backup og meta

បើមានដុំសាច់ក្នុងស្បូន គ្រាន់តែញុំាថ្នាំអាចជាឬទេ?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

      បើមានដុំសាច់ក្នុងស្បូន គ្រាន់តែញុំាថ្នាំអាចជាឬទេ?

    ដុំសាច់ក្នុងស្បូន (Fibroids) គឺជាប្រភេទដុំសាច់ដែលកើតនៅសាច់ដុំនៃស្បូន ហើយច្រើនកើត​លើ​ស្រ្តី​ក្នុងវ័យបន្តពូជដែលអាចមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៥០ ឆ្នាំជាង។ តើដុំសាច់ក្នុងស្បូន​បង្កឡើងពីមូលហេតុអ្វី? ហើយ​ដុំសាច់ក្នុងស្បូនអាចព្យាបាលដោយការញុំាថ្នាំដែរឬទេ?

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភព​រ៉ូសបានឡើងលើកថា មិនមានមូលហេតុ​ជាក់លាក់​ដែលបណ្តាលឱ្យស្រ្តីមានដុំសាច់​ក្នុង​ស្បូន​ទេ តែភាគច្រើន​ដុំសាច់ក្នុងស្បូនអាចបណ្តាលមកពី៖

  • កត្តាតំណពូជ (បើយើងមានម្តាយ ឬបងប្អូនស្រីមានដុំសាច់ក្នុងស្បូន ភាគច្រើនយើង​អាច​មាន​ដុំសាច់ក្នុងស្បូនដែរ)
  • ភាពធាត់
  • ការប្រើប្រាស់ថ្នាំដែលមានផ្ទុកជាតិអ័រម៉ូនអឺស្រ្តូសែនក្នុងរយៈពេលយូរ
  • ស្រ្តីមានដុំសាច់ក្នុងស្បូនអាចមានអាការៈអ្វីខ្លះ?

    ជាទូទៅដុំសាច់ក្នុងស្បូនអត់មានបង្ហាញរោគសញ្ញាអ្វីទេ តែស្រ្តីអាចរកឃើញដោយចៃដន្យថា​មាន​ដុំសាច់ក្នុងស្បូននៅពេលពិនិត្យសុខភាពតាម​រយៈការមើលអេកូ ទើបដឹងថាមានដុំសាច់ទំហំ ២-៣ សង់ទីម៉ែត្រអីអ៊ីចឹងទៅ។ ផ្ទុយទៅវិញ បើដុំសាច់មានទំហំធំ ស្រ្តីមានចេញរោគសញ្ញាដូចជា៖

    • ឈឺលើថ្ងាសប្រដាប់ភេទ
    • ឈឺចង្កេះ
    • ធ្លាក់ឈាមខុសប្រក្រតី
    • ពិបាកបត់ជើងតូច ឬធំដោយសារទំហំដុំសង្កត់លើសរីរាង្គដែលនៅ​ជិតៗ
    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា
    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ដុំសាច់ក្នុងស្បូនអាចជាដោយការញុំាថ្នាំទេ?

    ដុំសាច់ក្នុងស្បូនមិនអាចបាត់ដោយការញុំាថ្នាំទេ ទោះបីជាដុំសាច់មិនវិវឌ្ឍទៅជាមហារីក ក៏​ដុំ​នោះ​អាចនៅដដែល ឬរីកធំដោយល្បឿនយឺត ឬលឿនដែរ។

    ដុំសាច់ក្នុងស្បូនសុទ្ធតែទាមទារការព្យាបាលឬយ៉ាងណា?

    ការមានដុំសាច់ក្នុងស្បូនមិនមែនសុទ្ធតែតម្រូវឱ្យមានការព្យាបាលទេ ព្រោះជាធម្មតាដុំសាច់ក្នុងស្បូន​ជា​ប្រភេទដុំស្លូត (៩៩%) ដែលមិនវិវឌ្ឍទៅជាសាច់កាចទេ។ ផ្ទុយមកវិញបើទំហំ និងការ​ធ្វើទុក្ខរបស់​ដុំសាច់​ដែលធ្វើ​ឱ្យ​ស្រ្តីចុកចង្កេះខ្លាំង ពិបាកបត់ជើង ធ្លាក់ឈាមរុំារ៉ៃ ឬមករដូវច្រើន​ ហើយ​បង្ក​ឱ្យស្រ្តី​មាន​ភាពស្លេកស្លាំង អស់កម្លាំង ឬល្ហិតល្ហៃជាដើម ទើបអ្វីដែលយើងគួរបារម្ភ ហើយត្រូវធ្វើ​ការ​ព្យាបាល។

    ដុំក្នុងស្បូនអាចធ្វើការព្យាបាលតាមវិធីណាខ្លះ?

    បើដុំនោះជាដុំដែលត្រូវធ្វើការព្យាបាល យើងអាចធ្វើការព្យាបាលតាម​រយៈ៖

    • ការវះកាត់ចៀរយកតែដុំចេញ៖ បើទីតំាងរបស់ដុំអំណោយផលក្នុងការចៀរយកចេញ
    • ការវះកាត់យកស្បូនចេញតែម្តង៖ បើទីតាំងរបស់ដុំនៅជ្រៅ ឬដុះនៅផ្នែកដែល​យើង​មិនអាច​យក​តែ​ដុំចេញបាន

    ការមានដុំសាច់ក្នុងស្បូនមិនសុទ្ធតែត្រូវធ្វើការព្យាបាលទេ អ្វីដែលសំខាន់​យើងត្រូវដឹងឱ្យច្បាស់ពី ប្រភេទដុំសាច់ក្នុងស្បូនដែលយើងមាន ថាពិតជាដុំប្រភេទ fibroid (ដុំប្រភេទស្លូត) ទំហំ និងទីតាំង​របស់ដុំ ហើយ​​ត្រូវពិភាក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ថា ដុំក្នុងស្បូន​របស់យើង​គួរតែ​ធ្វើ​ការ​ព្យាបាល ឬគួរតែនៅតាមដានបន្ត ព្រោះបើដុំមិនមាន​ការរំខានទេ យើងមិនចាំបាច់ធ្វើការវះកាត់ទេ។

    អត្ថបទគួរអាន៖

    – ដុំសាច់ក្នុងស្បូន (Fibroids) គឺជាប្រភេទដុំសាច់ស្លូតដែលជាធម្មតាកើតនៅសាច់ដុំនៃស្បូន។

    – រោគសញ្ញាដុំសាច់ក្នុងស្បូនអាចមានដូចជា៖

    • ឈឺលើថ្ងាសប្រដាប់ភេទ
    • ឈឺចង្កេះ
    • ធ្លាក់ឈាមខុសប្រក្រតី
    • ពិបាកបត់ជើងតូច ឬធំដោយសារទំហំដុំសង្កត់លើសរីរាង្គដែលនៅជិតៗ

    ដុំសាច់ក្នុងស្បូនដែលតម្រូវឱ្យធ្វើការព្យាបាលគឺជាដុំសាច់ដែលផ្តល់ផលរំខានដល់ស្រ្តី ហើយ​ត្រូវ​ធ្វើ​ការព្យាបាលដោយវះកាត់ និងមិនអាចជា ឬបាត់ដោយការញុំាថ្នាំទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

    សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម