សារធាតុរម្អិលនៅមាត់ស្បូន ជាសារធាតុរាវដែលបញ្ចេញដោយក្រពេញនៅក្នុង និងជុំវិញមាត់ស្បូន។ សារធាតុរម្អិលនេះ មានតួនាទីជួយបញ្ចេញទឹករម្អិល និងលាងសម្អាងតំបន់ទ្វារមាសរបស់យើង។ ការប្រែប្រួលអ័រម៉ូន ក្នុងអំឡុងពេលនៃវដ្ដបន្តពូជ មានឥទ្ធិពលលើបរិមាណ និងកំហាប់នៃសារធាតុរម្អិលនេះ ព្រមទាំងអាចជាសញ្ញាវិជ្ជមាននៃការធ្លាក់មេជីវិតញី និងលទ្ធភាពមានកូនផងដែរ។
សារធាតុរម្អិលនេះ មានសណ្ឋានរាងខាប់នៅពេលដែលស្រីៗយើងទើបតែមានផ្ទៃពោះដំបូង ហើយនឹងកើនឡើងនៅត្រីមាសទី១ ព្រមទាំងក្លាយជារនាំងទឹករម្អិល សម្រាប់បិទមាត់ស្បូន ដើម្បីការពារទារកក្នុងផ្ទៃពីការឆ្លងមេរោគផ្សេងៗ។
ចុះបើធ្លាក់សារធាតុរម្អិលមាត់ស្បូនមានពណ៌ផ្កាឈូក ឬពណ៌ត្នោត?
អំឡុងពេលដែលម៉ាក់ៗទើបតែមានផ្ទៃពោះ គឺអាចធ្លាក់ទឹករម្អិលដែលមានពណ៌ផ្កាឈូក ឬពណ៌ត្នោត នៅចន្លោះថ្ងៃទី៦ និងថ្ងៃទី១២នៃការពពោះ ដែលជាឈាមកកំណើត។ ប៉ុន្តែ ជួនកាល ម៉ាក់ក៏មិនមានធ្លាក់ឈាមនៅពេលកកំណើតដូចគ្នា។

ម៉េចបានស្រីៗខ្លះធ្លាក់ទឹករម្អិលច្រើនមុនពេលមករដូវ?
ប្រសិនបើគ្នាយើងសង្កេតឃើញការកើនឡើងនៃសារធាតុរម្អិលមុនពេលមករដូវ ឬក្រោយធ្លាក់មេជីវិត នោះអាចជាសញ្ញានៃការមានផ្ទៃពោះ។ ក្នុងករណីដែលសារធាតុរម្អិលមានសភាពថ្លា និងរាវ គឺរាងកាយយើងកំពុងតែត្រៀមមករដូវ។ យ៉ាងណាមិញ ប្រសិនបើសារធាតុរម្អិលមានសភាពខាប់ បានន័យថាម៉ាក់ៗកំពុងតែមានផ្ទៃពោះហើយ។