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​ច្រើន។ ពិសេស​ យើង​គួរ​បន្លែ​ស្លឹក​បៃតង ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​ដូច​ជា នំបុ័ង Pasta អង្ករ និង​ដំឡូង ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា សាច់​គ្មាន​ខ្លាញ់ សាច់​មាន់ ត្រី ស៊ុត និង​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ផលិត​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ ឈីស និង​ទឹកដោះគោជូរ ដែល​មាន​ជាតិ​កាល់ស្យូម។ មួយ​វិញ​ទៀត យើង​គួរចៀសវាង​អាហារ​កែច្នៃ និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ ឬ​អាហារ​ផ្អែម​ខ្លាំង។ ២. ទម្ងន់​រាងកាយ ទម្ងន់​ដែល​បញ្ជាក់​ថា​មាន​សុខភាព​ល្អ​ត្រូវ​បាន​កំណត់​ដោយ BMI ។ ទម្ងន់​ដែល​មាន​សុខភាព​ល្អ​គឺ BMI​គឺ​មាន​ចន្លោះ​ពី ២០ ទៅ ២៥ ។ ការ​មាន​ផ្ទៃ​ពោះ អាច​ចំណាយ​ពេល​យូរ ប្រសិន​បើ​ស្ត្រី​ស្គម​ពេក […]


ការត្រៀមយកកូន

ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ

ចំពោះ​ស្រីៗ​គ្នា​យើង អ្វី​ដែល​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​ឱកាស​នៃ​ការ​មានផ្ទៃពោះ ហើយ​អាហារ​ដែល​ល្អបំផុត​សម្រាប់​ស្ត្រី​កំពុង​ព្យាយាម​យក​កូន គឺ​មិន​ខុស​គ្នា​នឹង​អាហារ​សម្រាប់​យើង​ញ៉ាំ​ទូទៅដែរ​។ ចុះ​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ព្យាយាម​យក​កូន​មាន​អ្វី​ខ្លះ? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ យោង​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាល​ពី​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា សម្រាប់​ស្ត្រី​ដែល​ព្យាយាម​យក​កូន​ដោយ​ធម្មជាតិ (ដោយ​មិន​ប្រើ បច្ចេកវិទ្យា​ជំនួយ​បន្ត​ពូជ​វេជ្ជសាស្ត្រ) វីតាមីន និង​សារធាតុចិញ្ចឹម​ខាងក្រោម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​មាន​កូន​ដូច​ជា៖ អាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា ៣ ឬDHA ។ ឬ​អាច​អនុវត្ត​ជ្រើស​អាហារ​តាម​ដំបូន្មាន​ដ៏​ល្អ​បំផុត​ខាង​ក្រោម​រួម​មាន៖ ១. ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ (ដូចជា​នំបុ័ង គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប និង Pasta) ២. ញ៉ាំ​ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ពិសេស​គឺ​ពពួក​សណ្ដែក ៣. ចៀសវាង​អាហារ​ខ្លាញ់​អាក្រក់​ដូច​ជា អាហារ​បំពង ឬ​នំ​ខេក​ជាដើម ៤. ញ៉ាំ​ខ្លាញ់ ល្អ បាន​កាន់​តែ​ច្រើន​ដូចជា​ផ្លែបឺរ គ្រាប់​ធញ្ញជាតិ ឬ​ត្រី​ខ្លាញ់ ៥. ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ​បង្អែម នំខេក និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ ចុះ​ត្រូវ​បន្ថែម​ថ្នាំ​បំប៉ន​មុន​ពេល​មាន​ផ្ទៃពោះ​ទេ? ប្រសិន​បើ យើង​កំពុង​ព្យាយាម​យក​កូន ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ពិសេស​គឺ​របប​អាហារ​ចម្រុះ​គ្រប់​មុខ​នឹង​ជួយ​ឲ្យ​គ្នា​យើង​ទទួល​បាន​វីតាមីន […]


ការត្រៀមយកកូន

មិនចង់ឱ្យកូនមានពិការពីកំណើត គួរដឹងវិធីការពារ!

ពិការភាពពីកំណើត ឬកូនកើតមកពិការអាចប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយទារកដូចជា បេះដូង ខួរក្បាល ឬជើង​ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់រូបសម្បត្តិ និងសុខភាពទារក។ ម៉ាក់ៗគួរធ្វើបែបណា​ដើម្បី​កាត់​បន្ថយ​​ហានិភ័យកូនពីពិការភាព​ពី​កំណើត? ពិការភាពពីកំណើតមានដូចជាមាត់ឆែប ជើងខ្វេរ បេះដូងចំហ គថ្លង់ ឆ្អឹង​ខ្នងបិទមិនជិត ទារកអត់​លលាដ៏​ក្បាល ឬខ្សោយបញ្ញាជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពិការភាពពីកំណើតមួយចំនួនអាចបង្ការបាន ខណៈពិការភាពពីកំណើត​មួយចំនួនទៀត​មិនអាច​បង្ការ​បានទេ ព្រោះអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុបង្កនៅឡើយ។ យ៉ាង​ណាមិញ មានរឿង​មួយ​ចំនួនដែលម៉ាក់ៗអាច​ធ្វើបាន ដើម្បីគ្រប់គ្រងសុខភាព និងកាត់បន្ថយហានិភ័យ​កូនពី​ពិការភាព​ពីកំណើត៖ ១. ញ៉ាំអាហារ​សម្បូរ​អាស៊ីដហ្វូលិក អាស៊ីដហ្វូលិកគឺជាវីតាមីន B9 ។ ប្រសិនបើម៉ាក់ៗមានជាតិអាស៊ីដហ្វូលិក​គ្រប់គ្រាន់នៅក្នុងខ្លួន​យ៉ាង​ហោចណាស់មួយខែមុន និងអំឡុងពេលមានផ្ទៃពោះ នោះជាតិអាស៊ីដហ្វូលិក​អាចជួយការពារ​ទារក​ពីពិការភាពខួរក្បាល និងឆ្អឹងខ្នងដូចជា ការអត់លលាដ៏ក្បាល និងជំងឺពកឆ្អឹងខ្នង។ អាហារ​សម្បូរអាស៊ីដ​ហ្វូលលិក​មាន​ដូច​ពពួកសណ្ដែក ស្ពៃក្ដោប ខាត់ណាខៀវ និង​ថ្លើម​សត្វ(គួរ​ញ៉ាំមាន​កម្រិត​សម្រាប់​ស្រ្តីមាន​ផ្ទៃពោះ) ​ជា​ដើម​។ ដូច​គ្នា​ដែរ ស្រី​ៗយើង​ត្រៀម​យក​កូន​ក៏​អាច​ពិភាក្សាជាមួយ​គ្រូ​ពេទ្យ​ដើម្បី​បាន​ឱសថ​បំប៉ន​អាស៊ីដហ្វូលិក​ផង​ដែរ​។​ ២. គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ស្រីៗដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬជំងឺលើសឈាមគួរ​ទៅជួបគ្រូពេទ្យ​ជំនាញ​​​ដើម្បីពិគ្រោះ​ពីរបៀប​រស់នៅ ឬការផ្លាស់ប្តូរថ្នាំដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ មុនពេលព្យាយាមមានផ្ទៃពោះ។ ម៉ាក់ៗ​ដែលមានជំងឺទឹកនោមផ្អែម​ដែល​មិន​អាច​គ្រប់​គ្រង​បាន​មាន​ហានិភ័យ​ខ្ពស់ក្នុងការមានកូន​ដែល​មានពិការពីកំណើត។​ លើសពីនេះទៅទៀត ម៉ាក់ៗដែលមានសម្ពាធឈាម​ខ្ពស់មានហានិភ័យ​ខ្ពស់ក្នុងការធ្វើឱ្យលំហូរឈាមក្នុងសុករត់មិនល្អ ដែលអាចប៉ះពាល់ដល់ការលូតលាស់​​សរីរាង្គ​ខាងក្នុង​មួយចំនួនរបស់គភ៌។ [embed-health-tool-vaccination-tool] ៣. ចាក់វ៉ាក់សាំងកញ្រ្ជិល ស្អូច និងអុតស្វាយមុនពេលពពោះ ជំងឺកញ្រ្ជិល ស្អូច និងអុតស្វាយអាចបណ្តាលឱ្យទារកមានគ្រោះថ្នាក់ ឬពិការ​ពីកំណើត […]


ការត្រៀមយកកូន

ស្វាមីភរិយា ត្រៀមយកកូន មិន​អាចរំលង​វីតាមីនមួយប្រភេទនេះ

ស្វាមី​ភរិយា​កំពុង​ត្រៀម​យក​កូន និង​ចង់​បាន​កូន​ត្រូវ​ដឹង​ថា​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹម​ត្រូវ សុខភាព​រាង​កាយ​ល្អ សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ការ​ចង់​បាន​កូន​របស់​យើង​។ ជាមួយ​​គ្នា​នេះ​ដែរ​វី​តាមីន​សំខាន់​មួយ​ដែល​ទាំង​ស្វាមី​ និង​ភរិយា​ត្រូវ​តែ​មាន​គ្រប់​គ្រាប់​សម្រាប់​ត្រៀម​យក​កូន​ដែរ​នោះ គឺ​អាស៊ីដ​ហ្វូលិក។ អាស៊ីត​ហ្វូលិក ជា​វីតាមីន​មួយ​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​វីតាមីន B ដែល​ស្វាមី​ភរិយា​ទាំង​ឡាយ​អាច​រក​បាន​ក្នុង​របប​អាហារ​ជាក់​លាក់​មួយ​ចំនួន​។ អាស៊ីដ​ហ្វូលិក​ ត្រូវ​ការ​ដើម្បី​ជួយ​ដល់​ការ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ការ​ផលិត​DNA។ អាស៊ីដ​ប្រភេទ​នេះ ក៏​ដើរ​តួ​សំខាន់​ក្នុង​ការ​បែង​ចែក​កោសិកា​ផង​ដែរ។ ដូច​គ្នា​ដែរ បើ​សិន​ជា​មាន​កម្រិត​អាស៊ីដ​ហ្វូលិក​ក្នុង​ឈាម​ទាប ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺស្លេក​សាំង​ដែរ​។​​​ ១. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​បុរស កន្លង​មក​គេ​ដឹង​ច្បាស់​ណាស់​ថា​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ​ត្រូវ​ការ​អាស៊ីដ​ហ្វូលិក ប៉ុន្តែ​អាស៊ីដ​នេះ មាន​ប្រយោជន៍ ឬចាំ​បាច់​សម្រាប់​បុរស​ក្នុង​វ័យ​បន្ត​ពូជ​ដែរ​ទេ? មុន​នឹង​មាន​ការ​បង្ក​កំណើត​បាន​ជា​អំប្រ៊ីយ៉ុង ចាំ​បាច់​ត្រូវ​មាន​ការ​រួម​គ្នា​រវាង​ស៊ុត​ញី និង​មេជីវិត​ឈ្មោល​។ ក្នុង​ដំណើរ​ការ​ចេញ​ពី​កោសិកា​បន្ត​ពូជ​ដើម​​ទៅ​ជា​កោសិកា​មេជីវិត​ឈ្មោល​គឺ​ត្រូវ​ការ​រយៈពេល​៦០​ថ្ងៃ​។ អាស៊ីដ​ហ្វូលិក​ជា​សារធាតុចិញ្ចឹម​សំខាន់ នៅ​ពេល​មាន​ការ​បែង​ចែក​កោសិកា​ និង​សំយោគ​DNA។​​​ កម្រិត​អាស៊ីដ​ហ្វូលិក​នៅ​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​ទៅ​នឹង​ចំនួន​មេជីវិត​ឈ្មោល និង​សុខភាព​មេជីវិត​ឈ្មោល​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា កម្រិត​អាស៊ីដ​ហ្វូលិក​ទាប​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​នឹង​ការ​ចុះ​ខ្សោយ​របស់​DNA​មេជីវិត​ឈ្មោល​។​ ដូច​នេះ​ហើយ បានជា​ប្រុសៗ​ក៏​ចាំ​បាច់​ត្រូវ​ការ​អាហ៊ីដហ្វូលិក​នេះ​ដែរ​ សម្រាប់​សុខភាព​មេជីវិត​ឈ្មោល​របស់​ខ្លួន។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ​២. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​ស្រ្តី ​ស្រ្តី​ដែល​មាន​កម្រិត​អាស៊ីដហ្វូលិក​ទាប​ក្នុង​របប​អាហារ​មាន​ហានិភ័យ​ខ្ពស់​មាន​កូន​ខូច​ប្រព័ន្ធ​ប្រសាទ ទាក់ទង​នឹង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​។ ពេល​យើង​និយាយ​ដល់​ការ​ចាប់​ផ្ដើម​លូត​លាស់​របស់​ទារក​ វា​នឹង​មាន​ហេតុ​ផល​សមរម្យ​ដែល​យើង​និយាយ​ដល់​អាស៊ីដ​ហ្វូលិក​​អាច​ជួយ​ដល់​ការ​បែង​ចែក​កោសិកា ក៏​ដូច​ជា​ការ​លូត​លាស់​កូន​ក្នុង​ផ្ទៃ​។ ថ្វី​ត្បិត​ដែរ​អាស៊ីដ​ហ៊ូលិក​មិន​អាច​ការពារ​កូន​ពី​បញ្ហា​ខូច​ប្រព័ន្ធ​ប្រសាទ​បាន​ទាំង​ស្រុង តែ​ថា​អាស៊ីដ​ហ្វូលិក​បាន​រួម​ចំណែក​ដល់​ទៅ​៦០​ភាគរយ ការពារ​កូន​មិន​ឲ្យ​ជួប​បញ្ហា​​នៅ​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ អាស៊ីដ​ហ្វូលិក​ក៏​អាច​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដូច​ជា​៖​ កាត់​បន្ថយ​ហានិភ័យ​ខូចបេះដូង​កូន​ក្នុង​ផ្ទៃ​ពីកំណើត កាត់​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ និង​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​គីឡូ​ បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​កាត់​បន្ថយ​បញ្ហា​វដ្ដ​រដូវ​មិន​ទៀងទាត់ នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្រ្តី​កំពុង​ចង់​បាន​កូន ឬ​ព្យាយាម​យក​កូន​ត្រូវ​ប្រាកដ​ថា​បាន​ទទួល​កម្រិត​អាស៊ីដ​ហ្វូលិក​គ្រប់​គ្រាន់​។ ៣. ប្រភព​អាស៊ីដ​ហ្វូលិក​ ជា​ការ​ណែ​នាំ បរិមាណ​អាស៊ីដ​ហ្វូលិក​ត្រូវ​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ​​រួម​មាន​៖ ៤០០មីក្រូក្រាមសម្រាប់​បុរស […]


ការត្រៀមយកកូន

រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន

ការ​សម្រេច​ចិត្ត​យក​កូន មិន​មែន​ជា​រឿង​គួរ​ធ្វើ​ភ្លាម​ៗ​ទេ ប្ដី​ប្រពន្ធ​ត្រូវ​ពិភាក្សា និង​រៀប​ចំ​គម្រោង​យក​កូន​ឲ្យ​បាន​ហ្មត់ចត់ ទើប​ពេល​អា​អូន​កើត​មក យើង​មិន​បារម្ភ​មុខ​ក្រោយ។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ​ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ពី​រឿង​រ៉ាវ ៧យ៉ាង​ដែលប្ដី​ប្រព័ន្ធ​ត្រូវ​ដឹង​នៅ​ពេល​ចង់​បាន​កូន​ដូច​ជា៖ ទី១. ចំនួន​អូវុល​របស់​ស្ត្រី​មាន​កំណត់ ដើម្បី​បន្ត​ពូជ។ អត្រា​បង្ក​កំណើត​នឹង​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នៅ​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ។ ដល់​អាយុ​ ៣៧​ឆ្នាំ ស្ត្រី​ប្រើ​ប្រាស់​អូវុល​អស់​៩០% (នៅ​សល់​១០%​សម្រាប់​បន្ត​ពូជ) ខណៈ​នេះ​ដែរ បុរស​ចាប់​ផ្ដើម​ផលិត​ស្ពែម៉ាតូសូអ៊ីត នៅ​ពេល​ពេញ​វ័យ​រហូត​ដល់​ជីវិត​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា គុណភាព​ស្ពែម៉ាតូសូអ៊ីត​នឹង​ថយ​ចុះ​ពេល​វ័យ​កាន់​តែ​ច្រើន។ ទី២. ក្នុង​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង បុរស​បញ្ចេញ​ប្រហែល​ ១០០​លាន​ស្ពែម៉ាតូសូអ៊ីត។ ស្ត្រី​ភេទ​បញ្ចេញ​ពង​ទុំ (អូវុល) ក្នុង​១ខែ​ចំនួន​តែ​១​គត់។ ក្នុង​១​ជីវិត​មនុស្ស​ស្រី​មាន​ប្រហែល ៥០០​អូវុល។ ទី៣. បុរស និង​ស្ត្រី​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សុខភាព​មុន​ពេល​កំណត់​ថា ​យក​បេប៊ី​ដូច​ជា ត្រូវ​មាន​គីឡូ​សម​ស្រប (BMI) មិន​ជក់​បារី កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​កាហ្វេ ហាត់​ប្រាណ​ដើម្បី​បង្កើន​នូវ​លទ្ធភាព​មាន​កូន ទាំង​នេះ​ជា​កត្តា​សំខាន់​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​កើត​មក។ ទី៤. ពេល​វេលា​មាស (ពេល​វេលា​ល្អ​បំផុត) ដើម្បី​បង្ក​កំណើត​ក្នុង​១​ខែ មាន​ចំនួន​៦​ថ្ងៃ​គឺ ៥​ថ្ងៃ​មុន​និង​ថ្ងៃ​ពង​ទុំ (អូវុល​ជ្រុះ) (មាន​ន័យ​ថា ពី​ថ្ងៃ​ទី​៩-ទី១៤​នៃ​រដូវ សម្រាប់​វដ្ដ​រដូវ​ទៀង ២៤​ថ្ងៃ) រួម​ភេទ​រាល់​ថ្ងៃ ឬ​២​ថ្ងៃ​ម្ដង​នឹង​បង្កើន​ឱកាស​មាន​កូន។ ទី៥. […]


ការត្រៀមយកកូន

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

អ្នក​កំពុង​ព្យាយាម​យក​កូន​ ប្រហែល​ជា​មាន​ចម្ងល់​ដែរ​ថា គួរ​រួម​ភេទ​ពេល​ណា​ល្អ ក្រោយ​រួម​ភេទ​ប៉ុន្មាន​ថ្ងៃ​ទើប​មានការ​បង្ក​កំណើត ឬក៏​រួម​ភេទ​ញឹក​ញាប់​ប៉ុនណា​ទើប​មាន​កូន​ជា​ដើម។ បើ​គ្នា​យើង​កំពុង​ព្យាយាម​យក​កូន សូម​ស្វែង​យល់​ទាំងអស់​គ្នា​។ ១. ពេល​វេលា​ល្អ​សម្រាប់​ការ​បង្ក​កំណើត​ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត គឺ​ជា​ពេល​ដែល​ស្រ្តី​មាន​ស៊ុត​ញី​ទុំ​ធ្លាក់​។ ​អូវ៉ែ​ ជា​អ្នក​បញ្ចេញ​ស៊ុត​ញី​នេះ ហើយ​ស៊ុត​នេះ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​អាច​រស់​នៅ​បាន​ពី​១២​ទៅ​២៤​ម៉ោង​។ ស្រ្តី​យើង​អាច​បង្ក​កំណើត​បាន​បើ​ក្នុង​រយៈ​ពេល​នេះ​មានការ​រួម​ភេទ ឬ​រួម​ភេទ​មុន​ពេល​ធ្លាក់​ស៊ុត​ញី​នេះ​មួយ​ថ្ងៃ​។ យ៉ាងណា ដោយ​សារ​តែ​មេ​ជីវិត​ឈ្មោល​អាច​រស់​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ស្រ្តី​បាន​ពី​បី​ទៅ​ប្រាំ​ថ្ងៃ នោះ​ក៏​អាច​ដែរ​ថា​ការ​រួម​ភេទ​មុន​មេ​ជីវិត​ញី​ធ្លាក់​ប្រាំ​ថ្ងៃ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មេ​ជីវិត​ញី​ធ្លាក់​នៅ​ពេល​ណា?​ ​​ស្រ្តី​ជា​ច្រើន​យល់​ថា​មេ​ជីវិត​ញី​នឹង​ទុំ​ធ្លាក់​នៅ​ថ្ងៃ​ទី​១៤​​នៃ​វដ្ដ​រដូវ ប៉ុន្តែ​ការ​ពិត​ជា​ក់​ស្ដែង​មិន​ដូច​នោះ​ទេ ដោយ​ហេតុ​ថា​រយៈ​ពេល​នៃ​វដ្ដ​​របស់​ស្រ្តី​មិន​មាន​រយៈពេល​ដូច​គ្នា​ទេ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។​ ដូច​នេះ ហើយ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មិន​ដូច​គ្នា​រាល់​ខែ​ដែរ​​។ ស្រ្តី​ខ្លះ​ទៀត​យល់​ថា​ ខ្លួន​អាច​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​បាន​ដោយ​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។ អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ធ្លាក់​ស​អន្លាយ​ៗ​ដូច​ផ្នែក​ពណ៌​ស​របស់​ស៊ុត​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ធ្លាក់ ប៉ុន្តែ​មាន​ស្រ្តី​ជា​ច្រើន​បាន​គិត​ថា​​ការ​ធ្លាក់​ស​ធម្មតា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ទៅ​វិញ​។​​ ដើម្បី​ច្បាស់​លាស់​ជាង​នេះ​ អ្នក​ជំនាញ​ផ្នែកសុខ​ភាព​បន្ត​ពូជ​ ថា​គួរ​តែ​ប្រើ​ឧបករណ៍​ស្ទង់​មេ​ជីវិត​ញី​ ដែល​អាច​ផ្ដល់​ចម្លើយ​ជាក់​លាក់​ជាង​។ ៣. រួមភេទ​ញឹកញាប់​ប៉ុនណា​ទើប​ឆាប់​មាន​កូន​? ​អ្នក​ខ្លះ​គិត​ថា​កាត់​បន្ថយ​ការ​រួម​ភេទ ដើម្បី​ទុក​ឱកាស​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខ​ភាព​ល្អ ឬ​រួម​ភេទ​តែ​ពេល​ធ្លាក់​មេ​ជីវិត​បាន​ហើយ។ ប៉ុន្តែ​ការ​ខក​ខាន​ក្នុង​ការ​រួម​ភេទ​យូរ​ពេក​ អាច​បាត់​បង់​ឱកាស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​។ ជា​ការ​ពិត ការ​ផ្អាក​ការ​រួម​ភេទ​ខ្លះ​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត តែ​វា​ក៏​អាច​កាត់​​បន្ថយ​សមត្ថ​ភាព​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដែរ​។ ដូច​គ្នា​ដែរ គ្នា​យើង​នឹង​អាច​ខកខាន​មិន​បាន​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី បើ​គិត​តែថា​ចាំ​ដល់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ចាំ​រួម​ភេទ​នោះ​។ ស្រ្តី​ខ្លះ​មាន​ការ​យល់​ច្រឡំ​ថា​មាន​មេ​ជីវិត​ញី​ទុំ​ធ្លាក់ តែ​ការ​ពិត​មិន​មែន​នោះ​ទេ​។ ដូច​គ្នា​ដែរ យើង​ក៏​មិន​ចាំ​បាច់​រួម​ភេទ​រាល់ថ្ងៃ ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ការ​រួម​ភេទ​ញឹកញាប់​ពេក ឬ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​ស្រ្តេស​​ទៅ​វិញ​​។ ៤. ពេល​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ​?​ ​បើ​សិន​ជា​គ្នា​យើង​ឆ្ងល់​ថា​ពេលវេលា​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ ដើម្បី​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្ក​កំណើត នោះ​គឺ​​ពេល​ព្រឹក​ ឬ​ជាពិសេស​បន្ទាប់​ពី​ភាគី​ខាង​ប្រុស​​បាន​គេង​ស្កប់​ស្កល់​​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ