backup og meta

សំណួរសំខាន់ៗទាំង៤ ពាក់ព័ន្ធនឹងការថែទាំអនាម័យអំឡុងពេលមករដូវ ស្រីៗគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    សំណួរសំខាន់ៗទាំង៤ ពាក់ព័ន្ធនឹងការថែទាំអនាម័យអំឡុងពេលមករដូវ ស្រីៗគួរដឹង!

    ការ​ថែទាំ​អនាម័យ​មាន​សារៈសំខាន់​ណាស់​ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង ប៉ុន្តែ​គ្នា​យើង​ខ្លះ​ប្រហែល​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​ការ​រក្សា​អនាម័យ​ដូចម្ដេច​ទើប​ត្រឹមត្រូវ និង​អាច​បញ្ចៀស​ ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេងៗ​បាន។ ខាង​ក្រោម​នេះ ជា​សំណួរ​ខ្លឹម​ៗ​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ​ ដែល​ស្រី​ៗ​មិន​គួរ​រំលង។

    ​​១. យើង​គួរ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​អំឡុង​ពេល​មក​រដូវ​ញឹកញាប់​ប៉ុនណា?

    ឈាម​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ការ​លូតលាស់​របស់​​បាក់តេរី ដូច្នេះ​ហើយ​ គ្រូពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ស្រី​ៗ​យើង​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​ពេល​ព្រឹក​ និង​ពេល​ល្ងាច ប៉ុន្តែ​យើង​អាច​លាង​សម្អាត​ញឹកញាប់​ជាង​នេះ​បាន​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. យើង​គួរ​ប្រើ​ទឹក​អនាម័យ​អំឡុង​ពេល​មក​រដូវ​ឬ​អត់?

    ការ​ពិត​ទៅ ទ្វារ​មាស​ជា​សរីរាង្គ​ដែល​អាច​លាង​ជម្រះ​ខ្លួន​ឯង​បាន​ ហើយ​ការ​ប្រើ​សាប៊ូ​ធម្មតា ឬ​ផលិតផល​អនាម័យ​​​មួយ​ចំនួន អាច​ប៉ះពាល់​ដល់​floraធម្មជាតិ​នៃ​ទ្វារ​មាស​ទៅ​វិញ។ ដូច​នេះ យើង​គួរ​លាង​ជម្រះ​បរិវេណ​នោះ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដោយ​មិន​ចាំបាច់​ប្រើ​សាប៊ូ​ឡើយ។

    មករដូវពណ៌ក្រមៅ

    ៣. ពេល​មក​រដូវ​ អាច​​ប្រើ​ផលិតផល​​កម្ចាត់​ក្លិន​មិន​ល្អ​នៃ​ទ្វារ​មាស​បាន​អត់?

    ផលិតផល​កម្ចាត់​ក្លិន​នៃ​បរិវេណ​ទ្វារ​មាស​ អាច​បង្ក​ឲ្យ​រលាក​ទ្វារ​មាស ដែល​មាន​រោគសញ្ញា​ដូចជា​រមាស់​ ក្រហម​ និង​ធ្លាក់​ទឹក​រម្អិល​​ច្រើន​លើស​ពី​​ធម្មតា។ អីចឹង​ហើយ​ យើង​គួរ​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នេះ ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    ៤. បើ​ប្រើ​សំឡី​អនាម័យ​នៅ​ពេល​គេង​ យើង​គួរ​ក្រោក​ជា​រៀង​រាល់​៤​ម៉ោង​ម្ដង​ ដើម្បី​ប្ដូរ​​ឬ​អត់?​​

    ​​​​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​នៅ​អំឡុង​ពេល​ថ្ងៃ លំហូរ​នៃ​វដ្ដ​រដូវ​របស់​យើង​ក៏​ច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​យើង​គេង មុខងារ​រាងកាយ​នឹង​ថយ​ចុះ ហើយ​លំហូរ​ឈាម​ក៏​ថយ​ចុះ ហេតុនេះ​ហើយ យើង​អាច​ប្រើ​សំឡី​អនាម័យ​ពេញ​មួយ​យប់​បាន ដោយ​មិន​ចាំបាច់​ផ្លាស់ប្ដូរ។ ប៉ុន្តែ ស្រី​ៗ​យើង​មិន​គួរ​ប្រើ​Tampons ​លើស​ពី​៨​ម៉ោង​ឡើយ​ ពីព្រោះ​សំឡី​អនាម័យ​ប្រភេទ​នេះ អាច​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ ក្នុង​ករណី​ដែល​ប្រើប្រាស់​យូរ​ម៉ោង។

    ចំណុចសំខាន់

    សំណួរ​ខ្លឹម​ៗ​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ ដែល​ស្រី​ៗ​មិន​គួរ​រំលង​ មាន​ដូចជា៖
    • យើង​គួរ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​អំឡុង​​ពេល​មក​រដូវ​ញឹកញាប់​ប៉ុនណា?
    • យើង​គួរ​ប្រើ​ទឹក​អនាម័យ​អំឡុង​ពេល​មក​រដូវ ឬ​អត់?
    • ពេល​មក​រដូវ អាច​ប្រើ​ផលិតផល​កម្ចាត់​ក្លិន​មិន​ល្អ​នៃ​ទ្វារ​មាស​បាន​អត់?
    • បើ​ប្រើ​សំឡី​អនាម័យ​នៅ​ពេល​គេង យើង​គួរ​ក្រោក​ជា​រៀង​រាល់​៤​​ម៉ោង​ម្តង​ ដើម្បី​ប្តូរ​ឬអត់?

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម