មូលហេតុខាងក្រោមនេះ ធ្វើឲ្យបរិមាណសំណើមនៅក្នុងទ្វារមាសកើនឡើង និងបណ្ដាលឲ្យទ្វារមាសសើមគ្រប់ពេល៖
១. ការមករដូវ
ការផ្លាស់ប្ដូរនៃវដ្ដរដូវ ក៏អាចប៉ះពាល់ដល់កម្រិតអ័រម៉ូននៅក្នុងរាងកាយរបស់យើងដែរ។ ដោយសារតែមូលហេតុនេះ វាអាចបណ្ដាលឲ្យមានការបញ្ចេញទឹករម្អិលច្រើនលើសលប់នៅពេលចាប់ផ្ដើម និងនៅពេលអស់រដូវ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ
២. បាក់តេរីនៅទ្វារមាស
ជាមួយគ្នានេះដែរ បាក់តេរីនៅទ្វារមាសគឺជាប្រភេទការឆ្លងមេរោគលើទ្វារមាស ប៉ុន្តែវាមិនមែនជាជំងឺកាមរោគឡើយ។ ការឆ្លងបាក់តេរីនៅទ្វារមាសមានកម្រិតខ្ពស់ ប្រសិនបើយើងមានដៃគូច្រើន។ បាក់តេរីនៅក្នុងទ្វារមាសកើតឡើងដោយសារតែអតុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីមិនល្អនៅក្នុងទ្វារមាស ហើយវាក៏អាចនាំឲ្យចេញទឹករម្អិលពីទ្វារមាសផងដែរ។