ពិតណាស់ ស្រីៗយើងភាគច្រើនប្រឈមនឹងការប្រែប្រួលវដ្ដរដូវ នៅពេលដែលអាកាសធាតុក្ដៅ ហើយសើម។ នៅរដូវក្ដៅ វដ្ដរដូវអាចមានរយៈពេលយូរ ឬមកញឹកញាប់ជាងធម្មតា។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការប៉ះពាល់នឹងកម្ដៅថ្ងៃខ្លាំងពេក អាចបណ្ដាលឲ្យមានការប្រែប្រួលរយៈពេលនៃវដ្ដរដូវ។ ដូចគ្នានេះដែរ បើស្រីៗយើងផ្លាស់ទីទៅកន្លែងថ្មី ដែលមានអាកាសធាតុក្ដៅ ឬត្រជាក់ រាងកាយយើងក៏ពិបាកសម្របទៅនឹងសីតុណ្ហភាព ដែលជាហេតុនាំឲ្យរយៈពេលនៃវដ្ដរដូវមានការប្រែប្រួល។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ដើម្បីជួយគ្រប់គ្រងបញ្ហាកង្វះជាតិទឹក និងឈឺក្បាល ស្រីៗយើងគួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងជៀសវាងញ៉ាំអាហារប្រៃ ដើម្បីបញ្ចៀសការចាល់ទឹក និងហើមពោះ។ ទន្ទឹមនឹងនេះដែរ យើងចាំបាច់ត្រូវញ៉ាំផ្លែឈើ និងសាឡាដ ព្រមទាំងកាត់បន្ថយការញ៉ាំអាហារចៀន ហឹរ មានខ្លាញ់ និងអាហារកំប៉ុងជាដើម ហើយត្រូវហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយស្រ្តេស និងជួយឲ្យរាងកាយមានសុខភាពល្អ។ ម្យ៉ាងវិញទៀត យើងចាំបាច់ត្រូវរក្សាអនាម័យឲ្យបានល្អ ជាមួយនឹងការស្លៀកសំលៀកបំពាក់ដែលធ្វើពីកប្បាសរលុងៗ ងូតទឹកឲ្យបានញឹកញាប់ និងផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៣ ទៅ៤ម៉ោងម្ដង ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សិតផ្សេងៗ។